컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

DNAរបស់អាតូមី

DNAរបស់អាតូមី

01ព្យាយាមចាត់វិធានការលើការងារ

នៅក្រុមហ៊ុន Atomy យើងបន្តព្យាយាមលុបបំបាត់ការងារ។ ការងារប្រៀបដូចជាស្មៅនៅនិទាឃរដូវ ដែលបន្តដុះឡើង សូម្បីតែបន្ទាប់ពីត្រូវបានដកចេញក៏ដោយ។ យើងគួរតែចាត់វិធានការលើការងារដូចជាដកស្មៅចេញពីឫសដែរ។ ដោយសារការងារគ្មានទីបញ្ចប់ សូមព្យាយាមលុបបំបាត់ការងារដែលគ្មានន័យ ហើយផ្តោតលើដំណើរការប្រកបដោយការច្នៃប្រឌិត មានភាពសកម្មជា ជាងគិតពីការងារអកម្ម។

02ធ្វើការអោយមានប្រសិទ្ធ មិនមែនស្ថិតលើឋានះ

យើងគិតអំពីឥទ្ធិពលខណៈពេលធ្វើការនៅក្រុមហ៊ុន Atomy។ ឥទ្ធិពលនេះមិនមែននិយាយពីឋានៈ ឬតួនាទីទេ ប៉ុន្តែនិយាយអំពីវិសាលភាព និងទំហំនៃការងាររបស់យើង។ ផលិតផលកាន់តែទូលំទូលាយ នោះមានឥទ្ធិពលកាន់តែច្រើន។ ការងារដែលយើងធ្វើមិនត្រឹមតែនៅក្នុងនាយកដ្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់នាយកដ្ឋានទាំងអស់នៅក្នុងក្រុមហ៊ុនរបស់យើងផងដែរ។ នៅក្រុមហ៊ុន Atomy យើងធ្វើការធ្វើការពីថ្នាក់លើទៅថ្នាក់ក្រោម មិនមែនធ្វើការពីថ្នាក់ក្រោមទៅថ្នាក់លើទេ ហើយធ្វើការដើម្បីទទួលបានគុណភាពទូលំទូលាយ មិនធ្វើការដើម្បីបានគុណភាពដោយតក់ក្រហល់ទេ។

03ត្រូវជាអ្នកដឹកនាំខ្លួនឯង

ការងារអ្វីក៏ដោយដែលអ្នកត្រូវធ្វើ កុំស្នើឱ្យនរណាម្នាក់ឱ្យធ្វើវាជំនួសអ្នកអី ត្រូវធ្វើវាដោយខ្លួនឯង។ នៅក្រុមហ៊ុន Atomy ការងារដែលអ្នកស្វែងរក និងធ្វើដោយខ្លួនឯងផ្ទាល់ ត្រូវបានគេចាត់ទុកថាជាការងារពិត។ នៅពេលនរណាម្នាក់ប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ការងារអាចក្លាយជាលំបាក និងគួរឱ្យធុញទ្រាន់។ នៅក្រុមហ៊ុន Atomy យើងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់ និងធ្វើការតាមរបៀបរបស់យើង ដែលធ្វើឱ្យការងារកាន់តែរីករាយ។

04ធ្វើជាជំនួយការគួរឱ្យទាក់ទាញ

ការងារនៅក្រុមហ៊ុន Atomy គឺផ្អែកលើគម្រោង។ គម្រោងនានាដូចជាអាមីប ដែលផ្លាស់ប្ដូរឥតឈប់ឈរ។ នៅពេលក្រុមមួយត្រូវបានបង្កើតឡើង មនុស្សដែលសមនឹងគម្រោងនោះនឹងដឹកនាំ ដោយមិនគិតពីបទពិសោធន៍ ឬឋានៈឡើយ។ មនុស្សនេះអាចខំប្រឹងធ្វើការ មានភាពសប្បាយរីករាយ និងក្លាយជា “ជំនួយការគួរឱ្យទាក់ទាញ”។ នៅក្នុងប្រព័ន្ធនេះ គ្រប់គ្នានៅក្រុមហ៊ុន Atomy អាចជាអ្នកគ្រប់គ្រងគម្រោង ឬសមាជិកក្រុម។

05ធ្វើអ្វីដែលអ្នកចង់បាន!

វប្បធម៌នៃសិទ្ធិអំណាច និងការទទួលខុសត្រូវផ្នែកស្ថាប័នរបស់ក្រុមហ៊ុន Atomy គឺភាពច្នៃប្រឌិត។ យើងផ្តល់សិទ្ធិអំណាចដល់បុគ្គលិករបស់យើងដោយមិនទុកឱ្យពួកគេទទួលខុសត្រូវ។ ការធ្វើបែបនេះនឹងទប់ស្កាត់ភាពភ័យខ្លាចក្នុងការដោះស្រាយផលវិបាក។ ក្រុមហ៊ុន Atomy ផ្តល់មតិកែលម្អដើម្បីជំរុញកំណើន មិនមែនដើម្បីវាយតម្លៃពីទំនួលខុសត្រូវទេ។ បុគ្គលិករបស់យើងរីកចម្រើនតាមរយៈមតិកែលម្អនេះ ហើយត្រូវបានគេយកចិត្តទុកដាក់។

06ចូរមានភាពក្លាហ៊ាន ស្វិតស្វាញ ឥតញញើត

អ្វីដែលអាក្រក់ជាងការបរាជ័យ គឺមិនដែលព្យាយាមធ្វើអ្វីមួយដោយសារខ្លាចបរាជ័យ។ នៅក្នុងវប្បធម៌អ៊ីស្រាអែល គ្រូបង្រៀនសិស្សឱ្យសួរសំណួរស៊ីជម្រៅរហូតទាល់តែពួកគេយល់អ្វីមួយ។ នេះគឺជាផ្នែកមួយនៃ “ផ្នត់គំនិតអត់ខ្មាស់អៀន”។ នៅក្រុមហ៊ុន Atomy យើងលើកទឹកចិត្តបុគ្គលិកឱ្យសួរសំណួរជានិច្ចអំពីអ្វីដែលពួកគេមិនយល់រហូតដល់ពួកគេរកខោះញចម្លើយបាន។

07អនុវត្តដោយមានភាពស្មោះត្រង់ និងចិត្តល្អ

ភាពស្មោះត្រង់ និងចិត្តល្អគឺជាយុទ្ធសាស្ត្រល្អបំផុត។ យើងចង់ឱ្យបុគ្គលិករបស់យើងធ្វើការដោយស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ នរណាម្នាក់ដែលយកចិត្តទុកដាក់តែលើភាពជោគជ័យខ្លួនឯងផ្ទាល់ ហើយមិនខ្វល់ពីអ្នកដទៃ ឬធ្វើតាមគោលការណ៍ នឹងមិនទទួលបានជោគជ័យក្រោមស្តង់ដាររបស់ក្រុមហ៊ុន Atomy ឡើយ។ ការប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ ការចូលរួមចំណែកដល់សហគមន៍ និងការអនុវត្តដោយមានភាពស្មោះត្រង់ គឺជាគុណតម្លៃដ៏សំខាន់។



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE