컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

គោលការណ៍​មិនប៉ះពាល់ដល់​បរិស្ថាន

គោលការណ៍​មិនប៉ះពាល់ដល់​បរិស្ថាន

ក្រុមហ៊ុន Atomy ​ខិតខំ​កាត់​បន្ថយ​ផល​ប៉ះពាល់ដល់​បរិស្ថាន​របស់​យើង​ក្នុង​
សកម្មភាព​អាជីវកម្ម​ទាំងអស់។ នៅក្នុង​ផលិតផល​របស់​យើង យើង​អនុវត្ត​គោលការណ៍​ដើម្បី
គ្រប់គ្រង​បញ្ហា​បរិស្ថាន និង​សង្គម ដោយយោងតាមគោលការណ៍​​អ្នកប្រើប្រាស់​ និងភាគីពាក់ព័ន្ធ​របស់​យើង។​

  • ការផលិត
  • ការលក់
  • ការប្រើប្រាស់
  • ការបោះចោល
  • ការកែច្នៃឡើងវិញ
  • ការផលិត
  • ការលក់
  • ការប្រើប្រាស់
  • ការបោះចោល
  • ការកែច្នៃឡើងវិញ

ការប្ដេជ្ញា​​ក្នុង​ការកែច្នៃ​ឡើងវិញ និង​ការសន្សំសំចៃ​ធនធាន

អនុឡោម​តាម​មាត្រា 16 និង 18 នៃ​​វិធាននៃការ​​អនុវត្ត​ស្ដីពីការលើកកម្ពស់​ការសន្សំសំចៃ និង​ការកែច្នៃធនធានឡើងវិញ ក្រុមហ៊ុន Atomy ​ចូលរួម​ដូចខាងក្រោម៖

  • បានចូលរួមជាមួយ​សហករណ៍​កែច្នៃ​ការវេចខ្ចប់កូរ៉េ (2013)
  • ការដាក់បញ្ជូន​​របាយការណ៍​ការងារ​ដឹកជញ្ជូន និង​ការនាំចូល​សម្រាប់​ផលិតផល និង​ការវេចខ្ចប់​របស់យើង​ទៅ​សាជីវកម្ម​បរិស្ថាន​កូរ៉េ
  • ការអនុវត្ត

    ចំពោះថ្មពិល និង​សម្ភារវេចខ្ចប់​​បួនប្រភេទ៖ក្រដាស កំប៉ុងដែក ដបកែវ ជ័រសំយោគ

  • ធានា​ថា​ក្រុមហ៊ុនផលិត​បំពេញ​កាតព្វកិច្ច​កែច្នៃ​ឡើងវិញ

    ក្រុមហ៊ុន​ត្រូវ​​បង់​ថ្លៃសេវា​កែច្នៃ​ឡើងវិញ​ទៅ​​​សហករណ៍​​កែច្នៃ។

  • ចូលរួម​ជា​មួយ​សហករណ៍​កែច្នៃ​គ្រឿង​​អេឡិចត្រូនិច​កូរ៉េ (2019)

    ការកែច្នៃថ្មពិល ផលិតផល​អេឡិចត្រូនិច និង រថយន្ត​​ដោយ​​អនុឡោម​តាម​បទប្បញ្ញត្តិ

  • ការអនុវត្ត EPR (ទំនួលខុសត្រូវ​អ្នកផលិត​ដែល​បាន​ពង្រីក)

    EPR៖ ក្រុមហ៊ុនផលិត​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ប្រមូល ឬ កែច្នៃ​​កាកសំណល់​ពី​ផលិតផល និង​ការវេចខ្ចប់​របស់​ពួកគេ​​ក្នុង​បរិមាណ​ជាក់លាក់​មួយ និងបង់ថ្លៃសេវា​សម្រាប់​បរិមាណ​​ដែលលើសឲ្យទៅ​​សហករណ៍​កែច្នៃ។

  • ការចែករំលែកព័ត៌មាន​អំពីអ៊ីភីអាជាមួយ​ក្រុមហ៊ុន​ដៃគូ​ដើម្បី​បង្កើន​ការយល់ដឹង

    ធានាថា​ក្រុមហ៊ុន​ផលិត​បំពេញ​កាតព្វកិច្ច​កែច្នៃ - ក្រុមហ៊ុន​ត្រូវ​តែ​បង់ថ្លៃសេវា​កែច្នៃ​ឲ្យទៅ​សហករណ៍កែច្នៃ។

កិច្ចខិតខំ​កាត់បន្ថយថ្លៃ​ចំណាយបរិស្ថាន​ក្នុងការ​គ្រប់គ្រង​កាកសំណល់

ក្រុមហ៊ុន Atomy ​កំពុង​កាត់​បន្ថយ​ថ្លៃចំណាយ​បរិស្ថាន​ដោយ​​ការ​កាត់បន្ថយ​កាកសំណល់​ដែល​បាន​ផលិត​អំឡុង​ពេលដំណើរការ​ផលិត​ និង​ចែកចាយ​ ដោយ​​អនុឡោម​តាម​មាត្រា 10 នៃ​វិធាន​នៃ​ការ​អនុវត្តច្បាប់​ស្ដីពី​ការលើក​កម្ពស់​​​ការសន្សំ​សំចៃ​ និង​ការកែច្នៃធនធាន។ ក្រុមហ៊ុន Atomy ​ក៏​ព្យាយាម​​ប្រមូល និង​ដោះស្រាយ​ជាមួយ​កាកសំណល់​ដែល​បាន​ផលិត​យ៉ាង​មាន​ប្រសិទ្ធភាព​​ផងដែរ។ ចាប់​តាំង​ពី​ឆ្នាំ 2013 អាតូមី​បាន​បង់ថ្លៃ​សេវា​សម្រាប់​កាកសំណល់​ដែល​ហួស​ប្រមាណ​ដល់​សាជីវកម្ម​បរិស្ថាន​កូរ៉េ ដែល​ប្រើប្រាស់​មូលនិធិ​នេះ​សម្រាប់​​ការទិញ និង​ការរក្សា​ទុក​ធនធាន​ដែលកែច្នៃឡើងវិញ​បាន គម្រោង​សម្រាប់​ការកែច្នៃ​កាកសំណល់ ការដំឡើង និង​ការគាំទ្រ​សម្រាប់​ទីតាំង​ដំណើរការ​កែច្នៃ​កាកសំណល់ R&D សម្រាប់​​ការកែច្នៃ និង​ការ​កាត់បន្ថយ​កាកសំណល់​​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចំណាយ​ផ្សេងៗទៀត​ដែលពាក់ព័ន្ធ។

ឧទាហរណ៍​នៃ​ការធ្វើឲ្យ​ប្រសើរឡើងនៃ​បរិស្ថាន

បានអនុវត្ត​សម្រាប់​ការរចនា​ការ​វេចខ្ចប់ដោយ​ក្រដាស ច្រាសដុសធ្មេញអាតូមី និង ច្រាសដុសធ្មេញ​បង្រួម​ ថ្មពិល ម្រេចខ្មៅ។ល។​
ប្ដូរពីការប្រើដប PET ទៅជាសម្ភារៈដែលអាចកែច្នៃឡើងវិញបាន ព្រមទាំងដកស្លាកចេញ ទឹករ៉ែបាតសមុទ្រអាតូមី
ផលិតផល​ដែល​មាន​វិញ្ញាបនប័ត្រ​សញ្ញា​បរិស្ថាន៖ កាបូបមានខ្សែរូត​មិនប៉ះពាល់ដល់បរិស្ថាន​ត្រូវ​បាន​ផលិតពី​ប្លាស្ទីកជីវៈផ្អែកលើ​​រុក្ខជាតិ​(ប្លាស្ទីកជីវៈ​ផលិត​ពី​ដើមអំពៅ)​ដោយ​អេកូម៉ាសកូរ៉េ កាបូបមានខ្សែរូត កញ្ចប់អេកូ ស្រោមដៃ​អនាម័យ

ការរចនា​ដែល​មិន​ប៉ះពាល់ដល់បរិស្ថាន

គន្លឹះ​នៃ​គោលការណ៍​មិនប៉ះពាល់​ដល់​បរិស្ថាន​របស់​យើងគឺចាប់ផ្ដើមបង្កើត​ផលិតផល​ដែល​ប្រើប្រាស់​បាន​យូរអង្វែង ហើយ​បន្ទាប់មក​កែច្នៃ​ផលិតផល​ទាំងនោះ​ទៅ​ជា​ធនធាន​អភិរក្ស​ឡើង​វិញ។ ក្រុមហ៊ុន Atomy ​ផ្ដល់ជូន​នូវ​ផលិតផល​ដោយ​ការពិចារណា​​លើ​ការសន្សំសំចៃថ្លៃដើម​ ការបង្កើន​ផលិតភាព និងការ​មិនប៉ះពាល់​ដល់​​បរិស្ថាន។

ទិសដៅ​យុទ្ធសាស្ត្រ

  • ចក្ខុវិស័យ
    ក្រុមហ៊ុន Atomy ​មិនប៉ះពាល់ដល់បរិស្ថាន
    ម៉ាក
  • គោលដៅចុងក្រោយ
    បង្កើន​ការលក់​ដោយ​ការទាក់ទាញចិត្តក្រុម​ចម្រុះ
  • ទិសដៅ​យុទ្ធសាស្ត្រ
    • ឆ្លុះបញ្ចាំង​ពីនិន្នាការ
      ការអភិវឌ្ឍ​ផលិតផល​ស្របតាម​និន្នាការ​​អ្នកប្រើប្រាស់​​នាពេល​បច្ចុប្បន្ន
    • កាត់បន្ថយ​ថ្លៃដើម
      ការប្រើប្រាស់​សម្ភារដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ និង​​បច្ចេកវិទ្យា​ពាក់ព័ន្ធ
    • ការប្រើប្រាស់​សម្ភារដែល​មិនប៉ះពាល់​ដល់​បរិស្ថាន
      ការធ្វើការផ្សព្វផ្សាយដើម្បីដោះស្រាយបញ្ហា​​ បរិស្ថាន
  • កិច្ចការយុទ្ធសាស្ត្រ
    • ទាក់ទាញ​អ្នកប្រើប្រាស់​វ័យក្មេង
    • សន្សំសំចៃ​ថ្លៃ​បរិស្ថាន​ដោយ​ការកាត់បន្ថយ​ទំហំធុង
    • អនុវត្ត​ចំណុច​ទីផ្សារ​ផ្សេងៗ​គ្នា​ដើម្បី​ជំរុញ​ការលក់

ទិសដៅវេចខ្ចប់​ (ការបន្តផលិត និង​ការវេចខ្ចប់​ផលិតផល)

ការបន្តផលិតធុង​គ្រឿងសំអាង ប្រើប្រាស់​ធុង​តែ​មួយ ប្រើប្រាស់ធុង​តែមួយ
ពិចារណា​ទំហំធុង​ដាក់​ផលិតផល​ដែល​សមស្រប
ក្រដាសរឹង បានប្រើប្រាស់ ការជ្រើសរើសប្រភេទក្រដាសសមរម្យ បានត្រួតពិនិត្យ
ការដឹកជញ្ជូនសាកស្បង បានត្រួតពិនិត្យ
ការប្រើប្រាស់ក្រដាសខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន ក្រដាស NEO CCP R30 ដែលងាយស្រួលប្រើក្នុងបរិស្ថាន

ស្ថានភាពអនុវត្ត

  • ការផ្លាស់ប្ដូរសម្ភារ​សម្រាប់​ប្រអប់ឈុត​គ្រឿងសំអាង (PVC → PS)

    ការរឹតបន្តឹង​សម្រាប់​ការវេចខ្ចប់ (ក្រសួងបរិស្ថាន)

  • ការផ្លាស់​ប្តូរ​សម្ភារ​វេចខ្ចប់ (​ប្លាស្ទីក​→ ក្រដាស)

    កាត់បន្ថយ​ការ​ប្រើប្រាស់ប្លាស្ទីក និង​​ប្ដូរ​ទៅ​​ប្រើក្រដាស​​ដែល​កែច្នៃឡើងវិញ​បាន

  • ការផ្លាស់ប្ដូរសម្ភារ​សម្រាប់​កាបូប​ដើរ​ទិញ​អីវ៉ាន់​ (ប្លាស្ទីក → ក្រណាត់ដែលមិនត្បាញ)

    កាត់បន្ថយ​ការ​ប្រើប្រាស់ប្លាស្ទីក និង​​ប្ដូរ​ទៅ​ ក្រណាត់​ដែលមិនត្បាញ

  • រចនាសម្ព័ន្ធ​​នៃ​​ធុង​ក្រដាស

    កែច្នៃឡើងវិញ​បាន​ដោយ​ការផ្លាស់​ប្ដូរទៅ​ធុង​ក្រដាស

  • ការរចនា​ប្រអប់​ឈុត​ដែលសមស្រប

    កាត់បន្ថយ​ការខូចខាត​ដោយ​ការ​កាត់បន្ថយ​ទំហំ​ខ្យល់​ក្នុង​ប្រអប់

  • ការប្រើប្រាស់ស្កុតរុំ

    កែច្នៃ​ឡើងវិញ​ដោយ​ការ​ប្រើប្រាស់​ស្កុតរុំ PET

  • ការផ្លាស់ប្ដូរ​ក្នុង​ការ​វេចខ្ចប់គ្រឿងសំអាង (ធុង​ពីរផ្នែក -> ធុងតែមួយ) សម្រាប់​ផលិតផល​ចំនួន 21

    កាត់បន្ថយ​ការវេចខ្ចប់ និង​ការប្រើប្រាស់​ប្លាស្ទីក​ជារួម

  • ដាក់ឱ្យប្រើប្រភេទក្រដាស Tetra Pak

    ប្តូរពីកំប៉ុងអាលុយមីញ៉ូមទៅជា Tetra Pak

ស្ថានភាព​នៃ​ធុង​គ្រឿងសំអាង​ដែល​បាន​រចនា​ឡើងវិញ

សរុប 9,212,611 ដប

  • ការបន្ដផលិត
  • ផលិតផល
  • បានផលិត​រៀងរាល់ឆ្នាំ (ដប)
  • ខែកុម្ភៈ ឆ្នាំ 2019
  • ឈុតថែរក្សាស្បែក 6 ប្រព័ន្ធអាតូមី
  • 5,117,004
  • ខែ​មេសា ឆ្នាំ 2109
  • ក្រុមហ៊ុន Atomy ​សម្រាប់​បុរស
  • 876,570
  • ខែឧសភា ឆ្នាំ 2019
  • ឈុតផ្ដល់សំណើមអាខ្វ័ររបស់ក្រុមហ៊ុន Atomy
  • 306,735
  • ខែ​មិថុនា ឆ្នាំ 2019
  • ឈុត​ថែទាំខាំមីង & អេស៊ី
  • 376,374
  • ខែមករា ឆ្នាំ 2020
  • ឈុតថែរក្សាស្បែកអាប់សូលូតសេលអេកធីវ
  • 2,535,928

ចំនួនផលិតកម្ម​ប្រចាំឆ្នាំ​រួមទាំង​ផលិតផល​នីមួយៗ (ឆ្នាំ 2018)

ព័ត៌មាន​ខាងលើ​គឺផ្អែក​លើ​ទីស្នាក់ការកណ្តាលប្រចាំប្រទេសកូរ៉េ។



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE