컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ភាពជាដៃគូឈ្នះៗ

ក្រុមហ៊ុន​​ដៃគូ

ពាក្យថា “ការចាប់ដៃគូ” ផ្ដល់នូវ​ស្មារតី​សាមគ្គីភាព​​​រឹងមាំ​​រវាង​​ដៃគូ​​ពាក់ព័ន្ធ។ យើងឈាន​ទៅមុខមួយជំហាន​ទៀត​ហួសពី “កិច្ចសហប្រតិបត្តិការណ៍”។ នេះ​គឺជា​​សារ​របស់​ក្រុមហ៊ុន Atomy ​ក្នុង​ការ​សម្រេច​បាននូវ​តម្លៃ​​សហគមន៍​​តាម​រយៈ​ភាព​ជា​ដៃ​គូ​​ឈ្នះៗ។

ទទួលជោគជ័យ​ជាមួយគ្នា

ការ​រីកលូតលាស់​ជាមួយគ្នា​​ជាមួយ​ក្រុមហ៊ុន​ដៃគូ​គឺ​ជា​តម្លៃ​ស្នូល​ដែល​ប្រកាន់ខ្ជាប់នូវ​គោលការណ៍​​គុណភាព​​ដាច់ខាត​​ តម្លៃ​ដាច់ខាត។ ក្រុមហ៊ុន Atomy ​មាន​គោលការណ៍ “ក្រុមហ៊ុនមួយ​ផលិតផលមួយ” ដែល​កាត់បន្ថយ​ការ​ប្រកួត​ប្រជែង និង​អនុញ្ញាត​ឲ្យ​ដៃគូ​របស់​យើង​ផ្ដោត​តែ​លើគុណភាព និង​តម្លៃ​​ផលិតផល។ ក្រុមហ៊ុន Atomy ​ធានា​ប្រាក់ចំណេញ​គ្រប់គ្រាន់​ និង​ផ្ដល់​ជូន​ការទូទាត់​ជា​សាច់​ប្រាក់ពេញលេញ​នៅពេល​ដឹកជញ្ជូន។ សម្រាប់​ក្រុមហ៊ុន​ដែល​កំពុង​ប្រឈមមុខ​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ អាតូមី​ផ្ដល់​ការគាំទ្រ​ដើម្បី​ទូទាត់​ថ្ងៃចំណាយ​វត្ថុធាតុដើម​ និង​ប្រតិបត្តិការ។ ក្រុមហ៊ុន​ដៃគូ​របស់​អាតូមី​ក៏​ត្រូវ​បាន​ផ្ដល់​ឱកាស​ដើម្បី​នាំចេញ​ផលិតផល​របស់​គេ​ទៅ​តំបន់សកល​របស់​យើង​ផងដែរ។ ប្រសិនបើ​ក្រុមហ៊ុនដៃគូ​របស់​យើង​ទទួល​​បាន​ជោគជ័យ អ្នកប្រើប្រាស់​អាច​ទិញ​ផលិតផល​មាន​គុណភាព​​ក្នុង​តម្លៃ​​សមរម្យ។ ប្រសិនបើ​ក្រុមហ៊ុន​ទទួល​បាន​ទំនុកចិត្តពី​អ្នក​ប្រើប្រាស់​ នោះក្រុមហ៊ុន Atomy ​រីកលូតលាស់​។ ហើយប្រសិនបើ​ក្រុមហ៊ុន Atomy ​រីកលូតលាស់​ ក្រុមហ៊ុន​​ដៃគូ​​រីកលូតលាស់​​​រួមគ្នា​ជាមួយ​យើងដែរ។ នេះគឺ​ជា​វប្បធម៌ “រីកលូតលាស់ជាមួយគ្នា” ដែល​អាតូមី​ព្យាយាម​សម្រេចឲ្យបាន។

  • គោលការណ៏​​សម្រាប់​ការជ្រើសរើស​ដៃគូ

    ក្រុមហ៊ុន Atomy ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុនដៃគូ​ បន្ទាប់ពី​តម្រូវការអប្បបរមាទាំងអស់​ត្រូវ​បាន​បំពេញ។ នៅពេល​ជ្រើសរើស​ផលិតផល​ថ្មី អាតូមី​​ផ្ដល់​អាទិភាព​លើ​ការធ្វើអាជីវកម្ម​ជាមួយ​​ក្រុមហ៊ុន​ខ្នាត​តូច និង​មធ្យម​ជាជាង​សាជីវកម្ម​ធំៗ ជាពិសេស​​ប្រសិនបើ​សហគ្រាស​តូចៗ​ទាំងនោះ​​មាន​ផលិតផល​​គុណភាពខ្ពស់ជាង ប៉ុន្តែ​ទទួលរងពី​ការខ្វះដើមទុន។ នេះគឺជា​​រឿងចាំបាច់​សម្រាប់​ការទទួល​ជោគជ័យ​​ជាមួយគ្នា​ជាមួយ​ក្រុមហ៊ុន​ខ្នាត​តូច​ទៅ​មធ្យម​ក្នុង​ការ​​បង្កើត​ការងារ​ និង​បង្កើត​មូលដ្ឋានគ្រិះ​នៃ​សង្គម​យុត្តិធម៌។

  • គោលការណ៏​សម្រាប់​តម្លៃទិញ

    តម្លៃទិញទូទៅ​ត្រូវ​បាន​កំណត់​​បន្ទាប់ពី​ការពិចារណា​​​លើ​​បរិមាណ​នៃ​ការ​បញ្ជាទិញ គុណភាព​ផលិតផល លក្ខណៈពិសេស រយៈពេលទូទាត់​​ តម្លៃ​វត្ថុ​ធាតុដើម ថ្លៃពលកម្ម និង​ការផ្លាស់ប្ដូរ​តម្លៃ​វត្ថុធាតុដើម។ តម្លៃ​ទិញ​ចុង​ក្រោយ​ត្រូវ​បាន​កំណត់​បន្ទាប់​ពី​ការ​ចរចា​ធ្វើឡើង​សម្រាប់​អថេរ​បន្ថែម​ដូចជា​ថ្លៃ​គ្រប់គ្រង​ និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន។ តម្លៃទិញ​អាច​ត្រូវ​បាន​ចរចា​ឡើងវិញ​ ដោយសារ​​អាតូមី​មិន​ស្ទាក់ស្ទើ​រក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​​សម្រាប់​ការទិញ​វត្ថុធាតុដើម​ ឬ វិនិយោគលើ​ទីតាំងនានា ដើម្បីឲ្យ​ក្រុម​ហ៊ុន​ដៃគូ​របស់​យើង​អាច​ផ្ដល់​ផលិតផល​​របស់​ពួកគេបាន។

  • ការគាំទ្រ​សម្រាប់ការបង្កើនគុណភាព

    អាតូមី​ព្យាយាម​បង្កើនគុណភាពផលិតផល​ដែល​ផ្ដល់ជូន​ដោយក្រុមហ៊ុនដៃគូ​របស់​យើងដោយ​ស្នើសុំ​ឲ្យ​ភាគីទីបី​ដែលមាន​វិជ្ជាជីវៈ​ដើម្បី​​ត្រួតពិនិត្យ និង​ពង្រឹង​ដំណើរការ​ផលិតកម្ម។ ថ្លៃត្រួតពិនិត្យ​ត្រូវ​បាន​ចំណាយ​ដោយ​អាតូមី។

  • ការគាំទ្រ​សម្រាប់​ថ្លៃគ្រប់គ្រង
    • 30.5ប៊ីលានវ៉ុន 2019-2023
  • កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​ដៃគូ

    ក្រុមហ៊ុន Atomy ​រៀបចំកិច្ចប្រជុំ​ប្រចាំឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​របស់​យើង។ កិច្ចប្រជុំទាំងនេះ​ដើរ​តួ​ជា​វេទិកា​មួយ​ដែល​អាតូមី​ និង​ដៃគូ​របស់​យើង​គោរព​តួនាទីគ្នា​ទៅវិញ​ទៅ​មក​ដោយឈរលើ​គោលជំហរ​ស្មើភាពគ្នា។ យើង​ចែករំលែក​គំនិត និង​រិះរកវិធី​បង្កើត​បណ្ដាញក្រុមហ៊ុនរឹងមាំ​មួយ​ដើម្បីលើកស្ទួយ​​​​វប្បធម៌ “រីកលូតលាស់​ជាមួយគ្នា”។ អ្នកចូលរួមរួមមាន​ថ្នាក់ដឹកនាំ​កំពូល និងបុគ្គលិក​​របស់​អាតូមី ក៏ដូចជា​នាយក​ប្រតិបត្តិ​​នៃ​ក្រុមហ៊ុន​ដៃគូផងដែរ។ កិច្ចប្រជុំ​នេះ​គឺ​ជា​វេទិកា​សកម្ម​មួយ​ដែល​យើង​ពិភាក្សា​អំពីចក្ខុវិស័យ​រយៈពេលវែង​របស់ក្រុមហ៊ុន Atomy គោលការណ៏​​​សម្រាប់​ការទិញ និង​គុណភាព ក្រមសីលធម៌ក្រុមហ៊ុន និង វប្បធម៌។ ជារៀងរាល់ឆ្នាំ ពានរង្វាន់​ដៃគូឆ្នើម​ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​​​ក្រុមហ៊ុនមួយ​ជាការបង្ហាញ​ពី​ការដឹងគុណ​​របស់​អាតូមី។

  • ការធ្វើដំណើរ​លើក​ទឹកចិត្ត​​សម្រាប់​​ក្រុមហ៊ុន​ដៃគូ

    ការធ្វើដំណើរលើកទឹកចិត្ត​ក៏​ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​ក្រុមហ៊ុន​ដៃគូ​​របស់​ក្រុមហ៊ុន Atomy ​ផងដែរ​ជា​ការថ្លែង​អំណរគុណ​​​​របស់យើង​ចំពោះ​ពួកគេ​សម្រាប់​​​ការផ្ដល់ជូននូវ​ផលិតផល​គុណភាព​ដាច់ខាត ​តម្លៃ​ដាច់ខាត​។​ នាយកប្រតិបត្តិ​ក្រុមហ៊ុន​ដៃគូ និងបុគ្គលិករបស់ក្រុមហ៊ុន Atomy ​​ធ្វើដំណើរកម្សាន្ត​ជាមួយគ្នា។



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE