컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ទស្សនទាននៃការគ្រប់គ្រង

ទស្សនវិស័យក្នុងការគ្រប់គ្រង ភាពជោគជ័យរបស់អតិថិជន បណ្ដាញចែកចាយជាសកល និងក្លាយជាក្រុមហ៊ុននាំមុខគេ

  • ភាពជោគជ័យរបស់អតិថិជន
    អតិថិជនមិនមែនគ្រាន់តែជាអតិថិជនសម្រាប់ក្រុមហ៊ុន Atomy ប៉ុណ្ណោះទេ​ ប៉ុន្តែពួកគេជាគោលដៅសំខាន់តែមួយគត់។ សុភាសិត “ទស្សនៈចិញ្ចឹមគោយកទឹកដោះ និងទស្សនៈចិញ្ចឹមកូន” បង្ហាញពីផ្នត់គំនិតល្អបំផុតរបស់ក្រុមហ៊ុន Atomy ដែលមានចំពោះអតិថិជន។
    មូលហេតុដែលមនុស្សមានទំនោរទៅសត្វគោគឺមិនមែនសម្រាប់ជាប្រយោជន៍ដល់សត្វគោនោះទេ ប៉ុន្តែសម្រាប់ទទួលបានទឹកដោះរបស់វាទៅវិញទេ។ ប៉ុន្តែនៅពេលឪពុកម្តាយយកចិត្តទុកដាក់ថែរក្សាកូនៗរបស់ពួកគេវិញ គឺវាសម្រាប់តែសុខុមាលភាពចំពោះកូនរបស់ពួកគេតែប៉ុណ្ណោះ។ ពួកគេមិនរំពឹងទទួលបានអត្ថប្រយោជន៍អ្វីត្រឡប់មកវិញនោះទេ។ ដូចគ្នាដែរ យើងសង្ឃឹមថានឹងសម្រេចបានលើសពីអ្វីដែលជាសេចក្តីពេញចិត្តរបស់អតិថិជនទៅទៀត ដើម្បីជួយឲ្យពួកគេទទួលបានជោគជ័យសម្រាប់ខ្លួនពួកគេផ្ទាល់។ យើងចង់ឲ្យពួកគេទទួលបានជោគជ័យក្នុងនាមជាអ្នកប្រើប្រាស់ និង/ឬជាអាជីវករតាមរយៈក្រុមហ៊ុន Atomy។
  • មជ្ឈមណ្ឌលចែកចាយសំខាន់ៗ
    ក្រុមហ៊ុន Atomy មានគោលបំណងក្លាយជាបណ្ដាញចែកចាយទូទាំងពិភពលោក​មួយ ដែលជាអង្គភាពនៃបណ្តាញចែកចាយកណ្តាល។
    ដើម្បីសម្រេចគោលបំណងនេះ ក្រុមហ៊ុន Atomy កំពុងបង្កើតភាពឈានមុខគេលើគូប្រកួតប្រជែង តាមរយៈការធ្វើទំនាក់ទំនងផ្ទាល់ និងមានប្រសិទ្ធភាពរវាងក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់ជាច្រើននៅទូទាំងពិភពលោក។ យុទ្ធសាស្រ្តលក់ទូទាំងពិភពលោក (GSGS) របស់យើងនឹងជួយយើងឲ្យរកឃើញផលិតផលមានគុណភាពខ្ពស់ ដែលបំពេញតាមស្តង់ដារគុណភាពដាច់ខាត តម្លៃដាច់ខាត ហើយផ្តល់ផលិតផលទាំងនោះជូនដល់អតិថិជននៅទូទាំងពិភពលោក។
  • ក្រុមហ៊ុនលំដាប់ទីមួយ
    ក្រុមហ៊ុន Atomy មានគោលបំណងក្លាយជាក្រុមហ៊ុនលំដាប់ទីមួយ​​ ដែលជាក្រុមហ៊ុនល្អបំផុត។ “ភាពស្មោះត្រង់ និងចិត្តល្អ គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុត” គឺជាទស្សនវិជ្ជាមួយដែលនិយាយអំពីគុណតម្លៃក្រុមហ៊ុនរបស់យើង។ យើងចង់ឲ្យបុគ្គលិករបស់យើងមានភាពស្មោះត្រង់ និងភក្តីភាពជានិច្ចចំពោះសមាជិករបស់យើង ក្នុងនាមជាអ្នកផ្តល់ផលិតផលដែលមានគុណភាពក្នុងតម្លៃសមរម្យ ហើយយើងនឹងបន្តអភិវឌ្ឍកម្មវិធីរបស់យើងដើម្បីបង្កើនគំនិតច្នៃប្រឌិតសម្រាប់បុគ្គលគ្រប់រូប ដែលវានឹងបង្កើតនូវគុណតម្លៃបន្ថែម ផ្អែកលើស្តង់ដារមនសិការ និងសីលធម៌រឹងមាំ។

គោការណ៍ក្នុងការស្ថាបនា ភាពរស់រាន ល្បឿន និងតុល្យភាព ល្បឿន និងតុល្យភាព

  • ភាពរស់រាន
    ភាពរស់រាន (ភាពគង់វង្ស) គឺជាគោលដៅចម្បងរបស់សហគ្រាស និងជាទំនួលខុសត្រូវសង្គមសំខាន់បំផុត។ បុគ្គលិក សមាជិក អតិថិជន ដៃគូ និងសហគមន៍ក្នុងតំបន់របស់ក្រុមហ៊ុន Atomy គឺសុទ្ធតែមានទំនាក់ទំនងគ្នាដូចជាផ្នែកនៃសារពាង្គកាយដែរ។ ទាំងអស់គ្នាពិតជាចាំបាច់ណាស់នៅក្នុងការបំពេញបេសកម្មដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើង ហើយក្រុមហ៊ុន Atomy ត្រូវតែបន្តដំណើរការទៅមុខដើម្បីបំពេញភារកិច្ចនេះ។ យើងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកាត់បន្ថយថ្លៃដើម ដើម្បីលើកកម្ពស់លទ្ធភាពអាជីវកម្ម។
    • ការគ្រប់គ្រងថ្លៃដើម
      • ការគ្រប់គ្រងថ្លៃដើមផលិតផលយ៉ាងរឹតត្បិត
      • ការគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានស្ថិរភាពដោយផ្អែកលើគោលការណ៍គ្មានបំណុល
      • កម្រិតថ្លៃដើមថេរទាបផ្អែកលើទ្រឹស្តី Pipeline
    • ការគ្រប់គ្រងលើកិច្ចប្រតិបត្តិការ
      • ភាពស្មោះត្រង់ក្នុងការគ្រប់គ្រង
      • ការដោះស្រាយបញ្ហាដោយប្រើនូវគោលគំនិតដែលគោរពលើគោការណ៍ចម្បង់ទាំងស្រុង
    • ការគ្រប់គ្រងធនធានមនុស្ស
      • បង្កើនគំនិតច្នៃប្រឌិតក្នុងការគ្រប់គ្រងធនធានមនុស្ស
  • ល្បឿន
    តម្លៃបន្ថែមអាចត្រូវបានបង្កើតតាមរយៈកំណើន បើទោះជាភាពគង់វង្សគឺជាអាទិភាពចម្បងរបស់ក្រុមហ៊ុនក៏ដោយ។
    កត្តាសំខាន់បំផុតក្នុងការរីកចម្រើនរបស់ក្រុមហ៊ុន Atomy គឺល្បឿន។ ប៉ុន្តែមិនមែនល្បឿនតែមួយទេដែលកំណត់ថាយើងអាចរីកចម្រើនលឿនប៉ុណ្ណា វាក៏ត្រូវតែស្ថិតក្នុងទិសដៅណាផងដែរ។ នៅពេលដែលយើងនិយាយថាល្បឿន វាសំខាន់សម្រាប់ការរីចម្រើនរបស់យើង មានន័យថាយើងគួរតែធ្វើសម្មភាពនៅក្នុងល្បឿនមួយដ៏លឿនក្នុងទិសដៅដែលត្រឹមត្រូវ។
    • ល្បឿននៃការបត់បែន

      បដិវត្តន៍ឧស្សាហកម្ម 4.0 មានឥទិ្ធពលកាន់តែធំធេង និងទូលំទូលាយទៅលើសង្គមទាំងមូល បើប្រៀបធៀបនឹងបដិវត្តន៍ឧស្សាហកម្មមុនៗ។
      ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះ ក្រុមហ៊ុន Atomy នឹងចាត់វិធានការចាំបាច់ដើម្បីរក្សាល្បឿនក្នុងយុគសម័យនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។

    • ល្បឿននៃព័ត៌មាន

      ចំពោះក្រុមហ៊ុន Atomy ការចែករំលែកព័ត៌មានដែលត្រឹមត្រូវមានសារ:សំខាន់ខ្លាំងណាស់។ ប៉ុន្តែព័ត៌មានអាចនឹងត្រូវបានកែប្រែនៅពេលដែលត្រូវបានចែកចាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
      ក្រុមហ៊ុន Atomy មានគោលបំណងផ្តល់ជូនព័ត៌មានដែលត្រឹមត្រូវទៅគោលដៅជាច្រើនក្នុងពេលជាមួយគ្នា ដោយមិនមានការផ្លាស់ប្តូរខ្លឹមសារដើមឡើយ។

    • ល្បឿននៃការពង្រីកអាជីវកម្ម

      ក្រុមហ៊ុន Atomy រំពឹងថាអាជីវកម្មរបស់សមាជិកម្នាក់ៗនឹងរីកដុះដាលដោយផ្អែកលើការគិតគុណឡើង។ ប្រព័ន្ធជោគជ័យរបស់យើងត្រូវបានបង្កើតឡើងសម្រាប់គាំទ្រដល់ការពង្រីកអាជីវកម្មឱ្យបានឆាប់រហ័ស។ ជាមួយនឹងការយល់ដឹងអំពីប្រព័ន្ធជោគជ័យរបស់យើង សមាជិករបស់ក្រុមហ៊ុន Atomy អាចធ្វើការជាមូយអ្នកដ៏ទៃទៀតបានដើម្បីភាពរីកចម្រើននៅក្នុងអាជីវកម្មរបស់ពួកគេ ប៉ុន្តែផ្ទុយទៅវិញ វាពិបាកនឹងសម្រេចបានប្រសិនបើធ្វើការតែម្នាក់ឯង។

  • តុល្យភាព
    ក្រុមហ៊ុន Atomy ខិតខំបំពេញទំនួលខុសត្រូវសង្គមតាមរយ:ការបែងចែកកម្រៃប្រកបដោយតុល្យភាព។ នេះរួមបញ្ចូលទាំងគោលជំហរលើភាពយុត្តិធម៌ ពីព្រោះយើងជឿជាក់ថាតុល្យភាព និងភាពយុត្តិធម៌នឹងធ្វើឲ្យការប្រើប្រាស់ធនធានមានកំណត់បានកាន់តែប្រសើរឡើង ហើយនាំមកនូវទ្រព្យសម្បត្តិកាន់តែច្រើនសម្រាប់មនុស្សគ្រប់ៗគ្នា។ គុណតម្លៃរបស់ក្រុមហ៊ុន Atomy មិនត្រឹមតែបានបង្កើតឡើងដោយសមាជិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយក្រុមហ៊ុនជាដៃគូ អតិថិជន និងសង្គមកាន់តែធំរបស់យើងថែមទៀត តាមរយៈអន្តរកម្មដោយផ្ទាល់ និងដោយប្រយោលជាមួយក្រុមហ៊ុន។ ក្រុមហ៊ុន Atomy ព្យាយាមខិតខំផ្គត់ផ្គង់ផលិតផលមានគុណភាពល្អក្នុងតម្លៃសមរម្យសម្រាប់អតិថិជន ហើយបង្វិលជាប្រាក់ចំណេញត្រឡប់ទៅឲ្យពួកគេវិញ។ យើងក៏ចូលរួមក្នុងសកម្មភាពបរិច្ចាគជួយសង្គមជាច្រើនផងដែរ ដើម្បីធ្វើឲ្យសង្គមកាន់តែមានភាពប្រសើរឡើង។ ការបែងចែកប្រាក់ចំណេញរបស់យើងដោយត្រឹមត្រូវ និងមានតុល្យភាពធ្វើឲ្យមានសុវត្ថិភាព ដល់អតិថិជនដ៏ស្មោះត្រង់របស់យើង ហើយធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន Atomy។ នេះមានន័យថា វិធីបែកចែករបស់ក្រុមហ៊ុន Atomy មានភាពស្រដៀងគ្នានឹងលក្ខណៈនៃការវិនិយោគដែរ។

ปรัชญาการบริหาร
ក្រុមហ៊ុតូចតែធំ និងការគ្រប់គ្រងល្អិតល្អន់
ក្រុមហ៊ុតូចតែធំ និងការគ្រប់គ្រងល្អិតល្អន់

  • ក្រុមហ៊ុតូចតែធំ និងការគ្រប់គ្រងល្អិតល្អន់
    អាតូមីកំពុងបំឡែងខ្លួនជាក្រុមហ៊ុតូចតែធំដែលផ្ដោតទៅលើភាពរឹងមាំផ្នែកខាងក្នុងជាជាងភាពឆើតឆាយនៃផ្នែកខាងក្រៅដោយផ្អែកទៅលើគោលការណ៍ស្ថាបនា«ភាពរស់រា»។ ដើម្បីធ្វើការអនុវត្តន៍បានបែបនេះអាតូមីបានកំពុងធ្វើការគ្រប់គ្រងយ៉ាងល្អិតល្អន់ដោយកាត់បន្ថយនូវរាល់ចំណាយដែលមិនចាំបាច់ទាំងអស់តាមដែលអាចធ្វើទៅបាន ហើយយកចិត្តទុកដាក់សំខាន់ទៅលើសុភមង្គលរបស់បុគ្កលិកក្រុមហ៊ុន និងភាពជោគជ័យរបស់អតិថិជន។

ពាក្យស្លោក គោរពមនុស្សធម៌ កែច្នៃគំនិត
ត្រូវឱ្យមានជំនឿ ដាក់ខ្លួនឱយទាប

  • គោរពមនុស្សធម៌
    មនុស្សគឺជាអ្នកទាំងឡាយ ឬជាវត្ថុមានតម្លៃបំផុត។ ព្រះបានបង្កើតយើងឲ្យមានភាពដូចព្រះ ហើយមិនគួរប្រើវាជាមធ្យោបាយ តែមនុស្សត្រូចតែជាគោលដៅសំខាន់បំផុតស។ យើងគួរតែគិតថាយើងមានតម្លៃជានិច្ច។
  • កែច្នៃគំនិត
    វិធីដែលត្រឹមត្រូវបំផុតនៅក្នុងការទស្សន៍ទាយអំពីអនាគត គឺការរៀបចំផែនការសម្រាប់ខ្លួនយើង។ យើងត្រូវមានការគិតបែបនេះដើម្បីឱ្យយើងអាចទទួលខុសត្រូវលើអនាគតរបស់ខ្លួនឯងបាន។
  • ត្រូវឱ្យមានជំនឿ
    ត្រូវអោយមានជំនឿ
    វាមិនពិបាកទេក្នុងការមានជំនឿទៅលើអ្វីដែលយើងមើលឃើញ។ ប៉ុន្តែជំនឿដែលយើងជឿនោះជាអ្វីដែលយើងមើលមិនឃើញ។ ជំនឿពិតប្រាកដមួយនេះហើយគឺជាចក្ខុចវិស័យមើលមិនឃើញដែលមានឥទ្ធិពលក្នុងការជំរុញឲ្យមានសកម្មភាពឆ្ពោះទៅរកអនាគតដែលចង់បាន។
  • ដាក់ខ្លួឱ្យទាប
    ការបន្ទាបខ្លួនគឺជារឿងដ៏មានតម្លៃបំផុត។ គំនិតរបស់យើងត្រូវតែឈានឱ្យខ្ពស់ដល់ពពក ប៉ុន្តែជើងរបស់យើងត្រូវតែនៅលើដីដដែល។ បើយើងអាចនៅតែបន្ទាបខ្លួនបែបនេះបាន សូម្បីតែក្រោយពីសម្រេចគោលដៅរបស់យើងហើយក៏ដោយ នោះយើងនឹងទទួលបានការគោរពពីអ្នកដទៃ។

វវប្បធម៌ទាំង3របស់ក្រុមហ៊ុន អាតូមី វប្បធម៌គោរពគោលការណ៍ វប្បធម៌រីកចម្រើនរួមគ្នា និងវប្បធម៌ចែករំលែក

  • វប្បធម៌គោរពគោលការណ៍ វប្បធម៌រីកចម្រើនរួមគ្នា និងវប្បធម៌ចែករំលែក
    ក្រុមហ៊ុន Atomy ខិតខំព្យាយាមដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនឈានមុខគេមួយដោយប្រកាន់ខ្ជាប់នូវវប្បធម៌ទាំងបីរបស់យើងគឺ៖ វប្បធម៌គោរពគោលការណ៍ វប្បធម៌រីកចម្រើនរួមគ្នា និងវប្បធម៌ចែករំលែក វប្បធម៌ទាំងបីនេះរួមគ្នានោះយើងនឹងបង្កើតបានមូលដ្ឋានគ្រឹះមួយសម្រាប់ក្រុមហ៊ុន Atomy ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនដែលមានអាយុ 100​ ឆ្នាំ។
    • វប្បធម៌គោរពគោលការណ៍ ជំរុញឲ្យសមាជិកទាំងអស់របស់ក្រុមហ៊ុន Atomy ប្រកាន់ខ្ជាប់នូវគោលការណ៍ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សមាជិកទាំងអស់របស់សង្គម។
    • វប្បធម៌ចែករំលែកគឺជាវិធីមួយនៃការប្រាស្រ័យទាក់ទង និងការបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ។


TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

“ការិយាល័យរបស់ខ្ញុំ” សម្រាប់តំបន់នីមួយៗ។
ប្រសិនបើអ្នកជ្រើសរើសតំបន់ដែលចង់បាន នោះទំព័រនឹងផ្លាស់ទៅ “ការិយាល័យខ្ញុំ”។

សូមពិនិត្យតំបន់ចុះបញ្ជី

    • ប្រទេសកូរ៉េ

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េដែលមានអាយុ 20 ឆ្នាំឡើង ជនបរទេសដែលរស់នៅប្រទេសកូរ៉េ ជនបរទេសដែលរស់នៅក្រៅប្រទេស
    • សហរដ្ឋអាមេរិក

    • អ្នកកាន់លេខសន្តិសុខសង្គម (SSN) ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសជប៉ុន

    • ពលរដ្ឋជប៉ុនដែលមានអាយុ 20 ឆ្នាំឡើង (និវាសនជន) ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន
    • ប្រទេសកាណាដា

    • ពលរដ្ឋកាណាដាដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍នៅកាណាដា
    • តៃវ៉ាន់

    • ពលរដ្ឋតៃវ៉ាន់ដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅតៃវ៉ាន់
    • ប្រទេសសិង្ហបុរី

    • ពលរដ្ឋសិង្ហបុរីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍សិង្ហបុរី
    • ប្រទេសកម្ពុជា

    • ពលរដ្ឋកម្ពុជាដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សាជីវកម្ម
    • ប្រទេសហ្វីលីពីន

    • ពលរដ្ឋហ្វីលីពីនដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ហ្វីលីពីន អ្នកកាន់ទិដ្ឋាការចូលនិវត្តន៍ពិសេស (SRRV)
    • ប្រទេសម៉ាឡេស៊ី

    • ពលរដ្ឋម៉ាឡេស៊ីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ម៉ាឡេស៊ី
    • ប្រទេសម៉ិកស៊ិក

    • អ្នកកាន់ CURP ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសថៃ

    • ពលរដ្ឋថៃដែលមានអាយុ 20 ឆ្នាំឡើង
    • ប្រទេសអូស្រ្តាលី

    • ជនជាតិអូស្ត្រាលី, និវាសនជនអចិន្ត្រៃយ៍, អ្នកកាន់វីសាការងារ (រួមទាំងវីសាការងារអំឡុងវិសម្សកាល)
    • ប្រទេសឥណ្ឌូនេស៊ី

    • ពលរដ្ឋឥណ្ឌូនេស៊ីដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសរុស្ស៊ី

    • ពលរដ្ឋរុស្ស៊ីដែលមានអាយុ 18 ឆ្នាំឡើង (អ្នកតាំងទីលំនៅ) ពលរដ្ឋបេឡារុស្ស អ៊ិយបេគីស្ថាន
    • ចិន

    • សមាជិកអ្នកប្រើប្រាស់៖ អាយុ 22 ឆ្នាំឡើង
      សមាជិកអ្នកតំណាងចែកចាយ៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីស្របច្បាប់ ភាពជាដៃគូ សហគ្រាសឯកកម្មសិទ្ធិ ឬអាជីវកម្មបុគ្គលឯកជននៅក្នុងប្រទេសចិន
    • កូឡុំប៊ី

    • ពលរដ្ឋកូឡុំប៊ីអាយុ ១៨ ឆ្នាំឬចាស់ជាងនេះពលរដ្ឋកូឡុំប៊ីជាអ្នកស្នាក់នៅអចិន្ត្រៃយ៍
    • ហុងកុង

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណហុងកុងគង់មានអាយុលើសពី ២០ ឆ្នាំ
    • ប្រទេសឥណ្ឌា

    • អជាជនជាតិឥណ្ឌា, អ្នកកាន់កាតPAN, មានអាយុ 18ឆ្នាំ ឡើង, រដ្ឋMaharashtra : អាយុ 21ឆ្នាំ ឡើង
    • នូវែលសេឡង់

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • តួកគី

    • អាយុចាប់ពី១៨ឡើងទៅ អ្នកកាន់អត្តសញ្ញាណបត្រតួកគី,និវាសនជនអចិន្ត្រៃយ៍
    • ប្រទេសអង់គ្លេស

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • កាហ្សាក់ស្ថាន

    • កាហ្សាក់ស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • កៀហ្ស៊ីស៊ីស្ថាន

    • កៀហ្ស៊ីស៊ីស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • ប្រេស៊ីល

    • បអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយជារូបវ័ន្តបុគ្គល រឺនិតិបុគ្គលដែលមានកាន់CPF។
    • ម៉ុងហ្គោល

    • ជនជាតិម៉ុងហ្គោលី និងជនបរទេសដែលរស់នៅម៉ុងហ្គោលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
    • អ៊ូសបេគីស្ថាន

    • ជនជាតិអ៊ូសបេកគីស្ថានដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
      ជនបរទេស: វីសា B2 , វីសា E, អ្នកដែលកាន់វីសា INV ឬ អ្នកដែលមានទីលំនៅទីនោះ
      អ្នកជំនួញសម្រាប់ផលិតកម្ម និង អ្នកដំឡើង/ បង្ហោះការផ្សព្វផ្សាយ (Reklama ishlab chiqarish va joylashtirish)
    • អឺរ៉ុប

    • អាយុ 18 ឆ្នាំឬចាស់ជាងអ្នករស់នៅសហភាពអឺរ៉ុបឬ EFTA
    • សមាជិកភាពនៅទូទាំងពិភពលោក។

    • កូស្តារីកា, កេនយ៉ា, ឈីលី, ណាមីប៊ី, តាជីគីស្ថាន, តូមិននីស្ថាន, ទុយនីស៊ី, នីហ្សេរីយ៉ា, នេប៉ាល់, បង់ក្លាដែស, បូតស្វាណា, បូលីវី, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, ប្រ៊ុយណេ, ម៉ារ៉ុក, ម៉ុលដាវី, ម៉ូរីស, សាធារណរដ្ឋដូមីនីកែន, សេណេហ្គាល់, ស៊ែប៊ី, ស្រីលង្កា, ហៃទី, ហ្គាណា, ហ្គាតេម៉ាឡា, ហ្គាំប៊ី, ហ្សកហ្ស៊ី, ឡេសូតូ, អង់ហ្គោឡា, អាមេនី, អារ៉ាប់រួម, អាល់បានី, អាហ្រ្វិកខាងត្បូង, អាហ្សង់ទីន, អាហ្សែបៃហ្សង់, អេក្វាឌ័រ, អេហ្ស៊ីប, អែលសាល់វ៉ាឌ័រ, អ៊ីស្រាអែល, អ៊ុយក្រែន
ចូលទៅកាន់គេហទំព័រ

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “ផ្សារទំនើប”។

AZA Mall for each branch.
If you select the desired branch, the page will move to AZA Mall.

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “បណ្ដាញរបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “សំបុត្ររបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE