សមាជិកអាតូមី
ការរត់ម៉ារ៉ាតុងជាកីឡាសាកល្បងដែនកំណត់នៃការស៊ូទ្រាំរបស់មនុស្សអ៊ីមភើរៀលម៉ាស្ទ័រ គីម ក្យុងស៊ុក និងគីម ក្វាងយ៉ល់ ដែលបានសម្រេចជោគជ័យខ្ពស់នៅអាតូមីកាលពីខែកក្កដា ឆ្នាំមុន បាននិយាយថាពួកគេមានអារម្មណ៍ថា ពួកគេបានបញ្ចប់ការរត់ម៉ារ៉ាតុង 42,195 km។
អារម្មណ៍នៃការបញ្ចប់នូវម៉ារ៉ាតុងក្នុងរយៈចម្ងាយ 42.195 km
មុនពេលជួបក្រុមហ៊ុនអាតូមី ប្តីប្រពន្ធមួយគូនេះបានវាយតម្លៃថាជីវិតរបស់ពួកគេប្រហែល 20ទៅ30 ពិន្ទុប៉ុណ្ណោះហើយពិន្ទុរបស់ពួកគេសម្រាប់ការធ្វើជាឪពុកម្តាយរបស់ពួកគេក៏ទាបផងដែរ។ការបរាជ័យខាងសេដ្ឋកិច្ចបានធ្វើឲ្យជីវិតរបស់ពួកគេធ្លាក់ចុះ ហើយការតស៊ូក្នុងការដឹកនាំជីវិតលំបាកឱ្យល្អប្រសើរវិញនោះវាគ្រាន់តែជារឿងរបស់អ្នកផ្សេងតែប៉ុណ្ណោះ។
តែបន្ទាប់ពីចូលប្រឡូកជាមួយអាតូមីរួច ពេលនេះពួកគេបានផ្តល់ឲ្យជីវិតរបស់ពួកគេ 60ទៅ70 ពិន្ទុ និង 90 ពិន្ទុសម្រាប់ភាពជាឪពុកម្តាយចំពោះកូនរបស់ពួកគេ។«យើងមិនស្ងៀមត្រង់នេះទេទោះបីជាវាមិនអាចទៅរួចក្នុងការឈានដល់ 100 ពិន្ទុក៏ដោយតែយើងកំពុងព្យាយាមរស់នៅក្នុងជីវិតឲ្យប្រសើរជាងមុនខ្ញុំមិនបិទភ្នែកចំពោះក្ដីសង្ឃឹមរបស់ដៃគូរបស់ខ្ញុំបានទេទោះបីជាខ្ញុំបានក្លាយជាអ្នកជោគជ័យម្នាក់ក៏ដោយ ហើយខ្ញុំនៅចាត់ទុកដៃគូរបស់ខ្ញុំសំខាន់ជាងគ្រួសារទៅទៀត។ឥឡូវនេះ យើងកំពុងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពក្នុងនាមជាឪពុកម្តាយ ជាកូនៗ និងជាកូនប្រសារផងដែរ»។អ៊ីមភើរៀលម៉ាស្ទ័រ គីម ក្យុងស៊ុក បានចាប់ផ្តើមជីវិតនៅ កោះជេជូ នៅខែមករា ឆ្នាំ 2020។កាលពីពួកគាត់ចាប់ផ្តើមធ្វើជំនួញអាតូមីកូនពៅរបស់គាត់ទើបតែមានអាយុមួយឆ្នាំប៉ុណ្ណោះហើយពេលនេះក្មេងនោះមានអាយុ 10 ឆ្នាំហើយ។មូលហេតុដែលគាត់ជ្រើសរើសជីវិតនៅកោះជេជូគឺដោយសារតែគាត់ចង់ឲ្យកូនពៅរបស់គាត់រស់នៅក្នុងជីវិតដែលជិតនឹងធម្មជាតិ។កូនស្រីច្បងរបស់ពួកគេជាសមាជិកអ្នកជំនួញអាតូមី ព្រមទាំងបានក្លាយទៅជាសមាជិកក្លឹបថ្នាក់ដឹកនាំរកលុយបានជាង 400 លានវ៉ុនក្នុងមួយឆ្នាំរីឯកូនមួយទៀតរបស់ពួកគាត់គឺជាអ្នកលេងវាយកូនហ្គោលតំណាងឲ្យទីក្រុង សេជុងផងដែរ។ក្នុងនាមឪពុកម្តាយគ្មានអ្វីដែលរីករាយជាងការចូលរួមគាំទ្រក្តីសុបិន្តកូនៗ និងការបើកផ្លូវឲ្យកូនៗមានអនាគតនោះទេ។ប្តីប្រពន្ធមួយគូនេះនិយាយថា រឿងនេះមិនអាចទៅរួចទេ បើគ្មានក្រុមហ៊ុនអាតូមី
ហើយអាតូមីគឺជាជំនួញដ៏មានតម្លៃមួយ ដែលមិនត្រឹមតែជាក្តីសុបិន្តរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជាក្តីសុបិន្តដែលក្លាយជាការពិតរបស់អ្នកដទៃផងដែរ។
លោក គីម ក្យុងស៊ុក និង លោក កាងយ៉ុល គីម បានចាប់ផ្តើមអាជីវកម្មអាតូមីជាប្តីប្រពន្ធ។«ការធ្វើអាជីវកម្មជាមួយគ្នាអាចបង្កើតឲ្យមានភាពស៊ីសង្វាក់គ្នា ប៉ុន្តែពេលវេលា និងថវិកាក៏ត្រូវការទ្វេដងផងដែរប្រសិនបើយើងមិនយល់ស្របលើអ្វីមួយ វាអាចនាំឈ្លោះប្រកែកគ្នាក៏ថាបានទោះបីជាប្តីប្រពន្ធក៏ដោយបើមានលេខសម្គាល់ផ្សេងគ្នា ជាការល្អក្នុងការគិត និងធ្វើការ
បើមិនដូច្នោះទេគួរតែធ្វើតែម្នាក់ឯងទើបជាការប្រសើរ»។នេះគឺជាដំបូន្មានជាក់ស្តែងរបស់ពួកគាត់សម្រាប់សមាជិកប្តីប្រពន្ធ។តាមការពិតលោកគីម ក្វាងយ៉ល់ បានផ្តោតលើការអញ្ជើញ ហើយលោកស្រីគីម ក្យុងស៊ុក ផ្តោតលើការពន្យល់អំពីអាជីវកម្មវាប្រៀបដូចជាពួកគេបានបែងចែកតួនាទីរបស់ពួកគេក្នុងការជួយដៃគូ។លោកស្រី គីម ក្យុងស៊ុក ទទួលបន្ទុកសមាជិកថ្មី រីឯលោកគីម ក្វាងយ៉ល់ ទទួលបន្ទុកអ្នកដែលមានមុខដំណែង(Mastership Holders)ពេលខ្លះពួកគេនឹងមានការប្រកួតប្រជែងលក្ខណៈមិត្តភាពដោយផ្លាស់ប្តូរតួនាទីរៀងរាល់បីខែម្តង។
បន្ទាប់ពីក្លាយជា អ៊ីមភើរៀលម៉ាស្ទ័រ ជីវិតរបស់ប្តីប្រពន្ធមិនបានផ្លាស់ប្តូរច្រើនទេពួកគេនៅតែបន្តការជួយដលើដៃគូ និងមជ្ឈមណ្ឌលតារយៈការបង្រៀនកាងយ៉េល គីម ហៅខ្លួនឯងថាជាមគ្គុទេ្ទស៍របស់ក្រុមហ៊ុនអាតូមី«យើងត្រូវតែបង្រៀនអំពីការកំណត់គោលដៅ និងទិសដៅច្បាស់លាស់នៃជំនួញយើងនិយាយច្រើនអំពី "ប្រព័ន្ធ" ដោយការពន្យល់ឱ្យបានច្បាស់គឺជារឿងសំខាន់»គាតថាតួនាទីរបស់អ្នកដឹកនាំគឺមិនគ្រាន់តែដើម្បីបង្ហាញពួកគេម្តងចប់នោះទេ គឺត្រូវប្រាប់ម្ដងហើយម្ដងទៀតទាល់តែដៃគូទាំងអស់យល់ជ្រួតជ្រាបពេញខ្លួន។អ៊ីមភើរៀលម៉ាស្ទ័រ គីម ក្យុងស៊ុក ចូលចិត្តឃ្លាថា «នឹងមានក្តីសុបិនដែលនៅពីលើក្ដីសុបិន” ហើយជឿជាក់ថាដោយសារតែមានសេចក្ដីស្រលាញ់ទើបធ្វើឱ្យជំនួញអាតូមីអាធ្វើទៅបាន។«ខ្ញុំបានជ្រើសរើសក្រុមហ៊ុនអាតូមីដើម្បីធ្វើឲ្យក្តីសុបិន្តរបស់ខ្ញុំក្លាយជាការពិត ប៉ុន្តែវាមានតម្លៃសម្រាប់ខ្ញុំដែលអាចជួយអ្នកដទៃធ្វើឲ្យក្តីសុបិន្តរបស់ពួកគេក្លាយជាការពិតផងដែរ។រឿងនេះមិនអាចកើតឡើងដោយគ្មានសេចក្ដីស្រឡាញ់នោះទេ»។ពួកគាត់ជឿជាក់ថា ចក្ខុវិស័យដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុនអាតូមីគឺការអនុត្តន៍នាពេលបច្ចុប្បន្នហើយនិងមិនអាចមើឃើញនូវទីបញ្ចប់នៃក្រុមហ៊ុននេះ។«ចក្ខុវិស័យដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុនអាតូមីគឺទីផ្សារពិភពលោក និងផែនការទីផ្សារត្រឹមត្រូវលើសពីនេះទៀតអាតូមីអាចជោគជ័យបានដោយមិនអាស្រ័យលើសមត្ថភាពផ្ទាល់ខ្លួនទេគឺឱ្យតែមានភាពតស៊ូមិនបោះបង់នោះប្រព័ន្ធអាតូមីនឹងធ្វើឱ្យទទួលបានភាពជោគជ័យគ្រប់ៗគ្នា។ទោះបីមានហេតុផលច្រើនណាស់ដែលមិនអាចទទួលបានភាពជោគជ័យ
ក៏ដោយក៏ត្រូវតែបន្តនូវការធ្វើវិសាលភាពនីទីផ្សារអន្តរជាតិរបស់អាតូមីគឺមានភាពធំធេងខ្លាំងណាស់។
អ៊ីមភើរៀលម៉ាស្ទ័រ គីម ក្យុងស៊ុក និងកាងយ៉េល គីមសេណារីយ៉ូជីវិតមុន និងក្រោយ
អតិតកាល៖ ធ្លាប់រស់នៅក្នុងបន្ទប់តូចមួយ ដែលចំណាយប្រាក់ 300,000 វ៉ុនក្នុងមួយខែ ជាមួយនឹងប្រាក់កដំកល់3លានវ៉ុន
បច្ចុប្បន្ន៖ រស់នៅក្នុងអាផាតមិនដែលបានទិញទំហំ 150 ម៉ែតការ៉េ ក្នុងទីក្រុង សេជុង បានទិញផ្ទះក្នុងទីក្រុង សេជុង
អនាគត៖ នឹងទិញវីឡានៅកោះ ជេជូ ក្នុងឆ្នាំ 2022 ដើម្បីប្រើប្រាស់ជាកន្លែងសម្រាប់ដៃគូ និងគ្រួសារ
អនាគត៖ មានគម្រោងនឹងប្រើរថយន្តកូរ៉េច្រើនទៀត
អតិតកាល៖ បានផ្តល់ក្តីស្រឡាញ់ជាច្រើន ប៉ុន្តែមិនមានសម្ភារៈច្រើនទេ
បច្ចុប្បន្ន៖ មានកូនទីបី រៀនថ្នាក់ទី 9 ជាអ្នកវាយកូនហ្គោលដែលតំណាងជាផ្លូវការឱ្យទីក្រុងសេជុង កូនពៅរៀនថ្នាក់ទី 3 ប្តូរសាលារៀនទៅកោះជេជូ
អនាគត៖ កូនទីបីក្លាយជាអ្នកលេងវាយកូនហ្គោលដែលមានការគាំទ្រលំដាប់ពិភពលោក កូនពៅត្រូវចូលរៀនក្នុងសាលាអន្តរជាតិមួយនៅកោះជេជូ
អតិតកាល៖ មិនដែលបានធ្វើដំណើរតាមយន្តហោះសូម្បីក្នុងស្រុក
បច្ចុប្បន្ន៖ ធ្វើដំណើរតាមយន្តហោះទៅកាន់ជាង40ប្រទេស (ជំនួញអាតូមី + ការដើរកំសាន្តនានា)
អនាគត៖ ធ្វើដំណើរជុំវិញពិភពលោក និងស្វែងរកតំបន់ដាច់ស្រយាល ដោយរៀបចំផែនច្បាស់លាស់
តើអ្នកនឹងពិពណ៌នាអំពីអាជីវកម្មអាតូមីត្រឹមតែមួយឃ្លាបានយ៉ាងដូចម្តេច?
ជាក្តីសុបិន ជាក្តីសង្ឃឹម និជាគោលដៅចុងក្រោយរបស់ពលរដ្ឋសាមញ្ញ។
បើសិនជាអ្នកក្លាយទៅជាសមាជិកអាតូមីដែលទើបនឹងចាប់ផ្ដើមជំនួញនេះតើអាចទទួលបានជោគជ័យដូចពេលនេះដែរ រឺទេ?
បរិយាកាសសម្រាប់ភាពជោគជ័យបានប្រែជាល្អប្រសើរជាងពេលដែលយើងបានចាប់ផ្តើមជាមួយក្រុមហ៊ុនអាតូមី។ យើងជឿជាក់ថានឹងអាចទទួលបានភាពជោគជ័យលឿនជាងពួកយើងនៅពេលនេះ។
ក្នុងនាមជាអ្នកមានដំណែងខ្ពស់បំផុតក្នុងអាតូមីតើអ្វីជាចក្ខុវិស័យធំជាងគេ?
ទីផ្សារពិភពលោក និងផែនការទីផ្សារសុក្រឹត្យ។
«ល័ក្ខខ័ណ្ឌ និងមុខដំណែងដែលមាននៅក្នុងទស្សនាវដីTHE ATOMIANS 2020 (ចេញផ្សាយនៅខែមិថុនា ឆ្នាំ2020)»