សមាជិកអាតូមី
«វីធីសាស្ត្ររឺ? គឺគ្រាន់តែព្យាយាមមិនបោះបង់តែប៉ុណ្ណោះ»នេះជាអ្វីដែល អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុង និយាយអំពីវិធីសាស្ត្រ ដែលនាំទៅរកភាពជោគជ័យ។គាត់បានបន្ថែមថា “ប្រសិនបើអ្នកជួងនឹងមនុស្សដែលនៅជាមួយអ្នកដល់ជាមិនដោយមិនបោះបង់នោះវាកាន់តែងាយស្រួល”។អាចនិយាយបានថាជារបៀបមួយដែលមានលទ្ធភាពលើសពីអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រើ។នៅពេលនិយាយអំពី “វិធីសាស្ត្រដើម្បីភាពជោគជ័យ” គេអាចនឹងស្រមៃឃើញនូវរឿងរ៉ាវជាច្រើន ដែលសកម្មជាងមុន ដូចជា ការត្រូវចូលរួមក្នុងប្រព័ន្ធជោគជ័យរបស់ក្រុមហ៊ុនអាតូមី ឬការត្រៀមខ្លួនក្នុងការទទួលយកពាក្យដិសេធរាប់ម៉ឺនដង់ជាដើមទាំងនោះគឺជាការបរិយាយមួយដែលអាចធ្វើឱ្យយើងស្រមើលស្រមៃដល់រឿងទាំងនោះគឺមើលទៅដូចជាក៏ឃ្លាដ៏សាមញ្ញរបស់ អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុង ថា«គ្រាន់តែព្យាយាមមិនបោះបង់» ដែលចេញពីចិត្តស្មោះរបស់គាត់។
ដំណើរជីវិត 10 ឆ្នាំរបស់គាត់ត្រូវបានផ្លាស់ពីបន្ទប់ក្រោមដីដ៏តូចមួយទៅជាអាផាតមិនដែលមានទំហំ175មែត្រការ៉េ2អាផាតមិន
ជីវិតខ្ញុំកំពុងតែជួបនូវការលំបាកដែលសូម្បីតែការបង់ថ្លៃវិក័យបត្រទឹក ភ្លើងក៏មិនអាចធ្វើបានហើយស្ទើរតែធ្លាក់ខ្លួនរស់នៅតាមដងផ្លូវ។»មិនមែនគាត់មិនដឹងអំពីទីផ្សារបណ្ដាញនោះទេដោយសារតែគាត់ដឹងទើបគាត់ព្យាយាមក្នុងការហាមឃាត់បងប្រុសរបស់គាត់។ទោះជាយ៉ាងណាគាត់ត្រូវបានបង្ខំចិត្តក្នុងការចាប់ផ្ដើមជំនួញអាតូមីនៅពេលគាត់អស់ជំរើសបន្ទាប់ពីត្រូវចិញ្ចឹមម្ដាយជាស្រ្តីមេម៉ាយ ថែមទាំងគ្មានក្រេឌីតក្នុងការទទួលប្រាក់កម្ចីទៀតផងនោះ។គាត់គ្មានភាពលោភលន់ទេគាត់គិតថាគ្រាន់តែចង់បានចំណូលខ្ទង់ 5 លានវ៉ុន ក្នុងមួយខែ ទៅ10លានវ៉ុនក្នុងមួយខែបើសិនជាវាពិតជាមានភាពល្អប្រសើរនោះ។គាត់មិនធ្លាប់រំពឹងថានឹងទទួលបានជោគជ័យ ដែលអាចសងបំណុល និងធ្វើាការបរិច្ចាគ 1 ពាន់លានវ៉ុននោះនៅក្នុងពេលមួយដងនោះទេ។“និយាយតាមត្រង់ទៅការទទួលខុសត្រូវជាកត្តាដែលជម្រុញឲ្យខ្ញុំដើរទៅមុខគឺគ្មានមូលហេតុផ្សេងដែលជំរុញខ្ញុំឱ្យធ្វើឡើយ។ពេលខ្លះ ខ្ញុំមិនសប្បាយចិត្តទេ ព្រោះដៃគូររបស់ខ្ញុំហាក់ដូចជាមិនខិតខំប្រឹងប្រែង ប៉ុន្តែ បើគ្មានដៃគូរបស់ខ្ញុំទេនោះតើអាចឲ្យខ្ញុំទទួលបានជោគជ័យមកដល់ពេលនេះទេ?”
នៅខែកក្កដា ឆ្នាំ 2019 អ៊ី ហេចុង បានឡើងលើឆាកនៅ KINTEX, ទីក្រុង Ilsanក្នុងសម្លៀកបំពាក់ហាន់ប៊ុកយ៉ាងស្រស់ស្អាតនៅមុខសមាជិកក្រុមហ៊ុនអាតូមី ជិត 20,000 នាក់។
នាឱកាសនោះគាត់បានប្រកាសថាគាត់នឹងបរិច្ចាគប្រាក់រង្វាន់ 1 ពាន់លានវ៉ុនដែលទទួលបានក្នុងពេលនោះទៅមូលនិធិជួយសង្គមឈ្មោះផ្លែនៃសេក្តីស្រលាញ់ ហើយគាត់បានមានប្រសាសន៍ថា “ជោគជ័យរបស់ខ្ញុំគឺបានមកពីញើសឈាម និងភាពអត់ធ្មត់របស់ដៃគូជំនួញខ្ញុំ និងការរង់ចាំ រួមជាមួយទឹកភ្នែករបស់គ្រួសារខ្ញុំជាយូរមកហើយ”។
“ខ្ញុំនឹងចំណាយពេលពេញមួយជីវិតរបស់ខ្ញុំលើភាពជោគជ័យរបស់ដៃគូខ្ញុំ។”ការផ្លាស់ប្តូរ ដែលជាក់ស្តែងមួយ ដែលអ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុង បានធ្វើក្នុងរយៈពេល 10 ឆ្នាំ ចាប់តាំងពីគាត់ចាប់ផ្តើមជាមួយក្រុមហ៊ុនអាតូមី គឺការចេញពីបន្ទប់ក្រោមដីដ៏តូចទៅរស់នៅក្នុងអាផាតមិនដែលមានទំហំ 175 ម៉ែត្រការ៉េ។តើមានប៉ុន្មានករណីដែលមនុស្សគ្មានក្រេឌីត គ្មានអ្នកទំនាក់ទំនងទូលំទូលាយ ថែមទាំងបិះនឹងត្រូវគេបណ្ដេញចេញពីបន្ទប់ក្រោមដីដ៏តូចមួយអាចផ្លាស់ចូលទៅនៅក្នុងអាផាតមិនដែលមានទីតាំងនៅក្នុងទីក្រុងសេអ៊ូលក្នុងទំហំ175មែត្រការ៉េបាន?អ្វីដែលគាត់បានធ្វើគឺ«ការមិនព្រមបោះបង់»។ម្យ៉ាងទៀលោកអ៊ី ដកអ៊ូ ដែលជាបងប្រុសរបស់គាត់ និងគាត់មនុស្សដែលកើតក្នុងត្រកូលក្រីក្រដោយសូម្បីតែបងប្រុសរបស់គាត់ក៏ធ្លាប់រស់នៅក្នុងផ្ទះប្លាស្ទិច។«ពិតជាងាយឆ្លើយណាស់មែនទេ?ជាមួនានឹងសំណួរថា៖ហេតុអ្វីបានជាក្រុមហ៊ុនអាតូមី?គឺគ្រាន់តែព្យាយាមមិនបោះបង់ទៅបានហើយវាមិនពិបាកនោះទេ។»
មិនមែនសម្រាប់ខ្ញុំទេ ប៉ុន្តែសម្រាប់អ្នកជំនាន់ក្រោយ
អ្វីដែលពិតជាសំខាន់នោះគឺ ដោយសារតែមានការកំណត់ដែននៃកម្រៃជើងសារដូចនេះគ្រគ្នាសុទ្ធតែអាចឡើងដល់ចំណុចកំពូលដែរ ទោះបីពួកគេចាប់ផ្តើមនៅពេលនេះ រឺ10ឆ្នាំក្រោយ រឺក៏យឺតជាងនេះក៏ដោយ។«ការឈានដល់កំពូលគឺជាជីវិតដែលមានពរជ័យក្រុមហ៊ុនអាតូមីផ្តល់ឱកាសនេះឲ្យមនុស្សគ្រប់គ្នា មិនថាក្នុងរយៈពេល 10ឆ្នាំ រឺ100ឆ្នាំនោះទេ។»ការដើរលេងដែរមិនធ្វើអ្វីទាំងអស់គឺជារឿងដែលអ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុងចូលចិត្តធ្វើជាងគេការដោះស្រាយបញ្ហានៅចំពោះមុខគាត់ភ្លាមៗមិនថាវាជារឿងអ្វីក៏ដោយ នោះគឺជាស្នូលនៃអត្តចរិករបស់គាត់ម្យ៉ាងទៀតគាត់តែងតែរស់នៅក្នុងជីវភាពដែលប្រកួតប្រជែងដូចគាត់មិនដែល«មិនធ្វើអ្វីទាំងអស់»នោះទេ។គាត់ធ្លាប់ចង់ទៅរៀននៅសាកលវិទ្យាល័យ និងសិក្សានៅបរទេសដែរ ប៉ុន្តែពេលនេះគាត់ជឿជាក់ថាគ្មានការសិក្សាណាដែលអាចផ្ដល់នូវបទពិសោធន៍ល្អដូចអាតូមីឡើយនោះហើយជាអ្វីដែលគាត់ចង់បានបំផុតនោះក្លាយជាការពិតនាពេលបច្ចុប្បន្នគឺធ្វើរឿងងាយៗដោយរីករាយ«ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែបញ្ចប់នូវលំហាត់ដែលជាកិច្ចការផ្ទះរបស់ខ្ញុំជាមុនសិនគឺការជួយមនុស្សដែលមើលទៅដូចជាមិនអាចទទួលបានជោគជ័យឱ្យសម្រេចជោគជ័យ ហើយវាការងារចុងក្រោយរបស់ខ្ញុំ។នៅពេលចាប់ផ្ដើមធ្វើវាតើពេលណាខ្ញុំនឹងអាចសម្រាកបាន?»ពិតណាស់ដោយសារតែមានដៃគូរទើបធ្វោះឱ្យគាត់ក្លាយជាអ៊ីមភើរៀលម៉ាស្ទ័រដូចនេះគាត់ត្រូវមានគោលដៅក្នុការជួយឱ្យដៃគូររបស់គាត់រហូតទទួលបានភាពជោគជ័យវាគឺជាកាតព្វកិច្ចហើយរឿងមួយទៀតគឺគាត់ចង់ជួយដល់មនុស្សម្នាក់ឱ្យក្លាយជា អ៊ីមភើរៀលម៉ាស្ទ័រ
ដែជាគោលដៅដ៏ពិតប្រាកដមួយ។បណ្ដុំបញ្ជីរបស់អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុងជាបណ្ដុំបញ្ជីតែមួយក៏ពិតមែនតែវាមិនងាយក្នុងការបញ្ចប់នោះទេ។ទាល់តែដៃគូទាំងអស់របស់គាត់បានក្លាយជា អ៊ីមភើរៀលម៉ាស្ទ័រ ហើយទាល់តែគាត់បានធ្វើឲ្យប្រាកដថា ក្រុមហ៊ុនអាតូមីនឹងបន្តរហូតដល់អ្នកជំនាន់ក្រោយទើបពាក្យថា«មិនធ្វើអ្វីទាំងអស់»នោះអាចធ្វើឡើងបាន។នោះហើយជារបៀបដែលក្រុមហ៊ុនអាតូមីធ្វើដើម្បីផែនការមួយសម្រាប់ពេលអនាគត។
«ល័ក្ខខ័ណ្ឌ និងមុខដំណែងដែលមាននៅក្នុងទស្សនាវដីTHE ATOMIANS 2020 (ចេញផ្សាយនៅខែមិថុនា ឆ្នាំ2020)»