អំពីស្ថាបនិក

ក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនមួយដែល “រក្សាក្តីសង្ឃឹម”
មនុស្សគួរតែត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់បំផុត។ ក្រុមហ៊ុន Atomy ប្រកាន់ខ្ជាប់នូវគោលការណ៍ គុណភាពដាច់ខាត តម្លៃដាច់ខាត ហើយគោលដៅនៃការគ្រប់គ្រងគឺ “ជោគជ័យរបស់អតិថិជន”។ មូលហេតុនោះ គឺដោយសារតែយើងជាមជ្ឈមណ្ឌលនៃការបង្កើតរបស់ព្រះ ហើយក្រុមហ៊ុន Atomy ជឿថាមនុស្សគឺជាគោលដៅ មិនមែនជាមធ្យោបាយដល់ទីបញ្ចប់ទេ។ ដូច្នេះហើយ យើងនឹងបន្តធ្វើជាក្រុមហ៊ុនដែលស្រឡាញ់មនុស្ស ហើយជាក្រុមហ៊ុនមួយដែលជួយជំរុញដល់សមាជិករបស់យើងឱ្យទទួលបានជោគជ័យ។ ធ្វើដូចនេះ ក្រុមហ៊ុន Atomy នឹងក្លាយទៅជាក្រុមហ៊ុនមួយដែលរីកចម្រើន និងធំធាត់ជាមួយគ្នានៅក្នុងសង្គម។
“Mongsang ឬអ្នកសុបិន”៖ មនុស្សមានក្តីស្រមៃ

- អាជីព
-
- ប្រធានក្រុមហ៊ុន Atomy មានកម្រិតកំណត់នាពេលបច្ចុប្បន្ន
- ប្រធានបច្ចុប្បន្ននៃសមាគមលក់ដោយផ្ទាល់នៅប្រទេសកូរ៉េ(2019)
- បច្ចុប្បន្នជាសមាជិកនៃក្រុមប្រឹក្សាសម្រាប់ WFDSA(2019~)
- នាយកប្រតិបត្តិសាលាឌ្រីមី
- អនុប្រធានសមាគមលក់ដោយផ្ទាល់នៅប្រទេសកូរ៉េ (2015~2018)
- អនុប្រធានសង្គមវិទ្យាសាស្ត្រចំណីអាហារ និងអាហារូបត្ថម្ភកូរ៉េ (2013)
- ក្រុមប្រឹក្សាភិបាលនាយក សមាគមសហប្រតិបត្តិការហិរញ្ញវត្ថុលើការលក់ពិសេសនៅប្រទេសកូរ៉េ (2013)
- ការអប់រំ
-
- បណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យ អ៊ូសុង (ឆ្នាំ 2020)
- អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Woosong (2016)
- បរិញ្ញាប័ត្រពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Kyounggi(1985)
- វិទ្យាល័យ Salesio នៅខេត្ត Gwangju (1977)
ការរកឃើញទីផ្សារបណ្ដាញ
ខ្ញុំបានស្គាល់អំពីទីផ្សារបណ្តាញនៅពេលដែលខ្ញុំមានអាយុ 30 ឆ្នាំ នៅពេលការធ្វើដំណើរអាជីវកម្មទៅកាន់ប្រទេសអូស្ត្រាលី។
វិធីសាស្ត្រនេះលើកទឹកចិត្តអតិថិជនឱ្យប្រាប់មិត្តភ័ក្តិ និងក្រុមគ្រួសាររបស់ពួកគេអំពីផលិតផលដែលពួកគេបានប្រើប្រាស់ និងស្រឡាញ់។ មនុស្សទាំងនោះ នឹងទៅប្រាប់អ្នកផ្សេងទៀតអំពីផលិតផលជាបន្តបន្ទាប់។ គំរូអាជីវកម្មនេះជួយបង្កើតមូលដ្ឋានអតិថិជន និងបង្កើតឱ្យមានប្រាក់ចំណេញ។
ខ្ញុំបានចូលរួមជាមួយក្រុមហ៊ុនទីផ្សារបណ្តាញក្នុងនាមជាអ្នកលក់នៅពេលត្រឡប់មកប្រទេសកូរ៉េវិញ។
ខ្ញុំមានឋានៈខ្ពស់នៅពេលធ្វើជាបុគ្គលិកនៅទីនោះ ប៉ុន្តែកន្លែងនោះមិនលក់ផលិតផលល្អក្នុងតម្លៃសមរម្យនោះទេ។ ខ្ញុំបានខិតខិស្វែងរកក្រុមហ៊ុនដែលជំរុញដោយគោលការណ៍ដែលខ្ញុំពេញចិត្ត ប៉ុន្តែនៅតែរកមិនឃើញ។ ដូច្នេះហើយ ទើបខ្ញុំបង្កើតក្រុមហ៊ុន Atomy ព្រោះថាក្រុមហ៊ុនបែបនេះមិនទាន់មាននៅឡើយទេ ហើយខ្ញុំក៏បង្កើតក្រុមហ៊ុនមួយដោយខ្លួនឯង។



ការចាប់ផ្តើមរបស់ក្រុមហ៊ុន Atomy
វាបានចាប់ផ្តើមនៅក្នុងហាងលក់ទាចាស់មួយ នៅក្នុង អិសានស៊ី (Iksan-si) និងជុអូឡាប៊ុកដូ (Jeollabuk-do)។ ខ្ញុំបានបើករថយន្តចាស់មួយ ដែលជិតខូចនៅពេលណាមួយ ដើម្បីទៅពន្យល់ពីគំនិតរបស់ខ្ញុំអំពីក្រុមហ៊ុន Atomy ដល់មនុស្សប្រហែល 17 ទៅ 18 នាក់ ដែលកំពុងជួបការលំបាក។ ដោយក្រឡេកមើលទៅក្រោយវិញ វាពិតជាស្ថានភាពទាល់ច្រកមួយ ប៉ុន្តែនោះហើយជាចំណុចផ្តើមរបស់ក្រុមហ៊ុន Atomy។ មិនមាននរណាម្នាក់ចង់វិនិយោគនៅក្នុងក្រុមហ៊ុន Atomy នៅពេលនោះទេ ព្រោះជាក្រុមហ៊ុនទីផ្សារបណ្តាញក្មេងខ្ចីមួយ។ វាកាន់តែពិបាកទៅទៀតនៅក្នុងការជ្រើសរើសមនុស្សឱ្យធ្វើជាអ្នកលក់។ នៅក្នុងហាងនោះ ខ្ញុំនិយាយទៅកាន់អ្នកទាំងនោះថា ថ្ងៃណាមួយអ្នកទាំងអស់គ្នានឹងរស់នៅក្នុងផ្ទះដ៏ល្អប្រណិតមួយនៅអិសាន (Iksan)។ ខ្ញុំក៏បាននិយាយផងដែរថា ប្រសិនបើពួកគេក្លាយជាអ៊ីមភើរៀលម៉ាស្ទ័រ ខ្ញុំនឹងឲ្យលុយសុទ្ធចំនួន 1 ប៊ីលានវ៉ុនទៅពួកគេ។ ពួកគេភាគច្រើនប្រហែលជាគិតថាខ្ញុំគ្រាន់តែអ្នកសុបិនប៉ុណ្ណោះ។ ទោះយ៉ាងណាសមាជិកដំបូងៗប្រកាន់ខ្ជាប់នូវពាក្យពេចន៍របស់ខ្ញុំជាមួយនឹងក្តីសង្ឃឹម។ សព្វថ្ងៃនេះ ពួកគេខ្លះពិតជាបានក្លាយជាអ៊ីមភើរៀលម៉ាស្ទ័រ ហើយដូចដែលបានសន្យា ខ្ញុំឲ្យពួកគេ 1 ប៊ីលានវ៉ុន។



ឆ្ពោះទៅក្រុមហ៊ុន Atomy នៅជុំវិញពិភពលោក
ជាការពិបាកក្នុងការមើលឃើញអ្វីមួយដែលមិនគួរឱ្យជឿថាមានទំហំធំ។ ប៉ុន្តែនៅពេលតែអ្នកជឿជាក់នូវអ្វីដែលមានទំហំធំបែបនេះដោយមិនចាំបាច់បានឃើញវា នោះអ្នកនឹងទទួលបាននូវអ្វីដែលល្អៗធំធេងដែលមិនអាចវាស់វែងបាន។ វាមិនងាយស្រួលនោះទេក្នុងការដែលយើងជឿទៅលើអ្វីដែលយើងមើលមិនឃើញ។ ក៏ប៉ុន្តែប្រសិនបើអ្នកជឿលើអ្វីដែលអ្នកបានឃើញ ហើយធ្វើតាមអ្វីដែលមើលឃើញ នោះជោគជ័យរបស់អ្នកនឹងមានដែនកំណត់។ ក្តីស្រមៃរបស់យើងគឺថ្ងៃដែលអតិថិជននៅទូទាំងពិភពលោកនឹងប្រើប្រាស់ផលិតផលរបស់យើង។ នេះគឺជាក្តីស្រមៃ 10 ឆ្នាំមុនរបស់ក្រុមហ៊ុន Atomy ដែលធ្វើឲ្យយើងមានថ្ងៃនេះ ហើយក្តីស្រមៃរបស់យើងនៅពេលអនាគតនឹងធ្វើឱ្យលេចជារូបរាងនៅក្នុង 10 ឆ្នាំ និងសម្បីតែនៅក្នុង 100 ឆ្នាំខាងមុខទៀតរបស់យើង។ ទោះបីវាពិបាកក្នុងការស្មានឥឡូវនេះ ប៉ុន្តែយើងទាំងអស់គ្នានៅក្រុមហ៊ុន Atomy ជឿជាក់ថាអតិថិជនទាំងអស់នៅជុំវិញពិភពលោកនឹងអាចទទួលបានបទពិសោធន៍របស់ក្រុមហ៊ុន Atomy នៅថ្ងៃណាមួយ។



ទស្សនៈវិជ្ជារបស់អ្នកសុបិន (Mongsang)

សុភាសិតអាតូមិប្រចំាឆ្នាម2021គឺ ជ្រើសពីរក្នុងជម្រើសពីរ(兩者擇二)
មានន័យការងារទាំងអស់ត្រូវធ្វើរឿងពីរឱ្យសម្រេចក្នុងពេលតែមួយមិនត្រូវបោះបង់មួយណាឡើយត្រូវយកទាំងអស់ក្នុងជំរើសពីរ។
បទសម្ភាសន៍ដងស្រង់ពីទស្សនាវដ្ដី Forbes ប្រចាំប្រទេសកូរ៉េ (ច្បាប់បោះផ្សាយនៅខែមិថុនា ឆ្នាំ 2019)
ទីផ្សារពិភពលោកបច្ចុប្បន្ននេះលែងមានការប្រមូលផ្តុំទីផ្សារបុគ្គលដាច់ដោយឡែកទៀតហើយ វាបានបញ្ចូលទៅក្នុងទីផ្សារពិភពលោកតែមួយ។ ទាំងក្រុមហ៊ុន Amazon ឬក្រុមហ៊ុន Alibaba វាមិនមែនត្រឹមតែជាក្រុមហ៊ុនអាមេរិកកាំង ឬមិនមែនត្រឹមតែជាក្រុមហ៊ុនចិននោះទេ។ ក្រុមហ៊ុនទាំងពីរគឺជាក្រុមហ៊ុនធំ ចែកចាយផលិតផលនៅទូទាំងពិភពលោក។ ក្រុមហ៊ុន Atomy ក៏មានសក្តានុពលដើម្បីក្លាយជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកបែបនេះផងដែរ។
បទសម្ភាសន៍ដងស្រង់ពីទស្សនាវដ្ដី Forbes ប្រចាំប្រទេសកូរ៉េ (ច្បាប់បោះផ្សាយនៅខែមិថុនា ឆ្នាំ 2019)
ក្រុមហ៊ុន Atomy នឹងទទួលបានជោគជ័យ មិនមែនតាមផ្លូវកាត់នោះទេ ប៉ុន្តែដោយសារការប្រកាន់គោលការណ៍បានយ៉ាងខ្ជាប់ខ្ជួន។ ប្រសិនបើមនុស្សបានជោគជ័យកាន់តែច្រើនដោយសារការប្រកាន់គោលការណ៍ខ្ជាប់ខ្ជួន នោះមនុស្សផ្សេងទៀតនឹងដើរតាមគន្លងរបស់មនុស្សទាំងនោះផងដែរ។ ខ្ញុំជឿជាក់ថាវប្បធម៌ទីផ្សារបណ្តាញក៏នឹងផ្លាស់ប្តូរផងដែរ។
ដងស្រង់ពីវិធីរបស់ក្រុមហ៊ុន Atomy “មិនមានយុទ្ធសាស្ត្រណាល្អជាងគោលការណ៍នោះទេ”
អ្វីៗដែលអាចមើលឃើញនៅក្នុងពិភពលោកនេះបានមកពីប្រភពដែលយើងមើលមិនឃើញ។ វិធីល្អបំផុតដើម្បីទស្សន៍ទាយអនាគតគឺត្រូវរៀបចំផែនការសម្រាប់អនាគត។ នៅពេលយើងប្រឈមមុខនឹងអនាគតរបស់យើង អនាគតនោះគួរតែត្រូវបានគ្រោងទុកជាមុន។ យើងត្រូវតែបង្កើតចក្ខុវិស័យ និងវឌ្ឍនភាពរបស់យើងឆ្ពោះទៅរកជោគជ័យរបស់ខ្លួន។
សុន្ទរកថាដកស្រង់ពីការសិក្សាជាន់ខ្ពស់ពីភាពជោគជ័យ (ខែកញ្ញា ឆ្នាំ 2012)
សូមឱ្យមានការចូលរួមក្នុងសកម្មភាពសង្គមឱ្យបានច្រើននៅគ្រប់សាខាទាំងអស់ តែត្រូវតែជួយដល់កន្លែងត្រូវការជំនួយដែលមានកង្វះខាតហើយពិបាកក្នុការទទួលបានជំនួយពីស្ថាប័នរដ្ឋបាល ហើយខ្ញុំសង្ឈឹមថាវប្បធម៌អាតូមីនឹងក្លាយជាស្ពានមួយដែលអាចផ្សារភ្ជាប់ទំនាក់ទំនងមនុស្សជាតិបានគ្រប់ទិសទី។
សុន្ទរកថាក្នុងសិក្ខាសាលានាយកសាខានៅខែកក្កដា ឆ្នាំ2019
អតំរូវការខ្លាំងបំផុតសំរាប់អាជីវកម្មចែកចាយតាមទីផ្សារបណ្ដាញគឺមនស្សិការរបស់អ្នកដែលចូលរួមក្នុងអាជីវកម្មមួយនេះទាំងអស់ ព្រោះថាអាជីវកម្មទីផ្សារបណ្ដាញមិនលើហើយក៏មិនក្រោមការចែកចាយទូទៅឡើយ មានតែការកាត់បន្ថយគម្លាតរវាងអ្នកប្រើប្រាស់ និងអ្នកផលិតទេដែលជាកត្តាផ្តល់នូវផលចំណេញដល់ទាំងអ្នកប្រើប្រាស់ ទាំងអ្នកផលិត និងអ្នកចែកចាយផងដែរ។
ក្នុងបទបង្ហាញពិសេសនៅសិក្ខាសាលាDSA ប្រទេសអូស្ត្រាលី
អាតូមីជាក្រុមហ៊ុនចែកចាយមួយដែលនឹងធ្វើការចែកចាយទំនិញមានគុណភាពខ្ពស់ជាមួយនឹ់ងៃតម្លៃដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ដែលមាននៅគ្រប់តំបន់នៃពិភពលោក ហើយម្យ៉ាងវិញទៀតអាតូមិនឹងធ្វើការវិនិយោគបន្ថែមទៅតាមក្របខណ្ឌអនុញ្ញាតក្នុងប្រទេដែលមានសាខាអាតូមីតាំងនៅ ព្រោះថាភាពរីកចម្រើនដែលអាតូមីទទួលបានគឺសុទ្ធតែកើតចេញពីការមានទំនាក់ទំនងល្អនៃសង្គមដែលអាតូមីបានបោះទិតាំងនៅ។
ក្នុងបទបង្ហាញពិសេសនៅសិក្ខាសាលាDSA ប្រទេសអូស្ត្រាលី
«សូមកុំលំបាកដោយសារតែក្រុមហ៊ុនត្រូវប្រើប្រាស់ក្រុមហ៊ុនដើម្បីជីវិដីប្រសើររបស់ខ្លួនវិញ»នេះជាអ្វីដែលជាគំនិតរបស់ខ្ញុំសម្រាប់ការគ្រប់គ្រងក្រុមហ៊ុន គឺខ្ញុំពិតជាចង់ឃើញនូវសេចក្ដីសុខរបស់បុគ្គលិក សមាជីក និងអ្នកប្រើប្រាស់ទាំងអស់តាមរយៈការប្រើប្រាស់ក្រុមហ៊ុនមួយនេះ។
សុន្ទរៈកថាក្នុសិក្ខាសាលាបុគ្គលិកនៅខែមករាឆ្នាំ2015
ការងារអាតូមីមានន័យថាជាដំណាក់កាលទាញវអោយវាក្លាយទៅជាការពិតរហូតដល់គោលដៅដែលបានកំណត់ទុក។ មានន័យថាត្រូវដឹងឱច្បាស់ពីចំណុចដែលកំពុងនៅហើយយកវាជាជំហានសំរាប់ការកំណត់គោលដៅដោយកាត់បន្ថយគម្លាតម្តងបន្តិចៗនោះហើយជាការងារដែលត្រូវធ្វើ។
សុន្ទរៈកថាក្នុសិក្ខាសាលាបុគ្គលិកនៅខែធ្នូ ឆ្នាំ2014
ត្រូវតែបង្កើតនូវជិវិតដែលខ្លួនត្រូវរស់នៅអោយដូចជាសាច់រឿងមួយមិនថាជា3ឆ្នាំក្រោយ 5ឆ្នាំក្រោយ និង10ឆ្នាំក្រោយនោះទេ។ បើសិនជាយើងបង្កើតឱវាមានភាពរស់រវើកក្នុផ្នត់គំនិតនោះយើងនឹងទទួលបានការរស់នៅទៅតាមនោះជាក់ជាមិនខាន។
សុន្ទរកថាក្នុងសិក្ខាសាលាអំពីភាពជោគជ័យនៅខែកក្កដា ឆ្នាំ2013