ក្រុមហ៊ុនអាតូមីបានជាប់ឈ្មោះជាក្រុមហ៊ុនដ៏ល្អបំផុតដើម្បីធ្វើការនៅប្រទេសកូរ៉េរយៈពេលបួនឆ្នាំជាប់ៗគ្នា។
លោកអគ្គនាយកបាក់ ហាន់ហ្គីលបានជាប់ឈ្មោះជាប្រធាននាយកប្រតិបត្តិដែលគេគោរពបំផុតក្នុងប្រទេសកូរ៉េរយៈពេលបួនឆ្នាំជាប់ៗគ្នា។
អស់រយៈពេលបួនឆ្នាំជាប់ៗគ្នា ក្រុមហ៊ុនអាតូមីបានជាប់ឈ្មោះជាក្រុមហ៊ុនដ៏ល្អបំផុតដើម្បីធ្វើការនៅប្រទេសកូរ៉េ។ ក្រុមហ៊ុនទទួលបានការផ្តល់កិត្តិយសបីដង ថែមទាំងទទួលបាន'វិញ្ញាបនបត្រគ្រប់គ្រងសិទ្ធិមនុស្ស ESG សកល' និងបានជាប់ឈ្មោះជា'ក្រុមហ៊ុនដ៏អស្ចារ្យដើំម្បីឪពុកម្តាយធ្វើការ'។ លើសពីនេះទៀត លោកអគ្គនាយកក្រុមហ៊ុនអាតូមីបាក់ ហាន់ហ្គីលបានជាប់ឈ្មោះជាប្រធាននាយកប្រតិបត្តិដែលគេគោរពបំផុតនៅក្នុងប្រទេសកូរ៉េអស់រយៈពេលបួនឆ្នាំជាប់ៗគ្នា។ លោក Seok-Gyun Kwon ដែលជាប្រធានមន្ត្រីផ្នែកយុទ្ធសាស្ត្រ (CSO) របស់ក្រុមហ៊ុនវអាតូមី បានជាប់ឈ្មោះជាអ្នកដឹកនាំនវានុវត្តន៍របស់ប្រទេសកូរ៉េ ខណៈដែលអ្នកស្រី Eun-Yeong Lee ជាប្រធានមន្ត្រីផ្នែក ផលិតផល (CPO) របស់ក្រុមហ៊ុនអាតូមីបានទទួលការផ្តល់កិត្តិយសជាអ្នកម្តាយដែលបម្រើការងារប្រកបដោយមោទនភាព ហើយនាយក Yoon Hyuk Choi បានជាប់ឈ្មោះជាអ្នកត្រួសត្រាយ GPTW ដែលជាពានរង្វាន់ទើបតែបានបង្កើតឡើងនៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុនអាតូមីផ្ដល់គុណតម្លៃលើសេរីភាពបុគ្គលរបស់បុគ្គលិករបស់ខ្លួន។ ក្រោមពាក្យស្លោកអាតូមី "គោរពលើគោលការណ៍នៃមនុស្សធម៌ និង កែច្នៃគំនិត" បុគ្គលិកធ្វើការជាមួយនឹងផ្នត់គំនិតមានទំនុកចិត្តលើខ្លួនឯង។ Chutzpah មានន័យថាស្មារតីនៃការយកឈ្នះលើបញ្ហាប្រឈមនានា ទោះបីជាបរាជ័យក៏ដោយ ហើយក្រោកឡើងគាំទ្រគំនិតរបស់អ្នក សូម្បីតែចំពោះថ្នាក់លើក៏ដោយ។ ក្រុមហ៊ុនអាតូមីរួមបញ្ចូលផ្នត់គំនិត Chutzpah ទៅក្នុងវប្បធម៌នៃក្រុមហ៊ុនរបស់ខ្លួន ហើយលើកទឹកចិត្តបុគ្គលិកឲ្យប្រកាន់ភ្ជាប់ និងការពារមតិរបស់ពួកគេចំពោះមុខថ្នាក់លើដោយមិនចងភ្ជាប់ដោយការសូកប៉ាន់ និងអតីតភាពទេ។
អាតូមីផាក ដែលជាកន្លែងធ្វើការរបស់ក្រុមហ៊ុនអាតូមី ក៏បង្ហាញពីបរិយាកាសការងារបើកចំហរបស់ក្រុមហ៊ុនផងដែរ។ កន្លែងធ្វើការមិនត្រូវបានបែងចែកទៅជាផ្នែក ឬក្រុមទេ ហើយបន្ទប់បុគ្គលិកប្រតិបត្តិអាចប្រើជាបន្ទប់ប្រជុំបាន នៅពេលដែលបុគ្គលិកប្រតិបត្តិអវត្តមាន។ នៅទូទាំងអគារ មាន ឈ្មោះកន្លែង សម្រាប់លំហែ ឬសម្រាកដូចជា ទោងស្លាយរំអិល ទោងយោល កៅអីម៉ាស្សា ត្រាំប៉ូលីន ទីលានបាល់បោះ តុវាយប៉េងប៉ុង អាងហែលទឹក និងកន្លែងហាត់ប្រាណ។ នេះគឺដោយសារតែក្រុមហ៊ុនអាតូមីជឿជាក់ថា បរិយាកាសមានសេរីភាពជួយបង្កើនភាពច្នៃប្រឌិត។
លើសពីនេះ ក្រុមហ៊ុនអាតូមីប្ដេជ្ញាបង្កើតបរិយាកាសមួយដែលបុគ្គលិកអាចកំណត់ភារកិច្ច និងតួនាទីរបស់ខ្លួនឯងបាន។ ក្រុមហ៊ុនអាតូមីជឿជាក់ថា បុគ្គលិកអាចរីករាយជាមួយនឹងការបំពេញការងារនៅពេលដែលពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើ ហើយពួកគេត្រូវតែអាចរៀនសូត្របាន និងរីកចម្រើនតាមរយៈការងាររបស់ពួកគេ។ ជាលទ្ធផល ក្រុមហ៊ុនអាតូមីផ្ដល់ជំនួយផ្នែកអប់រំសម្រាប់ការបណ្ដុះបណ្ដាលផ្ទាល់នៅកន្លែងធ្វើការងារ និងការរៀបចំជាក្រុមជំនាញផ្ទៃក្នុង។ បុគ្គលិកក៏ត្រូវបានលើកទឹកចិត្តឱ្យពង្រឹងជំនាញវិជ្ជាជីវៈ និងជំនាញផ្ទាល់ខ្លួនរបស់ពួកគេផងដែរ តាមរយៈការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ដើម្បីឱ្យពួកគេម្នាក់ៗអាចរួមចំណែកដល់ការរីកចម្រើនរបស់ក្រុមហ៊ុនតាមរយៈការអភិវឌ្ឍផ្ទាល់ខ្លួន។ លើសពីនេះ អាចប្រើការឈប់សម្រាកដោយមិនមានបង់ប្រាក់បានសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន ហើយទីផ្សារការងារផ្ទៃក្នុង គឺត្រូវបានប្រតិបត្តិដើម្បីផ្តល់បទពិសោធការងារផ្សេងៗដល់បុគ្គលិក។
ជាការពិតណាស់ បុគ្គលិករបស់ក្រុមហ៊ុនអាតូមីធ្វើការប្រកបដោយទំនុកចិត្តពេញលេញ។ ពួកគេមិនចាំបាច់ដឹងពីស្ថានភាពនៅជំុវិញ ឬបារម្ភថាតើការងាររបស់ពួកគេនឹងត្រូវបានអនុម័តឬអត់នោះទេ។ មិនថាថ្នាក់លើរបស់ពួកគេនិយាយបែបណានោះទេ ពួកគេនៅតែប្រឈមមុខនឹងបញ្ហាប្រឈមទាំងនោះរហូតដល់មានភាគីម្ខាងព្រមជឿ។ អ្វីដែលធ្វើឲ្យរឿងនេះអាចធ្វើទៅបាន នោះគឺជាវប្បធម៌របស់ក្រុមហ៊ុនដែលមានភាពស្មើគ្នា។ គ្មាននរណាម្នាក់ស្ថិតនៅក្រោមនរណាម្នាក់ឡើយ ហើយមាន សមភាពគ្នា ហើយក៏គ្មាននរណានៅពីលើនរណាដែរ។ មនុស្សម្នាក់ៗមាន សមភាព ថ្លៃថ្លា។
លោកអគ្គនាយក បាក់ ហាន់ហ្គីល មានប្រសាសន៍ថា៖ “មនុស្សគឺជាគោលដៅរបស់យើងនៅក្នុងខ្លួនពួគេផ្ទាល់” ដោយបន្ថែមទៀតថា “ក្រោមបរិយាកាសការងារស្វយ័ត ការងារនឹងជាឧបករណ៍មួយសម្រាប់ការអភិវឌ្ឍខ្លួនឯង។”
ពីខាងឆ្វេងគឺ CSO លោក Seok-Gyun Kwon (អ្នកដឹកនាំនវានុវត្តន៍) លោកអគ្គនាយក បាក់ ហាន់ហ្គីល និង CPO អ្នកស្រី Eun-Young Lee (អ្នកម្ដាយដែលបម្រើការងារប្រកបដោយមោទនភាព)
រូបថតពីកម្មវិធីប្រគល់ពានរង្វាន់ Great Place To Work® Korea (GPTW)