គ្រួសារបីជំនាន់របស់'ស្ថាបនិកបាក់ ហាន់ហ្គីល នៃក្រុមហ៊ុនអាតូមី បានក្លាយជាអ្នកបរិច្ចាគដែលមានទំហំធំជាងគេសម្រាប់ Hornor Society
សាលាក្រុងសេជុង(Sejong) ប្រារពពីធីទទួលការបរិច្ចាគដើម្បីដផ្សព្វផ្សាយស្មារតីនៃការចែករំលែកសម្រាប់ក្ដីសង្ឃឹមសង្គមដល់ប្រជាពលរដ្ឋទាំងអស់
នៅក្នុងទីក្រុងសេជុង(Sejong) ដោយសមាជិកបីជំនាន់របស់ស្ថាបនិកបាក់ ហាន់ហ្គីល នៃក្រុមហ៊ុនអាតូមីបានក្លាយអ្នកបរិច្ចាគដល់ Honor Society ក្នុងទំហំធំជាងគេ។
សហគមន៍កូរ៉េបានប្រកាសថានៅថ្ងៃទី 23 ខែសីហា គេបានប្រារព្ធកម្មវិធីអនុស្សាវរីយ៍មួយក្នុងមជ្ឈមណ្ឌល Book Culture នៅជាន់ទី 4 នៃសាលាក្រុងសេជុង(Sejong)សម្រាប់គ្រួសាររបស់ស្ថាបនិក បាក់ ហាន់ហ្គីល នៃក្រុមហ៊ុនអាតូមីដោយមានសមាជិកចំនួន9នាក់ដែលបានក្លាយជាអ្នកបរិច្ចាគដល់ Hornor Society ក្នុងទំហំទឹកប្រតាប់ច្រើនជាងគេបំផុតនៅក្នុងប្រទេសកូរ៉េ។ ពិធីនោះត្រូវបានចូលរួមដោយលោកស្ថានិក បាក់ ហាន់ហ្គីល នៃក្រុមហ៊ុនអាតូមី អ្នកស្រីអគ្គនាយក Kyoung Hee Do លោក Min-ho Choi អភិបាលក្រុង Sejong លោកអគ្គនាយក Byong-joon Kim នៃ CCK លោកអគ្គនាយក Sang-hyuk Park នៃ CCK ទីក្រុង Sejong, និងលោកអគ្គនាយក Yoon-hoe Kim នៃក្លឹបកិត្តិយសរបស់ទីក្រុង Sejong ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់គាត់នៅក្នុងពិធីនោះ លោក Min-ho Choi ជាអភិបាលក្រុង Sejong បានមានប្រសាសន៍ថា "ខ្ញុំពិតជារីករាយដែលបានឃើញគ្រួសារដែលជាពរដ្ឋនៃក្រុង Sejong បានក្លាយជាអ្នកបរិច្ចាគដ៏ធំបំផុតដល់ Honor Society ក្នុងប្រទេសកូរ៉េ ។ ខ្ញុំសង្ឃឹមDNA នៃការចែករំលែករបស់លោកស្ថាបនិក បាក់ ហាន់ហ្គីល និងគ្រួសាររបស់លោក នឹងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៃទីក្រុង Sejong និងនៅទូទាំងប្រទេស។"
លោកស្ថាបនិក បាក់ ហាន់ហ្គីលបានចូលរួមក្នុង Honor Society ក្នុងឆ្នាំ 2014 ចំណែកឯអ្នកស្រីអគ្គនាយក Kyoung Hee Do បានចូលរួមក្នុងឆ្នាំ 2015 ។ កូនៗ និងចៅៗរបស់ពួកគេកំពុងត្រូវបានចូលរួមជាបន្តបន្ទាប់ រហូតដល់ខែមីនា ឆ្នាំ 2023 ហើយនៅក្នុងខែកក្កដា លោក Han-gill Park និង Kyoung Hee Do បានធ្វើការបរិច្ចាគបន្ថែមចំនួន 100 លានវ៉ុនក្នុងម្នាក់ៗ ដោយនាំមកនូវទឹកប្រាក់សរុបចំនួន 1.1 ពាន់លានវ៉ុន ពីសមាជិកគ្រួសារទាំងប្រាំបួននាក់។ នេះគឺជាការបរិច្ចាគដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ ដែលធ្វើឡើងដោយគ្រួសារបីជំនាន់ ទៅដល់ Honor Society ។
ការចែករំលែករបស់លោកអគ្គនាយកបាក់ ហាន់ហ្គីលបានចាប់ផ្ដើមតាំងតែមុនពេលគាត់ក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់មកម៉្លេះ។ បន្ទាប់ពីអាជីវកម្មផ្សារទំនើបបានបរាជ័យ ដោយបន្សល់ទុកឲ្យគាត់មានឥណទានមិនល្អ គាត់បានចាប់ផ្ដើមជាមួយនឹងក្រុមហ៊ុនអាតូមី ហើយបានទទួលមកវិញនូវប្រាក់ខែដំបូងរបស់គាត់។ គាត់បានធ្វើការបរិច្ចាគចំនួន 200,000 ទៅ 300,000 វ៉ុន ពីប្រាក់ខែស្ដួចស្ដើងរបស់គាត់ ទៅឲ្យសាលាបឋមសិក្សានៅក្បែរការិយាល័យរបស់គាត់ សម្រាប់សិស្សដែលមិនមានប្រាក់ទិញអាហារថ្ងៃត្រង់។ តើអ្វីទៅដែលជំរុញឲ្យគាត់ធ្វើការចែករំលែក សូម្បីតែនៅពេលដែលគាត់ខ្លួនឯងកំពុងជួបការលំបាក? លោកអគ្គនាយក Park បាននិយាយថា "ការចែករំលែកគឺជាការធ្វើអ្វីមួយដែលនៅក្បែរផ្ទះ អ្វីដែលតិចតួច អ្វីដែលធ្វើបានឥឡូវនេះ" ដោយបន្ថែមគំនិតថា "ការរកលុយបន្ថែម មុនពេលផ្ដល់ឲ្យបន្ថែម" ក្លាយទៅជាបន្ទុកទៅតាមពេលវេលាដែលកន្លងទៅ។ យើងគួរតែធ្វើអ្វីឲ្យបានច្រើនតាមដែលយើងអាចធ្វើទៅបាននៅពេលនេះ មិនថាវាតិចតួចប៉ុនណា ហើយមិនមានចេតនាស្វែងរកអ្វីពី រចនាសម្ព័ន្ត ជាក់លាក់នានាឡើយ។ តាមរបៀបនោះ ការចែករំលែកមិនមាន'អារម្មណ៍ថាជាបន្ទុកទេ ហើយវាក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់យើងដោយឯកឯង។ ដូចជាការចែករំលែករបស់លោកអគ្គនាយក Park អញ្ចឹង។ លោកអគ្គនាយក Byong-joon Kim នៃ CCK បានមានប្រសាសន៍ថា "ការចែករំលែកគួរតែជាទម្លាប់ប្រចាំថ្ងៃ មិនមែនជាព្រឹត្តិការណ៍នោះទេ" "ហើយលោកអគ្គនាយកបាក់ ហាន់ហ្គីលគឺជាអ្នកជំនួញ ដែលបានធ្វើការចែករំលែកជាប្រចាំ។"
ក្រុមហ៊ុនអាតូមីគឺជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 500 ក្រុមហ៊ុន ដែលផ្ដល់ឲ្យច្រើនជាង 2% នៃប្រាក់ចំណូលរបស់ខ្លួន។
ក្រុមហ៊ុនអាតូមី ដែលត្រូវបានបង្កើតឡើងដោយលោកអគ្គនាយកបាក់ ហាន់ហ្គីលដោយគ្មានអ្វីសោះ ហើយបានរីកចម្រើនឡើងទៅជាក្រុមហ៊ុនចែកចាយសកលលោក ក៏ជាក្រុមហ៊ុនប្រាកដប្រជាមួយអំពីការចែករំលែកផងដែរ។ ក្រុមហ៊ុនអាតូមីបានបង្កើតឡើងនៅក្នុងឆ្នាំ 2009 ធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនសាខាក្រៅប្រទេសចំនួន 25 ក្រុមហ៊ុនគ្រួសារ ដែលរួមមាននៅសហរដ្ឋអាមេរិក ចិន ជប៉ុន ម៉ាឡេស៊ី អូស្រ្តាលី និងកម្ពុជា ជាមួយនឹងប្រាក់ចំណូលរួម 1.9914 លានលានវ៉ុនកាលពីឆ្នាំមុន។
នៅក្នុងឆ្នាំ 2021 ការផ្ដល់ឲ្យរបស់'ក្រុមហ៊ុនអាតូមីជាភាគរយនៃប្រាក់ចំណូលសុទ្ធគឺ 2.04% ជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 500 ក្រុមហ៊ុន ដែលផ្ដល់លើស 2% ដោយយោងទៅតាម “ពិន្ទុរបស់ប្រធាននាយកប្រតិបត្តិ”។ នេះគឺច្រើនជាង 22 ដងនៃចំនួនមធ្យមសរុបនៃ 0.09% ។ នៅក្នុងឆ្នាំ 2022 ការបរិច្ចាគមានចំនួន 24.9 ពាន់លានវ៉ុន ដែលតំណាងឲ្យ 2.01% នៃប្រាក់ចំណូលសុទ្ធលើមូលដ្ឋានរួម។
ការចែករំលែករបស់ក្រុមហ៊ុនអាតូមី ត្រូវបានធ្វើឡើងតាមរបៀបផ្សេងៗគ្នា។ នៅក្នុងឆ្នាំ 2019 ក្រុមហ៊ុនបានធ្វើការបរិច្ចាគចំនួន 10 ពាន់លានវ៉ុនទៅក្នុងមូលនិធីសម្រាប់អ្នកចង់ផ្តល់ជំនួយទៅកាន់សហគមន៍កូរ៉េ ដើម្បីគាំទ្រដល់ក្រុមគ្រួសារទាំងឡាយដែលជាឪពុកម្តាយនៅលីវ មិនទាន់រៀបការ ដោយប្រើប្រាស់កម្មវិធីឈ្មោះ "Saengso MOM (Life-Cherishing Mom)"។ នេះតំណាងឱ្យការបរិច្ចាគដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន។ នេះគឺជាចំនួនទឹកប្រាក់ច្រើនបំផុតដែលបានធ្វើការបរិច្ចាគដោយក្រុមហ៊ុនខ្នាតមធ្យម។ ក្រុមហ៊ុនក៏បានធ្វើការបរិច្ចាគសរុបជិត 50 ពាន់លានវ៉ុនដល់ Compassion, មន្ទីរពេទ្យភ្នែក ស៊ីលូអាំម, មន្ទីរពេទ្យយេស៊ូ ចនជូ និងផ្សេងៗទៀត។ លើសពីនេះ ក្រុមហ៊ុនបានចាប់ផ្ដើមសកម្មភាពចែករំលែកផ្សេងៗ ដូចជាការជួយដល់គ្រួសារទាំងឡាយដែលមានប្រាក់ចំណូលទាប បណ្ដាគ្រួសារពហុវប្បធម៌ និងគ្រួសារដែលមានឪពុកម្តាយនៅលីវ នៅក្នុងតំបន់ Daejeon, Sejong និង Chungcheongnam-do ដោយផ្តល់នូវសម្ភារផ្គត់ផ្គង់ និងអាហាររូបករណ៍សម្រាប់ការសិក្សានៅវិទ្យាល័យ ការបរិច្ចាគរបស់ប្រើប្រាស់ប្រចាំថ្ងៃ និងជំនួយសម្រាប់មនុស្សចាស់ កុមារ និងមន្ទីរសុខុមាលភាពសម្រាប់ជនពិការ និងផ្តល់មូលនិធិទិញតាក់ស៊ីសម្រាប់ជនពិការនៅទីក្រុង Sejong-si ។
ការចែករំលែករបស់ក្រុមហ៊ុនអាតូមី គឺអាចធ្វើទៅបាន ដោយសារតែទស្សនៈនៃការចែករំលែករបស់លោកអគ្គនាយកបាក់ ហាន់ហ្គីល។ ក្នុងនាមជាគ្រិស្តសាសនិកម្នាក់ដែលគោរព និងជាអ្នកបម្រើព្រះដែលពណ៌នាដោយខ្លួនឯង គាត់បានពន្យល់ថា "ព្រះបានប្រទានឲ្យខ្ញុំនូវអ្វីគ្រប់យ៉ាងដែលខ្ញុំរកបាន'" មុនពេលបន្ថែមថា "វា'មិនមានន័យសម្រាប់ឲ្យខ្ញុំចំណាយទេ វា'មានន័យសម្រាប់ឲ្យខ្ញុំផ្តល់ទៅមនុស្ស" ។ សម្រាប់គាត់ ការចែករំលែកគឺជារបៀបបំពេញតាមការត្រាស់ហៅរបស់ព្រះ និងចែករំលែកក្ដីស្រឡាញ់របស់'ព្រះជាមួយនឹងពិភពលោក។