컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ទំព័រព័ត៌មាន

ក្រុមហ៊ុន​អាតូមីបរិច្ចាគប្រាក់​ចំនួន​ 3.3 ពាន់លាន​វ៉ុនដើម្បីបង្កើតមន្ទីរពេទ្យ​ព្រះយេស៊ូ PMC-Atomy
  • អ្នកសរសេរ강주리_global
  • កាលបរិច្ឆេទសរសេរ2023.05.24 14:38

អាជីវកម្មជាបេសកម្ម ដែលបន្ត​អនុវត្ត​រហូតដល់​សេចក្តីស្រលាញ់​របស់​ព្រះបាន​មកដល់មនុស្ស​ជាតិទាំងអស់

ក្រុមហ៊ុន​អាតូមី​ និង​មន្ទីរពេទ្យ​ព្រះយេស៊ូនៅក្នុងក្រុង​ជនជូ កំពុង​តែរួម​ដៃគ្នា​ដើម្បី​សាងសង់មន្ទីរពេទ្យ​ព្រះយេស៊ូ​ PMC-Atomy នៅក្នុង​ប្រទេសកម្ពុជា។ ក្រុមហ៊ុន​អាតូមីបានប្រកាសថាពិធី​ប្រគល់​ការបរិច្ចាគបានធ្វើ​ឡើង​នៅឯសិក្ខាសាលាអំពីភាពជោគជ័យ​នាថ្ងៃទី 14 ខែមេសា ដើម្បី​ប្រារព្ធដល់​ការបរិច្ចាគទឹកប្រាក់​ចំនួន 3.3 ពាន់លានវ៉ុន​​ដល់មូល​និធិមន្ទីរពេទ្យយេស៊ូ ចនជូ។ នៅក្នុងសិក្ខាសាលាអំពីភាពជោគជ័យរបស់ក្រុមហ៊ុន​អាតូមី លោកប្រធានរបស់ក្រុមហ៊ុនអាតូមី បាក់ ហាន់ហ្គីល និងប្រធាន​​មន្ទីរពេទ្យយេស៊ូ ចនជូ លោក ស៊ីន ឆុង ស៊ីក ទទួលបាន​ការចូលរួម​ពីសមាជិកជាង 20,000 នាក់​ពីទូទាំងប្រទេសកូរ៉េ និង​ពីសាខា​នៅក្រៅប្រទេស ដើម្បីចូលរួម​ក្នុង​ពិធីប្រគល់​ការបរិច្ចាគនេះ ទាំង​ដោយ​ទៅជួបមុខផ្ទាល់ និង​ទាំងតាមអនឡាញ។ “មន្ទីរពេទ្យយេស៊ូ ចនជូ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1898 ដោយ​អ្នកផ្សព្វផ្សាយសាសនា​ឈ្មោះ Mattie Ingold និង​បាន​ស្វាគមន៍​អ្នក​រស់នៅក្នុង​តំបន់ ហើយ​បាន​ព្យាបាល​អ្នកជំងឺ​ដោយសេចក្ដីស្រលាញ់ពីព្រះយេស៊ូគ្រីស្ទ​​អស់រយៈពេល​ 124 ឆ្នាំមកហើយ។ ឥឡូវនេះ ដោយសារមានការគាំទ្រយ៉ាង​សកម្មពីក្រុមហ៊ុន​អាតូមី សេចក្តីស្រលាញ់នេះ​អាច​រីកសុសសាយ​ដល់​ប្រទេសកម្ពុជា” នេះបើតាម​ការពន្យល់​របស់​លោកប្រធាន ស៊ីន ឆុង ស៊ីក។

យោង​តាម​មន្ទីរពេទ្យយេស៊ូ ចនជូ មន្ទីរពេទ្យ​នានាក្នុង​ប្រទេស​កម្ពុជា​ទទួលរង​ពីការខ្វះខាត​សមត្ថភាព​ ដោយ​សារ​អត្រា​គ្រែអ្នកជំងឺ​បច្ចុប្បន្ននេះមានអ្នកជំងឺ​លើស​ពីកម្រិត 100%។ នៅក្នុង​ឆ្នាំ 2016 មានគ្រែមន្ទីរពេទ្យ​ចំនួន​ 10,870 គ្រែ ដែលស្មើ​នឹង​សមាមាត្រ​ត្រឹម 0.84 គ្រែក្នុង​មនុស្ស​ 1,000 នាក់។ មាន​ភាពខ្វះខាត​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​ ដែលផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ​ទំនើប​ដល់​សាធារណជនទូទៅ។

មន្ទីរពេទ្យ​ព្រះយេស៊ូ PMC-Atomy មាន​គោលបំណង​ផ្តល់​ជូន​ការថែទាំ​ផ្នែកវេជ្ជសាស្ត្រ​ឱ្យ​បាន​ល្អបំផុត ដោយ​ប្រើ​ប្រាស់​ការបម្រើពីបុគ្គលិក​ថែទាំសុខភាព​គ្រីស្តសាសនា និងអ្នកដឹកនាំ​ជំនាន់​ក្រោយ ហើយ​បន្ត​ដំណើរការបេសកកម្ម​នេះ។ ការបរិច្ចាគជាចម្បងនេះពីក្រុមហ៊ុន​អាតូមី​​ នឹង​ត្រូវ​បាន​ប្រើ​ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ​ព្រះយេស៊ូ​ក្នុង​ប្រទេសកម្ពុជា​ ជាមួយ​នឹង​សម្ភារៈ និង​ប្រព័ន្ធវេជ្ជសាស្ត្រ​ជឿនលឿន។ វា​ក៏នឹង​ត្រូវ​បាន​ប្រើ​ដើម្បីបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្ត្រ​ ផ្តល់បរិយាកាស​ថែទាំសុខភាពប្រកបដោយ​ការអនុគ្រោះ និង​គាំទ្រ​ដល់ជន​ខ្វះខាត​ជាមួយ​នឹង​ថ្លៃចំណាយ​វេជ្ជសាស្ត្រ​របស់ពួកគេ ដោយ​ការ​ផ្តល់ជូន​ការពិនិត្យ​សុខភាព និង​ការថែទាំភ្នែកឥតគិតថ្លៃ។ តំណាង​របស់ PMC មួយរូបដែលមានក្ដីរំភើបក្នុងចិត្ត​ជាខ្លាំង​បាន​មានប្រសាសន៍ថា៖ “រួមគ្នា ក្រុមហ៊ុន​អាតូមី និង PMC កំពុង​តែ​ធ្វើ​ឱ្យ​ក្ដីសុបិ​នដែលមនុស្ស​ណាម្នាក់មានពី 124 ឆ្នាំឱ្យ​ក្លាយ​ជាការពិត។

ក្នុង​ខែមីនា ក្រុមហ៊ុនអាតូមីក៏បានបរិច្ចាគទឹកប្រាក់ចំនួន 2.1 ពាន់លានវ៉ុន​ដល់អង្គការសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិ ដែលហៅកាត់ជាភាសាអង់គ្លេសថា (PMCI) ជាអង្គការក្រៅរដ្ឋាភិបាល​មួយ ដែលនៅក្នុង​អង្គការ​នោះគ្រូពេទ្យ​របស់​មន្ទីរពេទ្យយេស៊ូ ចនជូ មានតួនាទីជាស្នូល។ PMCI ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុងឆ្នាំ 2005 ហើយ​ជា​អង្គការ​ក្រៅរដ្ឋាភិបាលមិនរកកម្រៃមួយ​ ដែលមាន​គោលបំណង​នាំយក​នូវ​វឌ្ឍនភាពទៅដល់​តំបន់​នានាដែលមាន​ភាពខ្វះខាត តាមរយៈការស្ម័គ្រចិត្ត​​បម្រើ​សេវាផ្នែក​វេជ្ជសាស្ត្រ​របស់ខ្លួន។ គម្រោងនាពេលបច្ចុប្បន្ននេះរួមមាន ▲ការអភិវឌ្ឍធនធានមនុស្ស ▲ការផ្លាស់ប្ដូរបទពិសោធន៍សង្គម វប្បធម៌ និងការអប់រំអន្តរជាតិ និង ▲ការផ្លាស់ប្ដូរបទពិសោធន៍ជាលក្ខណៈអន្តរជាតិ​នៅក្នុងវិស័យបរិស្ថាននិង​សុខភាព​។ វិស័យជាគោលដ៏ពិសេសមួយសម្រាប់អង្គការ​នេះគឺ​ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលនិងការបញ្ជូនបុគ្គលិកជំនាញ​ទៅកាន់​​ប្រទេស​ដែលមិនទាន់អភិវឌ្ឍសេវាថែទាំសុខភាពពេញលេញនៅឡើយ បន្ថែមពីលើ​ការផ្តល់​ជូនជំនួយ​សម្រាប់​ពលករ​បរទេស​នៅក្នុង​ប្រទេសកូរ៉េ។​ ចាប់តាំងពីចុះហត្ថលេខា​នៅលើអនុស្សរណៈយោគយល់​ដើម្បីកិច្ច​សហប្រតិបត្តិការ​រួមគ្នា​ជាមួយនឹង PMCI ក្នុងឆ្នាំ 2020 មក ក្រុមហ៊ុនអាតូមី​បានធ្វើ​ការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ PMCI តាមរយៈការបិរច្ចាគរថយន្តក្រុង​ព្យាបាល​ចល័ត​ក្នុង​ប្រទេសកម្ពុជា​ ក្នុង​ចំណោម​សកម្មភាព​ផ្សេងៗ។
ដោយគ្រោងថា​នឹង​បើក​នៅក្នុងខែតុលានេះ មន្ទីរពេទ្យព្រះយេស៊ូ PMC-Atomy នឹង​ធ្វើ​ការ​ជាមួយនឹង​ PMCI ​ដើម្បី​បង្កើត​ឱ្យ​មានប្រព័ន្ធ​ថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព​ជាងមុន តាមរយៈ​ការ​ប្រមូលយក​ទិន្នន័យវេជ្ជសាស្ត្រទ្រង់ទ្រាយធំ​នៅទូទាំងប្រទេសកម្ពុជា និងការអភិវឌ្ឍប្រព័ន្ធសហប្រតិបត្តិការជាមួយនឹងមណ្ឌលផ្នែកវេជ្ជសាស្ត្រដទៃទៀត។​ លើសពីនេះទៅទៀត ក្រុមហ៊ុនអាតូមី​សង្ឃឹមថានឹងផ្ដល់ជូននូវការគាំទ្រ​យ៉ាងទូលំទូលាយទៅដល់​បេសកកម្មផ្នែកវេជ្ជសាស្ត្រ​តាមរយៈ​ការបំប្លែង​ក្រុមព្យាបាលចល័តរបស់ PMCI ឲ្យទៅជា​បុគ្គលិកមន្ទីរពេទ្យតាមរយៈការបណ្ដុះបណ្ដាល និងការអភិវឌ្ឍបណ្ដាញ​ជាមួយនឹងមជ្ឈមណ្ឌលសុខភាពនៅក្នុងតំបន់។
ក្រុមហ៊ុនអាតូមី​គឺជាក្រុមហ៊ុនចែកចាយសកល​ដែលកំពុងមានការរីកចម្រើន ដោយមានយុទ្ធសាស្ត្រគ្រប់គ្រងផ្អែកទៅលើផ្នត់គំនិតរបស់គ្រឹស្តសាសនា និងបាវចនា “គោរពលើគោលការណ៍នៃមនុស្សធម៌”។ ក្រុមហ៊ុនចុះផ្សព្វផ្សាយទៅកាន់​អតិថិជនធម្មតា​ក្នុងនាម​ជា​ “ក្រុមហ៊ុនអាតូមីដែលអ្នអាច​ជឿទុកចិត្ត​” ដោយ​មាន​ទស្សនៈ “គុណភាពល្អផ្តាច់ និង តម្លៃល្អផ្តាច់​” ហើយតាមរបៀបនេះ ក្រុមហ៊ុនអនុវត្ត ទីផ្សារបណ្តាញ​​ ដើម្បីសម្រេចបានជោគជ័យសម្រាប់​សមាជិក​របស់ខ្លួន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាតូមីមានប្រតិបត្តិការនៅក្នុងតំបន់ចំនួន 26 នៅទូទាំងពិភពលោកហើយនៅក្នុងឆ្នាំ 2021 ការលក់ជាសកលមានទឹកប្រាក់ចំនួន 2.2 ទ្រីលានវ៉ុន។
ក្នុងឆ្នាំ 2020 ក្រុមហ៊ុនអាតូមី និង មន្ទីរពេទ្យយេស៊ូ ចនជូ បានចុះហត្ថលេខានៅលើអនុស្សរណៈយោគយល់គ្នាមួយដើម្បីធ្វើការបណ្ដុះបណ្ដាលនិងស្រាវជ្រាវអំពីការថែទាំសុខភាព ក៏ដូចជាការផ្លាស់ប្ដូរធនធានមនុស្ស សម្ភារៈ និងការសិក្សា។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានធ្វើការជាមួយនឹងបេសកកម្មផ្នែកវេជ្ជសាស្ត្រ​នៅក្នុងគំនិតផ្តួចផ្ដើមផ្សេងៗ ដែលរួមបញ្ចូលទាំងការចែកចាយមូលនិធិទៅកាន់​ការបង្កើតមជ្ឈមណ្ឌលស្ដារនីតិសម្បទាកុមារសាធារណៈ។

“យើងមានក្តីរំភើបរីករាយក្នុងការមានសមត្ថភាពគាំទ្រ​ដល់កិច្ចការដ៏ប្រពៃ​របស់អ្នកផ្សព្វផ្សាយសាសនា Mattie Ingold ទៅដល់ប្រទេសកម្ពុជា។ ក្រុមហ៊ុនអាតូមី​នឹងបន្តក្រមសីលធម៌នៃ អាជីវកម្មជាបេសកម្ម ​រហូតដល់សេចក្តីស្រឡាញ់របស់ព្រះផ្សព្វផ្សាយទៅដល់មនុស្សលោកទាំងអស់” នេះបើតាមសម្ដីរបស់ប្រធានក្រុមហ៊ុនអាតូមី បាក់ ហាន់ហ្គីល។

pmci

pmci_2

ខាងឆ្វេង) ប្រធានក្រុមហ៊ុន​អាតូមី បាក់ ហាន់ហ្គីល ខាងស្តាំ) ប្រធានមន្ទីរពេទ្យយេស៊ូ ចនជូ លោក​ ស៊ីន ឆុង ស៊ីក



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE