ក្រុមហ៊ុនអាតូមី (Atomy) ជាប់ចំណាត់ថ្នាក់ជាកន្លែងធ្វើការល្អបំផុតលំដាប់ទីពីរនៅអាស៊ី
ការងារគឺជាឱកាសមួយសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន... ពិន្ទុល្អឥតខ្ចោះដែលទទួលបាននៅក្នុងវប្បធម៌សាជីវកម្ម
ក្រុមហ៊ុនអាតូមី (Atomy) ជាប់ចំណាត់ថ្នាក់លេខពីរជាកន្លែងការងារល្អបំផុតក្នុងចំណោមសហគ្រាសធនតូច និងមធ្យមនៅអាស៊ីក្នុងឆ្នាំ 2022 ដែលផ្ដល់ជូនដោយ GPTW Korea នាពេលថ្មីៗនេះ។ កន្លែងធ្វើការល្អគឺជាក្រុមហ៊ុនដែលបុគ្គលិកបង្ហាញនូវសេចក្ដីប្តេជ្ញាចិត្តខ្ពស់ចំពោះការងាររបស់ពួកគេ ដោយសារមានទំនុកចិត្តខ្ពស់លើអ្នកមើលការខុសត្រូវ និងថ្នាក់គ្រប់គ្រង។ ពួកគេមានអារម្មណ៍ប្រកបដោយមោទនភាពក្នុងការងារ និងរចនាសម្ព័ន្តស្ថាប័នរបស់ពួកគេ ព្រមទាំងមានមិត្តភាពដ៏រឹងមាំក្នុងចំណោមមិត្តរួមការងារ។ វិធីសាស្រ្តគឺមានដូចគ្នានៅទូទាំងពិភពលោក ដែលសន្ទស្សន៍ទំនុកចិត្តក្នុងចំណោមបុគ្គលិក និងវប្បធម៌សាជីវកម្ម (សវនកម្មវប្បធម៌) ត្រូវបានវាយតម្លៃ។
“អាតូមី(Atomy) គឺជាក្រុមហ៊ុនសកលមួយដែលអាចឱ្យបុគ្គលិករបស់ខ្លួនបង្ហាញសមត្ថភាពរបស់ពួកគេបានគ្រប់គ្រាន់ […] ដោយផ្អែកលើទស្សនៈក្នុងការគ្រប់គ្រងនៃការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស វាបង្កើតកន្លែងការងារដ៏ឆ្នើមមួយ និងរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មសកលលោក" នេះបើយោងតាមលោក Ji Bang-geun ដែលជានាយកប្រតិបត្តិនៃ GTPW Korea។
ការស្ទង់មតិ 67 សំណួររបស់បុគ្គលិកក្រុមហ៊ុនអាតូមី (Atomy) ចំនួន 180 នាក់បានរកឃើញថា 98% នៃអ្នកឆ្លើយសំណួរ "ជឿថាកន្លែងធ្វើការមានអត្ថប្រយោជន៍ជាពិសេស។” លើសពីនេះ 97% មាន "មោទនភាពចំពោះការរួមចំណែកខាងផ្នែកសង្គមដែលបានធ្វើឡើងដោយកន្លែងធ្វើការរបស់ពួកគេ” ហើយ 95% ជឿថា "ថ្នាក់ដឹកនាំនឹងបញ្ឈប់បុគ្គលិកតែនៅពេលចាំបាច់ខ្លាំងប៉ុណ្ណោះ។" វាទទួលបានពិន្ទុ 91% នៅក្នុងផ្នែកនៃការថែទាំ និងកាតព្វកិច្ចផ្ទាល់ខ្លួន។
នៅលើសវនកម្មវប្បធម៌ដែលបានវាយតម្លៃវប្បធម៌សាជីវកម្ម វាទទួលបានពិន្ទុដ៏ល្អឥតខ្ចោះ។ Atomy គឺជាស្ថាប័នមួយមិនមានរចនាសម្ព័ន្តស្មុគស្មាញដែលគោរពស្វ័យភាពរបស់បុគ្គលិកម្នាក់ៗនៅគ្រប់ចំណុចដែលអាចធ្វើទៅបាន ហើយវប្បធម៌ត្រូវបានបោះយុថ្កានៅក្នុងពាក្យស្លោកអាតូមី "គោរពលើគោលការណ៍នៃមនុស្សធម៌"។ នេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងអគារក្រុមហ៊ុនអាតូមីផាក។ បុគ្គលិកទាំងអស់អាចអង្គុយដោយសេរីនៅកន្លែងណាមួយដែលពួកគេចង់បានជារៀងរាល់ថ្ងៃ ស្របតាមប្រព័ន្ធកន្លែងអង្គុយចល័យ ហើយការិយាល័យគឺជាកន្លែងបើកចំហដោយគ្មានការបែងចែក ជញ្ជាំង ឬសូម្បីតែទ្វារចូល។ បុគ្គលិកក៏ត្រូវបានលើកទឹកចិត្តឱ្យពង្រឹងជំនាញវិជ្ជាជីវៈរបស់ពួកគេ តាមរយៈការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ដើម្បីឱ្យពួកគេម្នាក់ៗអាចរួមចំណែកដល់ការរីកចម្រើនរបស់ក្រុមហ៊ុន តាមរយៈការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ជាងនេះទៅទៀត ប្រព័ន្ធការឈប់សម្រាកមានប្រាក់ខែអាចត្រូវបានប្រើដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ជាមួយនឹងទីផ្សារការងារផ្ទៃក្នុងដែលអាចឱ្យបុគ្គលិកទទួលបានបទពិសោធន៍ការងារផ្សេងៗគ្នា។
នាយកប្រតិបត្តិក្រុមហ៊ុនអាតូមី (Atomy) លោក Han-gill Park បានសង្កត់ធ្ងន់ថា "បុគ្គលិកមិនមែនជាឧបករណ៍សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែគឺមានគោលបំណងនៃការចាប់ផ្តើមបែបនេះ" ហើយថា "Atomy ជឿជាក់យ៉ាងមុតមាំថាភាពរីកចម្រើនរបស់បុគ្គលិកគឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុន ហើយទីបំផុតជំរុញឱ្យក្រុមហ៊ុនរីកចម្រើន។”