ទំព័រព័ត៌មាន
- អ្នកសរសេរ한은경_global
- កាលបរិច្ឆេទសរសេរ2020.06.02 09:00
បានប្រកាសតាមរយះ “2020 DSN Global 100” ... ដែលជាការឈានដល់ចំណាត់ថ្នាក់ទីប្រាំបួនបើប្រៀបធៀបនឹងឆ្នាំមុន
ក្រុមហ៊ុនអាតូមីស្ថិតនៅចំណាត់ថ្នាក់ទី 11 ដែលខ្ពស់ជាងឆ្នាំមុនដល់ទៅប្រាំបួនដងក្នុងចំណោម “2020 Direct Selling News Global 100” ដែលចុះបញ្ជីដោយ Direct Selling News។ (DSN) ដែលជាទស្សនាវដ្តីសំដៅលើការលក់ផ្ទាល់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាតូមីក៏មានឈ្មោះក្នុងចំណោមក្រុមហ៊ុនដែលមានភាគរយរីកចម្រើនខ្ពស់បំផុតទាំង 10 ដែលសម្រេចបានការលក់ក្នុងទំហំទឹកប្រាក់ចំនួន 1,307 លានដុល្លារកាលពីឆ្នាំមុននៅក្នុងទីផ្សារអន្តរជាតិរបស់ខ្លួនចំនួន 14 ប្រទេស រួមទាំង ប្រទេសកូរ៉េខាងត្បូង ដែលមានកំណើន 13.90% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុនអាតូមីឈានចូលក្នុងប្រទេសចំនួន 13 រួមមាន សហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសកាណាដា និងតៃវ៉ាន់ ហើយនឹងដាក់ដំណើរការនៅប្រទេសឥណ្ឌា ប្រទេសតួកគី ហុងកុង និងកូឡុំប៊ីនៅឆ្នាំនេះ។
ក្រុមហ៊ុនអាតូមីបានចូលជាបណ្តាក្រុមហ៊ុនលក់ផ្ទាល់ជាសកលដោយជាប់ចំណាត់ថ្នាក់លេខ 20 ក្នុង DSN Global 100 កាលពីឆ្នាំមុន នេះជាលើកដំបូង សម្រាប់ ក្រុមហ៊ុនទីផ្សារបណ្តាញកូរ៉េ។ DSN ជ្រើសរើស Global 100 ជារៀងរាល់ឆ្នាំ ក្នុងចំណោម ក្រុមហ៊ុនលក់ផ្ទាល់ជាសកលដែលដាក់បញ្ជូន នូវទិន្នន័យនៃបរិមាណលក់ពួកគេរួមជាមួយឯកសារបញ្ជាក់។
- ក្រុមហ៊ុនអាតូមីបរិច្ចាគទឹកប្រាក់ចំនួន 1% នៃការលក់ប្រចាំខែឧសភារបស់ខ្លួនសម្រាប់សកម្មភាពកុមារ
- ក្រុមហ៊ុនអាតូមីបរិច្ចាគម៉ាស់មុខចំនួន 190,000 ដល់ទិក្រុងវ៉ូហាន់ និងយានតៃ