컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ទំព័រព័ត៌មាន

ក្រុមហ៊ុនអាតូមីបានជាប់ឈ្មោះជាក្រុមហ៊ុនដ៏ល្អបំផុតដើម្បីធ្វើការនៅប្រទេស​កូរ៉េរយៈពេលបួនឆ្នាំជាប់ៗគ្នា។
  • អ្នកសរសេរ앤토마스_global
  • កាលបរិច្ឆេទសរសេរ2024.03.20 17:49
លោកអគ្គនាយក​បាក់ ហាន់ហ្គីល​បានជាប់ឈ្មោះជាប្រធាន​នាយកប្រតិបត្តិដែល​គេ​គោរព​បំផុត​ក្នុង​ប្រទេស​កូរ៉េ​រយៈពេលបួន​ឆ្នាំ​ជាប់ៗ​គ្នា។

អស់រយៈពេលបួន​ឆ្នាំ​ជាប់ៗ​គ្នា ក្រុមហ៊ុនអាតូមីបានជាប់ឈ្មោះជាក្រុមហ៊ុនដ៏ល្អបំផុតដើម្បី​ធ្វើការនៅប្រទេសកូរ៉េ។ ក្រុមហ៊ុនទទួលបានការផ្តល់កិត្តិយសបីដង ថែមទាំងទទួលបាន'វិញ្ញាបនបត្រគ្រប់គ្រង​​សិទ្ធិមនុស្ស ESG សកល' និងបានជាប់ឈ្មោះជា'ក្រុមហ៊ុនដ៏អស្ចារ្យដើំម្បី​ឪពុកម្តាយធ្វើការ'។ លើសពីនេះទៀត លោកអគ្គនាយកក្រុមហ៊ុនអាតូមី​បាក់ ហាន់ហ្គីល​បានជាប់ឈ្មោះ​ជាប្រធាន​នាយកប្រតិបត្តិដែល​គេ​គោរព​បំផុតនៅ​ក្នុង​ប្រទេស​កូរ៉េអស់​រយៈពេលបួន​ឆ្នាំ​ជាប់ៗ​គ្នា។ លោក Seok-Gyun Kwon ដែលជាប្រធានមន្ត្រី​ផ្នែកយុទ្ធសាស្ត្រ (CSO) របស់​ក្រុមហ៊ុន​វអាតូមី បានជាប់ឈ្មោះ​ជាអ្នកដឹកនាំនវានុវត្តន៍របស់ប្រទេសកូរ៉េ ខណៈដែលអ្នកស្រី​ Eun-Yeong Lee ជាប្រធានមន្ត្រី​ផ្នែក ផលិតផល​ (CPO) របស់ក្រុមហ៊ុនអាតូមីបានទទួល​ការ​ផ្តល់កិត្តិយសជាអ្នកម្តាយដែលបម្រើការងារប្រកបដោយមោទនភាព ហើយនាយក Yoon Hyuk Choi បានជាប់ឈ្មោះជាអ្នកត្រួសត្រាយ GPTW ដែលជាពានរង្វាន់ទើបតែ​បាន​បង្កើតឡើងនៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុនអាតូមីផ្ដល់គុណតម្លៃលើសេរីភាពបុគ្គលរបស់​បុគ្គលិក​របស់ខ្លួន។ ក្រោម​ពាក្យស្លោកអាតូមី "គោរពលើគោលការណ៍នៃមនុស្សធម៌ និង កែច្នៃគំនិត" បុគ្គលិក​ធ្វើការជាមួយនឹងផ្នត់គំនិតមានទំនុកចិត្តលើខ្លួនឯង។ Chutzpah មាន​ន័យ​ថា​ស្មារតី​នៃ​ការ​យក​ឈ្នះ​លើ​បញ្ហា​ប្រឈមនានា ទោះ​បី​ជា​បរាជ័យ​ក៏​ដោយ ហើយ​ក្រោកឡើងគាំទ្រ​គំនិត​របស់​អ្នក សូម្បី​តែ​ចំពោះថ្នាក់​លើ​ក៏​ដោយ។ ក្រុមហ៊ុនអាតូមីរួមបញ្ចូលផ្នត់គំនិត Chutzpah ទៅក្នុងវប្បធម៌នៃក្រុមហ៊ុនរបស់ខ្លួន ហើយ​លើកទឹកចិត្ត​បុគ្គលិក​ឲ្យប្រកាន់ភ្ជាប់ និងការពារមតិរបស់ពួកគេចំពោះមុខថ្នាក់លើដោយមិនចងភ្ជាប់​ដោយការសូកប៉ាន់ និងអតីតភាពទេ។
អាតូមីផាក ដែលជាកន្លែងធ្វើការរបស់ក្រុមហ៊ុនអាតូមី ក៏បង្ហាញពីបរិយាកាសការងារ​បើក​ចំហ​របស់ក្រុមហ៊ុនផងដែរ។ កន្លែងធ្វើការមិនត្រូវបានបែងចែកទៅជា​ផ្នែក ឬក្រុមទេ ហើយបន្ទប់​បុគ្គលិកប្រតិបត្តិ​អាច​ប្រើជាបន្ទប់ប្រជុំបាន នៅពេលដែល​បុគ្គលិកប្រតិបត្តិ​អវត្តមាន។ នៅទូទាំងអគារ មាន ឈ្មោះកន្លែង សម្រាប់លំហែ ឬសម្រាកដូចជា ទោងស្លាយរំអិល ទោងយោល កៅអីម៉ាស្សា ត្រាំប៉ូលីន ទីលានបាល់បោះ តុវាយប៉េងប៉ុង អាងហែលទឹក និងកន្លែងហាត់ប្រាណ។ នេះគឺដោយសារតែក្រុមហ៊ុនអាតូមីជឿជាក់ថា បរិយាកាសមានសេរីភាពជួយបង្កើន​ភាពច្នៃប្រឌិត។
លើសពីនេះ ក្រុមហ៊ុនអាតូមីប្ដេជ្ញាបង្កើតបរិយាកាសមួយដែល​បុគ្គលិក​អាចកំណត់ភារកិច្ច និងតួនាទីរបស់ខ្លួនឯងបាន។ ក្រុមហ៊ុនអាតូមីជឿជាក់ថា​ បុគ្គលិក​អាចរីករាយជាមួយនឹងការបំពេញការងារនៅពេលដែលពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើ ហើយពួកគេត្រូវតែអាចរៀនសូត្របាន និងរីក​ចម្រើន​តាមរយៈការងាររបស់ពួកគេ។ ជាលទ្ធផល ក្រុមហ៊ុនអាតូមីផ្ដល់ជំនួយ​ផ្នែកអប់រំសម្រាប់ការបណ្ដុះបណ្ដាលផ្ទាល់នៅកន្លែងធ្វើការ​ងារ និងការរៀបចំជាក្រុមជំនាញផ្ទៃក្នុង។ បុគ្គលិក​ក៏ត្រូវបានលើកទឹកចិត្តឱ្យពង្រឹងជំនាញវិជ្ជាជីវៈ និងជំនាញ​ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ​ តាមរយៈការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ ដើម្បីឱ្យពួកគេម្នាក់ៗអាចរួមចំណែកដល់ការរីកចម្រើនរបស់ក្រុមហ៊ុនតាមរយៈការអភិវឌ្ឍផ្ទាល់ខ្លួន។ លើសពីនេះ អាចប្រើការឈប់សម្រាកដោយមិនមានបង់ប្រាក់​បានសម្រាប់ការ​រីកចម្រើនផ្ទាល់ខ្លួន ហើយ​ទីផ្សារ​​ការងារផ្ទៃក្នុង គឺត្រូវបាន​ប្រតិបត្តិ​ដើម្បីផ្តល់បទពិសោធការងារផ្សេងៗដល់​បុគ្គលិក​។
ជាការពិតណាស់ បុគ្គលិក​របស់ក្រុមហ៊ុនអាតូមីធ្វើការប្រកបដោយទំនុកចិត្តពេញលេញ។ ពួកគេមិនចាំបាច់ដឹងពីស្ថានភាពនៅជំុវិញ ឬបារម្ភថាតើការងាររបស់ពួកគេនឹងត្រូវបានអនុម័តឬអត់នោះទេ។ មិន​ថា​ថ្នាក់​លើរបស់ពួកគេ​និយាយ​បែប​ណា​នោះទេ ពួក​គេ​នៅ​តែ​ប្រឈម​មុខ​នឹងបញ្ហាប្រឈមទាំងនោះរហូត​ដល់​មាន​ភាគី​ម្ខាងព្រមជឿ។ អ្វី​ដែល​ធ្វើ​ឲ្យរឿងនេះអាច​ធ្វើទៅបាន នោះគឺ​ជាវប្បធម៌​របស់ក្រុមហ៊ុនដែលមានភាពស្មើគ្នា។ គ្មាន​នរណា​ម្នាក់ស្ថិត​នៅ​ក្រោម​នរណា​ម្នាក់​ឡើយ ហើយមាន សមភាព​គ្នា ហើយ​ក៏​គ្មាន​នរណា​នៅ​ពី​លើ​នរណា​ដែរ។ មនុស្សម្នាក់ៗមាន សមភាព ថ្លៃថ្លា។

លោកអគ្គនាយក បាក់ ហាន់ហ្គីល មានប្រសាសន៍ថា​៖ “មនុស្ស​គឺ​ជាគោលដៅ​របស់​យើងនៅក្នុង​ខ្លួនពួគេផ្ទាល់​” ដោយ​បន្ថែម​ទៀតថា “ក្រោម​បរិយាកាស​ការងារ​ស្វយ័ត ការងារ​នឹង​ជា​ឧបករណ៍មួយ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឯង។”

.
ពីខាងឆ្វេងគឺ CSO លោក Seok-Gyun Kwon (អ្នកដឹកនាំនវានុវត្តន៍) លោកអគ្គនាយក បាក់ ហាន់ហ្គីល និង CPO អ្នកស្រី Eun-Young Lee (អ្នកម្ដាយដែលបម្រើការងារប្រកបដោយមោទនភាព)

.
រូបថតពីកម្មវិធីប្រគល់ពានរង្វាន់ Great Place To Work® Korea (GPTW)



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE