컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ទំព័រព័ត៌មាន

សហគមន៍ឧស្សាហកម្មលក់ផ្ទាល់កូរ៉េ​នឹងធ្វើជាម្ចាស់ផ្ទះសមាជពិភពលោក WFDSA ឆ្នាំ 2026
  • អ្នកសរសេរ강주리_global
  • កាលបរិច្ឆេទសរសេរ2023.10.25 15:46

លោកស្ថាបនិក ​បាក់ ហាន់ហ្គីល​ មើលឃើញថានេះជាឱកាសដើម្បីពង្រីកវិសាលភាពនៃ​ការលកផ្ទាល់​នៅទូទាំងពិភពលោក


អ្នកលក់ដោយផ្ទាល់មកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅទីក្រុងសេអ៊ូលនៅឆ្នាំ 2026។
សហគមន៍ឧស្សាហកម្មលក់ផ្ទាល់កូរ៉េ (លោកស្ថាបនិក ​បាក់ ហាន់ហ្គីល​ ដែលតទៅនេះសំដៅដល់ KDSIA) បានប្រកាសកាលពីថ្ងៃទី 18 ថាសមាជពិភពលោករបស់សហព័ន្ធនៃសមាគមន៍​ការលក់ដោយផ្ទាល់​​ពិភពលោក (តទៅនេះហៅថា WFDSA) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានសម្រេចប្រារព្វសមាជពិភពលោកបន្ទាប់នៅឆ្នាំ 2026 នៅប្រទេស​កូរ៉េខាងត្បូង។ សមាជពិភពលោក WFDSA ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់បីឆ្នាំម្ដង​ដើម្បីនាំយក​នូវបណ្ដាក្រុមហ៊ុននៃ ការលក់ដោយផ្ទាល់ ទីភ្នាក់ងាររដ្ឋាភិបាល អង្គការ អតិថិជនធម្មតា និងសមាជិកបណ្ឌិតសភា ដើម្បីចែករំលែកនិងពិភាក្សាអំពីបញ្ហាសំខាន់ៗនៅក្នុង​ឧស្សាហកម្ម​នៃ​ការលក់ដោយផ្ទាល់។

ប្រទេស​ចំនួនបីគឺ កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌូនេស៊ី បានដាក់ពាក្យធ្វើជាម្ចាស់ផ្ទះ​សមាជ​ពិភពលោក WFDSA ឆ្នាំ 2026 ហើយម្ចាស់ផ្ទះត្រូវបានជ្រើសរើសបន្ទាប់ពីបានបង្ហាញសំណើនៅក្នុងកិច្ចប្រជុំអ្នកតំណាង DSA និងការបោះឆ្នោតដោយអ្នក​តំណាងមកពី​ប្រទេស​នីមួយៗ។ អគ្គនាយករង​របស់ KDSIA លោក Won-kyoung Eo បានពន្យល់ថា “សមាជពិភព​លោក​ WFDSA ឆ្នាំ 2026 នឹងក្លាយជាកន្លែងមួយដើម្បីស្វែងរកជម្រើសជំនួស​ជាក់​ស្ដែង​ជាច្រើនសម្រាប់​ឧស្សាហកម្ម​របស់យើងរវាងការធ្វើឲ្យជីវិតឌីជីថល និង​ការលក់​​ដោយផ្ទាល់តាមបែបប្រពៃណីមានលក្ខណៈធម្មតា" ហើយថា “យើងនឹងគាំទ្រយ៉ាងសកម្មដល់អ្នកចូលរួមនានានៅក្នុងការសម្រេចបាននវានុវត្តន៍ដែលមានការផ្លាស់ប្ដូរប្រឌិតថ្មី តាមរយៈគំនិតច្នៃប្រឌិតរបស់ខ្លួន។”
ឧស្សាហកម្ម​នៃ​ការលក់ដោយផ្ទាល់​នៅក្នុងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្ដើមជា​មួយនឹង​​ការលក់​តាមផ្ទះនៅទសវត្សរ៍ឆ្នាំ 1960 ហើយបាននឹងកំពុងរីកចម្រើនឥតឈប់ឈរចាប់តាំងពីពេលនោះមក។ យោងតាម WFDSA ទំហំ​ទីផ្សារ​នៃ​ការលក់ដោយផ្ទាល់​ក្នុងស្រុកកាលពីឆ្នាំ 2022 គឺមានចំនួន $18.475 ពាន់លានដុល្លារ (ប្រហែល 24 លានលានវ៉ុន ដោយផ្អែកលើអត្រាប្តូរប្រាក់ជាមធ្យមកាលពីឆ្នាំ 2022) ដែលធ្វើឲ្យវាក្លាយជាទីផ្សារធំបំផុតទីពីរនៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានទំហំ​​ទីផ្សារ​ចំនួន $40.52 ពាន់លានដុល្លារ។ វាបានបន្តរីកចម្រើន បើទោះបីជាត្រូវបានគ្រប់គ្រងយ៉ាងតឹងរុឹង និងចាត់ថ្នាក់ចូលទៅក្នុងផ្នែកនៃ ការលក់ តាមផ្ទះដែលបាន​ស្ពន់សឺរ និងគម្រោងការពីរ៉ាមីត ហើយជាពិសេសវាបានទទួលយកបច្ចេកវិទ្យាព័ត៌មានវិទ្យាយ៉ាងសកម្មដើម្បីបញ្ចូលគ្នាតាម​អនឡាញ និងអហ្វឡាញ ហើយជាលទ្ធផលនាំឲ្យមានការបើក​ទីផ្សារ​ថ្មី។ លើសពីនេះ ការទទួលបានលិខិតបញ្ជាក់អំពី “ការផ្តោតយកចិត្តទុកដាក់លើអតិថិជនជាសំខាន់” (CCM) ពី​គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ ក្រុមហ៊ុនដែលឈានមុខគេក្នុង​ឧស្សាហកម្ម​ដូចជា ក្រុមហ៊ុនអាតូមី (Atomy) និង Amway Korea កំពុងត្រួសត្រាយផ្លូវ​លើវិស័យនៃ “ការលក់ដោយផ្ទាល់​ដែល​ផ្តោតការយកចិត្តទុកដាក់លើអតិថិជនជាសំខាន់”។ លោក​បាក់ ហាន់ហ្គីល​​ នាយក KDSIA បានមានប្រសាសន៍ថា “ទីផ្សារ​នៃ​ការលក់ដោយផ្ទាល់​របស់ប្រទេសកូរ៉េខាងត្បូងបានក្លាយជាទីផ្សារដ៏ធំបំផុតទីពីរនៅក្នុងពិភពលោក ដោយ​សារកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​សមាជិក​របស់ខ្លួន” ហើយថា “ការធ្វើជា​ម្ចាស់ផ្ទះសមាជពិភពលោកនៅឆ្នាំ 2026 នឹងក្លាយជាឱកាសមួយសម្រាប់​ការលក់ដោយផ្ទាល់​នៅក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក ដើម្បីវិវឌ្ឍន៍ពេញទំហឹង និងពង្រីកវិសាលភាពរបស់ខ្លួន”។ 

1
អ្នកចូលរួមដែលជាជនជាតិកូរ៉េមានដូចជា ​សហគមន៍ឧស្សាហកម្មលក់ផ្ទាល់កូរ៉េ សហគមន៍សហករណ៍ហិរញ្ញវត្ថុពិសេសកូរ៉េ, MAC&CO, និងក្រុមហ៊ុន​សមាជិក​ជាដើម។

1
លោកស្ថាបនិក ​បាក់ ហាន់ហ្គីល​ អបអរសាទរចំពោះការដេញថ្លៃប្រកបដោយជោគ​ជ័យ​សម្រាប់សមាជពិភពលោក



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE