컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ទំព័រព័ត៌មាន

ព័ត៌មានសំខាន់ៗទាំង 10 របស់អាតូមីក្នុងឆ្នាំ 2020
  • អ្នកសរសេរ한은경_global
  • កាលបរិច្ឆេទសរសេរ2021.04.07 10:39


ព័ត៌មានសំខាន់ៗទាំង 10 របស់អាតូមីក្នុងឆ្នាំ 2020

យុទ្ធសាស្ត្រដឹកនាំអាជីវកម្ម«On-tact» និងភាពរីកចម្រើននៃសកលភាព



2020ជាឆ្នាំដែលពោរពេញដោយរឿងវ៉ាវ និងបញ្ហាជាច្រើន ព្រោះការបង្ហាញខ្លួនរបស់ជំងឺកូវីដ-19ភ្លាមៗនាដើមឆ្នាំបានបង្ករបញ្ហាគ្រប់ទិសទីនៅក្នុពិភពលោកពេញឆ្នាំ2020ដែលបានធ្វើឱ្យភពលោកមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ការរាត្បាតនៃកូវីដ19បាននាំមកនូវការរីករាលដាលនៃនិន្នាការថ្មីយ៉ាងឆាប់រហ័យ

គឺនិន្នាការមិនអាចជួបគ្នាផ្ទាល់បានធ្វើឱ្យអ្នកចែកចាយទំនិញមានការបារម្មណ៍យ៉ាងខ្លាំងដែលអាចនិយាយបាបថាកូវីដ19បានពន្លឿនដល់កវិវឌ្ឍន៍យុគសម័យយ៉ាងលឿន។

ក្នុងពេលមានភាពច្របូកច្របល់នេះ ការអនុត្តន៍របស់អាតូមីតាមសុភាសិត«ត្រៀមទុកជាមុនលទ្ធផ្គត់ផ្គង់នឹងប្រសើ»បានធ្វើឱ្យមានភាពលេចធ្លើ

បន្ទាប់ពីមានគោលការណ៍ការពារ និងការរក្សាគម្លាតសង្គមបានបញ្ឈប់ការបើកសិក្ខាសាលាផ្ទាល់ធ្វើឱ្យអាតូមីបង្កើតនូវសិក្ខាសាលាតាមអនឡាញភ្លាមប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ហើយប្រៀបដូចជាដល់ពេលវេលាមួយដែលអាចធ្វើការពង្រីកវិសាលភាពសកលអតូមីបានបន្តផងដែរ ដែលក្នុងនោះរួមមានប្រទេសចិន កូឡុំប៊ី ឥណ្ឌា និងហុងកុង។

ក្នុងពេលដំណាលគ្នានេះដែរ ក្រុមហ៊ុនអាតូមីបានបញ្ចប់ការសាងសង់រោងចក្រផលិតអាហារAtomy Orot food cluster ដើម្បីកំណត់ទិសដៅទីផ្សារ HMR សម្រាប់យុគសម័យថ្មី ប្រកបដោយបច្ចេកទេសដែលអាចធានាបាននូវគុណភាពល្អផ្ដាច់ និងតម្លៃល្អផ្ដាច់។

ជាបន្តទៅនេះគឺជារឿងរ៉ាវព័ត៌មានសំខានៗទាំង 10 ដែលធ្វើឱ្យសមាជិកអាតូមីពិភពលោកទទួលបានសេចក្ដីរំភើប។




1. ការពង្រីកវិសាលភាពសកលអាតូមី - ប្រទេសចិន ប្រទេសកូឡុំប៊ី ទីក្រុង ហុងកុង និងប្រទេសឥណ្ឌា
ព័ត៌មានដ៏អស្ចារ្យបំផុតរបស់អាតូមីសម្រាប់ឆ្នាំ2020គឺការបើកសាខាអាតូមីនៅប្រទេសចិន ដោយមានការទទួលការចុះឈ្មោះចាប់ពីថ្ងៃទី1 ខែមេសា និងបានប្រកាសបើកប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី 10 ខែកក្កដា។
ចាប់ពីពេលនោះរហូតដល់ថ្ងៃទី 30 ខែកញ្ញា មានតែ 80 ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការបើកដំណើរការជាផ្លូវការ ក្រុមហ៊ុនអាតូមីចិនមានសមាជិករហូតដល់ 4 លាននាក់ ជាមួយចំណូល120 ពាន់លានវ៉ុនសម្រាប់ការលក់ចេញជាការបង្កើតជាប្រវត្តិសាស្ត្រក្នុងការពង្រីកវិសាលភាពនៃទីផ្សារអន្តរជាតិ។
ការពង្រីកវិសាលភាពសកលរបស់អាតូមីបានចូលដល់អាមេរិកខាងត្បូង និងប្រទេសឥណ្ឌា ទោះបីសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដោយសារជំងឺកូវីដ-19 ក៏ដោយ គឺបន្ទាប់ពីប្រទេសចិន អាតូមីកូឡុំប៊ី បានបើកដំណើរការនៅថ្ងៃទី 16 ខែតុលា ហើយអាតូមីហុងកុងបើកនៅថ្ងៃទី 27 ខែតុលាផងដែរ
បន្ទាប់មកនៅថ្ងៃទី 11 ខែវិច្ឆិកា អាតូមីបានចូលដល់ក្នុងទីផ្សារឥណ្ឌា ដែលមានប្រជាជនប្រមាណ 1.4 ពាន់លាននាក់។
ប្រទេសកូឡុំប៊ី ដែលមានប្រជាជនចំនួន 50 លាននាក់ គឺជាទីផ្សារធំទីបីនៅអាមេរិកឡាទីន។ វាអាចដើរតួជាស្ពានឆ្ពោះទៅរកទីផ្សារដ៏ធំមួយដែលមានប្រជាជន 200 លាននាក់ គឺតំប់សេដ្ឋកិដូចជាសហគមន៍ Andean និងសម្ព័ន្ធប៉ាស៊ីហ្វិក។
ប្រទេសឥណ្ឌាមានប្រជាជន 1.38 ពាន់លាននាក់ដែលមានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជិត 7% ហើយចំនួនប្រជាជនដែលមានអាយុចន្លោះពី 15 ឆ្នាំ ទៅ 59 ឆ្នាំ ដែលនឹងឈានមុខគេក្នុងការប្រើប្រាស់ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយវណ្ណៈកណ្តាលកំពុងតែកើនឡើងគួរឲ្យកត់សម្គាល់ ធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាទីផ្សារដ៏ទាក់ទាញមួយ។
ហុងកុងគឺជាទីផ្សារដែលគួរយកចិត្តទុកដាក់មួយ ព្រោះវាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលអាជីវកម្មអន្តរជាតិរបស់អាស៊ី ថែមទាំងមានការកើនឡើងនៃចំណែកអ្នកលក់រាយឯករាជ្យនៅក្នុងឧស្សាហកម្មលក់រាយផងដែរ។



2. សិក្ខាសាលាអំពីភាពជោគជ័យតាមអនឡាញ
ជំងឺកូវីដ-19 បានគ្របដណ្ដប់ពិភពលោកក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ហើយបានរាតត្បាតនៅទូទាំងពិភពលោក
ធ្វើឱ្យពិភពលោឈានចូលយុគសម័យមួយដែលមិនអាចជួបមុខគ្នាដោយផ្ទាល់ បង្កើតបានជានិន្នាការអនុវត្តគម្លាតសង្គមជាមួយរលកនៃបដិវត្តឧស្សាហកម្មទីបួន។
លោក Nan-do Kim សាស្រ្តាចារ្យនៃសាកលវិទ្យាល័យជាតិសេអ៊ូល បានមានប្រសាសន៍ថា ជំងឺកូវីដ-19 មិនបានផ្លាស់ប្តូរតែវាបាពន្លឺនយុគសម័យ
ក្រុមហ៊ុនអាតូមីបានបង្ហាញពីរបៀបធ្វើទីផ្សារលក់ផ្ទាល់ក្នុងសម័យមិនជួបមុខគ្នាដោយផ្ទាល់ ដែលមានលក្ខណៈផ្ទុយពីការលក់ផ្ទាល់។
កាលពីខែសីហាឆ្នាំមុន សិក្ខាសាលាអំពីភាពជោគជ័យតាមអនឡាញដំបូងបង្អស់ បានប្រារព្ធឡើងនៅ Atomy Park ដោយបានប្រកាសពីការចាប់ផ្តើមធ្វើទីផ្សារលក់ផ្ទាល់ជាលក្ខណៈ«On-tact»ក្នុងយុគ្គសម័យនេះ
សិក្ខាសាលាអំពីភាពជោគជ័យតាមអនឡាញនោះត្រូវបានចាក់ផ្សាយតាម YouTube ដើម្បីបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មក្នុងស្រុកដោយបានតំឡើងអេក្រង់ LED ធំជាមួយនឹងការចូលរួមទស្សនាពីសមាជិ 9,000 នាក់។
នៅក្នុងខែតុលាវីដេអូណែនាំអំពីផលិតផលថ្មីមួយ ឈ្មោះថា Synergy Ampoule Program ដែលសម្តែងដោយលោកអគ្គនាយក Han-Gill Park ត្រូវបានគាំដោយការចូលទស្សនាពីសមាជិកចំនួន 12,000 នាក់ផងដែរ។
ទាំងនេះគឺជាការបង្ហាញឱ្យឃើញពីការគ្រប់គ្រងក្នុងការធ្វើទីផ្សារតាមប្រព័ន្ធ«On-tact»របស់អតូមីដោយគ្មានភាពរអាក់រអួលដោយសារតែឧបសគ្គចំពោះមុខនោះឡើយ។



3. ការបញ្ចប់សំណង់រោចក្រអាហារ Atomy Orot Food Cluster
Atomy Orot ត្រូវបានបញ្ចប់កាលពីខែមីនាកន្លងទៅ ដោយសំនង់នេះសាងសង់ក្នុងតំបន់ឧស្សាហកម្មជនបទមួយក្នុងស្រុក Bomul-ri, Jeongan-myeon, Gongju-si, ខេត្ត Chungcheongnam-do, Atomy Orot មានទំហំផ្ទៃដី 34,927㎡ ដែលជាទំហំប្រហែលប្រំាដងនៃទីលានបាល់ទាត់ (7,140㎡) ហើយអគារមានកម្ពស់បីជាន់គិតពីលើជាន់ផ្ទាល់ដី ក្នុងទំហំផ្ទៃសរុបចំនួន 17,559㎡។
ក្នុងនោះមានអាគារចំនួនពីរ អគារធំគឺសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍនិងខ្សែសង្វាក់ផលិតកម្ម និងអគារមួយទៀតជាភោជនីយដ្ឋាន និងសាលប្រជុំ។
រោងចក្រចំណីអាហារនេះនឹងផ្តល់នូវដំណោះស្រាយទាំងអស់ដែលពាក់ព័ន្ធនឹងផលិតផលអាហាររបស់អាតូមី
ហើយ Atomy Orot នឹងជ្រើសរើសក្រុមហ៊ុនដែលមានបច្ចេកវិទ្យាឯកទេសដោយសារកាអភិវឌ្ឍន៍សមត្ថភាពរបស់យើងក្នុងការពង្រីកទីផ្សារក្នុងការចែករំលែកវប្បធម៌សាជីវកម្មរបស់អាតូមី ដែលរួមមាន៖ ការគោរពគោលការណ៍ចម្បង ការរីកចម្រើនរួមគ្នា និងការចែករំលែក។ បន្ទាប់មកនឹងត្រូវធ្វើការផលិតដោយផ្ទាល់ រឺផលិតតាមរយៈOEM និងធ្វើការដាក់លក់លើទីផ្សារ 
ដោយមិនដាក់គ្រឿងផ្សំគីមី គឺដាក់តែគ្រឿងផ្សំធម្មជាតិប៉ុណ្ណោះ ដែលទទួលបានូវទាំងរសជាតិឆ្ញាញ់ និងមានសុខុមាលភាព។ តាមរយៈការអភិវឌ្ឍន៍នេះនឺងទទួលបានលទ្ធភាពប្រកួតប្រជែងខ្ពស់នៅក្នុងវិស័យចំណីអាហារ
ហើយAtomy Orot គ្រោងនឹងបង្កើតប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដែលធ្វើឱ្យ K-FOOD មានលក្ខណៈស្តង់ដាអន្តរជាតិដែលស្របតាមតំរូវការនៃការរស់នៅក្នុងសកលោក។ លោក Chi-Bong Kim នាយកប្រតិបត្តិក្រុមហ៊ុន Atomy Orot បានសង្កត់ធ្ងន់ថា «Atomy Orot មិនមែនគ្រាន់តែជាក្រុមហ៊ុនម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងមន្ទីរអភិវឌ្ឍន៍ចំណីអាហារនាពេលអនាគតរបស់អាតូមី ដោយគ្រប់គ្រងដំណើរការស្រាវជ្រាវស្រាវជ្រាវ និងផលិតផលិតផលជាច្រើនផងដែរ»


4. ការទទួលបានចំណាត់ថ្នាក់ទី 11 ក្នុងចំណោមសាជីវកម្មលក់ផ្ទាល់អន្តរជាតិ
ក្រុមហ៊ុនអាតូមី ត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ 20 ក្នុងបញ្ជី 2019 DSN Global 100 ដែលជាក្រុមហ៊ុនកូរ៉េដំបូងគេបង្អស់ ដែលចូលក្នុងបញ្ជីនេះដែលចងក្រងដោយទស្សនាវដ្តីលក់ដោយផ្ទាល់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគឺទស្សនាវដ្តី Direct Selling News (DSN)។
នៅខែមិថុនា ឆ្នាំ 2020 ក្រុមហ៊ុនអាតូមីបានលោតរំលងប្រំាបួនកន្លែងទៅជាប់ចំណាត់ថ្នាក់ទី 11វិញ
ទស្សនាវដ្តី DSN បានចុះផ្សាយ “បញ្ជី DSN Global 100” ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ 2009 មកម្លេះ ហើយទស្សនាវដ្តីនេះរួមបញ្ចូលការលក់ ដែលបានដាក់ស្នើដោយក្រុមហ៊ុនលក់ផ្ទាល់អន្តរជាតិ និងប្រកាសចំណាត់ថ្នាក់រហូតដល់ចំណាត់ថ្នាក់ទី 100 ផងដែរ។
នៅឆ្នាំ 2020 ក្រុមហ៊ុនអាតូមី ជាប់ចំណាត់ថ្នាក់ទី 9 ក្នុងចំណោមបញ្ជីភាគរយនៃកំណើនខ្ពស់បំផុតទាំង 10 ដែលមានអត្រាកំណើន 13.9%។ ទោះជាយ៉ាងនេះក្តី នៅពេលបង្រួមចុះមកដល់ក្រុមហ៊ុនដែលលក់បានជាង 1 ពាន់លានដុល្លារវិញ វាបានកត់ត្រានូវអត្រាកំណើនខ្ពស់បំផុតទីពីរវិញ។ ក្រុមហ៊ុនក៏ត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមក្លឹបដែលមានកំណើនចំណូល 100 លានដុល្លារកំពូលៗ ជាមួយនឹងការលក់កើនឡើងដល់ 160 លានដុល្លារ។
អ្វីដែលជាការលើកទឹកចិត្តគឺថា ក្រុមហ៊ុនអាតូមីបានបើកការិយាល័យសកលចំនួនបួនកន្លែងក្នុងឆ្នាំ 2020 រួមមាន ៖ ប្រទេសចិន កូឡុំប៊ី ហុងកុង និងឥណ្ឌា។
ក្រុមហ៊ុនអាតូមីចិន ដែលបានចាប់ផ្តើមប្រតិបត្តិការកាលពីខែកក្កដា ត្រូវបានគេរំពឹងថានឹងបង្កើតការលក់ចំនួន 250 ពាន់លានវ៉ុនក្នុងឆ្នាំ 2020 ហើយការលក់នៅក្រៅប្រទេសរបស់ក្រុមហ៊ុនអាតូមីក្នុងឆ្នាំ 2020 ត្រូវបានគេរំពឹងថានឹងកើនឡើងជាង 70% ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ជាង 800 ពាន់លានវ៉ុន។
ដោយសារក្រុមហ៊ុនកំពុងរីកចម្រើន ទោះបីមានផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-19 ក៏ដោយ ក៏គេរំពឹងថានឹងឃើញចំណាត់ថ្នាក់លេខមួយខ្ទង់នៅក្នុងបញ្ជី DSN Global 100 ដែលនឹងចេញផ្សាយនៅឆ្នាំក្រោយដែរ។


5. ការបរិច្ចាគរបស់ក្រុមហ៊ុនអាតូមីនៅតែបន្ត
សូម្បីតែជំងឺកូវីដ-19 ក៏មិនបានបញ្ឈប់ការបរិច្ចាគរបស់អាតូមីបានដែរ។
នៅថ្ងៃទី 8 ខែកក្កដា ក្រុមហ៊ុនអាតូមីបានផ្តល់មូលនិធិទ្រទ្រង់សម្រាប់ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាកុមារសាធារណៈនៅមន្ទីរពេទ្យ Jeonju Jesus Hospital នៅឯ Atomy Park ។ ថវិកាសរុបចំនួន 2.7 ពាន់លានវ៉ុនត្រូវបានបរិច្ចាគដល់កុមារដែលមានពិការភាព ដោយបន្តពីមូលនិធិ Life-Cherishing Mom Fund ក្នុងឆ្នាំ 2019។
មិនមានមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់កុមារទេ ទោះបីរដ្ឋាភិបាលកូរ៉េបាននឹងកំពុងខិតខំសាងសង់មជ្ឈមណ្ឌលទាំងនោះក៏ដោយ ពីព្រោះតម្រូវការមានច្រើន។
Daejeon នឹងផ្តួចផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់កុមារសាធារណៈទូទាំងប្រទេស។ ក្រុមហ៊ុនអាតូមីនឹងគាំទ្រដល់ការកសាងអាគារមួយក្នុងចំណោមអាគារទាំងនោះនៅ Jeonju ហើយអាគារនោះនឹងមានបួនជាន់ពីដី និងមានជាន់ក្រោមដីមួយ។
លោកប្រធាន Han-Gill Park បានមានប្រសាសន៍ថា “គ្មានអ្វីអាចមានឥទ្ធិពលជាងនេះទេ ក្នុងការលើកទឹកចិត្តដល់ក្រុមគ្រួសារកុមារពិការជាងការឃើញកូនៗរបស់ពួកគេ ដែលអាចញ៉ាំតែម្នាក់ឯង អាចញ៉ាំដោយខ្លួនឯងបាន ហើយកុមារដែលអាចងើបក្បាលបាន គឺអាចធ្វើបានដោយខ្លួនឯង។"
នៅថ្ងៃទី 4 ខែសីហា លោកបានបរិច្ចាគថវិកាចំនួន 435.7 លានវ៉ុនដើម្បីជួយសង្គ្រោះកុមារ ដោយស្នើសុំឲ្យពួកគេប្រើប្រាស់មូលនិធិនេះដើម្បីទ្រទ្រង់ដល់អនីតិជន ដែលកម្មវិធីការពាររបស់ពួកគេបានបញ្ចប់ហើយជួយដល់កុមាររងគ្រោះដោយសារឧក្រិដ្ឋកម្មផ្លូវភេទ។
ពិធីផ្ដល់ការបរិច្ចាគនេះត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូតាមអនឡាញ។
គម្រោងទ្រទ្រង់យុវជនដោយគ្មានការការពារមានពីរដំណាក់កាល៖ កម្មវិធីខ្លួនទីពឹងខ្លួន ដូចជា ការអប់រំពង្រឹងសមត្ថភាពហិរញ្ញវត្ថុគ្រួសារ និងទ្រទ្រង់ទុនបម្រុងសម្រាប់ខ្លួនទីពឹងខ្លួន ដោយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ 50,000 វ៉ុនក្នុងមួយខែ តាមរយៈការឧបត្ថម្ភផ្គូផ្គង 1:1។
ហើយ តាមរយៈគម្រោងទ្រទ្រង់កុមាររងគ្រោះដោយសារឧក្រិដ្ឋកម្មផ្លូវភេទ គម្រោងនេះគឺដើម្បីផ្តល់សំឡីអនាម័យសម្រាប់ក្មេងស្រីជំទង់ 840 នាក់ ដែលជាជនរងគ្រោះឧក្រិដ្ឋកម្មផ្លូវភេទ ដោយជួយការពារសិទ្ធិសុខភាពរបស់ពួគគេ។



6.ទទួលបានពានរង្វាន់ Jang Young-Shil Award ដែលត្រូវបានផ្តល់វិញ្ញាបនបត្របញ្ជាក់ថាជាផលិតផលបៃតង ទទួលបានពានរង្វាន់ យីហោ YUSHAN ជាតិរបស់ប្រទេសតៃវ៉ាន់ (Taiwan’s National Brand YUSHAN Award)។
អ្វីដែលធ្វើឲ្យក្រុមហ៊ុនអាតូមីមានភាពត្រចះត្រចង់កាន់តែខ្លាំងនៅឆ្នាំ 2020 ពេលដែលមានការទទួលស្គាល់លើភាពជឿនលឿនផ្នែកបច្ចេកវិទ្យាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគុណភាពល្អឥតខ្ចោះ។
ផលិតផលលេចធ្លោរបស់ក្រុមហ៊ុនអាតូមីគឺផលិតផលថែរក្សាស្បែក Absolute Selective Skincare ដែលបានឈ្នះពានរង្វាន់ IR52 Jang Young-Shil ដែលបង្ហាញពីមូលហេតុដែលផលិតផលរបស់អាតូមីមានគុណភាពល្អឥតខ្ចោះពិតប្រាកដ។
បច្ចេកវិទ្យាដែលត្រូវបានប្រើនៅក្នុងបណ្តាញ Absolute Line គឺជាបច្ចេកវិទ្យា “ការកំណត់គោលដៅកោសិកា” ដែលរកឃើញកោសិកាស្បែកឆាប់ខូច ហើយព្យាបាលវាជាមួយនឹងគ្រឿងផ្សំសកម្ម ដែលត្រូវការសម្រាប់ស្បែកនីមួយៗដែលមានបញ្ហា។
ផលិតផលនេះទទួលបានប៉ាតង់ពីការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េ ដែលបានដាក់ពាក្យសុំប៉ាតង់អន្តរជាតិតាមរយៈប្រព័ន្ធសន្ធិសញ្ញាសហប្រតិបត្តិការប៉ាតង់ និងប៉ាតង់នៅប្រទេសចិន។ ប្រសិទ្ធិភាពធ្វើឲ្យស្បែកប្រសើរឡើងឥតខ្ចោះបានដើរតួនាទីសំខាន់ក្នុងការបង្កើនការលក់ប្រចាំឆ្នាំជាង 100 ពាន់លានវ៉ុន។
ដោយអនុវត្តតាមបច្ចេកវិទ្យាចែកចាយពិសេសរបស់បណ្ដាញ Absolute Line អ្នកលក់ដាច់បំផុតរបស់ Atomy គឺ HemoHIM ទទួលបានប៉ាតង់សម្រាប់សមាសធាតុសម្រាប់ការជាសះស្បើយពីភាពអស់កម្លាំងឬបង្កើនការធ្វើលំហាត់ប្រាណហើយបានក្លាយជាផលិតផលបៃតងដែលមានការបញ្ជាក់។ 
វិញ្ញាបនប័ត្រផលិតផលបៃតងគឺជាវិញ្ញាបនប័ត្រដែលមិនប៉ះពាល់ដល់បរិស្ថានដែលបង្ហាញដោយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ សម្រាប់បច្ចេកវិទ្យា និងផលិតផលដែលប្រើប្រាស់ និងសន្សំសំចៃធនធានថាមពលប្រកបដោយប្រសិទ្ធភាពតាមរយៈការកាត់បន្ថយកាបូន និងថាមពល។
HemoHIM បានបង្ហាញពីសក្តានុពលរបស់ក្រុមហ៊ុនអាតូមី ដើម្បីក្លាយជាក្រុមហ៊ុនដែលមានលក្ខណៈបរិស្ថានធម្មជាតិជំនាន់ក្រោយដោយទទួលបានវិញ្ញាបនប័ត្រផលិតផលបៃតង ដែលប្រើបច្ចេកវិទ្យាដែលបន្ថយបរិមាណនៃការបង្កើតកាបូនខណៈពេលដែលធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃដំណើរការផលិតសម្រាប់ធាតុផ្សំដែលបានអនុម័តរៀងៗខ្លួន 'HemoHim ចំរុះចំរុះរួមទាំង Angelica ហ្គីហ្គា។ ' លើសពីនេះទៀត ម៉ាសម៉ាក PTFE Membrane របស់ក្រុមហ៊ុនអាតូមីតៃវ៉ាន់ត្រូវបានផ្ដល់ង្វាន់ធំក្នុងពានរង្វាន់ថ្នាក់ជាតិម៉ាកយីហោ YUSHAN ដែលបង្ហាញពីបច្ចេកវិទ្យាឈានមុខគេរបស់ក្រុមហ៊ុនអាតូមី។


7. សម័យសមាជិក 15 លាននាក់នៅទូទាំងពិភពលោក
ចំនួនសមាជិកក្រុមហ៊ុនអាតូមី ដែលបានចុះបញ្ជីមានលើសពី 10 លាននាក់។ ក្រុមហ៊ុនអាតូមី ដែលបានចាប់ផ្តើមជាមួយសមាជិកចុះឈ្មោះចំនួន 58,000 នាក់ក្នុងឆ្នាំ 2009 បានកើនលើសសមាជិកចុះឈ្មោះ 100,000 នាក់ ដោយកត់ត្រាសមាជិកចុះឈ្មោះចំនួន 190,000 នាក់ (ក្រុមហ៊ុនអាតូមីកូរ៉េ) ក្នុងឆ្នាំ 2010។
ចាប់តាំងពីពេលនោះមកទំហំសមាជិកភាពបានកើនឡើងជិតទ្វេដងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ 2013 ចំនួនសមាជិកលើសពី 1 លាននាក់ ដល់ 1.45 លាននាក់ដែលកត់ត្រាចំនួនសមាជិកដែលបានចុះបញ្ជីច្រើនជាងគេក្នុងចំណោមក្រុមហ៊ុនក្នុងស្រុកក្នុងឧស្សាហកម្មនេះ គិតត្រឹមចុងឆ្នាំ 2019 មានសមាជិកចុះឈ្មោះជាង 3.6 លាននាក់នៅកូរ៉េ។
សមាជិកភាពសកលបានចាប់ផ្តើមជាមួយក្រុមហ៊ុនអាតូមីអាមេរិកនៅឆ្នាំ 2010។
ការិយាល័យសហរដ្ឋអាមេរិកបានបើកដោយមានសមាជិកចុះឈ្មោះប្រមាណ 17,000 នាក់ហើយក្នុងរយៈពេលដប់ឆ្នាំ ចំនួននេះបានកើនឡើងដល់ប្រហែល 260,000 នាក់ក្នុងឆ្នាំ 2019។ កំណើនសមាជិកនៅក្រៅប្រទេសកាន់តែមានចំនួនច្រើនទៀត។ កាលពីដើម ក្រុមហ៊ុនអាតូមីសកល (Global Atomy) មានតែសមាជិកអាមេរិកចំនួន 17,000 នាក់ក្នុងឆ្នាំ 2010 ប៉ុន្តែសមាជិកភាពជាសកលបានកើនឡើងដល់ 150,000 នាក់ក្នុងឆ្នាំ 2013 លើសពី 1 លាននាក់។
ចំនួនសមាជិកក្រៅប្រទេសមានចំនួន 2.5 លាននាក់ក្នុងឆ្នាំ 2019 ហើយបានចាប់ផ្តើមកើនលើស 3.6 លាននាក់ ដែលជាទំហំសមាជិកភាពរបស់ក្រុមហ៊ុនអាតូមីកូរ៉េនៅឆ្នាំ 2020 ។ ការនេះអាចធ្វើទៅបានដោយពង្រីកទៅជាប្រទេសចំនួនពីរដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក គឺប្រទេសចិន និងប្រទេសឥណ្ឌាក្នុងឆ្នាំតែមួយ។ ជាមួយនឹងសមាជិកប្រមាណ 4.5 លាននាក់នៅក្នុងប្រទេសចិន និងសមាជិក 2.5 លាននាក់នៅក្នុងប្រទេសឥណ្ឌាបានបន្ថែមទៅលើសមាជិកដែលមានស្រាប់ចំនួន 2.5 លាននាក់ឥឡូវនេះ ក្រុមហ៊ុនអាតូមីមានសមាជិកក្រៅប្រទេសជាង 10 លាននាក់។
នៅចុងឆ្នាំ 2020 ក្រុមហ៊ុនអាតូមី រំពឹងថានឹងមានសមាជិកជាង 15 លាននាក់នៅទូទាំងពិភពលោក។


8. គម្រប់ខួប 10 ឆ្នាំរបស់ក្រុមហ៊ុនអាតូមីសហរដ្ឋអាមេរិក
ក្រុមហ៊ុនអាតូមីសហរដ្ឋអាមេរិកដែលជាអ្នករត់ប្រណាំងដំបូងគេនៃក្រុមហ៊ុនអាតូមីសកល (Global Atomy) បានប្រារព្ធខួប 10 ឆ្នាំរបស់ខ្លួន។
នៅឯ Success Academy ដែលបានធ្វើក្នុងខែសីហា ជាការប្រារព្ធខួប 10 ឆ្នាំនៃការបើកដំណើរការ លោក Hyung-Woo Yu ប្រធានការិយាល័យសហរដ្ឋអាមេរិកបានកត់សម្គាល់ថា “ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ យើងបានបង្កើតគ្រឹះរឹងមាំនៅក្នុងទីផ្សារសហរដ្ឋអាមេរិកដោយបង្កើតមូលដ្ឋានអតិថិជន និងបង្កើតប្រព័ន្ធជោគជ័យ។ មួយទសវត្សរ៍បន្ទាប់នឹងបង្ហាញក្រុមហ៊ុនអាតូមីសហរដ្ឋអាមេរិក ចេញពីផ្លូវរត់ ហើយហោះខ្ពស់ទៅលើមេឃ” ។
ក្រុមហ៊ុនអាតូមីបានកត់ត្រាការលក់ចំនួន 4.9 ពាន់លានវ៉ុនក្នុងឆ្នាំដំបូងរបស់ខ្លួននៅសហរដ្ឋអាមេរិកដែលត្រូវបានគេចាត់ទុកថាដីដែលមិនអាចផលិតដំណាំ ឬផ្លែឈើបាន ចេញពីទស្សនៈកូរ៉េ ទោះបីជាវាជាកន្លែងកំណើត និងជាទីផ្សារលក់ផ្ទាល់ធំបំផុតរបស់ពិភពលោកក៏ដោយ។
ហើយនៅក្នុងឆ្នាំ 2019 គឺ 10 ឆ្នាំក្រោយមក វាបានកត់ត្រាការលក់ចំនួន 61.3 ពាន់លានវ៉ុនដែលកើនឡើងច្រើនជាង 12 ដង។
ចាប់តាំងពីការចាប់ផ្តើមអត្រាកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេលប្រាំបួនឆ្នាំកន្លងមកបានឈានដល់ 32.22% ដែលមានសមាជិកជាង 260,000 នាក់បានចុះឈ្មោះ។
នៅឆ្នាំ 2020 ក្រុមហ៊ុនអាតូមីសហរដ្ឋអាមេរិកបានកើនឡើង 33.84% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក និងបានបន្តឆ្ពោះទៅមុខដើម្បីឈានដល់ 100 ពាន់លានវ៉ុននៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងបំផុតក្នុងពិភពលោកសូម្បីតែក្នុងការរាតត្បាតសកលក៏ដោយ។
លោក Hyung-woo Yu ប្រធានសាខាបានមានប្រសាសន៍ថា “ក្រុមហ៊ុនអាតូមីគឺជាឧបករណ៍មួយដែលអនុញ្ញាតឲ្យមនុស្សស្វែងរកជីវិតដែលពួកគេបានសុបិន្ត មិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកផងដែរ” ។ "យើងនឹងរីកចម្រើនទៅជាក្រុមហ៊ុនមួយដែលអាចឲ្យមនុស្សកាន់តែច្រើនមើលថែអ្នកជិតខាង និងផ្តល់ជំនួយ"។


9. ទទួលបានពានរង្វាន់ Brand Tower Award ជាមួយការនាំចេញដែលប្រមូលបានចំនួន 600 លានដុល្លារ
ការនាំចេញប្រមូលបានរបស់ក្រុមហ៊ុនអាតូមីបានលើស 600 លានដុល្លារ។ ចាប់ផ្តើមពីត្រឹមតែ 3.22 លានដុល្លារក្នុងឆ្នាំ 2010 ការនាំចេញរបស់ក្រុមហ៊ុនអាតូមីបានកើនឡើងជារៀងរាល់ឆ្នាំ ហើយទីបំផុតកើនលើស 10 លានដុល្លារក្នុងឆ្នាំ 2013។
ចាប់ពីពេលនោះតទៅ ការនាំចេញមានលើសពី 50 លានដុល្លារក្នុងឆ្នាំ 2016 និង 100 លានដុល្លារនៅឆ្នាំ 2019។
ទីបំផុត នៅខែកញ្ញាឆ្នាំ 2020 ក្រុមហ៊ុនអាតូមីបានកត់ត្រាការនាំចេញចំនួន 180 លានដុល្លារ ហើយការនាំចេញបង្គររបស់វាបានកើនឡើងដល់ 630 លានដុល្លារ (ប្រមាណ 720 ពាន់លានវ៉ុន) ។ ផ្តើមចេញពីពានរង្វាន់នាំចេញ Export Tower Award ទឹកប្រាក់ 5 លានដុល្លារក្នុងឆ្នាំ 2011 ក្រុមហ៊ុនអាតូមីនៅតែបន្តឈ្នះពានរង្វាន់នេះជាមួយទឹកប្រាក់ 30 លានដុល្លារក្នុងឆ្នាំ 2016 និងទឹកប្រាក់ 50 លានដុល្លារនៅឆ្នាំ 2017 និង 70 លានដុល្លារនៅឆ្នាំ 2018។
ក្រុមហ៊ុនអាតូមីក៏បានឈ្នះពានរង្វាន់ Export Tower Award ក្នុងឆ្នាំ 2019 ដោយមានការការនាំចេញលើសពី 100 លានដុល្លារដែលបង្ហាញពីឋានៈរបស់ខ្លួនជាកម្លាំងនាំចេញផងដែរ។ ផ្អែកលើឆ្នាំសារពើពន្ធ ការនាំចេញរបស់ក្រុមហ៊ុនមានលើសពី 200 លានដុល្លារក្នុងឆ្នាំ 2020 ។
នៅក្នុងពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្ម Trade Day Awards ក្នុងឆ្នាំ 2020 ក្រុមហ៊ុនអាតូមី បានទទួលពានរង្វាន់ Brand Tower Award និងត្រូវបានគេទទួលស្គាល់ថាជាម៉ាកដែលផ្សព្វផ្សាយ K-Beauty និង K-Health និងលើកកម្ពស់ឧត្តមភាពរបស់ទំនិញកូរ៉េនៅជុំវិញពិភពលោកជាមួយនឹងផលិតផលប្រកួតប្រជែងដូចជា Atomy HemoHIM និង Absolute CellActive Skincare។
ពានរង្វាន់ Brand Tower Award ជ្រើសរើសពីក្រុមហ៊ុនដែលមានទឹកប្រាក់ 10 លានដុល្លារឬច្រើនជាងនេះក្នុងការនាំចេញផលិតផលប្រើប្រាស់ដូចជាគ្រឿងសំអាង ម៉ូដសម្លៀកបំពាក់ ផលិតផលទារក ផលិតផលឱសថ (ឧបករណ៍ផ្នែកវេជ្ជសាស្ត្រ) ផលិតផលអាហារកសិកម្មនៅក្នុងឆ្នាំដែលក្រុមហ៊ុនកំពុងត្រូវបានផ្តល់រង្វាន់។



10. ប្រធាន Han-Gill Park ត្រូវបានជ្រើសរើសជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់ក្នុងចំណោមឧស្សាហកម្មទាំង10 នៅក្នុងប្រទេសចិន
ប្រធាន Han-Gill Park ត្រូវបានជ្រើសរើសជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់ក្នុងចំណោមឧស្សាហកម្មទាំង 10 នៅក្នុងប្រទេសចិន។
នៅខែតុលា លោកប្រធាន Han-Gill Park ត្រូវបានគេតែងតាំងជាបុគ្គលម្នាក់ក្នុងចំណោម “បុគ្គលដែលមានឥទ្ធិពលបំផុតទាំង 10 ប្រភេទតាមប្រភេទធុរកិច្ចនៅប្រទេសចិន” នៅក្នុងវេទិកាឥណទានសាជីវកម្មចិនឆ្នាំ 2020 និងនៅវេទិកាកំពូលម៉ាកល្បីមានឥទ្ធិពលប្រទេសចិនលើកទី 6 ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងប្រទេសចិន។
ក្រុមហ៊ុនអាតូមីចិនក៏ទទួលបានពានរង្វាន់“ យីហោចិន· TOP 10 ម៉ាកល្បីក្នុងឧស្សាហកម្ម” ផងដែរ។
វេទិកាឥណទានសាជីវកម្មប្រទេសចិនឆ្នាំ 2020 ត្រូវបានរៀបចំរួមគ្នាដោយ Economy ដែលជាទស្សនាវដ្តីចេញផ្សាយដោយ Economic Daily ដែលចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋចិន និងរណសិរ្សអ្នកកាសែត ដែលជាទស្សនាវដ្តីបោះពុម្ពផ្សាយដោយកាសែត People’s Daily ក៏ដូចជាគណៈកម្មការការងារឥណទាននៃសមាគមអាជីវកម្មធុនតូច និងធុនមធ្យមប្រទេសចិន មន្ទីរពិសោធន៍ស្រាវជ្រាវការអភិវឌ្ឍន៍អាជីវកម្មនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រការគ្រប់គ្រងប្រទេសចិន។ វាត្រូវបានត្រួតពិនិត្យដោយមន្រ្តីជាន់ខ្ពស់ប្រហែល 300 នាក់ រួមមានសមាជប្រជាជនថ្នាក់ជាតិ គណៈកម្មាធិការជាតិសម្រាប់សន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន នាយកដ្ឋានសាធារណៈនៃបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ។
នៅពេលដែលក្រុមហ៊ុនភាគច្រើនបញ្ឈប់សកម្មភាពផលិតកម្មដោយសារតែជំងឺកូវីដ-19 ក្រុមហ៊ុនអាតូមីចិន គឺជាក្រុមហ៊ុនដំបូងគេដែលចាប់ផ្តើមផលិតកម្ម និងសកម្មភាពគ្រប់គ្រងអាជីវកម្មឡើងវិញនៅ Shandong។
ការិយាល័យចិនបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនជាផ្លូវការនៅខែកក្កដា និងបង្កើនល្បឿនអាជីវកម្មរបស់ខ្លួនដែលនាំឲ្យមានលទ្ធផលដ៏អស្ចារ្យ និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងតំបន់។ ពានរង្វាន់ទាំងនេះបង្ហាញថាក្រុមហ៊ុនអាតូមីចិនទទួលបានការវាយតម្លៃល្អសម្រាប់សកម្មភាពទូទៅរបស់ខ្លួន។
លើសពីនេះទៀត ក្រុមហ៊ុនអាតូមីចិនត្រូវបានជ្រើសរើសជាក្រុមហ៊ុនច្នៃប្រឌិតថ្មីសម្រាប់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចក្នុងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន នៅក្នុងពិធីប្រគល់រង្វាន់លើកទី 16 នៃវេទិកាកំពូលសេដ្ឋកិច្ចថ្មីនៅឆ្នាំ 2020 ដែលបានធ្វើឡើងនៅទីក្រុង Chongqing ប្រទេសចិននៅថ្ងៃទី 26 ខែវិច្ឆិកា។ វាត្រូវបានគេទទួលស្គាល់ចំពោះសមិទ្ធផលលេចធ្លោរបស់ខ្លួនក្នុងចំណោមក្រុមហ៊ុនវេទិកាពាណិជ្ជកម្ម និងអេឡិចត្រូនិចផ្ទាល់របស់ចិនដទៃទៀត។



អ្នកនិពន្ធ _ YoungMin Lee



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

“ការិយាល័យរបស់ខ្ញុំ” សម្រាប់តំបន់នីមួយៗ។
ប្រសិនបើអ្នកជ្រើសរើសតំបន់ដែលចង់បាន នោះទំព័រនឹងផ្លាស់ទៅ “ការិយាល័យខ្ញុំ”។

សូមពិនិត្យតំបន់ចុះបញ្ជី

    • ប្រទេសកូរ៉េ

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េដែលមានអាយុ 20 ឆ្នាំឡើង ជនបរទេសដែលរស់នៅប្រទេសកូរ៉េ ជនបរទេសដែលរស់នៅក្រៅប្រទេស
    • សហរដ្ឋអាមេរិក

    • អ្នកកាន់លេខសន្តិសុខសង្គម (SSN) ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសជប៉ុន

    • ពលរដ្ឋជប៉ុនដែលមានអាយុ 20 ឆ្នាំឡើង (និវាសនជន) ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន
    • ប្រទេសកាណាដា

    • ពលរដ្ឋកាណាដាដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍នៅកាណាដា
    • តៃវ៉ាន់

    • ពលរដ្ឋតៃវ៉ាន់ដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅតៃវ៉ាន់
    • ប្រទេសសិង្ហបុរី

    • ពលរដ្ឋសិង្ហបុរីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍សិង្ហបុរី
    • ប្រទេសកម្ពុជា

    • ពលរដ្ឋកម្ពុជាដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សាជីវកម្ម
    • ប្រទេសហ្វីលីពីន

    • ពលរដ្ឋហ្វីលីពីនដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ហ្វីលីពីន អ្នកកាន់ទិដ្ឋាការចូលនិវត្តន៍ពិសេស (SRRV)
    • ប្រទេសម៉ាឡេស៊ី

    • ពលរដ្ឋម៉ាឡេស៊ីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ម៉ាឡេស៊ី
    • ប្រទេសម៉ិកស៊ិក

    • អ្នកកាន់ CURP ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសថៃ

    • ពលរដ្ឋថៃដែលមានអាយុ 20 ឆ្នាំឡើង
    • ប្រទេសអូស្រ្តាលី

    • ជនជាតិអូស្ត្រាលី, និវាសនជនអចិន្ត្រៃយ៍, អ្នកកាន់វីសាការងារ (រួមទាំងវីសាការងារអំឡុងវិសម្សកាល)
    • ប្រទេសឥណ្ឌូនេស៊ី

    • ពលរដ្ឋឥណ្ឌូនេស៊ីដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសរុស្ស៊ី

    • ពលរដ្ឋរុស្ស៊ីដែលមានអាយុ 18 ឆ្នាំឡើង (អ្នកតាំងទីលំនៅ) ពលរដ្ឋបេឡារុស្ស អ៊ិយបេគីស្ថាន
    • ចិន

    • សមាជិកអ្នកប្រើប្រាស់៖ អាយុ 22 ឆ្នាំឡើង
      សមាជិកអ្នកតំណាងចែកចាយ៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីស្របច្បាប់ ភាពជាដៃគូ សហគ្រាសឯកកម្មសិទ្ធិ ឬអាជីវកម្មបុគ្គលឯកជននៅក្នុងប្រទេសចិន
    • កូឡុំប៊ី

    • ពលរដ្ឋកូឡុំប៊ីអាយុ ១៨ ឆ្នាំឬចាស់ជាងនេះពលរដ្ឋកូឡុំប៊ីជាអ្នកស្នាក់នៅអចិន្ត្រៃយ៍
    • ហុងកុង

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណហុងកុងគង់មានអាយុលើសពី ២០ ឆ្នាំ
    • ប្រទេសឥណ្ឌា

    • អជាជនជាតិឥណ្ឌា, អ្នកកាន់កាតPAN, មានអាយុ 18ឆ្នាំ ឡើង, រដ្ឋMaharashtra : អាយុ 21ឆ្នាំ ឡើង
    • នូវែលសេឡង់

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • តួកគី

    • អាយុចាប់ពី១៨ឡើងទៅ អ្នកកាន់អត្តសញ្ញាណបត្រតួកគី,និវាសនជនអចិន្ត្រៃយ៍
    • ប្រទេសអង់គ្លេស

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • កាហ្សាក់ស្ថាន

    • កាហ្សាក់ស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • កៀហ្ស៊ីស៊ីស្ថាន

    • កៀហ្ស៊ីស៊ីស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • ប្រេស៊ីល

    • បអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយជារូបវ័ន្តបុគ្គល រឺនិតិបុគ្គលដែលមានកាន់CPF។
    • ម៉ុងហ្គោល

    • ជនជាតិម៉ុងហ្គោលី និងជនបរទេសដែលរស់នៅម៉ុងហ្គោលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
    • អ៊ូសបេគីស្ថាន

    • ជនជាតិអ៊ូសបេកគីស្ថានដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
      ជនបរទេស: វីសា B2 , វីសា E, អ្នកដែលកាន់វីសា INV ឬ អ្នកដែលមានទីលំនៅទីនោះ
      អ្នកជំនួញសម្រាប់ផលិតកម្ម និង អ្នកដំឡើង/ បង្ហោះការផ្សព្វផ្សាយ (Reklama ishlab chiqarish va joylashtirish)
    • អឺរ៉ុប

    • អាយុ 18 ឆ្នាំឬចាស់ជាងអ្នករស់នៅសហភាពអឺរ៉ុបឬ EFTA
    • សមាជិកភាពនៅទូទាំងពិភពលោក។

    • អាហ្សង់ទីន, អាមេនី, អាហ្សែបៃហ្សង់, បង់ក្លាដែស, បូលីវី, ឈីលី, កូស្តារីកា, សាធារណរដ្ឋដូមីនីកែន, អេក្វាឌ័រ, អែលសាល់វ៉ាឌ័រ, ហ្សកហ្ស៊ី, ហ្គាតេម៉ាឡា, ម៉ុលដាវី, នេប៉ាល់, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, អាហ្រ្វិកខាងត្បូង, តាជីគីស្ថាន, តូមិននីស្ថាន, អ៊ុយក្រែន, ហៃទី, នីហ្សេរីយ៉ា, ណាមីប៊ី, បូតស្វាណា, ប្រ៊ុយណេ, ស្រីលង្កា, អារ៉ាប់រួម, អ៊ីស្រាអែល, ហ្គាណា, ហ្គាំប៊ី, ឡេសូតូ, ម៉ូរីស, សេណេហ្គាល់, កេនយ៉ា, អង់ហ្គោឡា, ទុយនីស៊ី, ម៉ារ៉ុក, អេហ្ស៊ីប, ស៊ែប៊ី, អាល់បានី
ចូលទៅកាន់គេហទំព័រ

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “ផ្សារទំនើប”។

AZA Mall for each branch.
If you select the desired branch, the page will move to AZA Mall.

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “បណ្ដាញរបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “សំបុត្ររបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE