컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ទំព័រព័ត៌មាន

ក្រុមហ៊ុន Atomy បរិច្ឆាគទឹកប្រាក់ចំនួន 2.1 ពាន់លានវ៉ុនទៅឱ្យ​ PMCI សម្រាប់​ការថែទាំសុខភាពចល័ត​​ក្នុង​ប្រទេសកម្ពុជា
  • អ្នកសរសេរ강주리_global
  • កាលបរិច្ឆេទសរសេរ2023.04.25 14:00
Atomy ដែលផ្តល់​ការថែទាំសុខភាព​ប្រកបដោយ​ប្រសិទ្ធភាពដល់អ្នកដែលនៅខ្វះខាតក្នុង​វិស័យនេះ

PMCIPMCI_2

បានបរិច្ចាគទឹកប្រាក់​ចំនួន​ 2.1 ពាន់លានវ៉ុនដល់អង្គការសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិ ដែលហៅកាត់ជាភាសាអង់គ្លេសថា (PMCI)។ អង្គការ PMCI គឺជា​ក្រុមហ៊ុន​មិនមែនរដ្ឋាភិបាល​មួយ ដែលបច្ចុប្បន្ននេះ​កំពុង​​ធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត​ផ្នែកវេជ្ជសាស្ត្រ​​ក្នុង​តំបន់​ដែល​មាន​ការខ្វះខាត​សេវាកម្មវេជ្ជសាស្ត្រ​ ដូចជា​នៅប្រទេសកម្ពុជា និង​ ប្រទេសមីយ៉ាន់ម៉ា។ បន្ទាប់ពីបានចុះហត្ថលេខា​លើ​អនុស្សារណៈនៃការយោគយល់ជាមួយ​នឹង​អង្គការ PMCI ក្នុង​ឆ្នាំ 2020 ហើយ ក្រុមហ៊ុន Atomy បាន​ធ្វើការអភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​ជាបន្តបន្ទាប់​ជាមួយ​នឹង​អង្គការនេះ រួមមានទាំង​ការបរិច្ចាគ​រថយន្តក្រុង​សម្រាប់​ប្រើ​ក្នុងការថែទាំសុខភាព​ចល័ត​ដល់​ប្រទេសកម្ពុជា។ ការបរិច្ចាគ​ចុងក្រោយដែលមានចំនួនទឹកប្រាក់ 2.1 ពាន់លានវ៉ុន នឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើ​ប្រតិបត្តិ​ការ​រថយន្តក្រុងដែលប្រើសម្រាប់ការថែទាំសុខភាពចល័តដែលមានស្រាប់ ការទិញឧបករណ៍រោគវិទ្យា និងការផ្ដល់ជូនការបណ្ដុះបណ្ដាលផ្នែកវិជ្ជាជីវៈដល់និយោជិតរបស់អង្គការ PMCI។

PMCI គឺជា​អង្គការ​មិនរកប្រាក់ចំណេញមួយដែលត្រូវបាន​បង្កើតឡើងនៅក្នុងឆ្នាំ 2005 ដែលមានគោលបំណង​ជួយលើកកម្ពស់ការរីកចម្រើនរបស់​តំបន់​ដែលមានការអភិវឌ្ឍទាប​តាមរយៈការចុះផ្សព្វផ្សាយផ្នែកវេជ្ជសាស្ត្រ។ គម្រោងនាពេលបច្ចុប្បន្ននេះរួមមាន ▲ការអភិវឌ្ឍធនធានមនុស្ស ▲ការផ្លាស់ប្ដូរបទពិសោធន៍សង្គម វប្បធម៌ និងការអប់រំអន្តរជាតិ និង ▲ការផ្លាស់ប្ដូរបទពិសោធន៍លក្ខណៈអន្តរជាតិ​នៅក្នុងវិស័យបរិស្ថាននិង​សុខភាព​។ វិស័យជាគោលដ៏ពិសេសមួយសម្រាប់អង្គការ​នេះគឺ​ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស តាមរយៈការបញ្ជូននិងការបណ្ដុះបណ្ដាលបុគ្គលិកជំនាញ​ដល់​ប្រទេស​ដែលមានសេវាកម្មវេជ្ជសាស្ត្រ​ជាមួយការអភិវឌ្ឍកម្រិតទាប។ គោលដៅមួយបន្ថែមទៀតគឺការផ្ដល់ជូនការគាំទ្រដល់បុគ្គលិកបរទេស​នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ដោយមានកិច្ចសហប្រតិបត្តិការពេញលេញរបស់ក្រុមហ៊ុន Atomy អង្គការ PMCI កំពុងតែធ្វើការពង្រីកការចុះផ្សព្វផ្សាយផ្នែកវេជ្ជសាស្ត្ររបស់ខ្លួន​ទៅដល់សហគមន៍ដែលខ្វះខាតនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះក៏មានគម្រោងសហការជាមួយនឹងមន្ទីរពេទ្យព្រះយេស៊ូរបស់ប្រទេសកម្ពុជា ដែលនឹងបើកដំណើរការនៅក្នុងខែតុលា ដើម្បីបង្កើតឲ្យមានប្រព័ន្ធគាំទ្រផ្នែកវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាពជាងនេះ។ ជាពិសេស អង្គការ PMCI កំពុងតែស្វះស្វែងបង្កើតបណ្ដាញជាមួយនឹង​មជ្ឈមណ្ឌល​​សុខភាព​នៅក្នុងតំបន់​ដើម្បីជួយដល់ក្រសួងសុខាភិបាល។ អង្គការក៏បានធ្វើការប្តេជ្ញាចិត្តក្នុងការបណ្ដុះបណ្ដាល​បុគ្គលិកវេជ្ជសាស្ត្រនៅក្នុងតំបន់ និងចំពោះការងាររបស់អ្នកផ្សព្វផ្សាយសាសនា។ សាខានៅប្រទេសមីយ៉ាន់ម៉ារបស់អង្គការ PMCI ត្រូវបានដំណើរការដោយគ្រូគង្វាលបាទីស្ទជនជាតិអាមេរិកមួយរូប ហើយបានធ្វើសកម្មភាពផ្សព្វផ្សាយសាសនាដែលផ្ដោតជុំវិញការអប់រំភាសាអង់គ្លេសនិងពហុវប្បធម៌ ខណៈពេលដែលការផ្ដោតអារម្មណ៍របស់សាខានៅប្រទេសកម្ពុជា​គឺទៅលើសកម្មភាពផ្សព្វផ្សាយសាសនានិងវេជ្ជសាស្ត្រ តាមរយៈរថយន្តវេជ្ជសាស្ត្រចល័ត និងមន្ទីរពេទ្យព្រះយេស៊ូរបស់ប្រទេសកម្ពុជា។
Byung-sun Kim នាយកប្រតិបត្តិរបស់អង្គការ PMCI បានពន្យល់ថា “ខ្ញុំចង់សម្ដែងសេចក្តីថ្លែងអំណរគុណអស់ពីចិត្តចំពោះប្រធាន បាក់ ហាន់ហ្គីល និងក្រុម​គ្រួសារ​របស់ក្រុមហ៊ុន Atomy។” លោកបន្ថែមទៀតថា​ “ដោយសារតែការគាំទ្រនិងការអធិដ្ឋានរបស់អ្នក សុបិនរបស់យើងក្នុងការកសាងមន្ទីរពេទ្យដ៏ទំនើបមួយ​ដើម្បីបំពេញតាមតម្រូវការការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា​បានក្លាយទៅជាការពិត ដែលយើងអាចប៉ះផ្ទាល់បាន។”

ក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនចែកចាយនៅទូទាំងពិភពលោក ហើយយុទ្ធសាស្ត្រនៃការគ្រប់គ្រង​ផ្អែកទៅលើព្រះវិញ្ញាណ​​របស់ព្រះគ្រីស្ទ ដោយមានបាវចនាជា “គោរពលើគោលការណ៍នៃមនុស្សធម៌”។ ក្រុមហ៊ុនចុះផ្សព្វផ្សាយទៅកាន់​អតិថិជនធម្មតា​ក្នុងនាម​ជា​ “ក្រុមហ៊ុន Atomy ដែលអ្នអាច​ជឿទុកចិត្ត​” ដោយ​មាន​ទស្សនៈ “គុណភាពល្អផ្តាច់ និង តម្លៃល្អផ្តាច់​” ហើយតាមរបៀបនេះ ក្រុមហ៊ុនអនុវត្ត​ទីផ្សារបណ្ដាញ​​ដើម្បីសម្រេចបានជោគជ័យសម្រាប់​សមាជិក​របស់ខ្លួន។ បច្ចុប្បន្ន​នេះ អង្គការ​ប្រតិបត្តិ​ការ​ក្នុង​​ប្រទេស​ចំនួន​ 26 ​នៅជុំវិញពិភពលោក ដោយ​មាន​តម្លៃលក់​ជាសកល​ចំនួន 2.2 ទ្រីលាន​វ៉ុន​ក្នុង​ឆ្នាំ 2021។
លោក បាក់ ហាន់ហ្គីល ដែលជា​ប្រធានក្រុមហ៊ុន Antomy បានពន្យល់ថា​ “​ខ្លឹមសារ​របស់​ក្រុមហ៊ុន​ Atomy គឺ​ការផ្តល់​ប្រយោជន៍​ដល់​មនុស្ស​តាម​របៀប​ផ្សេងៗ​ជាច្រើន​​” មុ​នពេល​មានប្រសាសន៍បន្ថែមទៀតថា​ “អង្គការ PMCI គឺជាអង្គការ​ ដែលផ្សព្វផ្សាយ​សេចក្តីស្រលាញ់​របស់​ព្រះ​ដល់​ពិភពលោក​ និង​ជា​ដៃគូរ​បស់​​ក្រុមហ៊ុន​ Atomy។”



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

“ការិយាល័យរបស់ខ្ញុំ” សម្រាប់តំបន់នីមួយៗ។
ប្រសិនបើអ្នកជ្រើសរើសតំបន់ដែលចង់បាន នោះទំព័រនឹងផ្លាស់ទៅ “ការិយាល័យខ្ញុំ”។

សូមពិនិត្យតំបន់ចុះបញ្ជី

    • ប្រទេសកូរ៉េ

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េដែលមានអាយុ 20 ឆ្នាំឡើង ជនបរទេសដែលរស់នៅប្រទេសកូរ៉េ ជនបរទេសដែលរស់នៅក្រៅប្រទេស
    • សហរដ្ឋអាមេរិក

    • អ្នកកាន់លេខសន្តិសុខសង្គម (SSN) ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសជប៉ុន

    • ពលរដ្ឋជប៉ុនដែលមានអាយុ 20 ឆ្នាំឡើង (និវាសនជន) ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន
    • ប្រទេសកាណាដា

    • ពលរដ្ឋកាណាដាដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍នៅកាណាដា
    • តៃវ៉ាន់

    • ពលរដ្ឋតៃវ៉ាន់ដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅតៃវ៉ាន់
    • ប្រទេសសិង្ហបុរី

    • ពលរដ្ឋសិង្ហបុរីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍សិង្ហបុរី
    • ប្រទេសកម្ពុជា

    • ពលរដ្ឋកម្ពុជាដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សាជីវកម្ម
    • ប្រទេសហ្វីលីពីន

    • ពលរដ្ឋហ្វីលីពីនដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ហ្វីលីពីន អ្នកកាន់ទិដ្ឋាការចូលនិវត្តន៍ពិសេស (SRRV)
    • ប្រទេសម៉ាឡេស៊ី

    • ពលរដ្ឋម៉ាឡេស៊ីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ម៉ាឡេស៊ី
    • ប្រទេសម៉ិកស៊ិក

    • អ្នកកាន់ CURP ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសថៃ

    • ពលរដ្ឋថៃដែលមានអាយុ 20 ឆ្នាំឡើង
    • ប្រទេសអូស្រ្តាលី

    • ជនជាតិអូស្ត្រាលី, និវាសនជនអចិន្ត្រៃយ៍, អ្នកកាន់វីសាការងារ (រួមទាំងវីសាការងារអំឡុងវិសម្សកាល)
    • ប្រទេសឥណ្ឌូនេស៊ី

    • ពលរដ្ឋឥណ្ឌូនេស៊ីដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសរុស្ស៊ី

    • ពលរដ្ឋរុស្ស៊ីដែលមានអាយុ 18 ឆ្នាំឡើង (អ្នកតាំងទីលំនៅ) ពលរដ្ឋបេឡារុស្ស អ៊ិយបេគីស្ថាន
    • ចិន

    • សមាជិកអ្នកប្រើប្រាស់៖ អាយុ 22 ឆ្នាំឡើង
      សមាជិកអ្នកតំណាងចែកចាយ៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីស្របច្បាប់ ភាពជាដៃគូ សហគ្រាសឯកកម្មសិទ្ធិ ឬអាជីវកម្មបុគ្គលឯកជននៅក្នុងប្រទេសចិន
    • កូឡុំប៊ី

    • ពលរដ្ឋកូឡុំប៊ីអាយុ ១៨ ឆ្នាំឬចាស់ជាងនេះពលរដ្ឋកូឡុំប៊ីជាអ្នកស្នាក់នៅអចិន្ត្រៃយ៍
    • ហុងកុង

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណហុងកុងគង់មានអាយុលើសពី ២០ ឆ្នាំ
    • ប្រទេសឥណ្ឌា

    • អជាជនជាតិឥណ្ឌា, អ្នកកាន់កាតPAN, មានអាយុ 18ឆ្នាំ ឡើង, រដ្ឋMaharashtra : អាយុ 21ឆ្នាំ ឡើង
    • នូវែលសេឡង់

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • តួកគី

    • អាយុចាប់ពី១៨ឡើងទៅ អ្នកកាន់អត្តសញ្ញាណបត្រតួកគី,និវាសនជនអចិន្ត្រៃយ៍
    • ប្រទេសអង់គ្លេស

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • កាហ្សាក់ស្ថាន

    • កាហ្សាក់ស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • កៀហ្ស៊ីស៊ីស្ថាន

    • កៀហ្ស៊ីស៊ីស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • ប្រេស៊ីល

    • បអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយជារូបវ័ន្តបុគ្គល រឺនិតិបុគ្គលដែលមានកាន់CPF។
    • ម៉ុងហ្គោល

    • ជនជាតិម៉ុងហ្គោលី និងជនបរទេសដែលរស់នៅម៉ុងហ្គោលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
    • អ៊ូសបេគីស្ថាន

    • ជនជាតិអ៊ូសបេកគីស្ថានដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
      ជនបរទេស: វីសា B2 , វីសា E, អ្នកដែលកាន់វីសា INV ឬ អ្នកដែលមានទីលំនៅទីនោះ
      អ្នកជំនួញសម្រាប់ផលិតកម្ម និង អ្នកដំឡើង/ បង្ហោះការផ្សព្វផ្សាយ (Reklama ishlab chiqarish va joylashtirish)
    • អឺរ៉ុប

    • អាយុ 18 ឆ្នាំឬចាស់ជាងអ្នករស់នៅសហភាពអឺរ៉ុបឬ EFTA
    • សមាជិកភាពនៅទូទាំងពិភពលោក។

    • អាហ្សង់ទីន, អាមេនី, អាហ្សែបៃហ្សង់, បង់ក្លាដែស, បូលីវី, ឈីលី, កូស្តារីកា, សាធារណរដ្ឋដូមីនីកែន, អេក្វាឌ័រ, អែលសាល់វ៉ាឌ័រ, ហ្សកហ្ស៊ី, ហ្គាតេម៉ាឡា, ម៉ុលដាវី, នេប៉ាល់, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, អាហ្រ្វិកខាងត្បូង, តាជីគីស្ថាន, តូមិននីស្ថាន, អ៊ុយក្រែន, ហៃទី, នីហ្សេរីយ៉ា, ណាមីប៊ី, បូតស្វាណា, ប្រ៊ុយណេ, ស្រីលង្កា, អារ៉ាប់រួម, អ៊ីស្រាអែល, ហ្គាណា, ហ្គាំប៊ី, ឡេសូតូ, ម៉ូរីស, សេណេហ្គាល់, កេនយ៉ា, អង់ហ្គោឡា, ទុយនីស៊ី, ម៉ារ៉ុក, អេហ្ស៊ីប, ស៊ែប៊ី, អាល់បានី
ចូលទៅកាន់គេហទំព័រ

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “ផ្សារទំនើប”។

AZA Mall for each branch.
If you select the desired branch, the page will move to AZA Mall.

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “បណ្ដាញរបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “សំបុត្ររបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE