컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ទំព័រព័ត៌មាន

ក្រុមហ៊ុនអាតូមីកំណត់ទិសដៅទីផ្សារអឺរ៉ុប
  • អ្នកសរសេរ한은경_global
  • កាលបរិច្ឆេទសរសេរ2021.04.27 15:15

ក្រុមហ៊ុនអាតូមីកំណត់ទិសដៅទីផ្សារអឺរ៉ុប
សេចក្តីប្រាថ្នា និងស្ថានភាពទីផ្សារនៃការិយាល័យចំនួនបី៖ គឺចក្រភពអង់គ្លេស ទួរគី និងនូវែលសេឡង់
កាលពីឆ្នាំមុន ក្រុមហ៊ុនអាតូមីបានចូលតំបន់ថ្មីចំនួនបួន រួមមានប្រទេសចិន កូឡុំប៊ី ហុងកុង និងឥណ្ឌា។ នៅពេលការលក់សាកលបានឈានដល់ 1.9 ទ្រីលានវ៉ុន វានឹងកើនឡើងលើសពី 2 ទ្រីលានវ៉ុន។ ខណៈពេលដែលគម្លាតសង្គមបានបន្តនៅទូទាំងពិភពលោកពេញមួយឆ្នាំ ក្រុមហ៊ុនអាតូមីបានបោះជំហានទៅមុខជាមួយនឹងការលក់ខ្ពស់បំផុតមិនធ្លាប់មាន។ ការពង្រីកជាសាកលរបស់ក្រុមហ៊ុនអាតូមីនឹងបន្តធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ ឆ្នាំនេះ ក្រុមហ៊ុនអាតូមីកំពុងចាប់ផ្តើមអាជីវកម្មជាផ្លូវការនៅចក្រភពអង់គ្លេស ហើយដូច្នេះការចាប់ផ្តើមកំណត់ទិសដៅទីផ្សារអ៊ឺរ៉ុបដោយស្មោះអស់ពីចិត្ត។ មានការគ្រោងចូលក្នុងកុំមិនវែលនៃរដ្ឋបណ្ដាឯករាជ្យ (Commonwealth of Independent States) ដូចជាកាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ក៏ដូចជា ទួរគី និងនូវែលសេឡង់។ នៅក្នុងបញ្ហានេះ យើងនឹងពិនិត្យមើលស្ថានភាពទីផ្សាររួមជាមួយសេចក្តីប្រាថ្នារបស់អគ្គនាយកគ្រប់គ្រងបីរូបរបស់ក្រុមហ៊ុនអាតូមីចក្រភពអង់គ្លេស ទួរគី និងនូវែលសេឡង់។



ចក្រភពអង់គ្លេស
ការធានានូវគ្រឹះរឹងមាំនៅចក្រភពអង់គ្លេស និងអ៊ឺរ៉ុប
អ្នកគ្រប់គ្រងទូទៅ
Ruby McGrath 

“សូម្បីតែនៅពេលដែលអ្នកលក់រាយតាមបែបប្រពៃណីត្រូវបានបិទក៏ដោយក៏ក្រុមហ៊ុនលក់ផ្ទាល់បានសម្របខ្លួនយ៉ាងឆាប់រហ័ស
ក្នុងការផ្តល់សេវាកម្មដល់អតិថិជន។"


ចក្រភពអង់គ្លេសរួមជាមួយប្រទេសអាឡឺម៉ង់ និងបារាំងគឺជាប្រទេសឈានមុខគេមួយនៅអ៊ឺរ៉ុប។ គិតត្រឹមថ្ងៃទី 31 ខែធ្នូឆ្នាំមុន នៅពេលដែលរយៈពេលនៃការផ្លាស់ប្តូរសម្រាប់ Brexit ផុតកំណត់ ចក្រភពអង់គ្លេសបាននិយាយលាជាផ្លូវការទៅកាន់សហភាពអ៊ឺរ៉ុប។ ប្រទេសនេះមានផ្ទៃដី 24.36 លានហិកតា ហើយចំណូលមធ្យមជាតិរបស់ប្រជាជនម្នាក់ៗគឺ 42,300 ដុល្លារអាមេរិកក្នុងឆ្នាំ 2019។ យោងតាមការិយាល័យស្ថិតិជាតិចក្រភពអង់គ្លេស ប្រជាជនសរុបនៅចក្រភពអង់គ្លេសត្រូវបានគេប៉ាន់ស្មានថាមានចំនួន 66.79 លាននាក់ក្នុងឆ្នាំ 2019 ដែលក្នុងនោះ ប្រជាជនប្រើប្រាស់សក្តានុពល (អាយុ 16-64 ឆ្នាំ ជាប្រជាជនធ្វើការ) មានប្រមាណ 62.5% នៃប្រជាជនសរុប។ 

ប្រជាជនចក្រអង់គ្លេសគឺជាអ្នកប្រើប្រាស់ដែលមានការប្រុងប្រយ័ត្ន។ ជាក់ស្តែង បញ្ហាជាមួយផលិតផល ឬបទពិសោធន៍ក្នុងការដើរទិញទំនិញគឺជាការខ្ជះខ្ជាយពេលវេលា។ ការនេះនាំឱ្យពួកគេចូលចិត្តម៉ាកយីហោដែលត្រូវបានបង្ហាញថាមានផលិតផល និងសេវាកម្មដែលមានគុណភាពក្នុងរយៈពេលយូរ។ និន្នាការអ្នកប្រើប្រាស់អភិរក្ស និងភាពស្មោះត្រង់របស់ម៉ាកយីហោខ្ពស់គឺជាឧបសគ្គធំសម្រាប់ក្រុមហ៊ុនបរទេសដែលព្យាយាមចូលទីផ្សារចក្រភពអង់គ្លេស។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ វប្បធម៌នៃការប្រើប្រាស់ដែលផ្តោតលើប្រសិទ្ធភាពចំណាយ ដូចដែលត្រូវបានគេមើលឃើញនៅក្នុងការពង្រីកខ្សែសង្វាក់លក់រាយតម្លៃទាបទំនើប និងប្រជាប្រិយភាពនៃផលិតផលតម្លៃទាបដែលធ្វើត្រាប់តាមផលិតផលតម្លៃខ្ពស់កំពុងកើនឡើង។

យោងតាមសហព័ន្ធពិភពលោកនៃសមាគមលក់ផ្ទាល់ (WFDSA) ក្នុងឆ្នាំ 2019 ទីផ្សារលក់ផ្ទាល់របស់ចក្រភពអង់គ្លេសមានចំនួន 3.21 ប៊ីលានដុល្លារអាមេរិក ដែលធំជាងគេលំដាប់ទី 11 នៅលើពិភពលោក និងធំលំដាប់ទីបីនៅអ៊ឺរ៉ុបបន្ទាប់ពីប្រទេសអាល្លឺម៉ង់ (17.453 ប៊ីលានដុល្លារអាមេរិក) និងបារាំង ( 5.184 ប៊ីលានដុល្លារអាមេរិក)។ យោងតាមការស្ទង់មតិថ្មីៗនេះធ្វើឡើងដោយសមាគមលក់ផ្ទាល់ចក្រភពអង់គ្លេសក្នុងចំណោមក្រុមហ៊ុនជាសមាជិករបស់ខ្លួន ទំហំទីផ្សារចក្រភពអង់គ្លេសបានកើនឡើង 45.5% កាលពីឆ្នាំមុន និងចំនួនអ្នកចែកចាយបានកើនឡើង 46.4%។ លោកស្រី Susan Schofield ប្រធានសមាគមលក់ផ្ទាល់ចក្រភពអង់គ្លេសបានមានប្រសាសន៍ថា “សូម្បីតែនៅពេលដែលអ្នកលក់រាយតាមបែបប្រពៃណីត្រូវបានបិទក៏ដោយក៏ក្រុមហ៊ុនលក់ផ្ទាល់បានសម្របខ្លួនយ៉ាងឆាប់រហ័សក្នុងការផ្តល់សេវាកម្មដល់អតិថិជន។ ឆ្នាំនេះ ការលក់ផ្ទាល់ក៏នឹងបង្ហាញពីកំណើនខ្លាំងក្លាផងដែរ។”

អាតូមីចក្រភពអង់គ្លេសនឹងបើកដំណើរការនៅខែមិថុនាឆ្នាំនេះ។ ដោយមានគោលបំណងធ្វើជាច្រកចេញចូលពិតទៅកាន់អ៊ឺរ៉ុប ការិយាល័យចក្រភពអង់គ្លេសនឹងបំពេញការបញ្ជាទិញទូទាំងទ្វីបអឺរ៉ុបតាមរយៈឃ្លាំងចំនួនពីរគឺ មួយនៅចក្រភពអង់គ្លេស និងមួយទៀតនៅហូឡង់។ ក្រុមហ៊ុនគ្រោងនឹងទទួលយកមិនត្រឹមតែសមាជិកចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែសមាជិកមកពីទ្វីបអ៊ឺរ៉ុបទាំងមូលដែលផ្តល់នូវការចូលទៅកាន់ទីផ្សារបណ្តាញដែលធំជាងមុនសម្រាប់សមាជិកអាតូមី។

Ruby McGrath អគ្គនាយកគ្រប់គ្រងនៅចក្រភពអង់គ្លេសបានមានប្រសាសន៍ដោយទំនុកចិត្តថា “ចំណង់ និងការខ្នះខ្នែងរបស់សមាជិកអាតូមីអ៊ឺរ៉ុបត្រូវបានគេមើលឃើញយ៉ាងច្បាស់ជាមួយនឹងក្រុមធំៗដែលកំពុងលេចចេញ និងទៅដល់ក្រុមរបស់យើងនៅក្នុងតំបន់ទីផ្សារសំខាន់ៗ ដូចជាអេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង។ យើងនឹងធានាបាននូវមូលដ្ឋានគ្រឹះរឹងមាំទាំងនៅចក្រភពអង់គ្លេស និងអ៊ឺរ៉ុបតាមរយៈយុទ្ធសាស្រ្តខ្លឹមសារលំដាប់ពិភពលោក។” 

ការរីកសាយភាយនៃវប្បធម៌ការប្រើប្រាស់ដែលមានប្រសិទ្ធិភាពចំណាយ និងកំណើននៃឧស្សាហកម្មលក់ផ្ទាល់នៅក្នុងចក្រភពអង់គ្លេសត្រូវបានគេរំពឹងថាជាកត្តាជំរុញក្នុងការពង្រីកក្រុមហ៊ុន អាតូមីចូលទៅក្នុងទីផ្សារ។ នេះគឺដោយសារតែអាតូមីគឺជានិមិត្តរូបនៃ “ការលក់ផ្ទាល់ដែលមានប្រសិទ្ធិភាពចំណាយ”។ លើសពីនេះទៀត ប្រសិនបើយុទ្ធសាស្ត្រទិញទំនិញរបស់ក្រុមហ៊ុនអាតូមី ឬវប្បធម៌ផ្តោតលើគោលការណ៍លេចឡើងចំពោះជនជាតិអង់គ្លេស ក្រុមហ៊ុនអាតូមីអាចរំពឹងថានឹងមានឱកាសល្អក្នុងការទទួលបានជោគជ័យនៅក្នុងប្រទេសនេះ។ 




ប្រទេសទួរគី
ការណែនាំគំរូថ្មីនៅក្នុងទីផ្សារលក់ផ្ទាល់នៅទួរគី
អគ្គនាយកគ្រប់គ្រង
Jae Dong Shin 


“យើងនឹងធ្វើអាជីវកម្មអនឡាញដោយភាពរំជើបរំជួលខ្លាំងជាមួយនឹងគុណភាព និងការប្រកួតប្រជែងតម្លៃដ៏មានថាមពលរបស់ក្រុមហ៊ុនអាតូមីដើម្បីណែនាំគំរូថ្មីនៅក្នុងទីផ្សារលក់ផ្ទាល់នៅក្នុងប្រទេសទួរគី។”


ទួរគីជាទី ជាកន្លែងដែលអ៊ឺរ៉ុបនិងអាស៊ីជួបគ្នា ហៅកូរ៉េខាងត្បូងថា “kan kardeş” មានន័យថាជាបងប្អូនបង្កើត ដោយសារតែទំនាក់ទំនងរបស់ពួកគេជាកម្លាំងសម្ព័ន្ធមិត្តក្នុងសង្គ្រាមកូរ៉េ។ ប្រទេសនេះមានប្រជាជនជាង 85 លាននាក់ ហើយផលិតផលក្នុងស្រុកសរុបមានចំនួន 754.4 ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ 2019។ ផ្ទៃដីមានចំនួន 78.35 លានហិចតាដែលស្មើនឹងប្រាំបីដងនៃប្រទេសកូរ៉េខាងត្បូង ហើយប្រាក់ចំណូលមធ្យមជាតិរបស់ប្រជាជនម្នាក់ៗគឺច្រើនជាង 9,000 ដុល្លារអាមេរិកបន្តិច។

យោងតាម ​​KOTRA អ្នកប្រើប្រាស់ទួរគីគឺទោរទន់អារម្មណ៍នឹងការថែទាំផ្ទាល់ខ្លួន និងនិន្នាការចុងក្រោយបំផុត។ តម្រូវការវះកាត់ប្លាស្ទិកក្នុងចំណោមមនុស្សវ័យកណ្តាល និងចំណាប់អារម្មណ៍លើបណ្តាញសង្គមដែលប៉ះពាល់ដល់ឥរិយាបថទិញរបស់អតិថិជនកំពុងកើនឡើង។ ដូចគ្នានេះផងដែរ ការប្រើប្រាស់ប័ណ្ណឥណទានកំពុងកើនឡើងនៅពេលការប្រើប្រាស់ផលិតផលទំនើប និងគ្រឿងអេឡិចត្រូនិកកើនឡើង។ ប្រជាជនទួរគីវ័យក្មេង ជាពិសេសអ្នកដែលមានអាយុខ្ទង់ម្ភៃឆ្នាំចូលចិត្តទិញទំនិញអនឡាញ ពីព្រោះពួកគេប្រើកុំព្យូទ័រ និងស្មាតហ្វូនញឹកញាប់។ សម្រាប់អ្នកដែលមានអាយុសាមសិបទៅសែសិបឆ្នាំចាត់ទុកតម្លៃ គុណភាព និងដំណើរការនៃផលិតផលជាកត្តាសំខាន់ៗនៅពេលធ្វើការសម្រេចចិត្តទិញ។ សរុបមក ភាពខុសគ្នានៃប្រាក់ចំណូលគឺគួរឱ្យកត់សម្គាល់ ហើយទំហំនៃវណ្ណៈកណ្តាលមានចំនួនតិចតួច ដែលធ្វើឱ្យមានភាពខុសៗគ្នានៃការប្រើប្រាស់។ 

ទីផ្សារលក់ផ្ទាល់នៅទួរគីមានអត្រាកំណើនប្រចាំឆ្នាំ 6.4% ពីឆ្នាំ 2016 ដល់ 2019។ យោងតាម ​​WFDSA ទំហំនៃទីផ្សារលក់ផ្ទាល់របស់ទួរគីនៅឆ្នាំ 2019 មានចំនួន 484 លានដុល្លារអាមេរិក ដោយផ្តល់ការងារដល់អ្នកលក់ចំនួន 1.3 លាននាក់។ កត្តាមួយក្នុងចំណោមនានាដែលក្នុងពេលថ្មីៗនេះបានធ្វើឱ្យទស្សនវិស័យទីផ្សារទួរគីកាន់តែភ្លឺស្វាងគឺការរីកចម្រើនយ៉ាងខ្លាំងនៃទីផ្សារអនឡាញ។ យោងតាម ​​Deloitte's 'E-commerce នៅទួរគីឆ្នាំ 2019 ប្រាក់ចំណូលទីផ្សារអនឡាញរបស់ប្រទេសក្នុងឆ្នាំ 2019 បានកើនឡើង 19% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន 2.5 ប៊ីលានដុល្លារអាមេរិក។ កាលពីឆ្នាំមុន អ្នកប្រើប្រាស់ទួរគីបានទិញគ្រឿងទេសជាច្រើនតាមអនឡាញដោយសារជំងឺរាតត្បាតសាកលកូវីដ-19 ហើយកំពុងសម្របខ្លួនយ៉ាងល្អទៅនឹងអ្វីដែលមិនសូវធ្លាប់ធ្វើនេះ។ ដូច្នេះ ការពង្រីកបណ្តាញចែកចាយអនឡាញរបស់ខ្លួនដែលឥឡូវនេះកំពុងស្ថិតក្នុងភាពក្មេងខ្ចីត្រូវបានគេរំពឹងថានឹងបង្ហាញពីកំណើនយ៉ាងឆាប់រហ័សនាពេលអនាគត។

អាតូមីទួរគីដែលគ្រោងនឹងបើកដំបូងនៅពាក់កណ្តាលឆ្នាំ 2021 បានដឹងច្បាស់ថា អាយុមធ្យមនៃប្រជាជននៅក្នុងប្រទេសគឺ 31.4 ឆ្នាំ។ មានការព្យាករណ៍ថានឹងឃើញមានកំណើនដ៏រឹងមាំនៅពេលដែលសក្ដានុពលនៃសេដ្ឋកិច្ចសកម្ម និងប្រជាជនវ័យក្មេងត្រូវបានផ្សំជាមួយនឹងគុណភាព និងយុទ្ធសាស្ត្រតម្លៃដាច់ខាតគុណភាពដាច់ខាតរបស់ក្រុមហ៊ុនអាតូមី។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចុះបញ្ជីផលិតផលជាង 50 មុខ រួមទាំងគ្រឿងសំអាង 18 មុខ ហើយគ្រោងនឹងអនុវត្តទីផ្សារផ្សេងៗដែលប្រើប្រាស់ការទិញទំនិញតាមអនឡាញ និងពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ 

លោក Jae Dong Shin អគ្គនាយកគ្រប់គ្រងរបស់អាតូមីទួរគីបានមានប្រសាសន៍ថា "នៅទីបំផុត ក្រុមហ៊នអាតូមីនឹងបើកដំណើរការនៅក្នុងប្រទេសទួរគីដែលជាប្រទេសបងប្អូនរបស់កូរ៉េខាងត្បូង និងជាចំណុចប្រសព្វរវាងតំបន់ខាងកើតនិងខាងលិច។ លោកបានពន្យល់បន្ថែមទៀតថា “ការិយាល័យទួរគីនឹងធ្វើអាជីវកម្មតាមអនឡាញប្រកបដោយគុណភាព និងភាពប្រកួតប្រជែងតម្លៃដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុនអាតូមីដើម្បីណែនាំគំរូថ្មីនៅក្នុងទីផ្សារលក់ផ្ទាល់នៅក្នុងប្រទេសទួរគី។”



នូវែលសេឡង់
GSGS នឹងបើកនៅក្នុងទីផ្សារសាកល
អគ្គនាយកគ្រប់គ្រង
Mi Jung Lee 


“យើងនឹងណែនាំផលិតផលល្អឥតខ្ជោះដោយប្រើគ្រឿងផ្សំសុទ្ធតែមួយគត់របស់នូវែលសេឡង់ដល់សមាជិករបស់ក្រុមហ៊ុនអាតូមីនៅជុំវិញពិភពលោក ហើយឆ្ពោះទៅរកភាពជោគជ័យជាមួយគ្នា។” 



នូវែលសេឡង់ត្រូវបានគេស្គាល់ច្បាស់ថាជាទីតាំងថតខ្សែភាពយន្តរឿង Lord of the Rings។ កោះនេះមានកោះធំៗចំនួនពីរ ហើយមានផ្ទៃដី 27.77 លានហិចតា គឺច្រើនជាងផ្ទៃដីប្រទេសកូរ៉េខាងត្បូងពីរដង។ ដោយមានប្រជាជនចំនួន 4.84 លាននាក់ ផលិតផលក្នុងស្រុកសរុបមានចំនួន 206.9 ប៊ីលាន ហើយប្រាក់ចំណូលជាមធ្យមជាតិរបស់ប្រជាជនម្នាក់គឺ 42,084 ដុល្លារអាមេរិក។ ដោយសារអត្រាពន្ធមានប្រាក់ចំណូលខ្ពស់រហូតដល់ 33% ប្រាក់ចំណូលក្រោយកាត់ពន្ធមានកម្រិតទាប ខណៈដែលតម្លៃឡើងខ្ពស់។ ទោះយ៉ាងណា ប្រទេសនូវែលហ្សេឡង់មានប្រព័ន្ធសន្តិសុខសង្គមមួយដែលគាំទ្រប្រាក់ចំណូលគ្រួសារនីមួយៗដោយផ្អែកលើប្រាក់ចំណូលគ្រួសារជាមធ្យម ដូច្នេះសូម្បីតែប្រជាជនមានចំណូលទាបក៏មានកម្លាំងទិញជិតមធ្យមដែរ។ 

ប្រជាជននៅនូវែលសេឡង់ជាធម្មតាបង្ហាញនិន្នាការប្រើប្រាស់សន្សំសំចៃ និងអភិរក្ស។ ផលិតផលទាន់សម័យ ឬទំនិញប្រណីតកម្រត្រូវបានគេរកទិញណាស់។ ដូច្នេះ និន្នាការអ្នកប្រើប្រាស់នៅនូវែលសេឡង់ត្រូវបានគេចាត់ទុកថាសមល្អជាមួយនឹងក្រុមហ៊ុនអាតូមីដោយសារពួកគេចូលចិត្តផលិតផលជាក់ស្តែងជាមួយនឹងតម្លៃ និងគុណភាពសមរម្យ។ ម៉្យាងទៀត ជាការគួរឱ្យកត់សម្គាល់ថា នៅពេលនិយាយអំពីការជ្រើសរើសផលិតផល ភាពស្មោះត្រង់ចំពោះម៉ាកយីហោសាកល និងផលិតផលដែលពួកគេប្រើរួចហើយគឺខ្ពស់។ ទោះបីជាមានការរំពឹងទុកថាមានការលំបាកក្នុងដំណាក់កាលដំបូងនៃការចូលទីផ្សារក៏ដោយក៏អាតូមីនូវែលហ្សេឡង់អាចរំពឹងថានឹងមានការឆ្លើយតបទីផ្សារគួរឱ្យកត់សម្គាល់ ដរាបណាប្រសិទ្ធភាពចំណាយនៃគុណភាពល្អឥតខ្ចោះ និងតម្លៃល្អដាច់គេត្រូវបានគេទទួលស្គាល់។

ទំហំនៃទីផ្សារលក់ផ្ទាល់នៅនូវែលសេឡង់មានចំនួន 138.6 លានដុល្លារអាមេរិកក្នុងឆ្នាំ 2019 ដែលផ្តល់ការងារដល់អ្នកលក់ជាង 107,700 នាក់។ ខ្សែផលិតផលសំខាន់ៗ រួមមានផលិតផលសុខភាពដែលមានចំណែក 39% បន្ទាប់មកផលិតផលគ្រឿងសំអាង និងផលិតផលថែរក្សាផ្ទាល់ខ្លួន (21%) សម្លៀកបំពាក់ និងគ្រឿងបន្លាស់ (12%) ទំនិញប្រើប្រាស់ក្នុងគ្រួសារនិងទំនិញប្រើប្រាស់បានយូរ (10%) និងទំនិញតុបតែងផ្ទះ (10%)។

អាតូមីនូវែលសេឡង់នឹងបើកដំណើរការនៅខែមីនាឆ្នាំនេះ ហើយជឿជាក់ថា គុណភាពនិងតម្លៃផលិតផលរបស់ក្រុមហ៊ុនអាតូមីនឹងមានការប្រកួតប្រជែង។ ក្រុមហ៊ុនអាតូមីគ្រោងនឹងខិតខំប្រឹងប្រែងដាក់ចេញនូវ Global Sourcing Global Sales (GSGS) ដែលនឹងអំពាវនាវដល់សមាជិកអាតូមីសកលឱ្យប្រើប្រាស់ធនធានដោយកម្ររបស់ប្រទេស។ លោក Mi Jung Lee អគ្គនាយកគ្រប់គ្រងនៅនូវែលសេឡង់បានមានប្រសាសន៍ថា “យើងនឹងណែនាំផលិតផលល្អឥតខ្ជោះដោយប្រើគ្រឿងផ្សំសុទ្ធដែលមានតែមួយគត់របស់នូវែលសេឡង់ដល់សមាជិកអាតូមីនៅជុំវិញពិភពលោក ហើយឆ្ពោះទៅរកភាពជោគជ័យជាមួយគ្នា។” 


អ្នកនិពន្ធ Young-Min Lee



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

“ការិយាល័យរបស់ខ្ញុំ” សម្រាប់តំបន់នីមួយៗ។
ប្រសិនបើអ្នកជ្រើសរើសតំបន់ដែលចង់បាន នោះទំព័រនឹងផ្លាស់ទៅ “ការិយាល័យខ្ញុំ”។

សូមពិនិត្យតំបន់ចុះបញ្ជី

    • ប្រទេសកូរ៉េ

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េដែលមានអាយុ 20 ឆ្នាំឡើង ជនបរទេសដែលរស់នៅប្រទេសកូរ៉េ ជនបរទេសដែលរស់នៅក្រៅប្រទេស
    • សហរដ្ឋអាមេរិក

    • អ្នកកាន់លេខសន្តិសុខសង្គម (SSN) ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសជប៉ុន

    • ពលរដ្ឋជប៉ុនដែលមានអាយុ 20 ឆ្នាំឡើង (និវាសនជន) ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន
    • ប្រទេសកាណាដា

    • ពលរដ្ឋកាណាដាដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍នៅកាណាដា
    • តៃវ៉ាន់

    • ពលរដ្ឋតៃវ៉ាន់ដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅតៃវ៉ាន់
    • ប្រទេសសិង្ហបុរី

    • ពលរដ្ឋសិង្ហបុរីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍សិង្ហបុរី
    • ប្រទេសកម្ពុជា

    • ពលរដ្ឋកម្ពុជាដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សាជីវកម្ម
    • ប្រទេសហ្វីលីពីន

    • ពលរដ្ឋហ្វីលីពីនដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ហ្វីលីពីន អ្នកកាន់ទិដ្ឋាការចូលនិវត្តន៍ពិសេស (SRRV)
    • ប្រទេសម៉ាឡេស៊ី

    • ពលរដ្ឋម៉ាឡេស៊ីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ម៉ាឡេស៊ី
    • ប្រទេសម៉ិកស៊ិក

    • អ្នកកាន់ CURP ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសថៃ

    • ពលរដ្ឋថៃដែលមានអាយុ 20 ឆ្នាំឡើង
    • ប្រទេសអូស្រ្តាលី

    • ជនជាតិអូស្ត្រាលី, និវាសនជនអចិន្ត្រៃយ៍, អ្នកកាន់វីសាការងារ (រួមទាំងវីសាការងារអំឡុងវិសម្សកាល)
    • ប្រទេសឥណ្ឌូនេស៊ី

    • ពលរដ្ឋឥណ្ឌូនេស៊ីដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសរុស្ស៊ី

    • ពលរដ្ឋរុស្ស៊ីដែលមានអាយុ 18 ឆ្នាំឡើង (អ្នកតាំងទីលំនៅ) ពលរដ្ឋបេឡារុស្ស អ៊ិយបេគីស្ថាន
    • ចិន

    • សមាជិកអ្នកប្រើប្រាស់៖ អាយុ 22 ឆ្នាំឡើង
      សមាជិកអ្នកតំណាងចែកចាយ៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីស្របច្បាប់ ភាពជាដៃគូ សហគ្រាសឯកកម្មសិទ្ធិ ឬអាជីវកម្មបុគ្គលឯកជននៅក្នុងប្រទេសចិន
    • កូឡុំប៊ី

    • ពលរដ្ឋកូឡុំប៊ីអាយុ ១៨ ឆ្នាំឬចាស់ជាងនេះពលរដ្ឋកូឡុំប៊ីជាអ្នកស្នាក់នៅអចិន្ត្រៃយ៍
    • ហុងកុង

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណហុងកុងគង់មានអាយុលើសពី ២០ ឆ្នាំ
    • ប្រទេសឥណ្ឌា

    • អជាជនជាតិឥណ្ឌា, អ្នកកាន់កាតPAN, មានអាយុ 18ឆ្នាំ ឡើង, រដ្ឋMaharashtra : អាយុ 21ឆ្នាំ ឡើង
    • នូវែលសេឡង់

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • តួកគី

    • អាយុចាប់ពី១៨ឡើងទៅ អ្នកកាន់អត្តសញ្ញាណបត្រតួកគី,និវាសនជនអចិន្ត្រៃយ៍
    • ប្រទេសអង់គ្លេស

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • កាហ្សាក់ស្ថាន

    • កាហ្សាក់ស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • កៀហ្ស៊ីស៊ីស្ថាន

    • កៀហ្ស៊ីស៊ីស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • ប្រេស៊ីល

    • បអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយជារូបវ័ន្តបុគ្គល រឺនិតិបុគ្គលដែលមានកាន់CPF។
    • ម៉ុងហ្គោល

    • ជនជាតិម៉ុងហ្គោលី និងជនបរទេសដែលរស់នៅម៉ុងហ្គោលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
    • អ៊ូសបេគីស្ថាន

    • ជនជាតិអ៊ូសបេកគីស្ថានដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
      ជនបរទេស: វីសា B2 , វីសា E, អ្នកដែលកាន់វីសា INV ឬ អ្នកដែលមានទីលំនៅទីនោះ
      អ្នកជំនួញសម្រាប់ផលិតកម្ម និង អ្នកដំឡើង/ បង្ហោះការផ្សព្វផ្សាយ (Reklama ishlab chiqarish va joylashtirish)
    • អឺរ៉ុប

    • អាយុ 18 ឆ្នាំឬចាស់ជាងអ្នករស់នៅសហភាពអឺរ៉ុបឬ EFTA
    • សមាជិកភាពនៅទូទាំងពិភពលោក។

    • អាហ្សង់ទីន, អាមេនី, អាហ្សែបៃហ្សង់, បង់ក្លាដែស, បូលីវី, ឈីលី, កូស្តារីកា, សាធារណរដ្ឋដូមីនីកែន, អេក្វាឌ័រ, អែលសាល់វ៉ាឌ័រ, ហ្សកហ្ស៊ី, ហ្គាតេម៉ាឡា, ម៉ុលដាវី, នេប៉ាល់, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, អាហ្រ្វិកខាងត្បូង, តាជីគីស្ថាន, តូមិននីស្ថាន, អ៊ុយក្រែន, ហៃទី, នីហ្សេរីយ៉ា, ណាមីប៊ី, បូតស្វាណា, ប្រ៊ុយណេ, ស្រីលង្កា, អារ៉ាប់រួម, អ៊ីស្រាអែល, ហ្គាណា, ហ្គាំប៊ី, ឡេសូតូ, ម៉ូរីស, សេណេហ្គាល់, កេនយ៉ា, អង់ហ្គោឡា, ទុយនីស៊ី, ម៉ារ៉ុក, អេហ្ស៊ីប, ស៊ែប៊ី, អាល់បានី
ចូលទៅកាន់គេហទំព័រ

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “ផ្សារទំនើប”។

AZA Mall for each branch.
If you select the desired branch, the page will move to AZA Mall.

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “បណ្ដាញរបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “សំបុត្ររបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE