컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

របាយការណ៍គ្រប់គ្រងនិរន្តរភាព

របាយការណ៍ ESG

ក្រុមហ៊ុនអាតូមី គិតគូរពីទំនាក់ទំនងឈ្នះ-ឈ្នះជាមួយភាគីពាក់ព័ន្ធទាំងអស់ មិនត្រឹមតែអ្នកដែលចូលរួមនៅក្នុង​សកម្មភាព​គ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស បរិស្ថាន និងសហគមន៍នានាផងដែរ។ នេះ​ហើយជា​មូលហេតុ​ដែល​យើងបានបោះផ្សាយរបាយការណ៍​ដំបូង​របស់​យើងជាសាធារណៈ​ស្ដី​ពី​​ដំណើរការនៃការ​អនុវត្ត និង​សកម្មភាព នៃការ​គ្រប់​គ្រង​ប្រកប​ដោយ​និរន្តរភាព។

ទោះបីជា​ទីផ្សារ នៃទីផ្សារបណ្តាញ ​ដែលមាននិន្នាការរីកចម្រើនជាលំដាប់ចាប់តាំងពីឆ្នាំ 2007 មក បានជួបប្រទះនឹងការធ្លាក់ចុះបន្តិចបន្តួចចាប់តាំងពីឆ្នាំ 2016 មក ប៉ុន្តែក្រុមហ៊ុនអាតូមី​ បានកត់ត្រា​ការលក់​ខ្ពស់បំផុតរបស់ខ្លួនដែលមិនធ្លាប់មានកាលពីឆ្នាំ 2022 ដោយ​សម្រេចបាននូវកំណើនរយៈពេល 13 ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនក៏មាន​បុគ្គលិក​នៅទូទាំងពិភពលោកចំនួន 767 នាក់ និងចូលរួមចំណែកដល់ការបង្កើតការងារផងដែរ។ លើសពីនេះទៀត បន្ទាប់ពីផ្លាស់ប្តូរ​សាខាកណ្តាលកូរ៉េ​ទៅ​ខុងជូ - ស៊ី​ ទីក្រុង​ឈុង​ឆង​ណាំ​ដូ​ ក្រុមហ៊ុនកំពុងធ្វើចូលរួមចំណែកដល់ការពង្រីកផ្នែកហិរញ្ញវត្ថុរបស់​ខុងជូ - ស៊ី ដោយបង់ពន្ធសាជីវកម្មក្នុងស្រុកសរុបចំនួន 39.7 ពាន់លានវ៉ុនចាប់តាំងពីឆ្នាំ 2015 រហូត​ដល់ឆ្នាំ​ 2022។ កាលពីឆ្នាំ 2021 ក្រុមហ៊ុនបានទទួលរង្វាន់ចំនួន $300 លានដុល្លារពី Export Tower ដែល​ជាប៉មនាំចេញខ្ពស់បំផុតសម្រាប់ក្រុមហ៊ុននៅក្នុង​តំបន់​ទីក្រុង​ឈុង​ឆង​ណាំ​ដូ​។

icon
កំណើនបន្ត
ការលក់​សរុបជាសកលរបស់ក្រុមហ៊ុនអាតូមី បានកើនឡើងច្រើនជាង 24 ដងក្នុង​រយៈ​ពេល 12 ឆ្នាំ ដោយចាប់ពី 89.1 ពាន់លានវ៉ុនកាលពីឆ្នាំ 2010 រហូត​ដល់ជាង 2 លាន​លាន​វ៉ុន​កាលពីឆ្នាំ 2022។ បន្ថែមពីលើកំណើននៃ​អត្រាប្រាក់ចំណេញពី​ប្រតិបត្តិ​ការរបស់ក្រុមហ៊ុនមានពីរខ្ទង់ជារៀងរាល់​ឆ្នាំ ដោយសារការកាត់បន្ថយការចំណាយថេរតាមរយៈការគ្រប់គ្រងប្រកប​ដោយប្រសិទ្ធភាព។ កាលពីឆ្នាំ 2022 អត្រាប្រាក់ចំណេញពី​ប្រតិបត្តិ​ការរបស់សាខាកូរ៉េ គឺ 11.5% ដែលជាអត្រា​ប្រាក់ចំណេញពី​ប្រតិបត្តិ​ការខ្ពស់បំផុតក្នុងចំណោម​អ្នកចែកចាយ​នៅក្នុងក្រុមហ៊ុន​កំពូលៗចំនួន 500 ក្រុមហ៊ុនសម្រាប់​ការលក់​ក្នុងស្រុក។
icon
ការធ្វើសកម្មភាពប្រកបដោយមោទនភាព និងទំនុកចិត្តក្នុងនាមជាអ្នកនាំចេញសកល
ក្នុងនាមជាក្រុមហ៊ុន​ទីផ្សារបណ្តាញ​កូរ៉េដើម​ដំបូងគេដែលទទួលបានជោគជ័យនៅ​ក្នុងការត្រួសត្រាយ​ទីផ្សារ​ក្រៅប្រទេស ក្រុមហ៊ុនក៏កំពុងជួយឱ្យ​សេដ្ឋកិច្ចក្នុងស្រុកមាន​អត្រា​​នាំចេញខ្ពស់ផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ 2022 ក្រុមហ៊ុនអាតូមី កំពុងអនុវត្ត​ទីផ្សារបណ្តាញ​ដែល​ផ្តោតលើ អតិថិជនធម្មតា តាមរយៈសាខាក្នុងស្រុកចំនួន 26 សាខា។ ដោយចាប់ផ្តើមជាមួយនឹង​ពានរង្វាន់ Export Tower $5 លានដុល្លារកាលពី​ឆ្នាំ 2011 ក្រុមហ៊ុនបានបង្កើនការនាំចេញជារៀងរាល់ឆ្នាំរហូតដល់ $10 លានដុល្លារកាលពី​ឆ្នាំ 2013, $20 លានដុល្លារកាលពីឆ្នាំ 2015, $30 លានដុល្លារកាលពីឆ្នាំ 2016, $50 លានដុល្លារកាលពីឆ្នាំ 2017, $70 លានដុល្លារកាលពីឆ្នាំ 2018 និង $100 លានដុល្លារកាលពីឆ្នាំ 2019 អមដោយ​ពានរង្វាន់ Export Tower $300 លានដុល្លារកាលពីឆ្នាំ 2021។ ចាប់តាំងពីការបង្កើតឡើងរបស់ខ្លួនកាលពីឆ្នាំ 2009 មក ការនាំចេញសរុបគិតត្រឹម​ខែ​ធ្នូ ឆ្នាំ 2022 មានចំនួនលើសពី $1.2 ពាន់លានដុល្លារ ហើយកាលពីឆ្នាំ 2021 ក្រុម​ហ៊ុន​ទទួល​បាន​ពានរង្វាន់ Export Tower $300 លានដុល្លារ ដែលជា​ប៉មនាំចេញខ្ពស់បំផុតសម្រាប់ក្រុមហ៊ុននៅក្នុង​តំបន់​ទីក្រុងឈុង​ឆង​ណាំ​ដូ​។
កំណត់ត្រានាំចេញសកល
  • ប៉មនាំចេញខ្ពស់ជាងគេបំផុតសម្រាប់ក្រុមហ៊ុននៅក្នុងទីក្រុងឈុងឆងណាំដូកាលពី​ឆ្នាំ 2021
    $300 លានដុ
    ល្លារអាមេរិក
  • ការនាំចេញសរុបពីឆ្នាំ 2009 ដល់ឆ្នាំ 2022
    $1.2 ពាន់លានដ
    ល្លារអាមេរិក
icon
ការគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុក
ការរីកចម្រើនរបស់ក្រុមហ៊ុនអាតូមី បានជះឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់​លើការអភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់ទីក្រុង​ខុងជូ-ស៊ី ដែល​សាខាកណ្តាលកូរ៉េ​របស់អាតូមី ក៏ដូចជានៅក្នុង​តំបន់​នីមួយៗដែល​សិក្ខាសាលាអំពីភាពជោគជ័យ ត្រូវបានធ្វើឡើងជារៀងរាល់ខែ។ លើសពីនេះ អគារថ្មីៗ និងក្រុមអាហារ "អាតូមីOrot" ដែលបានបញ្ចប់កាលពីឆ្នាំ 2019 កំពុងធ្វើឱ្យសេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់ក្រុង​ខុងជូ-ស៊ី​មានជីវិត​រស់រវើកឡើងវិញ តាម​រយៈ​ការទៅទស្សនារបស់​សមាជិក​ក្រុមហ៊ុនអាតូមីជាច្រើននាក់ និងការជួលបុគ្គលិកថ្មី។ យោងតាម "ផលជះនៃសេដ្ឋកិច្ច​ឧស្សាហកម្ម​ចែកចាយ" របស់សាស្រ្តាចារ្យ ហាន់ សាំង​លីន នៃសាកលវិទ្យា​ល័យ​ហាន់​យ៉ាង ផលជះនៃសេដ្ឋកិច្ចរបស់ក្រុមហ៊ុន​អាតូមីមានចំនួន​ 4 លានលានវ៉ុន រួមទាំង 3 លានលានវ៉ុនក្នុងមួយ​​ផលិតកម្ម និង 1 លាន​លាន​វ៉ុន​​នៅក្នុងតម្លៃបន្ថែម ហើយបានបង្កើតការងារសម្រាប់មនុស្ស​ច្រើនជាង 14,500 នាក់​។ យោងតាមស្ថិតិរបស់អង្គការទេសចរណ៍កូរ៉េ MICE ផលនៃជះសេដ្ឋកិច្ចក្នុង​តំបន់​នៃការធ្វើជាម្ចាស់ផ្ទះសិក្ខាសាលារបស់ក្រុមហ៊ុនអាតូមី គឺមានចំនួន 234.8 ពាន់លានវ៉ុននៅក្នុងមួយ​​ផលិតកម្ម និងបង្កើតការងារសម្រាប់មនុស្សចំនួន 2,129 នាក់។
  • សរុបទូទាំង
    ប្រទេស
  • វត្តមានប្រចាំឆ្នាំដែលបានប៉ាន់ស្មាន
    267,300នាក់
  • ការចំណាយលើ​អាជីវកម្ម​ដោយផ្ទាល់
    29ពាន់លានវ៉ុន
  • ផលជះនៃការជំរុញ​ផលិតកម្ម
    234.8ពាន់លានវ៉ុន
  • ផលជះនៃការជំរុញការងារ
    2,129នាក់
ផលជះនៃសេដ្ឋកិច្ចក្នុង​តំបន់​នៃការធ្វើជាម្ចាស់ផ្ទះសិក្ខាសាលារបស់ក្រុមហ៊ុនអាតូមី
តំបន់ វត្តមានប្រចាំឆ្នាំដែលបានប៉ាន់ស្មាន ផលជះនៃសេដ្ឋកិច្ច (ផ្អែកលើការគណនាផលជះនៃសេដ្ឋកិច្ចរបស់ K-MICE)
ការចំណាយលើ​អាជីវកម្ម​ដោយផ្ទាល់ ផលជះនៃការជំរុញ​ផលិតកម្ម ផលជះនៃការជំរុញការងារ
ទីក្រុង​សេអ៊ូល 22,560 នាក់ 2.5 ពាន់លានវ៉ុន 19.9 ពាន់លានវ៉ុន 180 នាក់
ទីក្រុង​អ៊ីនឆន 18,000 នាក់ 2 ពាន់លានវ៉ុន 15.8 ពាន់លានវ៉ុន 144 នាក់
ទីក្រុងស៊ូវ៉ុន 21,600 នាក់ 2.4 ពាន់លានវ៉ុន 19.1 ពាន់លានវ៉ុន 173 នាក់
ទីក្រុង​ខ្យ៉ង់ជូ 34,560 នាក់ 3.8 ពាន់លានវ៉ុន 30.5 ពាន់លានវ៉ុន 276 នាក់
ទីក្រុង​ប៊ូសាន 12,800 នាក់ 1.4 ពាន់លានវ៉ុន 11.3 ពាន់លានវ៉ុន 102 នាក់
ទីក្រុង​ភ្យ៉នសាន 15,000 នាក់ 1.7 ពាន់លានវ៉ុន 13.4 ពាន់លានវ៉ុន 120 នាក់
ទីក្រុង​ហុងឆន 21,600 នាក់ 2.4 ពាន់លានវ៉ុន 19 ពាន់លានវ៉ុន 173 នាក់
ទីក្រុង​បូអឺន 19,380 នាក់ 2.2 ពាន់លានវ៉ុន 17.2 ពាន់លានវ៉ុន 156 នាក់
ទីក្រុង​គុងជូ 64,800 នាក់ 6.6 ពាន់លានវ៉ុន 56.2 ពាន់លានវ៉ុន 510 នាក់
ទីក្រុង​វ៉ុនជូ 37,000 នាក់ 4 ពាន់លានវ៉ុន 32.3 ពាន់លានវ៉ុន 295 នាក់

* ផ្អែកលើស្ថិតិរបស់អង្គការទេសចរណ៍កូរ៉េ MICE

icon
ធ្វើជាអ្នកបង្កើតការងារ
ចំនួន​បុគ្គលិក​នៅ​សាខាកណ្តាលកូរ៉េ (ប្រទេសកូរ៉េ) បានកើនឡើងច្រើនជាង 10 ដង ពី 21 នាក់កាលពីឆ្នាំ 2009 ដល់ 232 នាក់កាលពីចុងឆ្នាំ 2022 ហើយចំនួន បុគ្គលិក នៅសាខាក្រៅប្រទេសមានចំនួន 468 នាក់គិតត្រឹមដំណាច់ឆ្នាំ 2022។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីបង្កើតការងារដោយប្រយោលដែលមានចំនួន​បុគ្គលិក​របស់​ក្រុមហ៊ុនជាដៃគូរ​​ឈានដល់ 10,121 នាក់កាលពីឆ្នាំ 2022។
ចំនួន​បុគ្គលិក​នៅ​សាខាកណ្តាលកូរ៉េ​ក្នុងស្រុក
2009 21
10 ដង
2022 232

ចំនួន​បុគ្គលិក​នៅសាខាក្រៅប្រទេសកាលពីឆ្នាំ 2022

468នាក់

បុគ្គលិក​ក្រុមហ៊ុនជាដៃគូរ​កាលពីឆ្នាំ 2022

10,121នាក់


TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

“ការិយាល័យរបស់ខ្ញុំ” សម្រាប់តំបន់នីមួយៗ។
ប្រសិនបើអ្នកជ្រើសរើសតំបន់ដែលចង់បាន នោះទំព័រនឹងផ្លាស់ទៅ “ការិយាល័យខ្ញុំ”។

សូមពិនិត្យតំបន់ចុះបញ្ជី

    • ប្រទេសកូរ៉េ

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េដែលមានអាយុ 20 ឆ្នាំឡើង ជនបរទេសដែលរស់នៅប្រទេសកូរ៉េ ជនបរទេសដែលរស់នៅក្រៅប្រទេស
    • សហរដ្ឋអាមេរិក

    • អ្នកកាន់លេខសន្តិសុខសង្គម (SSN) ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសជប៉ុន

    • ពលរដ្ឋជប៉ុនដែលមានអាយុ 20 ឆ្នាំឡើង (និវាសនជន) ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន
    • ប្រទេសកាណាដា

    • ពលរដ្ឋកាណាដាដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍នៅកាណាដា
    • តៃវ៉ាន់

    • ពលរដ្ឋតៃវ៉ាន់ដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅតៃវ៉ាន់
    • ប្រទេសសិង្ហបុរី

    • ពលរដ្ឋសិង្ហបុរីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍សិង្ហបុរី
    • ប្រទេសកម្ពុជា

    • ពលរដ្ឋកម្ពុជាដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សាជីវកម្ម
    • ប្រទេសហ្វីលីពីន

    • ពលរដ្ឋហ្វីលីពីនដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ហ្វីលីពីន អ្នកកាន់ទិដ្ឋាការចូលនិវត្តន៍ពិសេស (SRRV)
    • ប្រទេសម៉ាឡេស៊ី

    • ពលរដ្ឋម៉ាឡេស៊ីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ម៉ាឡេស៊ី
    • ប្រទេសម៉ិកស៊ិក

    • អ្នកកាន់ CURP ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសថៃ

    • ពលរដ្ឋថៃដែលមានអាយុ 20 ឆ្នាំឡើង
    • ប្រទេសអូស្រ្តាលី

    • ជនជាតិអូស្ត្រាលី, និវាសនជនអចិន្ត្រៃយ៍, អ្នកកាន់វីសាការងារ (រួមទាំងវីសាការងារអំឡុងវិសម្សកាល)
    • ប្រទេសឥណ្ឌូនេស៊ី

    • ពលរដ្ឋឥណ្ឌូនេស៊ីដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសរុស្ស៊ី

    • ពលរដ្ឋរុស្ស៊ីដែលមានអាយុ 18 ឆ្នាំឡើង (អ្នកតាំងទីលំនៅ) ពលរដ្ឋបេឡារុស្ស អ៊ិយបេគីស្ថាន
    • ចិន

    • សមាជិកអ្នកប្រើប្រាស់៖ អាយុ 22 ឆ្នាំឡើង
      សមាជិកអ្នកតំណាងចែកចាយ៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីស្របច្បាប់ ភាពជាដៃគូ សហគ្រាសឯកកម្មសិទ្ធិ ឬអាជីវកម្មបុគ្គលឯកជននៅក្នុងប្រទេសចិន
    • កូឡុំប៊ី

    • ពលរដ្ឋកូឡុំប៊ីអាយុ ១៨ ឆ្នាំឬចាស់ជាងនេះពលរដ្ឋកូឡុំប៊ីជាអ្នកស្នាក់នៅអចិន្ត្រៃយ៍
    • ហុងកុង

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណហុងកុងគង់មានអាយុលើសពី ២០ ឆ្នាំ
    • ប្រទេសឥណ្ឌា

    • អជាជនជាតិឥណ្ឌា, អ្នកកាន់កាតPAN, មានអាយុ 18ឆ្នាំ ឡើង, រដ្ឋMaharashtra : អាយុ 21ឆ្នាំ ឡើង
    • នូវែលសេឡង់

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • តួកគី

    • អាយុចាប់ពី១៨ឡើងទៅ អ្នកកាន់អត្តសញ្ញាណបត្រតួកគី,និវាសនជនអចិន្ត្រៃយ៍
    • ប្រទេសអង់គ្លេស

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • កាហ្សាក់ស្ថាន

    • កាហ្សាក់ស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • កៀហ្ស៊ីស៊ីស្ថាន

    • កៀហ្ស៊ីស៊ីស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • ប្រេស៊ីល

    • បអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយជារូបវ័ន្តបុគ្គល រឺនិតិបុគ្គលដែលមានកាន់CPF។
    • ម៉ុងហ្គោល

    • ជនជាតិម៉ុងហ្គោលី និងជនបរទេសដែលរស់នៅម៉ុងហ្គោលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
    • អ៊ូសបេគីស្ថាន

    • ជនជាតិអ៊ូសបេកគីស្ថានដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
      ជនបរទេស: វីសា B2 , វីសា E, អ្នកដែលកាន់វីសា INV ឬ អ្នកដែលមានទីលំនៅទីនោះ
      អ្នកជំនួញសម្រាប់ផលិតកម្ម និង អ្នកដំឡើង/ បង្ហោះការផ្សព្វផ្សាយ (Reklama ishlab chiqarish va joylashtirish)
    • អឺរ៉ុប

    • អាយុ 18 ឆ្នាំឬចាស់ជាងអ្នករស់នៅសហភាពអឺរ៉ុបឬ EFTA
    • សមាជិកភាពនៅទូទាំងពិភពលោក។

    • អាហ្សង់ទីន, អាមេនី, អាហ្សែបៃហ្សង់, បង់ក្លាដែស, បូលីវី, ឈីលី, កូស្តារីកា, សាធារណរដ្ឋដូមីនីកែន, អេក្វាឌ័រ, អែលសាល់វ៉ាឌ័រ, ហ្សកហ្ស៊ី, ហ្គាតេម៉ាឡា, ម៉ុលដាវី, នេប៉ាល់, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, អាហ្រ្វិកខាងត្បូង, តាជីគីស្ថាន, តូមិននីស្ថាន, អ៊ុយក្រែន, ហៃទី, នីហ្សេរីយ៉ា, ណាមីប៊ី, បូតស្វាណា, ប្រ៊ុយណេ, ស្រីលង្កា, អារ៉ាប់រួម, អ៊ីស្រាអែល, ហ្គាណា, ហ្គាំប៊ី, ឡេសូតូ, ម៉ូរីស, សេណេហ្គាល់, កេនយ៉ា, អង់ហ្គោឡា, ទុយនីស៊ី, ម៉ារ៉ុក, អេហ្ស៊ីប, ស៊ែប៊ី, អាល់បានី
ចូលទៅកាន់គេហទំព័រ

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “ផ្សារទំនើប”។

AZA Mall for each branch.
If you select the desired branch, the page will move to AZA Mall.

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “បណ្ដាញរបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “សំបុត្ររបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE