សមាជិកអាតូមី
ស្តារម៉ាស្ទ័រ Jian Shen ចងចាំថាពេលវេលានៃការជជែកវែកញែកថាតើគាត់គួរ ឬមិនគួរធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាតូមី គឺជារឿងអាក្រក់បំផុតក្នុងជីវិតរបស់គាត់។ នៅពេលដែលគាត់បានចំណាយពេលវេលាដើម្បីសម្រេចចិត្ត ឱកាសសម្រាប់គាត់ដើម្បីដឹកនាំជីវិតរបស់គាត់ឱ្យកាន់តែសកម្មជាងស្ត្រីមេផ្ទះម្នាក់ ត្រូវបានពន្យារពេល។ Shen បាននិយាយថា "មិនមានមុខជំនួញណាល្អប្រសើរ សម្រាប់មនុស្សដូចគាត់នោះទេ" “អំឡុងពេលដែលខ្ញុំស្ទាក់ស្ទើរ គឺជាពេលវេលាដ៏អាក្រក់បំផុត ពីព្រោះខ្ញុំស្ទើរតែបាត់បង់ក្រុមហ៊ុនអាតូមី”។
ប្រសិនបើវាជាពេលវេលាអាក្រក់បំផុត ពេលវេលាល្អបំផុតនោះ គឺនៅពេលដែល ស្តារម៉ាស្ទ័រ Shen បានមើលឃើញវីដេអូដំបូង ដោយប្រធាន HanGill Park និយាយអំពីទស្សនៈក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនអាតូមី។ គាត់បានប្រាកដថា ក្រុមហ៊ុនអាតូមីគឺជាឧបករណ៍មួយសម្រាប់មនុស្សសាមញ្ញ ដើម្បីទទួលបានជោគជ័យ ហើយប្រាកដថាអាចផ្ទេរទៅរហូតដល់បីជំនាន់។ “វាជាវីដេអូមួយ ប៉ុន្តែ ខ្ញុំរំជួលចិត្តដោយទឹកចិត្ត និងសុជីវធម៌របស់ប្រធាន។ វីដេអូនោះបានបញ្ចុះបញ្ចូលខ្ញុំថា ខ្ញុំត្រូវតែធ្វើអាជីវកម្ម អាតូមី ។
បុគ្គលិកលក្ខណៈរបស់ Jian Shen បានជួយគាត់ជាមួយអាជីវកម្មរបស់គាត់។ ហើយដោយសារតែគាត់ចាប់អារម្មណ៍លើសម្ផស្ស វាជាការរីករាយសម្រាប់គាត់ ដើម្បី ចែករំលែកគន្លឹះថែរក្សាសម្ផស្ស និងផលិតផលថែរក្សាស្បែកដែលគាត់ចូលចិត្ត។ ប៉ុន្តែ ការបង្រៀននៅតាមសិក្ខាសាលាមិនងាយស្រួលនោះទេ។ ការធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងក៏ពិបាកដែរនៅពេលដែលគាត់រកបានដៃគូច្រើន ហើយអង្គភាពកាន់តែ ធំទៅៗ។ Shen បាននិយាយថា “ការជប់លៀងនៅផ្ទះ ឬជជែកជាមួយមនុស្សនៅមជ្ឈមណ្ឌលគឺមិនអីទេ ប៉ុន្តែការនិយាយនៅចំពោះមុខមនុស្សជាច្រើនគឺជារឿងពិបាក។ ដូច្នេះខ្ញុំគិតថា ខ្ញុំចង់ចូលរួមសិក្ខាសាលា និងការប្រជុំឱ្យបានច្រើន ដើម្បីជម្នះ ភាពភ័យខ្លាចនេះ។"
សំខាន់ជាងនេះ គាត់និយាយថាក្រុមហ៊ុនអាតូមី គឺជាវិធីចំណូលចិត្តរបស់គាត់ក្នុងការធ្វើការ ហើយភាពមិនមានអ្វីអាចជំនួសបាន លេចជារូបរាងឡើង។ ស្តារម៉ាស្ទ័រ Jian Shen បានបន្តទៀតថា “ក្រុមហ៊ុនអាតូមី នៅពេលអនាគតនឹងក្លាយជាយីហោទំនិញតាមគ្រួសារសកល ហើយខ្ញុំនឹងខិតខំជួយមនុស្សឱ្យបានច្រើន ធ្វើឱ្យក្តីសុបិនរបស់ពួកគេក្លាយជាការពិតតាមរយៈក្រុមហ៊ុនអាតូមី” ។
តើអ្វីជាការផ្លាស់ប្តូរដ៏មានតម្លៃបំផុតដែលអ្នកទទួលបានពីក្រុមហ៊ុនអាតូមី?
ខ្ញុំទទួលបានទំនុកចិត្ត ដោយធ្វើការ និងរកលុយដោយដៃខ្ញុំផ្ទាល់។
ល័ក្ខខ័ណ្ឌ និងមុខដំណែងដែលមាននៅក្នុងទស្សនាវដីTHE ATOMIANS 2020 (ចេញផ្សាយនៅខែមិថុនា ឆ្នាំ2020)