컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

សមាជិកអាតូមី

[ប្រទេសកូរ៉េ][អ៊ីមភើរៀលម៉ាស្ទ័រ]អ៊ី ហេចុត
ក្រុហ៊ុនអាតូមី ភាពរឹងមាំសម្រាប់ អនាគត


«វីធីសាស្ត្ររឺ? គឺគ្រាន់តែព្យាយាមមិនបោះបង់តែប៉ុណ្ណោះ»នេះជាអ្វីដែល អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុង និយាយអំពីវិធីសាស្ត្រ ដែលនាំទៅរកភាពជោគជ័យ។គាត់បានបន្ថែមថា “ប្រសិនបើអ្នកជួងនឹងមនុស្សដែលនៅជាមួយអ្នកដល់ជាមិនដោយមិនបោះបង់នោះវាកាន់តែងាយស្រួល”។អាចនិយាយបានថាជារបៀបមួយដែលមានលទ្ធភាពលើសពីអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រើ។នៅពេលនិយាយអំពី “វិធីសាស្ត្រដើម្បីភាពជោគជ័យ” គេអាចនឹងស្រមៃឃើញនូវរឿងរ៉ាវជាច្រើន ដែលសកម្មជាងមុន ដូចជា ការត្រូវចូលរួមក្នុងប្រព័ន្ធជោគជ័យរបស់ក្រុមហ៊ុនអាតូមី ឬការត្រៀមខ្លួនក្នុងការទទួលយកពាក្យដិសេធរាប់ម៉ឺនដង់ជាដើមទាំងនោះគឺជាការបរិយាយមួយដែលអាចធ្វើឱ្យយើងស្រមើលស្រមៃដល់រឿងទាំងនោះគឺមើលទៅដូចជាក៏ឃ្លាដ៏សាមញ្ញរបស់ អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុង ថា«គ្រាន់តែព្យាយាមមិនបោះបង់» ដែលចេញពីចិត្តស្មោះរបស់គាត់។



ដំណើរជីវិត 10 ឆ្នាំរបស់គាត់ត្រូវបានផ្លាស់ពីបន្ទប់ក្រោមដីដ៏តូចមួយទៅជាអាផាតមិនដែលមានទំហំ175មែត្រការ៉េ2អាផាតមិន

គ្រប់គ្នាដែលធ្វើជំនួញជាមួយក្រុមហ៊ុនអាតូមី គឺសុទ្ធតែស្គាល់ អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុង។គាត់រស់នៅបន្ទប់ក្រោមដីដ៏តូច ជាមួយម្តាយជាស្រ្តីម៉េម៉ាយ ជាមនុស្សគ្មានក្រេឌីត ជំពាក់បំណុលវិក្កយបត្រទឹកភ្លើង ហើយជាអ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ដកអ៊ូ គឺជាពាក្យគន្លឹះមួយដែលធ្វើឱ្យយើងស្គាល់គាត់។រឿងរ៉ាវដែលគាត់ព្យាយាមបញ្ជូនបងប្អូនប្រុស អ៊ី ដកអ៊ូរបស់គាត់ទៅមន្ទីរពេទ្យវិកលចរឹក នៅពេលបងប្រុសខ្លួនចាប់ផ្ដើមធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាតូមី គឺជារឿងដ៏ល្បីមួយ។ដោយសារតែគ្មានជំរើសនៅពេលគាត់បរាជ័យក្នុងការងារដែលគាត់កំពុងធ្វើ គាត់បានចាប់ផ្តើមអាជីវកម្មជាមួយអាតូមី ទោះបីវាជាទីផ្សារបណ្តាញដែលគាត់មិនចូលចិត្តក៏ដោយក្ដី។«នៅពេលបងប្រុសខ្ញុំទទួលបានជីវិតដ៏មានស្ថេរភាពមួយតាមរយៈអាតូមី 

ជីវិតខ្ញុំកំពុងតែជួបនូវការលំបាកដែលសូម្បីតែការបង់ថ្លៃវិក័យបត្រទឹក ភ្លើងក៏មិនអាចធ្វើបានហើយស្ទើរតែធ្លាក់ខ្លួនរស់នៅតាមដងផ្លូវ។»មិនមែនគាត់មិនដឹងអំពីទីផ្សារបណ្ដាញនោះទេដោយសារតែគាត់ដឹងទើបគាត់ព្យាយាមក្នុងការហាមឃាត់បងប្រុសរបស់គាត់។ទោះជាយ៉ាងណាគាត់ត្រូវបានបង្ខំចិត្តក្នុងការចាប់ផ្ដើមជំនួញអាតូមីនៅពេលគាត់អស់ជំរើសបន្ទាប់ពីត្រូវចិញ្ចឹមម្ដាយជាស្រ្តីមេម៉ាយ ថែមទាំងគ្មានក្រេឌីតក្នុងការទទួលប្រាក់កម្ចីទៀតផងនោះ។គាត់គ្មានភាពលោភលន់ទេគាត់គិតថាគ្រាន់តែចង់បានចំណូលខ្ទង់ 5 លានវ៉ុន ក្នុងមួយខែ ទៅ10លានវ៉ុនក្នុងមួយខែបើសិនជាវាពិតជាមានភាពល្អប្រសើរនោះ។គាត់មិនធ្លាប់រំពឹងថានឹងទទួលបានជោគជ័យ ដែលអាចសងបំណុល និងធ្វើាការបរិច្ចាគ 1 ពាន់លានវ៉ុននោះនៅក្នុងពេលមួយដងនោះទេ។“និយាយតាមត្រង់ទៅការទទួលខុសត្រូវជាកត្តាដែលជម្រុញឲ្យខ្ញុំដើរទៅមុខគឺគ្មានមូលហេតុផ្សេងដែលជំរុញខ្ញុំឱ្យធ្វើឡើយ។ពេលខ្លះ ខ្ញុំមិនសប្បាយចិត្តទេ ព្រោះដៃគូររបស់ខ្ញុំហាក់ដូចជាមិនខិតខំប្រឹងប្រែង ប៉ុន្តែ បើគ្មានដៃគូរបស់ខ្ញុំទេនោះតើអាចឲ្យខ្ញុំទទួលបានជោគជ័យមកដល់ពេលនេះទេ?”

នៅខែកក្កដា ឆ្នាំ 2019 អ៊ី ហេចុង បានឡើងលើឆាកនៅ KINTEX, ទីក្រុង Ilsanក្នុងសម្លៀកបំពាក់ហាន់ប៊ុកយ៉ាងស្រស់ស្អាតនៅមុខសមាជិកក្រុមហ៊ុនអាតូមី ជិត 20,000 នាក់។

នាឱកាសនោះគាត់បានប្រកាសថាគាត់នឹងបរិច្ចាគប្រាក់រង្វាន់ 1 ពាន់លានវ៉ុនដែលទទួលបានក្នុងពេលនោះទៅមូលនិធិជួយសង្គមឈ្មោះផ្លែនៃសេក្តីស្រលាញ់ ហើយគាត់បានមានប្រសាសន៍ថា “ជោគជ័យរបស់ខ្ញុំគឺបានមកពីញើសឈាម និងភាពអត់ធ្មត់របស់ដៃគូជំនួញខ្ញុំ និងការរង់ចាំ រួមជាមួយទឹកភ្នែករបស់គ្រួសារខ្ញុំជាយូរមកហើយ”។

“ខ្ញុំនឹងចំណាយពេលពេញមួយជីវិតរបស់ខ្ញុំលើភាពជោគជ័យរបស់ដៃគូខ្ញុំ។”ការផ្លាស់ប្តូរ ដែលជាក់ស្តែងមួយ ដែលអ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុង បានធ្វើក្នុងរយៈពេល 10 ឆ្នាំ ចាប់តាំងពីគាត់ចាប់ផ្តើមជាមួយក្រុមហ៊ុនអាតូមី គឺការចេញពីបន្ទប់ក្រោមដីដ៏តូចទៅរស់នៅក្នុងអាផាតមិនដែលមានទំហំ 175 ម៉ែត្រការ៉េ។តើមានប៉ុន្មានករណីដែលមនុស្សគ្មានក្រេឌីត គ្មានអ្នកទំនាក់ទំនងទូលំទូលាយ ថែមទាំងបិះនឹងត្រូវគេបណ្ដេញចេញពីបន្ទប់ក្រោមដីដ៏តូចមួយអាចផ្លាស់ចូលទៅនៅក្នុងអាផាតមិនដែលមានទីតាំងនៅក្នុងទីក្រុងសេអ៊ូលក្នុងទំហំ175មែត្រការ៉េបាន?អ្វីដែលគាត់បានធ្វើគឺ«ការមិនព្រមបោះបង់»។ម្យ៉ាងទៀលោកអ៊ី ដកអ៊ូ ដែលជាបងប្រុសរបស់គាត់ និងគាត់មនុស្សដែលកើតក្នុងត្រកូលក្រីក្រដោយសូម្បីតែបងប្រុសរបស់គាត់ក៏ធ្លាប់រស់នៅក្នុងផ្ទះប្លាស្ទិច។«ពិតជាងាយឆ្លើយណាស់មែនទេ?ជាមួនានឹងសំណួរថា៖ហេតុអ្វីបានជាក្រុមហ៊ុនអាតូមី?គឺគ្រាន់តែព្យាយាមមិនបោះបង់ទៅបានហើយវាមិនពិបាកនោះទេ។»


មិនមែនសម្រាប់ខ្ញុំទេ ប៉ុន្តែសម្រាប់អ្នកជំនាន់ក្រោយ

«តើ100ឆ្នាំក្រោយនៃអាតូមីនឹងក្លាយជាយ៉ាងណា?តើខ្ញុំអាចដឹងដោយរបៀបណា?គឺក្រុមហ៊ុនអាតូមីតែងតែខិតខំឱ្យអស់ពីលទ្ធភាពក្នុងការបន្តទៅមុខសម្រាប់មនុស្សជំនាន់ក្រោយទាំងអស់។»ទោះបីជាយ៉ាងណាក៏ដោយ ក៏ អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុង អាចធានាថា ក្រុមហ៊ុនអាតូមីនឹងនៅតែរីកចម្រើនក្នុង 10 ឬ 20 ឆ្នាំក្រោយទៀត។“ខ្ញុំអាចធានាថា ក្រុមហ៊ុនអាតូមីនឹងធ្វើបានល្អយ៉ាងហោចណាស់រហូតដល់ខ្ញុំស្លាប់។ប៉ុន្តែ 100 ឆ្នាំពីឥឡូវ…គ្មានវិធីណាដែលខ្ញុំអាចដឹងទេ ក្រៅតែពីរឿងមួយដែលខ្ញុំអាចដឹងនោះគឺជាការខិតខំរបស់ក្រុមហ៊ុនអាតូមីមិនឱ្យមានបរាជ័យ។នេះមិនមែនសម្រាប់ខ្ញុំឡើយវាគឺសម្រាប់ដៃគូនានាដែលមិនទាន់បានក្លាយជាអ៊ីមភើរៀលម៉ាស្ទ័រ។ជាមួយក្រុមហ៊ុនអាតូមី អ្នកអាចឈានដល់ចំណុចកំពូល មិនសំខាន់ថា ពេលអ្នកបានចាប់ផ្តើមវាទេ។នោះគឺជារឿងមួយក្នុងចំណោមរឿងនានា ដែលធ្វើឲ្យក្រុមហ៊ុនអាតូមីបន្តទៅមុខទៀត។»ប្រសិនបើក្រុមហ៊ុនអាតូមីអាចមានរយៈពេលត្រឹមតែ 10 ឆ្នាំទេ នោះមិនគួរមានការកំណត់ដែនចំនួនកម្រៃជើងសារនោះទេ។ព្រោះមនុស្សម្នាក់ត្រូវទទួលកម្រៃកពួកគេក្នុងទំហំច្រើនរួចប្រញាប់ស្វែងរកការងារផ្សេងទៀត។ប៉ុន្តែ ប្រសិនបើក្រុមហ៊ុនអាតូមីអាចត្រូវបានបន្តនោះ?វាដូចជាយើងទទួលបាននូវប្រាក់ចូលនិវត្តន៍ជាប្រចាំរហូតអស់ជីវិតនោះជារឿងដែលប្រសើរជាងព្រោះវាអាចធ្វើការស្នងមរតកបន្តទៀតបាន។

អ្វីដែលពិតជាសំខាន់នោះគឺ ដោយសារតែមានការកំណត់ដែននៃកម្រៃជើងសារដូចនេះគ្រគ្នាសុទ្ធតែអាចឡើងដល់ចំណុចកំពូលដែរ ទោះបីពួកគេចាប់ផ្តើមនៅពេលនេះ រឺ10ឆ្នាំក្រោយ រឺក៏យឺតជាងនេះក៏ដោយ។«ការឈានដល់កំពូលគឺជាជីវិតដែលមានពរជ័យក្រុមហ៊ុនអាតូមីផ្តល់ឱកាសនេះឲ្យមនុស្សគ្រប់គ្នា មិនថាក្នុងរយៈពេល 10ឆ្នាំ រឺ100ឆ្នាំនោះទេ។»ការដើរលេងដែរមិនធ្វើអ្វីទាំងអស់គឺជារឿងដែលអ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុងចូលចិត្តធ្វើជាងគេការដោះស្រាយបញ្ហានៅចំពោះមុខគាត់ភ្លាមៗមិនថាវាជារឿងអ្វីក៏ដោយ នោះគឺជាស្នូលនៃអត្តចរិករបស់គាត់ម្យ៉ាងទៀតគាត់តែងតែរស់នៅក្នុងជីវភាពដែលប្រកួតប្រជែងដូចគាត់មិនដែល«មិនធ្វើអ្វីទាំងអស់»នោះទេ។គាត់ធ្លាប់ចង់ទៅរៀននៅសាកលវិទ្យាល័យ និងសិក្សានៅបរទេសដែរ ប៉ុន្តែពេលនេះគាត់ជឿជាក់ថាគ្មានការសិក្សាណាដែលអាចផ្ដល់នូវបទពិសោធន៍ល្អដូចអាតូមីឡើយនោះហើយជាអ្វីដែលគាត់ចង់បានបំផុតនោះក្លាយជាការពិតនាពេលបច្ចុប្បន្នគឺធ្វើរឿងងាយៗដោយរីករាយ«ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែបញ្ចប់នូវលំហាត់ដែលជាកិច្ចការផ្ទះរបស់ខ្ញុំជាមុនសិនគឺការជួយមនុស្សដែលមើលទៅដូចជាមិនអាចទទួលបានជោគជ័យឱ្យសម្រេចជោគជ័យ ហើយវាការងារចុងក្រោយរបស់ខ្ញុំ។នៅពេលចាប់ផ្ដើមធ្វើវាតើពេលណាខ្ញុំនឹងអាចសម្រាកបាន?»ពិតណាស់ដោយសារតែមានដៃគូរទើបធ្វោះឱ្យគាត់ក្លាយជាអ៊ីមភើរៀលម៉ាស្ទ័រដូចនេះគាត់ត្រូវមានគោលដៅក្នុការជួយឱ្យដៃគូររបស់គាត់រហូតទទួលបានភាពជោគជ័យវាគឺជាកាតព្វកិច្ចហើយរឿងមួយទៀតគឺគាត់ចង់ជួយដល់មនុស្សម្នាក់ឱ្យក្លាយជា អ៊ីមភើរៀលម៉ាស្ទ័រ

ដែជាគោលដៅដ៏ពិតប្រាកដមួយ។បណ្ដុំបញ្ជីរបស់អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុងជាបណ្ដុំបញ្ជីតែមួយក៏ពិតមែនតែវាមិនងាយក្នុងការបញ្ចប់នោះទេ។ទាល់តែដៃគូទាំងអស់របស់គាត់បានក្លាយជា អ៊ីមភើរៀលម៉ាស្ទ័រ ហើយទាល់តែគាត់បានធ្វើឲ្យប្រាកដថា ក្រុមហ៊ុនអាតូមីនឹងបន្តរហូតដល់អ្នកជំនាន់ក្រោយទើបពាក្យថា«មិនធ្វើអ្វីទាំងអស់»នោះអាចធ្វើឡើងបាន។នោះហើយជារបៀបដែលក្រុមហ៊ុនអាតូមីធ្វើដើម្បីផែនការមួយសម្រាប់ពេលអនាគត។


ការរៀបរាប់របស់អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុងអំពីការចែករំលែក
សម្រាប់ អ៊ីមភើរៀលម៉ាស្ទ័រ អ៊ី ហេចុង ការចែករំលែកគឺ«ការយល់ចិត្តគ្នា និងរួមរស់ជាមួយគ្នា»។ នៅពេលគាត់និយាយថា គាត់នឹងបរិច្ចាគប្រាក់រង្វាន់1ពាន់លានវ៉ុនទាំងអស់ក្នុងពិធីឡើងដំណែងជាអ៊ីមភើរៀលម៉ាស្ទ័រ មនុស្សភាគច្រើននៅទីនោះប្រហែលជាបានគិតថា ពួកគេបានស្តាប់ច្រឡំដោយសារតែគាត់ជាសមាជិកនៃ«Honor Society»គាត់ត្រូវបានគេដឹងថាការបរិច្ចាគរបស់គាត់មានទំហំលើសពី 100 លានវ៉ុនក៏ពិតមែនប៉ុន្តែ 1 ពាន់លានវ៉ុន…អ៊ី ហេចុង បាននិយាយថា «ប្រសិនជាលុយរបស់ខ្ញុំផ្ទាល់ ខ្ញុំនឹងបរិច្ចាគតែត្រឹមតែ 500 លានវ៉ុនប៉ុណ្ណោះ» ។គាត់បានបន្តទៀតថា «ដោយសារតែពរពីព្រះជាម្ចាស់ទើបខ្ញុំបានក្លាយជា អ៊ីមភើរៀលម៉ាស្ទ័រដូច្នេះខ្ញុំបានសម្រេចចិត្តបរិច្ចាគវាទាំងអស់ជាកាតបស្នង»ការយល់ចិត្ត និងរួមរស់ជាមួយគ្នា
គឺជារឿងដែលពិបាកនឹងនិយាយព្រោះថាទោះបីយើងរស់នៅក្នុងលំហរ និងពេលវេលាដូចគ្នាមែន តែយើងទាំងអស់គ្នាសុទ្ធតែខុសគ្នា។ការយល់ចិត្ត និងការរួមរស់ជាមួយគ្នាគឺជាការចែករំលែក។បើសិនជាគិតពិបាក នោះវានឹងកាន់តែពិបាកចូគិតថាវាជារឿងដ៏សាមញ្ញ។ការយល់ចិត្ត និងការរស់រួមគ្នាជាមួយអ្នកជិតខាងព្រមទាំងការគិតថាមនុស្សគ្រប់គ្នាក្នុងសង្គមគឺជាគ្រួសារនោះហើយដែលហៅថាជាការចែករំលែក។គាត់បានបន្ថែមទៀតថា«ការជួយឱ្យជីវិតមនុស្សនៅជុំវិញខ្លួនយើងឱ្យមានភាពល្អប្រសើរគឺជាសេចក្ដីស្រលាញ់»ហើយ«ការចែករំលែកជាកាយវិការដែលបង្ហាញពីសេចក្ដីស្រលាញ់»តាំងពីតូចមក គាត់តែងតែគិតថាគាត់នឹងជួយអ្នកដទៃនៅពេលគាត់មានចំណូលមូលហេតុដែលគាត់បរិច្ចាគ 1 ពាន់លានវ៉ុន គឺដោយសារតែគាត់មានចំណូលច្រើន ហើយជឿជាក់ថា ក្រុមហ៊ុនអាតូមីនឹងមិនរលំ និងនៅតែបន្តបង់ប្រាក់កម្រៃជើងសាររបស់គាត់ផងដែរ។ដរាបណាក្រុមហ៊ុនអាតូមី មិនរលំទេ គាត់នឹងបន្តបរិច្ចាគទៀតហើយគាត់បាននិយាយទាំងទឹកមុខញញឹមថា «មិនមែនមានន័យថាខ្ញុំចិត្តល្អនោះទេគឺខ្ញុំបានសងបំណុលអស់ហើយថែមទំាងមានលុយចាយគ្រប់គ្រាន់ទើបខ្ញុំត្រូវជួយអ្នកដ៏ទៃដូចនេះ»។

តើអ្នកនឹងពិពណ៌នាអំពីអាជីវកម្មអាតូមីត្រឹមតែមួយឃ្លាបានយ៉ាងដូចម្តេច?
វាគឺជាប្រព័ន្ធដែលល្អបំផុតជាមួយនឹងផលិតផលល្អ និងផែនការទីផ្សារដ៏យុត្តិធម៌។

បើសិនជាអ្នកក្លាយទៅជាសមាជិកអាតូមីដែលទើបនឹងចាប់ផ្ដើមជំនួញនេះតើអាចទទួលបានជោគជ័យដូចពេលនេះដែរ រឺទេ?
ឥឡូវនេះអាចជាឱកាសកាន់តែធំសម្រាប់អ្នកដែលធ្វើការងារនេះពិតប្រាកដ។

ក្នុងនាមជាអ្នកមានដំណែងខ្ពស់បំផុតក្នុងអាតូមីតើអ្វីជាចក្ខុវិស័យធំជាងគេ?
វាជាទំរង់អាជីវកម្មដែលផ្ដលចំណូលដ៏អស្ចារ្យមួយ


«ល័ក្ខខ័ណ្ឌ និងមុខដំណែងដែលមាននៅក្នុងទស្សនាវដីTHE ATOMIANS 2020 (ចេញផ្សាយនៅខែមិថុនា ឆ្នាំ2020)»



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

“ការិយាល័យរបស់ខ្ញុំ” សម្រាប់តំបន់នីមួយៗ។
ប្រសិនបើអ្នកជ្រើសរើសតំបន់ដែលចង់បាន នោះទំព័រនឹងផ្លាស់ទៅ “ការិយាល័យខ្ញុំ”។

សូមពិនិត្យតំបន់ចុះបញ្ជី

    • ប្រទេសកូរ៉េ

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េដែលមានអាយុ 20 ឆ្នាំឡើង ជនបរទេសដែលរស់នៅប្រទេសកូរ៉េ ជនបរទេសដែលរស់នៅក្រៅប្រទេស
    • សហរដ្ឋអាមេរិក

    • អ្នកកាន់លេខសន្តិសុខសង្គម (SSN) ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសជប៉ុន

    • ពលរដ្ឋជប៉ុនដែលមានអាយុ 20 ឆ្នាំឡើង (និវាសនជន) ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន
    • ប្រទេសកាណាដា

    • ពលរដ្ឋកាណាដាដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍នៅកាណាដា
    • តៃវ៉ាន់

    • ពលរដ្ឋតៃវ៉ាន់ដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅតៃវ៉ាន់
    • ប្រទេសសិង្ហបុរី

    • ពលរដ្ឋសិង្ហបុរីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍សិង្ហបុរី
    • ប្រទេសកម្ពុជា

    • ពលរដ្ឋកម្ពុជាដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សាជីវកម្ម
    • ប្រទេសហ្វីលីពីន

    • ពលរដ្ឋហ្វីលីពីនដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ហ្វីលីពីន អ្នកកាន់ទិដ្ឋាការចូលនិវត្តន៍ពិសេស (SRRV)
    • ប្រទេសម៉ាឡេស៊ី

    • ពលរដ្ឋម៉ាឡេស៊ីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ម៉ាឡេស៊ី
    • ប្រទេសម៉ិកស៊ិក

    • អ្នកកាន់ CURP ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសថៃ

    • ពលរដ្ឋថៃដែលមានអាយុ 20 ឆ្នាំឡើង
    • ប្រទេសអូស្រ្តាលី

    • ជនជាតិអូស្ត្រាលី, និវាសនជនអចិន្ត្រៃយ៍, អ្នកកាន់វីសាការងារ (រួមទាំងវីសាការងារអំឡុងវិសម្សកាល)
    • ប្រទេសឥណ្ឌូនេស៊ី

    • ពលរដ្ឋឥណ្ឌូនេស៊ីដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសរុស្ស៊ី

    • ពលរដ្ឋរុស្ស៊ីដែលមានអាយុ 18 ឆ្នាំឡើង (អ្នកតាំងទីលំនៅ) ពលរដ្ឋបេឡារុស្ស អ៊ិយបេគីស្ថាន
    • ចិន

    • សមាជិកអ្នកប្រើប្រាស់៖ អាយុ 22 ឆ្នាំឡើង
      សមាជិកអ្នកតំណាងចែកចាយ៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីស្របច្បាប់ ភាពជាដៃគូ សហគ្រាសឯកកម្មសិទ្ធិ ឬអាជីវកម្មបុគ្គលឯកជននៅក្នុងប្រទេសចិន
    • កូឡុំប៊ី

    • ពលរដ្ឋកូឡុំប៊ីអាយុ ១៨ ឆ្នាំឬចាស់ជាងនេះពលរដ្ឋកូឡុំប៊ីជាអ្នកស្នាក់នៅអចិន្ត្រៃយ៍
    • ហុងកុង

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណហុងកុងគង់មានអាយុលើសពី ២០ ឆ្នាំ
    • ប្រទេសឥណ្ឌា

    • អជាជនជាតិឥណ្ឌា, អ្នកកាន់កាតPAN, មានអាយុ 18ឆ្នាំ ឡើង, រដ្ឋMaharashtra : អាយុ 21ឆ្នាំ ឡើង
    • នូវែលសេឡង់

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • តួកគី

    • អាយុចាប់ពី១៨ឡើងទៅ អ្នកកាន់អត្តសញ្ញាណបត្រតួកគី,និវាសនជនអចិន្ត្រៃយ៍
    • ប្រទេសអង់គ្លេស

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • កាហ្សាក់ស្ថាន

    • កាហ្សាក់ស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • កៀហ្ស៊ីស៊ីស្ថាន

    • កៀហ្ស៊ីស៊ីស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • ប្រេស៊ីល

    • បអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយជារូបវ័ន្តបុគ្គល រឺនិតិបុគ្គលដែលមានកាន់CPF។
    • ម៉ុងហ្គោល

    • ជនជាតិម៉ុងហ្គោលី និងជនបរទេសដែលរស់នៅម៉ុងហ្គោលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
    • អ៊ូសបេគីស្ថាន

    • ជនជាតិអ៊ូសបេកគីស្ថានដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
      ជនបរទេស: វីសា B2 , វីសា E, អ្នកដែលកាន់វីសា INV ឬ អ្នកដែលមានទីលំនៅទីនោះ
      អ្នកជំនួញសម្រាប់ផលិតកម្ម និង អ្នកដំឡើង/ បង្ហោះការផ្សព្វផ្សាយ (Reklama ishlab chiqarish va joylashtirish)
    • អឺរ៉ុប

    • អាយុ 18 ឆ្នាំឬចាស់ជាងអ្នករស់នៅសហភាពអឺរ៉ុបឬ EFTA
    • សមាជិកភាពនៅទូទាំងពិភពលោក។

    • អាហ្សង់ទីន, អាមេនី, អាហ្សែបៃហ្សង់, បង់ក្លាដែស, បូលីវី, ឈីលី, កូស្តារីកា, សាធារណរដ្ឋដូមីនីកែន, អេក្វាឌ័រ, អែលសាល់វ៉ាឌ័រ, ហ្សកហ្ស៊ី, ហ្គាតេម៉ាឡា, ម៉ុលដាវី, នេប៉ាល់, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, អាហ្រ្វិកខាងត្បូង, តាជីគីស្ថាន, តូមិននីស្ថាន, អ៊ុយក្រែន, ហៃទី, នីហ្សេរីយ៉ា, ណាមីប៊ី, បូតស្វាណា, ប្រ៊ុយណេ, ស្រីលង្កា, អារ៉ាប់រួម, អ៊ីស្រាអែល, ហ្គាណា, ហ្គាំប៊ី, ឡេសូតូ, ម៉ូរីស, សេណេហ្គាល់, កេនយ៉ា, អង់ហ្គោឡា, ទុយនីស៊ី, ម៉ារ៉ុក, អេហ្ស៊ីប, ស៊ែប៊ី, អាល់បានី
ចូលទៅកាន់គេហទំព័រ

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “ផ្សារទំនើប”។

AZA Mall for each branch.
If you select the desired branch, the page will move to AZA Mall.

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “បណ្ដាញរបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “សំបុត្ររបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE