컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ទំព័រព័ត៌មាន

«គោលដៅរបស់ខ្ញុំគឺភាពជោគជ័យរបស់អ្នកដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាតូមីទាំអស់»ជាប្រសាសន៍របស់លោកអគ្គនាយក បាក់ ហាន់ហ្គីល
  • អ្នកសរសេរ강주리_global
  • កាលបរិច្ឆេទសរសេរ2022.09.06 14:23


22. 08. 29 Hankyung Business


"ចាប់តាំងពីខ្ញុំជាបុគ្គលិកធ្វើការយកប្រាក់ខែ ខ្ញុំបានធ្វើការដោយមានផ្នត់គំនិតជាថៅកែ... គុណភាពល្អផ្តាច់ និងតម្លៃល្អផ្តាច់ គឺជាកម្លាំងជំរុញដើម្បីឱ្យមានការរីកចំរើនលើសកលលោក"    


1


'សុភាពបុរសដ៏រីករាយ'   


ខ្ញុំទទួលបានគំនិតមួយភ្លាមៗនៅពេលខ្ញុំបានជួបនាយកប្រតិបត្តិក្រុមហ៊ុនអាតូមី គឺលោក Park Han-gil ។ កិច្ចជំនួបតាមរយៈអនឡាញរវាងលោកនាយក Park និងនាយកសាខាអាតូមីអន្តរជាតិមួយបានប្រព្រឹត្តិទៅជាងមួយម៉ោង។ កិច្ចជំនួបដ៏វែងនោះគួតែធ្វើឱ្យគាត់អស់កម្លាំងតែកាន់តែយូរកាន់តែឃើញគាត់រំភើប និងមានថាមពលខ្លាំងឡើងៗ។ ហើយកិច្ចជំនួបនេះត្រូវបានបញ្ចប់ទៅប្រកបដោយផ្លែផ្កាដែលជាលទ្ធផលដូចទៅនឹងអ្វីដែលគាត់បានរំពឹងទុក៖ "មនុស្សគ្រប់រូបរស់នៅប្រកបដោយសុភមង្គល"


អ្នកជំនួញទាំងអស់អាចនឹងមានគោលដៅអាជីវកម្មផ្សេងៗគ្នាដូចជា លុយកាក់ កេរ្តិ៍ឈ្មោះ អំណាច។ ទោះបីយ៉ាងណាក៏ដោយ លោកប្រធាន Park មានក្ដីសុបិនធំជាងគោលដៅបែបនោះទៅទៀត។ ហើយគាត់ហាក់ដូចជារំភើបចំពោះផ្លូវឆ្ពោះទៅរកក្ដីសុបិននោះ។ ខ្ញុំបានជួបលោកប្រធាន Park នៅអាតូមីផាក ក្នុង Gongju, Chungnam។ 


-តើអ្វីជាគោលដៅចុងក្រោយរបស់ក្រុមហ៊ុនអាតូមី? 

"ភាពជោគជ័យរបស់អតិថិជន។ អតិថិជនរបស់ក្រុមហ៊ុនអាតូមី រួមមានសមាជិករបស់ខ្លួន អតិថិជនធម្មតា បុគ្គលិកប្រតិបត្តិ និងបុគ្គលិក ព្រមទាំងក្រុមហ៊ុនដៃគូ។ ម្យ៉ាងវិញទៀត ដើម្បីធានាថាមនុស្សទាំងអស់ដែលមានទំនាក់ទំនងទាំងខាងក្នុង ខាងក្រៅ ជួរមុខ និងខាងក្រោយរបស់ក្រុមហ៊ុនអាតូមី ទទួលបានអត្ថប្រយោជន៍ពីអាតូមី"


-ពាក្យ ក្រុមហ៊ុនដៃគូស្តាប់ទៅដូចជាមិនធ្លាប់ឮ

“គឺជាពាក្យដែលក្រុមសហការណ៍ហ៊ុនអាតូមីប្រើ។ ក្រុមហ៊ុននានាដែលធ្វើពាណិជ្ជកម្មជាមួយយើងមិនស្ថិតនៅក្នុងទំនាក់ទំនងជារវាងថ្នាក់លើ និងថ្នាក់ក្រោមនោះទេ។ ក្រុមហ៊ុនទាំងនោះជាដៃគូដែលយើងត្រូវតែរួមកម្លាំង។”


-តើម្ចាស់ភាគហ៊ុនផ្សេងទៀតអាចជោគជ័យដោយរបៀបណា? 

“អតិថិជនធម្មតាទទួលបានអត្ថប្រយោជន៍តាមរយៈការទិញទំនិញដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាប។ សមាជិកទទួលបានអត្ថប្រយោជន៍តាមរយៈការណែនាំផលិតផលអាតូមី និងទទួលបានកំរៃជើងសាផងដែរ។ បុគ្គលិកប្រតិបត្តិ និងបុគ្គលិកទទួលបានអត្ថប្រយោជន៍ នៅពេលពួកគេអាចស្វែងរកសុភមង្គលផ្ទាល់ខ្លួនតាមរយៈអាតូមី ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនដៃគូអាចទទួលបានអត្ថប្រយោជន៍ពីការទទួលបានប្រាក់ចំណេញច្រើន និងបណ្តាញលក់ដែលមានស្ថេរភាព។ ជាងនេះទៅទៀត សហគមន៍មូលដ្ឋាន និងអ្នកជិតខាងដែលខ្វះខាតទទួលបានអត្ថប្រយោជន៍នៃការកែលម្អជីវិតរបស់ពួកគេ តាមរយៈការអនុវត្តការចែករំលែករបស់ក្រុមហ៊ុនអាតូមី។ ដូចគ្នានេះដែរ អត្ថិភាពរបស់ក្រុមហ៊ុនអាតូមីផ្ទាល់ ផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា ដែលអត្ថប្រយោជន៍នោះគឺជាភាពជោគជ័យរបស់អតិថិជនដែលក្រុមហ៊ុនអាតូមីបានលើកឡើង និងគោលដៅចុងក្រោយដែលក្រុមហ៊ុនអាតូមីខិតខំសម្រេច។”


-បន្ទាប់មក ការចែករំលែកជាបន្តបន្ទាប់ស្របតាមគោលដៅចុងក្រោយរបស់អ្នកផងដែរ។

“បាទ វាស្របតាម យើងមានផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ ប៉ុន្តែខ្ញុំជឿថា ក្រុមហ៊ុនអាតូមី បានក្លាយជាសហគ្រាសប្រកបដោយចីរភាពក្នុងកម្រិតមួយ នៅពេលដែលយើងសម្រេចបានប្រាក់ចំណូលពីការលក់ចំនួន 2 ទ្រីលានវ៉ុន។  អាចទៅរួចដែលថាអតិថិជនធម្មតា បុគ្គលិកប្រតិបត្តិ និងបុគ្គលិក សមាជិក ព្រមទាំងក្រុមហ៊ុនដៃគូអាចរស់រៀននៅក្នុងព្រំដែនរបស់ក្រុមហ៊ុនអាតូមី របងរបស់ក្រុមហ៊ុនអាតូមី / ដែនរបស់ក្រុមហ៊ុនអាតូមី។ ដូច្នេះ ឥឡូវនេះ ដល់ពេលដែលត្រូវកែលម្អជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងអ្នកជិតខាងដែលខ្វះខាតហើយ។ យើងបន្តចែករំលែកដល់កុមារផងដែរ ហើយនោះក៏ព្រោះតែកុមារជាមនុស្សដ៏មានតម្លៃ ដែលនឹងដឹកនាំអនាគតរបស់មនុស្សជាតិ”។


-ក្រុមហ៊ុនអាតូមី មានលក់ផលិតផលជាច្រើន។ សូមប្រាប់យើងអំពីលក្ខណៈវិនិច្ឆ័យសម្រាប់ការអភិវឌ្ឍ ឬការជ្រើសរើសផលិតផលដើម្បីយកទៅលក់។

” ជាធម្មតា យើងពិចារណាថាតើវាជាតម្រូវការប្រចាំថ្ងៃដែលអតិថិជនធម្មតាត្រូវការឬអត់ បន្ទាប់មក គុណភាពល្អផ្តាច់ តម្លៃល្អផ្តាច់។ ‘តើគុណភាពគឺជាគុណភាពល្អផ្តាច់ ដែលគ្មាននរណាម្នាក់អាចប្រដូចបាន ឬតើតម្លៃគឺជាតម្លៃល្អផ្តាច់ ដែលគ្មាននរណាម្នាក់អាចលក់ក្រោមតម្លៃនេះបានទេ? ។ល។”


-ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាអ្នកសម្រេចចិត្តស្វែងរកក្រុមហ៊ុនអាតូមី។

“ គោលការណ៍នៃទីផ្សារបណ្តាញគឺស្របទៅនឹងលក្ខណៈនៃជំនួញចែកចាយបន្ត។ ដូច្នេះ ខ្ញុំចង់បញ្ជាក់ថាយើងអាចប្រកួតប្រជែងជាមួយរាល់ក្រុមហ៊ុនចែក ប្រសិនបើយើងគោរពតាមគោលការណ៍។ ទីផ្សារបណ្តាញគឺជាការចែកចាយ ដែលនៅក្នុងនោះ ការចំណាយលើទីផ្សារអាចត្រូវបានទូទាត់ដោយការប្រើប្រាស់ផលិតផលដែលមានគុណភាពល្អ និងតម្លៃសមរម្យដោយផ្ទាល់ បន្ទាប់មកចែករំលែកបទពិសោធន៍ល្អជាមួយអ្នកស្គាល់គ្នា មិត្តភក្តិ និងសាច់ញាតិ។ ខ្ញុំបានបង្កើតក្រុមហ៊ុនអាតូមី ដោយគិតថាខ្ញុំចង់ធ្វើទីផ្សារបណ្តាញពិតប្រាកដ ដែលផលិតករ អតិថិជនធម្មតា និងអ្នកលក់ ហើយគ្មាននរណាម្នាក់នឹងខាតបង់ទេ ប៉ុន្តែរកប្រាក់ចំណេញបាន។"


-ឈ្មោះក្រុមហ៊ុនមានឈ្មោះថា 'ក្រុមហ៊ុនអាតូមី ស្តាប់ទៅល្អប្លែក។  

“ក្រុមហ៊ុនអាតូមីគឺជាការរួមបញ្ចូលគ្នានៃអាតូម មានន័យថាអាតូម និង (美) របស់ខ្ញុំ ដែលមានន័យថាភាពស្រស់ស្អាត។ ហេតុផលដែលអាតូម និងភាពស្រស់ស្អាតមានទំនាក់ទំនងគ្នានោះគឺថា ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនអាតូមី HemoHIM និងគ្រឿងសម្អាងត្រូវបានផលិតឡើងជាចម្បងពីគ្រឿងផ្សំដែលបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវថាមពលអាតូមិកកូរ៉េ។ យើងបានបញ្ចូល (美) របស់ខ្ញុំ ជាផលិតផល រួមមានគ្រឿងសម្អាង និងអាហារសុខភាព ហើយខ្ញុំចាត់ទុកភាពស្រស់ស្អាតជារឿងសំខាន់បំផុតក្នុងចំណោមការពិត ភាពល្អ និងភាពស្រស់ស្អាត។ ខ្ញុំជឿថាពាក្យដូចជា ភាពសុខដុមរមនានៃសកលលោក ភាពរឹងមាំ ពន្លឺ ការបន្សុតខ្លួនឯង និងក្តីសង្ឃឹមសម្រាប់ជីវិតគ្មានទីបំផុត មាននៅក្នុងភាពស្រស់ស្អាត។"


-តើអ្វីជាភាពខុសគ្នារវាងគ្រឿងសម្អាងរបស់ក្រុមហ៊ុនអាតូមី និងអាហារដែលបំពេញមុខងារសុខភាពពីដៃគូប្រកួតប្រជែងផ្សេងទៀត?

“ក្រុមហ៊ុនអាតូមី តែងតែជឿថាផលប្រយោជន៍របស់អតិថិជនធម្មតាគឺជាផលប្រយោជន៍របស់អាតូមី។ ម្យ៉ាងវិញទៀត ការលក់ផលិតផលល្អក្នុងតម្លៃទាប គឺជាទីផ្សារដ៏ល្អបំផុត។ នេះគឺជាឧត្តមភាពនៃការប្រកួតប្រជែងរបស់ក្រុមហ៊ុនអាតូមី។"


-តើអ្នកជាបុគ្គលិកបែបណាមុនពេលចាប់ផ្តើមអាជីវកម្មរបស់អ្នក?

“វាគួរឱ្យចង់បាន ប៉ុន្តែយ៉ាងណាមិញ ខ្ញុំប្រហែលជាមានការសៅហ្មងក្នុងចិត្ដ នោះដោយសារតែសូម្បីតែស្ថិតនៅក្នុងឆ្នាំទីបី ខ្ញុំបានធ្វើការដោយមានផ្នត់គំនិតជាអ្នកគ្រប់គ្រងបាត់ទៅហើយ។ ខ្ញុំបានទទួលការបញ្ជាទិញពីអតិថិជនធំៗដែលយើងមិននឹកស្មាន់ដល់ ហើយខ្ញុំបានបង្កើតខ្សែសង្វាក់ផលិតកម្មផ្ទាល់ខ្លួនរបស់យើងបន្ទាប់ពីទទួលបានការបញ្ជាទិញផលិតផលថ្មីដែលក្រុមហ៊ុនមិនទាន់មានគម្រោងក្នុងការអភិវឌ្ឍ។ ហើយនៅពេលដែលខ្ញុំទទួលបានកិច្ចការ ខ្ញុំជំរុញទៅមុខរហូតដល់ធ្វើវាបាន។ និយាយមួយបែប ខ្ញុំអាចនិយាយបានថា ខ្ញុំជាមនុស្សងប់នឹងការងារ។ ដូច្នេះ ថៅកែរបស់ខ្ញុំបានបង្ខំខ្ញុំឱ្យរៀនវាយកូនហ្គោល ដើម្បីឱ្យខ្ញុំសម្រាកពេលកំពុងធ្វើការ។”


-តើមានហេតុផលពិសេសណាមួយដែលនាំឱ្យអ្នកកំណត់គោលដៅទីផ្សារពិភពលោកលើសពីប្រទេសកូរ៉េទេ? 

“ខ្ញុំមិនអាចនិយាយបានថាមានហេតុផលពិសេសនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ធ្វើឱ្យក្រុមហ៊ុនដែលរកចំណូលបានច្រើនជាងនៅបរទេសជាងនៅប្រទេសកូរ៉េតាំងពីពេលចាប់ផ្ដើម។ ប្រសិនបើអ្នកលក់ផលិតផលល្អក្នុងតម្លៃទាប អ្នកអាចប្រកួតប្រជែងនៅប្រទេសណាមួយក៏បាននៅលើពិភពលោក។ គ្មានអតិថិជនធម្មតាណាបដិសេធទេ ប្រសិនបើពួកគេអាចទិញផលិតផលដែលពួកគេប្រើប្រាស់គ្រប់ពេលវេលាក្នុងតម្លៃទាប ប៉ុន្តែមានគុណភាពល្អជាង។ ក្រុមហ៊ុនអាតូមី នឹងមិនស្ទាក់ស្ទើរទៅគ្រប់កន្លែងក្នុងពិភពលោកទេ ប្រសិនបើមានអតិថិជនដែលកំពុងស្វែងរកផលិតផលរបស់ក្រុមហ៊ុនអាតូមី។ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ខ្ញុំ គឺពាណិជ្ជកម្ម ទន្ទឹមនឹងនោះ ខ្ញុំមានសញ្ញាបត្របណ្ឌិត គ្រប់គ្រងពាណិជ្ជកម្មផ្នែកទីផ្សារអន្តរជាតិ (គាត់ញញឹម)។"


-តើពេលណាជាពេលលំបាកបំផុតក្នុងអាជីវកម្មរបស់អ្នក ហើយតើអ្នកយកឈ្នះដោយរបៀបណា?

“ខ្ញុំគិតថាជីវិតគឺពិបាក។ វាគឺជាការដាក់ទោសខ្លួនឯង។ សូម្បីតែអ្នកនៅទំនេរក៏ពិបាកដែរ ពីព្រោះអ្នកគ្មានការងារធ្វើ។ ដូច្នេះ អ្នកបោះបង់ចោលភាពស្រណុកស្រួល និងរស់នៅ។ និយាយឱ្យត្រង់ទៅ ពេលវេលាដ៏លំបាកបំផុតគឺពេលដែលខ្ញុំចាប់ផ្តើមក្រុមហ៊ុនអាតូមីដំបូង។ ខ្ញុំបានបាត់បង់ទាំងអស់រួមទាំងសុខភាព ទ្រព្យសម្បត្តិ និងមនុស្សរបស់ខ្ញុំ ដោយសារតែផលប៉ះពាល់ក្រោយពីការបរាជ័យនៃផ្សារទំនើបនៅលើអ៊ីនធឺណិតមួយដែលមានឈ្មោះថា imkorea.com ។ បន្ទាប់ពីទទួលបានពេលវេលាបន្តិចបន្តួចដើម្បីរស់នៅ ខ្ញុំបានឈប់គិត និងនៅខាងព្រះ។ ទោះលំបាកក៏ដោយ ប៉ុន្តែខ្ញុំមិនអីទេ ដោយសារមានព្រះនៅខាងខ្ញុំ។ ក្រឡេកមើលទៅក្រោយ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ដែលឃើញពីរបៀបដែលខ្ញុំអាចរៀបចំផែនការក្រុមហ៊ុនអាតូមីក្នុងស្ថានភាពលំបាកបែបនេះ។ ខ្ញុំគិតថាបច្ចុប្បន្នអាចទៅរួចដោយសារមិនមានការអាក់អន់ចិត្ត និងកំហឹងក្នុងចិត្ត។"


-ខ្ញុំឆ្ងល់ពីផែនការនាពេលខាងមុខរបស់អ្នក។

“រហូតមកដល់ពេលនេះ យើងបានផ្តោតលើការបង្កើតប្រព័ន្ធដែលរកប្រាក់ចំណូលបានច្រើន ប៉ុន្តែចាប់ពីពេលនេះតទៅ យើងចង់បង្កើតប្រព័ន្ធដែលប្រើប្រាស់បានល្អ។ ប្រព័ន្ធដែលប្រើបានល្អគឺអំពីរបៀបដែលការចែករំលែកប្រកបដោយប្រសិទ្ធភាពអាចត្រូវបានអនុវត្ត។ ក្នុងន័យនេះ យើងបានបរិច្ចាគប្រាក់ចំនួន 14 ប៊ីលានវ៉ុន ដល់អង្គការ Compassion ដោយសារអង្គការ Compassion ប្រើប្រាស់ការបរិច្ចាគប្រកបដោយប្រសិទ្ធភាព។ ព្រះគម្ពីរចែងថា៖ “បើសិនបើស្រូវសាឡីមួយគ្រាប់មិនធ្លាក់ចូលក្នុងដីហើយងាប់នោះទេ នោះវានឹងនៅតែឯង ប៉ុន្តែប្រសិនបើវាងាប់ វានឹងបង្កបង្កើតផលបានច្រើន”។ ដូចគ្នានេះដែរ ប្រព័ន្ធដែលប្រើប្រាស់បានល្អ គឺជាប្រព័ន្ធដែលអាចបង្កើតលទ្ធផលបានកាន់តែច្រើន ដោយត្រូវបានប្រើប្រាស់ហើយបាត់ទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ មិនគួរបញ្ចប់ដោយការលះបង់ត្រីដើម្បីបំបាត់ភាពអត់ឃ្លានជាបណ្តោះអាសន្ននោះទេ ផ្ទុយទៅវិញយើងត្រូវបង្កើត និងឧបត្ថម្ភសាលារៀនដើម្បីបង្រៀនពីរបៀបចាប់ត្រី បង្កើតសហគមន៍មួយដែលអ្នកអាចបង្កើតសំណាញ់សុវត្ថិភាពសង្គមដោយខ្លួនឯង។ នោះនឹងជាប្រព័ន្ធដែលប្រើប្រាស់បានយ៉ាងពិតប្រាកដ។”



TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

“ការិយាល័យរបស់ខ្ញុំ” សម្រាប់តំបន់នីមួយៗ។
ប្រសិនបើអ្នកជ្រើសរើសតំបន់ដែលចង់បាន នោះទំព័រនឹងផ្លាស់ទៅ “ការិយាល័យខ្ញុំ”។

សូមពិនិត្យតំបន់ចុះបញ្ជី

    • ប្រទេសកូរ៉េ

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េដែលមានអាយុ 20 ឆ្នាំឡើង ជនបរទេសដែលរស់នៅប្រទេសកូរ៉េ ជនបរទេសដែលរស់នៅក្រៅប្រទេស
    • សហរដ្ឋអាមេរិក

    • អ្នកកាន់លេខសន្តិសុខសង្គម (SSN) ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសជប៉ុន

    • ពលរដ្ឋជប៉ុនដែលមានអាយុ 20 ឆ្នាំឡើង (និវាសនជន) ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន
    • ប្រទេសកាណាដា

    • ពលរដ្ឋកាណាដាដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍នៅកាណាដា
    • តៃវ៉ាន់

    • ពលរដ្ឋតៃវ៉ាន់ដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅតៃវ៉ាន់
    • ប្រទេសសិង្ហបុរី

    • ពលរដ្ឋសិង្ហបុរីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍សិង្ហបុរី
    • ប្រទេសកម្ពុជា

    • ពលរដ្ឋកម្ពុជាដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សាជីវកម្ម
    • ប្រទេសហ្វីលីពីន

    • ពលរដ្ឋហ្វីលីពីនដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ហ្វីលីពីន អ្នកកាន់ទិដ្ឋាការចូលនិវត្តន៍ពិសេស (SRRV)
    • ប្រទេសម៉ាឡេស៊ី

    • ពលរដ្ឋម៉ាឡេស៊ីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ម៉ាឡេស៊ី
    • ប្រទេសម៉ិកស៊ិក

    • អ្នកកាន់ CURP ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសថៃ

    • ពលរដ្ឋថៃដែលមានអាយុ 20 ឆ្នាំឡើង
    • ប្រទេសអូស្រ្តាលី

    • ជនជាតិអូស្ត្រាលី, និវាសនជនអចិន្ត្រៃយ៍, អ្នកកាន់វីសាការងារ (រួមទាំងវីសាការងារអំឡុងវិសម្សកាល)
    • ប្រទេសឥណ្ឌូនេស៊ី

    • ពលរដ្ឋឥណ្ឌូនេស៊ីដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសរុស្ស៊ី

    • ពលរដ្ឋរុស្ស៊ីដែលមានអាយុ 18 ឆ្នាំឡើង (អ្នកតាំងទីលំនៅ) ពលរដ្ឋបេឡារុស្ស អ៊ិយបេគីស្ថាន
    • ចិន

    • សមាជិកអ្នកប្រើប្រាស់៖ អាយុ 22 ឆ្នាំឡើង
      សមាជិកអ្នកតំណាងចែកចាយ៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីស្របច្បាប់ ភាពជាដៃគូ សហគ្រាសឯកកម្មសិទ្ធិ ឬអាជីវកម្មបុគ្គលឯកជននៅក្នុងប្រទេសចិន
    • កូឡុំប៊ី

    • ពលរដ្ឋកូឡុំប៊ីអាយុ ១៨ ឆ្នាំឬចាស់ជាងនេះពលរដ្ឋកូឡុំប៊ីជាអ្នកស្នាក់នៅអចិន្ត្រៃយ៍
    • ហុងកុង

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណហុងកុងគង់មានអាយុលើសពី ២០ ឆ្នាំ
    • ប្រទេសឥណ្ឌា

    • អជាជនជាតិឥណ្ឌា, អ្នកកាន់កាតPAN, មានអាយុ 18ឆ្នាំ ឡើង, រដ្ឋMaharashtra : អាយុ 21ឆ្នាំ ឡើង
    • នូវែលសេឡង់

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • តួកគី

    • អាយុចាប់ពី១៨ឡើងទៅ អ្នកកាន់អត្តសញ្ញាណបត្រតួកគី,និវាសនជនអចិន្ត្រៃយ៍
    • ប្រទេសអង់គ្លេស

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • កាហ្សាក់ស្ថាន

    • កាហ្សាក់ស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • កៀហ្ស៊ីស៊ីស្ថាន

    • កៀហ្ស៊ីស៊ីស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • ប្រេស៊ីល

    • បអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយជារូបវ័ន្តបុគ្គល រឺនិតិបុគ្គលដែលមានកាន់CPF។
    • ម៉ុងហ្គោល

    • ជនជាតិម៉ុងហ្គោលី និងជនបរទេសដែលរស់នៅម៉ុងហ្គោលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
    • អ៊ូសបេគីស្ថាន

    • ជនជាតិអ៊ូសបេកគីស្ថានដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
      ជនបរទេស: វីសា B2 , វីសា E, អ្នកដែលកាន់វីសា INV ឬ អ្នកដែលមានទីលំនៅទីនោះ
      អ្នកជំនួញសម្រាប់ផលិតកម្ម និង អ្នកដំឡើង/ បង្ហោះការផ្សព្វផ្សាយ (Reklama ishlab chiqarish va joylashtirish)
    • អឺរ៉ុប

    • អាយុ 18 ឆ្នាំឬចាស់ជាងអ្នករស់នៅសហភាពអឺរ៉ុបឬ EFTA
    • សមាជិកភាពនៅទូទាំងពិភពលោក។

    • អាហ្សង់ទីន, អាមេនី, អាហ្សែបៃហ្សង់, បង់ក្លាដែស, បូលីវី, ឈីលី, កូស្តារីកា, សាធារណរដ្ឋដូមីនីកែន, អេក្វាឌ័រ, អែលសាល់វ៉ាឌ័រ, ហ្សកហ្ស៊ី, ហ្គាតេម៉ាឡា, ម៉ុលដាវី, នេប៉ាល់, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, អាហ្រ្វិកខាងត្បូង, តាជីគីស្ថាន, តូមិននីស្ថាន, អ៊ុយក្រែន, ហៃទី, នីហ្សេរីយ៉ា, ណាមីប៊ី, បូតស្វាណា, ប្រ៊ុយណេ, ស្រីលង្កា, អារ៉ាប់រួម, អ៊ីស្រាអែល, ហ្គាណា, ហ្គាំប៊ី, ឡេសូតូ, ម៉ូរីស, សេណេហ្គាល់, កេនយ៉ា, អង់ហ្គោឡា, ទុយនីស៊ី, ម៉ារ៉ុក, អេហ្ស៊ីប, ស៊ែប៊ី, អាល់បានី
ចូលទៅកាន់គេហទំព័រ

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “ផ្សារទំនើប”។

AZA Mall for each branch.
If you select the desired branch, the page will move to AZA Mall.

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “បណ្ដាញរបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “សំបុត្ររបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE