ក្រុមហ៊ុនអាតូមីធ្វើការចាប់ដៃគូជាមួយ Compassion Korea ដើម្បីស្ពន់សឺរកុមារ 10,000 នាក់នៅជុំវិញពិភពលោក
សកម្មភាពសប្បុរសធម៌ចម្បងទីពីរបន្ទាប់ពីការបរិច្ចាគ 10 លានដុល្លារអាមេរិក
ដែលក្រុមហ៊ុនអាតូមីស្ពន់សឺរកុមារ 10,000 នាក់។ ការរំលេចសំខាន់មួយនៃសិក្ខាសាលាអំពីភាពជោគជ័យ ដែលបានធ្វើឡើងនៅថ្ងៃទី 18 នៅអាតូមី Orot ក្នុងទីក្រុងខុងជូ - ស៊ី គឺជាពិធីចុះហត្ថលេខារវាងក្រុមហ៊ុនអាតូមី និង Compassion Korea ដើម្បីបញ្ជាក់ជាផ្លូវការនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការឧបត្ថម្ភរយៈពេលវែងដល់កុមារ 10,000 នាក់នៅក្រៅប្រទេស។ ពិធីនេះត្រូវបានចូលរួមដោយអ្នកតំណាងមកពីស្ថាប័នទាំងពីរ ក្នុងនោះរួមមានលោកប្រធានក្រុមហ៊ុនអាតូមី បាក់ ហាន់ហ្គីល និងនាយកប្រតិបត្តិ Compassion Korea លោក Justin Jung-in Suh ព្រមទាំងអ្នកតំណាងកុមារ អ្នកនាង Selamawit Mehari។
ក្រៅតែពីថវិកាចំនួន 10 លានដុល្លារអាមេរិក (ប្រហែល 12 ប៊ីលានរ៉ុន) ដែលបានបរិច្ចាគកាលពីឆ្នាំមុនជាជំនួយសង្គ្រោះបន្ទាន់សម្រាប់កុមារដែលកំពុងជួបការលំបាកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-19 និងគ្រោះមហន្តរាយធម្មជាតិ សកម្មភាពសប្បុរសធម៌នេះសម្រេចបានលើសពីកម្មវិធីឆ្លើយតបវិបត្តិទៅទៀត ជាជំនួសមកវិញនូវការកំណត់ទិសដៅលើកំណើនរយៈពេលវែង និងការអភិវឌ្ឍសម្រាប់កុមារ ដែលមានចំនួនប្រហែល 6 ប៊ីលានវ៉ុនជារៀងរាល់ឆ្នាំ។ កុមារ 10,000 នាក់មកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ Compassion នឹងទទួលបានអត្ថប្រយោជន៍ពីការថែទាំសុខភាព និងការអប់រំរហូតដល់ការបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។
ដូចដែលនាយកប្រតិបត្តិ Compassion Korea លោក Justin Jung-in Suh បានពន្យល់ថា “នៅ Compassion សេចក្ដីរីករាយដ៏អស្ចារ្យបំផុតរបស់យើងគឺការបានឃើញកុមារដែលបានបោះបង់ចោលនូវក្តីសុបិន្តរបស់ពួកគេដោយសារតែភាពក្រីក្រ ប់ុន្តែក្រោយមកទៀតបានរីកធំធាត់ ក្លាយជាមនុស្សពេញវ័យដែលមានការងារធ្វើនៅក្នុងសង្គម។ តាងនាមឱ្យកុមារទាំងនេះ ខ្ញុំសូមថ្លែងអំណរគុណដល់សមាជិកអាតូមី ដែលបានធ្វើឱ្យអព្ភូតហេតុនេះកើតឡើង។”
អ្នកតំណាងកុមារ អ្នកនាង Selamawit គឺជាគំរូដ៏ល្អឥតខ្ចោះមួយរូបដែលទទួលបានការស្ពន់សឺរពី Compassion Ethiopia ចាប់តាំងពីអាយុ 5 ឆ្នាំ បន្ទាប់មកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Hawassa ហើយបច្ចុប្បន្នកំពុងបន្តអនុបណ្ឌិតនៅថ្នាក់ឧត្តមសិក្សាផ្នែករដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យជាតិសេអ៊ូល។ “ខ្ញុំដឹងថា ពេលខ្លះម្ចាស់ស្ពន់សឺរ Compassion ឆ្ងល់ថាតើពួកគេគួរបន្តការស្ពន់សឺរជារៀងរាល់ខែឬអត់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេសម្រេចចិត្តលើការស្ពន់សឺរ ទោះបីជាប្រឈមមុខនឹងការលំបាកក៏ដោយ ទាំងម្ចាស់ស្ពន់សឺរ និងអ្នកទទួលបានការស្ពន់សឺរបានក្លាយជាជើងឯកពិតប្រាកដ ដែលយកឈ្នះលើភាពក្រីក្រ” នេះជាប្រសាសន ៍របស់គាត់។
លោកប្រធាន បាក់ ហាន់ហ្គីល បានចាប់ផ្ដើមការស្ពន់សឺរដោយផ្ទាល់ដល់កុមារចំនួន 1,000 នាក់មកពី Compassion ដោយចាប់ផ្តើមនៅខែសីហា ឆ្នាំ 2021។ គាត់ក៏កំពុងលើកទឹកចិត្តសមាជិកអាតូមីឱ្យចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីស្ពន់សឺរនេះផងដែរ។ ដូចដែលគាត់បានប្រាប់យើង "ដោយគ្រាន់តែគិតដល់ក្មេងៗទាំងនេះដែលចាត់ទុកដូចជាចៅៗរបស់ខ្ញុំ ហើយពួកគេបែរជាចូលគេងទាំងមិនបានហូបឆ្អែតបែបនេះធ្វើឱ្យខ្ញុំចង់ជួយតាមវិធីណាមួយដែលអាចជួយបាន។ វាមិនមែនជាការទទួលបានទេ ប៉ុន្តែជាការផ្តល់ឱ្យដែលបង្កើតនូវអារម្មណ៍ពេញចិត្តយ៉ាងជ្រាលជ្រៅ វាជាអ្វីមួយដែលលុយមិនអាចទិញបាននោះឡ់ើយ។ ខ្ញុំសង្ឃឹមថា សមាជិកអាតូមីជាច្រើននឹងចូលរួមនៅក្នុងការស្ពន់សឺរនេះជាមួយ Compassion។"
ពីខាងឆ្វេងដៃ លោកប្រធានក្រុមហ៊ុនអាតូមី បាក់ ហាន់ហ្គីល អ្នកតំណាងកុមារអ្នកនាង Selamawit Mehari និងនាយកប្រតិបត្តិ Compassion Korea លោក Justin Jung-in Suh
ខាងឆ្វេង៖ លោកប្រធានក្រុមហ៊ុនអាតូមី បាក់ ហាន់ហ្គីល ខាងស្តាំ៖ នាយកប្រតិបត្តិ Compassion Korea លោក Justin Jung-in Suh
ខាងឆ្វេង៖ លោកប្រធានក្រុមហ៊ុនអាតូមី បាក់ ហាន់ហ្គីល ខាងស្តាំ៖ អ្នកតំណាងកុមារ អ្នកនាង Selamawit Mehari