សកម្មភាពជួយសង្គម

2023.10
ការផ្ដល់ អាហារូបករណ៍ ដល់ សាកលវិទ្យាល័យ អន្តរជាតិ ហ្សាការតា ក្រុមហ៊ុនអាតូមី បានផ្តល់ ទឹកប្រាក់ចំនួន $400,000 ដល់សាកលវិទ្យាល័យ អន្តរជាតិ ហ្សាការតា (JIU) សម្រ...
2023.4
ការបរិច្ចាគទឹកប្រាក់ចំនួន 3300លានវ៉ុនសម្រាប់ការបើកមន្ទីរពេទ្យ ព្រះយេស៊ូវ អាតូមី(PMC-Atomy) ក្រុមហ៊ុនអាតូមី និងមន្ទីរពេទ្យព្រះយេស៊ូវ ចុនជូបានសហការណ៍គ្នាក្នុងការបង្កើតមន្ទីរពេទ្យ ព្រះយេស៊ូវ អាត...
2023.3
ការបរិច្ចាគទឹកប្រាក់បន្ថែមចំនួន 2100លានវ៉ុនដល់អង្គការPMCIកម្ពុជា សម្រាប់សេវាកម្មសុខភាពចល័ត អង្គការPMCIជាអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើសកម្មភាពក្នុងការផ្ដល់សេវាកម្មសុខភាពនៅក្នុងប្រទេសកម្ពុជា ...
2022.9
បរិច្ចាគសម្រាប់ទិញរថយន្តដឹកជនពិការនៅស្រុកសេជុងចំនួន2រយលានវ៉ុន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ជនពិការនៅស្រុកសេជុងអាតូមីបានបរិច្ចាគថវិការចំនួន2រយលានវ៉ុន។ តាមរយៈក...
2022.8
បិច្ចាគទឹកប្រាក់14ពាន់លានវ៉ុនដល់ខំផេសិនកូរ៉េ អាតូមីបានធ្វើការបរិច្ចាគទឺកប្រាក់ចំនួន14ពាន់លានវ៉ុនដល់អង្គការខំផេសិនដើម្បីជួយដល់កុមារដែលងាយរងគ្រោះទ...
2022.3
ការផ្ដល់ជំនួយសង្គ្រោះសម្រាប់គ្រោះមន្តរាយភ្លើងឆេះព្រៃនៅតំបន់អ៊ូលជីន សាំឆុក100លានវ៉ុន ទឹកប្រាក់ចំនួន100លានវ៉ុនត្រូវបានផ្ដល់ជាជំនួយសម្រាប់សង្គ្រោះសម្រាប់គ្រោះមន្តរាយភ្លើងឆេះព្រៃនៅតំបន់អ៊ូ...
2022.2
ពិធីសម្ពោធសមាគមន៍អ្នកស្ម័គចិត្តយ៉ាំងលីដ័រក្លឹប ពិធីសម្ពោធសមាគមន៍អ្នកស្ម័គចិត្តយ៉ាំងលីដ័រក្លឹបអាតូមីដែលមានអាយុ20~30បានប្រព្រឹត្តិទៅដែលរៀបចំឡើងរួមជាម...
2021.11
ការបរិច្ចាគថវិការ3រយលានវ៉ុនក្នុងការធ្វើគីមឈី និងទិញធ្យូងថ្មចែកប្រជាជន អាតូមីតែងតែចូលរួមជាប្រចាំក្នុងការចែកធ្យូងថ្ម និងគីមឈីជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំនេះអាតូមីបានបរិច្ចាគថ...
2021.10
ការបរិច្ចាគ10លានដុល្លារសម្រាបជួយកុមារកុំផេសិន អាតូមីបានបរិច្ចាគប្រាក់ចំនួន10លានដុល្លារដល់កុំផេសិនកូរ៉េដើម្បីជួយដល់កុមារដែលខ្វះការថែទាំនៅជំវិញពិភពល...
2021.10
ការបរិច្ចាកម៉ាសការពារចំនួន3លានសន្លឹកប្រជាជនក្រីក្រ អាតូមីបានឧបត្ថម្ភដល់ដល់កាកបាទក្រហមប្រចាំខេត្តឈុងណាំដើម្បីជួយដល់ប្រជាជនក្រីក្រក្នុងគ្រាលំបាកដោសារមេរោគកូវីដ19។
2021.9
ការបរិច្ចាគដើម្បីជួយសង្គមដល់ស្រុកឆុនអានជាទឹកប្រាក់ចំនួន5ម៉ឺនដុល្លារ អាតូមីបានធ្វើការឧបត្ថម្ភដើម្បីជួយដល់សង្គមនៅស្រុកឆុនអានសម្រាប់ការជួយដល់ពលរដ្ឋក្រីក្រក្នុងតំបន់ជាទឹកប...
2021.9
ការឧបត្ថម្ភជារថយន្តដឹកទំនិញបំពាក់ឧបករណ៍ក្លាសេដល់ស្រុកកុងជូ ដោយសារតែរថយន្តដឹកទំនិញបំពាក់ឧបករណ៍ក្លាសេរសំរាប់ដឹកជញ្ជូនចំណីអាហារសម្រាប់កុមារ និងចាជរាគ្មានទីពឹងរបស់...
2021.7
ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ «បោកគក់រីករាយ» អាតូមីបានបរិច្ចាគម៉ាស៊ីនបោកគក់និងម៉ាស៊ីនសម្ងួតដើម្បីដំណើរការគម្រោង «បោកគក់រីករាយ» កក្នុងគោលដៅបង្កើតភ...
2021.6
ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីជួយដល់កុមារក្រីក្រនៅស្រុកអាន់សុង តាមរយៈការចុះកច្ចព្រមព្រាងនេះអាតូមីនឹងបរិច្ចាគដើម្បីជួយដល់កុមារក្រីក្រដែលរស់នៅក្នុងស្រុកអាន់សុងជាទឹកប...
2021.5
បរិច្ចាគដើម្បីឧបត្ថម្ភអាហារកញ្ចប់សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកក្រីក្រ អាតូមីបានចូលរួមក្នុងការងារសប្បុរសធម៌ដើម្បីជួយជាអាហារកញ្ចប់សម្រាប់ម្ចាស់អជីវកម្មខ្នាតូ និងជនក្រីក្រដែ...
2021.4
រិច្ចាកដើម្បីជួយជនពិការ និងប្រជាជនក្នុងសហគមន៍ចំនួន10ម៉ឺនដុល្លារ អាតូមីបានចូលរួក្នុងមូលនិធិដើម្បីជួយដល់ជនពិការ និងប្រជាជនក្នុងសហគមន៍នៃស្រុកកុងជូចំនួន10ម៉ឺនដុល្លារ ដែ...
2021.3
ពិធីផ្តល់អំណោយរថយន្តក្រុងពេទ្យចល័តដល់កម្ពុជា អាតូមីបានផ្តល់អំណោយរថយន្តក្រុងសុខាភិបាលចល័តដើម្បីគាំទ្រសេវាថែទាំសុខភាពជូនប្រជាជនកម្ពុជា។ពួកក៏បានចុះហ...
2021.2
ជំនួយសម្រាប់អនិតិជន(យុវត្តី)មានបុត្រ ទឹកប្រាក់ចំនួនា200លានវ៉ុនត្រូវបានប្រគល់ទៅឱ្យមូលនិធិលីងខ័រកាលពីថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021ក្នុងគោលដៅល...
2021.2
ការឧបត្ថម្ភសំភារៈសម្រាប់ជនងាយរងគ្រោះក្នុងស្រុកសេជុង សំភារៈគិតជាទឹកប្រាក់89លានវ៉ុនត្រូវបានប្រគល់ជូនដើម្បីឧបត្ថម្ភដល់ជនងាយរងគ្រោះក្នុងស្រុកសេជុងនាឱកាសបុណ្...
2021.1
ជួយដល់យុទ្ធនាការសង្គ្រោះកុមារ DO THE DREAM ចំនួនទឹកប្រាក់320លានវ៉ុន ជំនួយ DO THE DREAM កាលពីឆ្នាំកន្លងទៅចំណី320លានវ៉ុនត្រូវបានប្រគល់ដើម្បីយុទ្ធនាការសង្គ្រោះកុមារ ជំនួយន...
2020.8
ការជួយឧបត្ថម1 ប៊ីលានវ៉ុនដើម្បីជួសជុលការខូចខាត់ដោយភ្លៀង អាតូមីបានឧបត្ថម1 ប៊ីលានវ៉ុនទៅដល់ទ្រូងសហគមន៍នៃប្រទេសកូរ៉េដើម្បីជួយជួសជុលតំបន់រង់គ្រោះដោយទឹកភ្លៀ...
2020.7
ការឧបត្ថមជំនួយជួយសងគ្រោះក្មេងៗសំរាប់ផុស-CPS យុវជន និង កុមារដែលរងគ្រោះដោយការបំពានផ្លូវភេទ ការឧបត្ថមជំនួយជួយសងគ្រោះក្មេងៗសំរាប់ផុស-CPS យុវជន និង កុមារដែលរងគ្រោះដោយការបំពានផ្លូវភេទ
2020.7
ការឧបត្ថមសំរាប់ការសាងសងមន្ទីរពេទ្យស្តារនីតិសម្បទារបស់កុមារនៃមន្ទីរពេទ្យយេស៊ូនៅជឺនជូ ពិធីបរិច្ចាគសម្រាប់ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាកុមារត្រូវបានធ្វើឡើងក្នុងអាតូមីផាកនៅស្រុកកុងជូក្រោ...
2020.3
ការឧបត្ថម្ភសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ19 ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរោគកូវីដ19អាតូមីបានបរិច្ចាគទឹករ៉ែបាតសមុទ្រអាតូមី និងទឹកក្រូចស្រស...
2020.3
ការឧបត្ថម្ភដល់មន្ទីពេទ្យកូរ៉េ ការចុះអនុសារណៈយោគយល់រវាងក្រុមហអាតូមី និងមន្ទីរពេទ្យយេស៊ូបានធ្វើឡើងនៅថ្ងៃទី26 ខែមិនា ឆ្នាំ2020 ក្រោយក...
2019.11
ការផ្ដល់អាហារូបករដល់មូលនិធិដើម្បីបុគ្គលឆ្នើមនៅតំបន់អ៊ីនឆុន នៅក្នុងកម្មវិធី អ៊ីនឆុនMICE Fiesta នាថ្ងៃទី29 ខែវិច្ឆិកា អាតូមីបានបរិច្ចាគទឹកប្រាក់100លានវ៉ុនសម្រាប់...
2019.6
មូលនិធិណែនាំពីម្ចាស់ជំនួយសម្រាប់ម្ដាយចិញ្ចឹមកូនតែម្នាក់ឯង(MOM) នៅខែមិថុនា ឆ្នាំ 2019 អាតូមីបានបរិច្ចាគទឹកប្រាក់ 10 ប៊ីលានវ៉ុនដល់ទ្រូងសហគមន៍នៃប្រទេសកូរ៉េដើម...
2018
ការរត់ប្រណាំងរបស់ក្រុមហ៊ុន Atomy ការរត់ប្រណាំងរបស់ក្រុមហ៊ុន Atomy ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហ្គុងជូ ខេត្តជុងណាម ...2017.12
កញ្ចប់ថែទាំដល់មន្ត្រីយោធា នៅថ្ងៃទី 18 ខែធ្នូ អាតូមីបានចែកចាយកញ្ចប់ថែទាំដល់មន្ត្រីយោធាដែលខិតខំបំពេញការងារធានាការពារ...2017.9
ការចែករំលែកសម្ភារផ្គត់ផ្គង់ប្រចាំថ្ងៃនៃថ្ងៃបុណ្យជូសុកនៅសហគមន៍មូលដ្ឋាន។ នៅថ្ងៃទី 21 ខែកញ្ញា អាតូមីបានចែកចាយផលិតផលដែលមានតម្លៃ 35,763,00 លានវ៉ុន រួមទាំងមីរ៉ាមែន ...
2017.6
អាវសម្រាប់រដូវក្ដៅ នៅថ្ងៃទី 27 ខែមិថុនា ក្រុមហ៊ុន Atomy បានបរិច្ចាគអាវទ្រនាប់បុរសដែលមានតម្លៃ 360 លានវ៉ុន ដល់ម...
2016.8
ការចែករំលែកសម្ភារផ្គត់ផ្គង់ប្រចាំថ្ងៃសម្រាប់ថ្ងៃឈប់សម្រាក អាតូមីបានបរិច្ចាគសម្ភារផ្គត់ផ្គង់ប្រចាំថ្ងៃដែលមានតម្លៃ 51 លានវ៉ុន ដល់សមាជិកដែលជួបការលំបាក...
2016.8
ការបរិច្ចាគដល់កុមារដែលមានជំងីមហារីក ក្រុមហ៊ុន Atomy បានបរិច្ចាគទឹកប្រាក់ 30 លានវ៉ុនដល់កុមារដែលរងគ្រោះពីជំងឺមហារីកឈាម និងទម្រង់...
2016.8
គម្រោងចែករំលែកនំកូម៉ាហ្គុងជូ ក្រុមហ៊ុន Atomy បានចុះកិច្ចព្រមព្រាងជាមួយទីក្រុងហ្គុងជូ ដើម្បីផ្ដល់ជូននំដល់កុមារដែលមកពីគ្...
2016.7
មូលនិធិអាហារូបករណ៍បេះដូងមួយទីក្រុងហ្គុងជូ នៅឆ្នាំ 2014 អាតូមីបានបរិច្ចាគទឹកប្រាក់ 25 លានវ៉ុន ដើម្បីជួយសិស្សដែលខិតខំ សិក្សាដែលមានភាពលំប...
2016.5
មូលនិធិសង្គ្រោះសម្រាប់គ្រោះរញ្ជួយដីនៅអេក្វាទ័រ ក្រុមហ៊ុន Atomy បានបរិច្ចាគទឹកប្រាក់ 20 លានវ៉ុន ក្នុងជំនួយសង្គ្រោះសម្រាប់គ្រោះរញ្ជួយដីនៅអេ...2016.4
ឧបករណ៍ពន្លត់អគ្គិសភ័យ 200 គ្រឿងសម្រាប់ស្ថានីយ៍ពន្លត់អគ្គិសភ័យហ្គុងជូ នៅឆ្នាំ 2016 ក្រុមហ៊ុន Atomy បានបរិច្ចាគឧបករណ៍ពន្លត់អគ្គីសភ័យ 200 គ្រឿងដែលមានចំនួនកើនឡើងទ...2016.2
ការគាំទ្រសម្រាប់មន្ទីរពេទ្យភ្នែកស៊ីលួម ក្រុមហ៊ុន Atomy បានគាំទ្រសកម្មភាពបេសកកម្មវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យភ្នែកស៊ីលួមសម្រាប់ជន...
2016
ផ្សារជជុះចែករំលែកក្ដីស្រឡាញ់ ផ្សារជជុះចែករំលែកក្ដីស្រឡាញ់របស់អាតូមីត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ...
2015.5
ការចែករំលែកអាហារនៅតំបន់ហ្គុងជូ អាតូមីបានរៀបចំព្រឹត្តិការណ៍ចែករំលែកសហគមន៍នៅសាលាក្រុងហ្គុងជូ។ អាហារដែលមានតម្លៃ 25 លានវ៉ុន ...
2015.4
មូលនិធិសង្គ្រោះសម្រាប់គ្រោះរញ្ជួយដីនៅនេប៉ាល់ អាតូមីបានបរិច្ចាគទឹកប្រាក់ចំនួន 20 លានវ៉ុន ក្នុងជំនួយសង្គ្រោះជនភៀសខ្លួននេប៉ាល់ដែលរងគ្រោះព...2014.12
ការចែករំលែកក្ដីសង្ឃឹមឆ្នាំ 2015 ជាមួយអ្នកជិតខាងដែលក្រីក្រ អាតូមីបានបរិច្ចាគទឹកប្រាក់ 50 លានវ៉ុន ដោយក្ដីសង្ឃឹមថា អ្នកជិតខាងរបស់យើងនឹងមានភាពកក់ក្ដៅក...2014.10
ការផ្ដល់មូលនិធិសម្រាប់អគារសុខុមាលភាព មនុស្សចាស់ អាតូមីបានបរិច្ចាគទឹកប្រាក់ 120 លានវ៉ុន ដល់អគារសុខុមាលភាពមនុស្សចាស់ស្ថិតនៅទីក្រុងហ្គុងជូ។ ការ...2014.10
ការផ្ដល់មូលនិធិសម្រាប់កុមារប្រទេសស៊ូដង់ភាគខាងត្បូង។ នេះគឺជាលើកទីពីរចាប់តាំងពីឆ្នាំ 2010 មក ដែលអាតូមីបានចូលរួមក្នុងការគាំទ្រគម្រោងសាងសង់សាលារ...
2014.9
មូលនិធិសម្រាប់គ្រួសារពហុវប្បធម៌ អាតូមីបានសន្យាគាំទ្រវិទ្យាស្ថានពហុវប្បធម៌កូរ៉េក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីជួយឲ្យប្រទេស...2014.7
ធនធានអប់រំសម្រាប់វិទ្យាល័យយ៉ុងមីយ៉ុង អាតូមីបានយល់ព្រមទៅនឹងទំនាក់ទំនងបងប្អូនស្រីជាមួយវិទ្យាល័យហ្គុងជូ យ៉ុងមីយ៉ុង។ ដើម្បីអនុវត្តស...2014.7
មូលនិធិសម្រាប់គម្រោងបន្សុទ្ធទឹកនៅកម្ពុជា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះនៃប្រទេសកម្ពុជាកំពុងធ្លាក់ខ្លួនឈឺដោយសារកង្វះទឹកស្...
2014.7
ការបរិច្ចាគម្សៅសាប៊ូ អាតូមីបានបរិច្ចាគម្សៅសាប៊ូដល់អគារសុខុមាលភាពកុមារចំនួន 261 ទូទាំងទីក្រុង និងខេត្តចំនួន 15។...2014
ការចែករំលែកដុំធ្យូងនៃក្ដីស្រឡាញ់ ព្រឹត្តិការណ៍ចែករំលែកដុំធ្យូងនៃក្ដីស្រឡាញ់ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ...
2011
ការធ្វើគីមឈីនៃក្ដីស្រឡាញ់ ចាប់តាំងពីឆ្នាំ 2011 មក ក្រុមហ៊ុន Atomy បានបរិច្ចាគគីមឈីដែលជាអាហារកូរ៉េក្នុងអំឡុងខែរងារដល់គ្រ...ការផ្ដល់ អាហារូបករណ៍ ដល់ សាកលវិទ្យាល័យ អន្តរជាតិ ហ្សាការតា
ក្រុមហ៊ុនអាតូមី បានផ្តល់ ទឹកប្រាក់ចំនួន $400,000 ដល់សាកលវិទ្យាល័យ អន្តរជាតិ ហ្សាការតា (JIU) សម្រាប់អាហារូបករណ៍ និស្សិត ក្រីក្រ នៅប្រទេសឥណ្ឌូនេស៊ី។ អាហារូបករណ៍ ទាំងនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បី បង់លើ ថ្លៃចូលរៀន ថ្លៃសិក្សា អន្តេវាសិកដ្ឋាន អាហារ និង ការចំណាយ លើសកម្មភាព សិស្សនិស្សិត JIU ថ្មី ចំនួន 30 នាក់ ដែលមកពី Compassion ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានជ្រើសរើស ជានិស្សិត អាហារូបករណ៍ របស់ក្រុមហ៊ុនអាតូមីដំបូង ក្នុងឆ្នាំ 2023។
ការបរិច្ចាគទឹកប្រាក់ចំនួន 3300លានវ៉ុនសម្រាប់ការបើកមន្ទីរពេទ្យ ព្រះយេស៊ូវ អាតូមី(PMC-Atomy)
ក្រុមហ៊ុនអាតូមី និងមន្ទីរពេទ្យព្រះយេស៊ូវ ចុនជូបានសហការណ៍គ្នាក្នុងការបង្កើតមន្ទីរពេទ្យ ព្រះយេស៊ូវ អាតូមី(PMC-Atomy) ដោយអាតូមីបានបរិច្ចាគទឹកប្រាក់ចំនួន3300លានវ៉ុនដល់មូលនិធិរបស់មន្ទីពេទ្យព្រះយេស៊ូវ។ តាមរយៈជំនួយនេះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនឹងអាចទទួលបាននូវសេវាកម្មសុខភាពកាន់តែល្អប្រសើរ។
ការបរិច្ចាគទឹកប្រាក់បន្ថែមចំនួន 2100លានវ៉ុនដល់អង្គការPMCIកម្ពុជា សម្រាប់សេវាកម្មសុខភាពចល័ត
អង្គការPMCIជាអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើសកម្មភាពក្នុងការផ្ដល់សេវាកម្មសុខភាពនៅក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។ អាតូមីក៏បានចាប់ផ្ដើមក្នុងការផ្ដល់ជំនួយសម្រាប់សេវាកម្មសុខភាពចល័តនៅកម្ពុជាដល់អង្គការPMCIកម្ពុជាក្នុងឆ្នាំ2020ផងដែរ ហើយការបរិច្ចាគទឹកប្រាក់បន្ថែមចំនួន 2100លានវ៉ុននេះនឹងបង្កើនជួយដល់ការបង្កើនសមត្ថភាពរបស់គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាបន្ថែមនូវបរិក្ខាវិជ្ជសាស្ត្របន្ថែមទៀតផងដែរ។
បរិច្ចាគសម្រាប់ទិញរថយន្តដឹកជនពិការនៅស្រុកសេជុងចំនួន2រយលានវ៉ុន
ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ជនពិការនៅស្រុកសេជុងអាតូមីបានបរិច្ចាគថវិការចំនួន2រយលានវ៉ុន។ តាមរយៈការបរិច្ចាគនេះជនពិការនឹងទទួលបានសេវាកម្មធ្វើដំណើរដែលមានបំពាក់បរិក្ខាដែលអាចឱ្យរទះឡើងចុះបានុំ។
បិច្ចាគទឹកប្រាក់14ពាន់លានវ៉ុនដល់ខំផេសិនកូរ៉េ
អាតូមីបានធ្វើការបរិច្ចាគទឺកប្រាក់ចំនួន14ពាន់លានវ៉ុនដល់អង្គការខំផេសិនដើម្បីជួយដល់កុមារដែលងាយរងគ្រោះទូទាំងពិភពលោក ក្នុងនោះមានដូចជាកុមារដែលរងគ្រោះដោយជម្ងឺកូរី19 សង្គ្រាមស៊ីវិល គ្រោះរញ្ជួយដីដែលរស់នៅក្នុងទ្វីបអាស៊ី អាហ្វ្រិច អាមេរិចខាងត្បូង ល ។
ការផ្ដល់ជំនួយសង្គ្រោះសម្រាប់គ្រោះមន្តរាយភ្លើងឆេះព្រៃនៅតំបន់អ៊ូលជីន សាំឆុក100លានវ៉ុន
ទឹកប្រាក់ចំនួន100លានវ៉ុនត្រូវបានផ្ដល់ជាជំនួយសម្រាប់សង្គ្រោះសម្រាប់គ្រោះមន្តរាយភ្លើងឆេះព្រៃនៅតំបន់អ៊ូលជីន សាំឆុក100លានវ៉ុន។ ជំនួយនេះត្រូវបានយកទៅប្រើសម្រាប់ការស្ដារឡើយវិញនូវការខូចខាតទាំងឡាយ។
ពិធីសម្ពោធសមាគមន៍អ្នកស្ម័គចិត្តយ៉ាំងលីដ័រក្លឹប
ពិធីសម្ពោធសមាគមន៍អ្នកស្ម័គចិត្តយ៉ាំងលីដ័រក្លឹបអាតូមីដែលមានអាយុ20~30បានប្រព្រឹត្តិទៅដែលរៀបចំឡើងរួមជាមួយក្រុមហ៊ុនសហការណ៍ដែលនឹងត្រូវធ្វើសកម្មភាពស្ម័គចិត្តនៅលើ8តំបន់ផ្សេងគ្នា។
ការបរិច្ចាគថវិការ3រយលានវ៉ុនក្នុងការធ្វើគីមឈី និងទិញធ្យូងថ្មចែកប្រជាជន
អាតូមីតែងតែចូលរួមជាប្រចាំក្នុងការចែកធ្យូងថ្ម និងគីមឈីជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំនេះអាតូមីបានបរិច្ចាគថវិការដើម្បីចែកគីមឈី2000កេខ និងធ្យូងថ3ម៉ឺនដុំដល់ប្រជាជនក្រីក្រនៅក្នុងស្រុកកុងជូ និងតំបន់ផ្សេងទៀតចំនួន10ទីតាំង។
ការបរិច្ចាគ10លានដុល្លារសម្រាបជួយកុមារកុំផេសិន
អាតូមីបានបរិច្ចាគប្រាក់ចំនួន10លានដុល្លារដល់កុំផេសិនកូរ៉េដើម្បីជួយដល់កុមារដែលខ្វះការថែទាំនៅជំវិញពិភពលោក។ តាមរយៈការបរិច្ចាគនេះយើងសង្ឃឹមថាកុមារដែលគ្មានក្ដីសុបិន្តព្រោះតែជីវភាពនឹងប្រែជាមានសុបិន្តឡ់ងវិញគ្រប់ៗគ្នា។
ការបរិច្ចាកម៉ាសការពារចំនួន3លានសន្លឹកប្រជាជនក្រីក្រ
អាតូមីបានឧបត្ថម្ភដល់ដល់កាកបាទក្រហមប្រចាំខេត្តឈុងណាំដើម្បីជួយដល់ប្រជាជនក្រីក្រក្នុងគ្រាលំបាកដោសារមេរោគកូវីដ19។
ការបរិច្ចាគដើម្បីជួយសង្គមដល់ស្រុកឆុនអានជាទឹកប្រាក់ចំនួន5ម៉ឺនដុល្លារ
អាតូមីបានធ្វើការឧបត្ថម្ភដើម្បីជួយដល់សង្គមនៅស្រុកឆុនអានសម្រាប់ការជួយដល់ពលរដ្ឋក្រីក្រក្នុងតំបន់ជាទឹកប្រាក់5ម៉ឺនដុល្លារ។
ការឧបត្ថម្ភជារថយន្តដឹកទំនិញបំពាក់ឧបករណ៍ក្លាសេដល់ស្រុកកុងជូ
ដោយសារតែរថយន្តដឹកទំនិញបំពាក់ឧបករណ៍ក្លាសេរសំរាប់ដឹកជញ្ជូនចំណីអាហារសម្រាប់កុមារ និងចាជរាគ្មានទីពឹងរបស់ស្រុកកុងជូត្រូវបានរងអគ្គីភ័យទាំងស្រុងកាលពីខែមិថុនាកន្លងដូចនេះអាតូមីបានឧបត្ថម្ភជារថយន្តដឹកទំនិញបំពាក់ឧបករណ៍ក្លាសេដល់ស្រុកកុងជូ។
ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ «បោកគក់រីករាយ»
អាតូមីបានបរិច្ចាគម៉ាស៊ីនបោកគក់និងម៉ាស៊ីនសម្ងួតដើម្បីដំណើរការគម្រោង «បោកគក់រីករាយ» កក្នុងគោលដៅបង្កើតភាពល្អប្រសើររបស់ស្ត្រីនៅស្រុកកុងជូ។ តាមរយៈកិច្ចសហប្រតិបត្តិការមួយនេះយើងរំពឹងថានឹងជួយលើកកំពស់ដល់ទំនាក់ទំនងរវាងសហគមន៍ និងស្រ្តីក្នុងតំបន់។
ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីជួយដល់កុមារក្រីក្រនៅស្រុកអាន់សុង
តាមរយៈការចុះកច្ចព្រមព្រាងនេះអាតូមីនឹងបរិច្ចាគដើម្បីជួយដល់កុមារក្រីក្រដែលរស់នៅក្នុងស្រុកអាន់សុងជាទឹកប្រាក់ចំនួន10ម៉ឺនដុល្លារក្នុងមួយឆ្នាំរយៈពេលបីឆ្នាំ។ ហើយទឹកប្រាក់នេះនឹងចែកទៅដល់កុមារក្រីក្រចំនួន261នាក់ដែលនឹងទទួល
បរិច្ចាគដើម្បីឧបត្ថម្ភអាហារកញ្ចប់សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកក្រីក្រ
អាតូមីបានចូលរួមក្នុងការងារសប្បុរសធម៌ដើម្បីជួយជាអាហារកញ្ចប់សម្រាប់ម្ចាស់អជីវកម្មខ្នាតូ និងជនក្រីក្រដែលជួបការលំបាកដោយសារតែវិប្បត្តិកូវិត19 កាលពីខែមេសា និងខែឧសភាក្នុងទំហំទឹកប្រាក់15ម៉ឺនដុល្លារ។
រិច្ចាកដើម្បីជួយជនពិការ និងប្រជាជនក្នុងសហគមន៍ចំនួន10ម៉ឺនដុល្លារ
អាតូមីបានចូលរួក្នុងមូលនិធិដើម្បីជួយដល់ជនពិការ និងប្រជាជនក្នុងសហគមន៍នៃស្រុកកុងជូចំនួន10ម៉ឺនដុល្លារ ដែលជាចំណែកមួយក្នុងការពង្រីកបការចែកនំប៉័ងដែលជាគម្រោងដែលអាតូមីធ្លាប់មានតំាងពិមុនមក។
ពិធីផ្តល់អំណោយរថយន្តក្រុងពេទ្យចល័តដល់កម្ពុជា
អាតូមីបានផ្តល់អំណោយរថយន្តក្រុងសុខាភិបាលចល័តដើម្បីគាំទ្រសេវាថែទាំសុខភាពជូនប្រជាជនកម្ពុជា។ពួកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ជូនទឹកប្រាក់ ៥០០លានវ៉ុនជារៀងរាល់ឆ្នាំសំរាប់រយះពេល១០ឆ្នាំ ក្នុងការដំណើរការឡានក្រុងសុខាភិបាលចល័តនេះ។ ក្នុងខែមេសា ឆ្នាំ២០២១ ឡានក្រុងសុខាភិបាលចល័តនេះនឹងទៅដល់ប្រទេសកម្ពុជា ហើយផ្តល់សេវាថែទាំសុខភាពជូនប្រជាជនកម្ពុជា។
ជំនួយសម្រាប់អនិតិជន(យុវត្តី)មានបុត្រ
ទឹកប្រាក់ចំនួនា200លានវ៉ុនត្រូវបានប្រគល់ទៅឱ្យមូលនិធិលីងខ័រកាលពីថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021ក្នុងគោលដៅលើកកំពស់ដល់ជីវភាពដល់អនិតិជន(យុវត្តី)មានបុត្រ។
ការឧបត្ថម្ភសំភារៈសម្រាប់ជនងាយរងគ្រោះក្នុងស្រុកសេជុង
សំភារៈគិតជាទឹកប្រាក់89លានវ៉ុនត្រូវបានប្រគល់ជូនដើម្បីឧបត្ថម្ភដល់ជនងាយរងគ្រោះក្នុងស្រុកសេជុងនាឱកាសបុណ្យចូលឆ្នាំថ្មីកូរ៉េ។
ជួយដល់យុទ្ធនាការសង្គ្រោះកុមារ DO THE DREAM ចំនួនទឹកប្រាក់320លានវ៉ុន
ជំនួយ DO THE DREAM កាលពីឆ្នាំកន្លងទៅចំណី320លានវ៉ុនត្រូវបានប្រគល់ដើម្បីយុទ្ធនាការសង្គ្រោះកុមារ ជំនួយនេះនឹងត្រូវយកទៅជួយកុមារដែលមានជង្ងឺមហារីកនៅក្នុងប្រទេសកូរ៉េ។
ការជួយឧបត្ថម1 ប៊ីលានវ៉ុនដើម្បីជួសជុលការខូចខាត់ដោយភ្លៀង
អាតូមីបានឧបត្ថម1 ប៊ីលានវ៉ុនទៅដល់ទ្រូងសហគមន៍នៃប្រទេសកូរ៉េដើម្បីជួយជួសជុលតំបន់រង់គ្រោះដោយទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។
ការឧបត្ថមជំនួយជួយសងគ្រោះក្មេងៗសំរាប់ផុស-CPS យុវជន និង កុមារដែលរងគ្រោះដោយការបំពានផ្លូវភេទ
ការឧបត្ថមសំរាប់ការសាងសងមន្ទីរពេទ្យស្តារនីតិសម្បទារបស់កុមារនៃមន្ទីរពេទ្យយេស៊ូនៅជឺនជូ
ពិធីបរិច្ចាគសម្រាប់ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាកុមារត្រូវបានធ្វើឡើងក្នុងអាតូមីផាកនៅស្រុកកុងជូក្រោយអធិបតេយ្យភាពលោកអគ្គនាយកបាក់់ ហាន់ហ្គីល និងលោកគីម ឆុលសឹងដោយធ្វើការផ្ដល់ថវិការជំនួយ2700លានវ៉ុន សម្រាប់ការបង្កើតមន្ទីរពេទ្យស្តារនីតិសម្បទាសម្រាប់កុមារពិការដែលនឹងមាន ៤ ជាន់ពីដី និងមួយជាន់នៅក្រោមដី។
ការឧបត្ថម្ភសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ19
ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរោគកូវីដ19អាតូមីបានបរិច្ចាគទឹករ៉ែបាតសមុទ្រអាតូមី និងទឹកក្រូចស្រស់ដល់តំបន់ដេគូ និងក្យុងប៊ុកនៅថ្ងៃទី6 ខែមិនា ឆ្នាំ2020គិតជាទឹកប្រាក់150លានវ៉ុន ហើយកាលពីខែកុម្ភៈអាតូមីក៏បានបរិច្ចាគទឹកប្រាក់ចំនួន100លានវ៉ុនសម្រាប់មូលនិធិជួយសង្គមក្នុងតំបន់ដេគូផងដែរ។
ការឧបត្ថម្ភដល់មន្ទីពេទ្យកូរ៉េ
ការចុះអនុសារណៈយោគយល់រវាងក្រុមហអាតូមី និងមន្ទីរពេទ្យយេស៊ូបានធ្វើឡើងនៅថ្ងៃទី26 ខែមិនា ឆ្នាំ2020 ក្រោយការចូលរួមរបស់លោគអគ្គនាយកបាក់ ហាន់ហ្គីល និងលោកប្រធាននៃមន្ទីរពេទ្យក្នុងសារៈមន្ទីវិជ្ជសាស្ត្រនៃមន្ទីរពេទ្យយេស៊ូ។ អត្ថន័យទូទៅនៃអនុសារណៈនោះរួមមាន ▲ការបណ្ដុះបណ្ដាលផ្នែកសុខាភិបាល និងបង្កើតគោលការណ៍ព្រមទាំងការចូលរួមសកម្មភាពសាធារណៈ▲ការគ្រប់គ្រងបរិក្ខាវិជ្ជសាស្ត្រ និងចំនេះដឹងក្នុងការស្ម័គចិត្តព្រមទាំងការចែករំលែកបច្ចេកទេស ▲ការចូលរួមលើផ្នែកធនធានមនុស្ស សំភារៈ និងឯកសារបណ្ដុះបណ្ដាលផងដែរ។ ក្នុងឱកាសនោះផងដែរលោកអគ្គនាយកបានក់ហាន់ហ្គីលបានបរិច្ចារបន្ថែមចំនួន100លានវ៉ុនក្នុងន័យអបអរសារទរសម្រាប់ភាពរីចម្រើនលើអនុសារណៈមួយនេះ។
ការផ្ដល់អាហារូបករដល់មូលនិធិដើម្បីបុគ្គលឆ្នើមនៅតំបន់អ៊ីនឆុន
នៅក្នុងកម្មវិធី អ៊ីនឆុនMICE Fiesta នាថ្ងៃទី29 ខែវិច្ឆិកា អាតូមីបានបរិច្ចាគទឹកប្រាក់100លានវ៉ុនសម្រាប់មូលនិធិអាហាររូបរករណ៍អភិវឌ្ឍន៍ធនធានមនុស្សអ៊ីនឆុន ហើយទឹកប្រាក់នេះត្រូវប្រើសម្រាប់និសិតពេទ្យដែលកំពុងសិក្សានៅសកលវិទ្យាល័យវិជ្ជសាស្ត្រអ៊ីនឆុនចំនួន100នាក់ដែលក្នុងនោះម្នាក់ទទួលបាន1លានវ៉ុន។
មូលនិធិណែនាំពីម្ចាស់ជំនួយសម្រាប់ម្ដាយចិញ្ចឹមកូនតែម្នាក់ឯង(MOM)
នៅខែមិថុនា ឆ្នាំ 2019 អាតូមីបានបរិច្ចាគទឹកប្រាក់ 10 ប៊ីលានវ៉ុនដល់ទ្រូងសហគមន៍នៃប្រទេសកូរ៉េដើម្បីជួយគាំទ្រដល់ម្ដាយចិញ្ចឹមកូនតែម្នាក់ឯង។ ការបរិច្ចាគនេះនឹងត្រូវបានប្រើប្រាស់ជាមូលនិធិណែនាំពីម្ចាស់ជំនួយកូរ៉េលើកទីបួន។ មូលនិធិណែនាំពីម្ចាស់ជំនួយអនុញ្ញាតឲ្យម្ចាស់ជំនួយមានការនិយាយដោយផ្ទាល់នៅក្នុងប្រតិបត្តិការមូលនិធិ— នេះជៀសវាងបញ្ហាប្រឈមជាមួយនឹងការចាប់ផ្ដើមមូលនិធិសប្បុរសធម៌ឯករាជ្យ។ តាមរយៈប្រព័ន្ធបរិច្ចាគនេះ មូលនិធិទាំងអស់ត្រូវបានប្រើប្រាស់ក្នុងថ្លៃចំណាយប្រតិបត្តិការសម្រាប់គម្រោង ខណៈដែលកាត់បន្ថយថ្លៃចំណាយដែលមិនចាំបាច់ (ឧ. ការចំណាយបុគ្គលិក)។ គំរូនេះក៏អនុញ្ញាតឲ្យម្ចាស់ជំនួយប្រើប្រាស់ភាពរឹងមាំពេញលេញរបស់ទ្រូងសហគមន៍នៃប្រទេសកូរ៉េផងដែរ។ ក្រុមហ៊ុន Atomy គ្រោងនឹងបង្កើតប្រព័ន្ធគាំទ្រដែលបានរៀបចំដើម្បីជួយម្ដាយចិញ្ចឹមកូនតែម្នាក់ឯងឲ្យមានឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ដើម្បីឲ្យពួកគេអាចកំណត់គោលដៅ និងធ្វើតាមក្ដីសុបិន្តរបស់ពួកគេបាន។
ការរត់ប្រណាំងរបស់ក្រុមហ៊ុន Atomy
ការរត់ប្រណាំងរបស់ក្រុមហ៊ុន Atomy ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហ្គុងជូ ខេត្តជុងណាម ដែលមានទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Atomy។ មនុស្សប្រមាណ 7,000 នាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដែលមានវគ្គរត់ម៉ារ៉ាតុង 5K និង 10K។ ទឹកប្រាក់ដែលទទួលបានចំនួន 500 លានវ៉ុន ពីការលក់ឈុតរត់ប្រណាំងរបស់ក្រុមហ៊ុន Atomy និង ស្តង់លក់អាហារត្រូវបានបរិច្ចាគជារៀងរាល់ឆ្នាំដល់ទ្រូងសហគមន៍នៃប្រទេសកូរ៉េ មូលនិធិវប្បធម៌ឈុងណាម និងដល់តំបន់ផ្សេងៗទៀតដែលសិក្ខាសិលាអំពីភាពជោគជ័យរបស់អាតូមីត្រូវបានធ្វើឡើង។ ក្រុមហ៊ុន Atomy នឹងបន្ដត្រួសត្រាយផ្លូវសម្រាប់វប្បធម៌ចែករំលែកដែលមានសុខភាពល្អតាមរយៈការរត់ប្រណាំងរបស់ក្រុមហ៊ុន Atomy ដែលបុគ្គលិក សមាជិក និងក្រុមហ៊ុនដៃគូរបស់ក្រុមហ៊ុន Atomy អាចចូលរួមជាមួយគ្នាបាន។
កញ្ចប់ថែទាំដល់មន្ត្រីយោធា
នៅថ្ងៃទី 18 ខែធ្នូ អាតូមីបានចែកចាយកញ្ចប់ថែទាំដល់មន្ត្រីយោធាដែលខិតខំបំពេញការងារធានាការពារជាតិរបស់យើង។ ក្រុមហ៊ុន Atomy បានមកធ្វើទស្សនកិច្ចនៅអង្គភាពកងពលតូចថ្មើរជើងលេខ 11 ដើម្បីផ្ដល់ការលើកទឹកចិត្ត ហើយយើងបានចែកចាយផលិតផលរបស់ក្រុមហ៊ុន Atomy ដែលមានតម្លៃ 20 លានវ៉ុន។
ការចែករំលែកសម្ភារផ្គត់ផ្គង់ប្រចាំថ្ងៃនៃថ្ងៃបុណ្យជូសុកនៅសហគមន៍មូលដ្ឋាន។
នៅថ្ងៃទី 21 ខែកញ្ញា អាតូមីបានចែកចាយផលិតផលដែលមានតម្លៃ 35,763,00 លានវ៉ុន រួមទាំងមីរ៉ាមែន 600 ប្រអប់ ម្សៅតែបៃតងសម្រកទម្ងន់ 600 កញ្ចប់ ក្រដាសអនាម័យអាតូមី 2,400 ឈុត ក្នុងអំឡុងព្រឹត្តិការណ៍ដែលមានឈ្មោះថា “ការចែករំលែកសម្ភារផ្គត់ផ្គង់ប្រចាំថ្ងៃនៃថ្ងៃបុណ្យជូសុកនៅសហគមន៍មូលដ្ឋាន”។ អំណោយរបស់ក្រុមហ៊ុន Atomy ត្រូវបានចែកចាយស្មើៗគ្នាក្នុងចំណោមអង្គការ 25 និងគ្រួសារដែលមានប្រាក់ចំណូលទាបនៅក្នុងស្រុកចំនួន 16 នៃទីក្រុងហ្គុងជូ។
អាវសម្រាប់រដូវក្ដៅ
នៅថ្ងៃទី 27 ខែមិថុនា ក្រុមហ៊ុន Atomy បានបរិច្ចាគអាវទ្រនាប់បុរសដែលមានតម្លៃ 360 លានវ៉ុន ដល់មជ្ឈមណ្ឌលសុខុមាលភាពមនុស្សចាស់ចំនួន 15 នៅខេត្តឈុងឈឹងខាងត្បូង។ អាវនេះត្រូវបានផ្ដល់ជូនទៅមនុស្សចាស់ដែលមានប្រាក់ចំណូលទាប 30,100 នាក់ក្នុងការរៀបចំសម្រាប់រដូវក្ដៅដោយសង្ឈឹមថានឹងជួយពួកគេទប់ទល់នឹងកំដៅបាន។
ការចែករំលែកសម្ភារផ្គត់ផ្គង់ប្រចាំថ្ងៃសម្រាប់ថ្ងៃឈប់សម្រាក
អាតូមីបានបរិច្ចាគសម្ភារផ្គត់ផ្គង់ប្រចាំថ្ងៃដែលមានតម្លៃ 51 លានវ៉ុន ដល់សមាជិកដែលជួបការលំបាកនៅទីក្រុងហ្គុងជូក្នុងអំឡុងថ្ងៃឈប់សម្រាកឈូសុកនៅឆ្នាំ 2015។ ដើម្បីបន្ដសន្ទុះនេះ អាតូមីបានបរិច្ចាគទឹកប្រាក់ 52 លានវ៉ុន ដល់ទីក្រុងហ្គុងជូ និង 17 លានវ៉ុនដល់ស្រុកបឿនហ្គុន និងស្រុកជូឈីវ៉ុនអ៊ីបក្នុងទីក្រុងសេជុងស៊ីនៅឆ្នាំ 2016។
ការបរិច្ចាគដល់កុមារដែលមានជំងីមហារីក
ក្រុមហ៊ុន Atomy បានបរិច្ចាគទឹកប្រាក់ 30 លានវ៉ុនដល់កុមារដែលរងគ្រោះពីជំងឺមហារីកឈាម និងទម្រង់មហារីកផ្សេងៗទៀត។
គម្រោងចែករំលែកនំកូម៉ាហ្គុងជូ
ក្រុមហ៊ុន Atomy បានចុះកិច្ចព្រមព្រាងជាមួយទីក្រុងហ្គុងជូ ដើម្បីផ្ដល់ជូននំដល់កុមារដែលមកពីគ្រួសារមានប្រាក់ចំណូលទាប។ ក្រុមហ៊ុន Atomy បានផ្ដល់មូលនិធិសាងសង់ហាងនំ ក៏ដូចជាថ្លៃចំណាយប្រតិបត្តិការសម្រាប់គម្រោងនេះផងដែរ។
មូលនិធិអាហារូបករណ៍បេះដូងមួយទីក្រុងហ្គុងជូ
នៅឆ្នាំ 2014 អាតូមីបានបរិច្ចាគទឹកប្រាក់ 25 លានវ៉ុន ដើម្បីជួយសិស្សដែលខិតខំ សិក្សាដែលមានភាពលំបាកផ្នែកហិរញ្ញវត្ថុ។ នៅឆ្នាំ 2016 ក្រុមហ៊ុន Atomy បានបរិច្ចាគទឹកប្រាក់ 50 លានវ៉ុន ក្នុងមូលនិធិអាហារូបករណ៍៍ដោយក្ដីសង្ឃឹមថានឹងបង្កើនអ្នកដឹកនាំនាពេលអនាគតនៃទីក្រុងហ្គុងជូ។
មូលនិធិសង្គ្រោះសម្រាប់គ្រោះរញ្ជួយដីនៅអេក្វាទ័រ
ក្រុមហ៊ុន Atomy បានបរិច្ចាគទឹកប្រាក់ 20 លានវ៉ុន ក្នុងជំនួយសង្គ្រោះសម្រាប់គ្រោះរញ្ជួយដីនៅអេក្វាទ័រ។ យើងសង្ឃឹមថាការបរិច្ចាគតិចតួចនេះចូលរួមចំណែកក្នុងការស្ដារការខូចខាតនៅអេក្វាទ័រ។
ឧបករណ៍ពន្លត់អគ្គិសភ័យ 200 គ្រឿងសម្រាប់ស្ថានីយ៍ពន្លត់អគ្គិសភ័យហ្គុងជូ
នៅឆ្នាំ 2016 ក្រុមហ៊ុន Atomy បានបរិច្ចាគឧបករណ៍ពន្លត់អគ្គីសភ័យ 200 គ្រឿងដែលមានចំនួនកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ការគាំទ្រសម្រាប់មន្ទីរពេទ្យភ្នែកស៊ីលួម
ក្រុមហ៊ុន Atomy បានគាំទ្រសកម្មភាពបេសកកម្មវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យភ្នែកស៊ីលួមសម្រាប់ជនក្រីក្រនៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេសចាប់តាំងពីឆ្នាំ 2016 មកម៉្លេះ។ មន្ទីរពេទ្យភ្នែកស៊ីលួមគឺជាមន្ទីរពេទ្យគ្រិស្តបរិស័ទដែលមានឯកទេសខាងជំងឺភ្នែក ដែលផ្ដល់ការព្យាបាលភ្នែកឥតគិតថ្លៃ និងគាំទ្រដល់ការវះកាត់ព្យាបាលភ្នែកសម្រាប់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប។ មន្ទីរពេទ្យនេះក៏ដំណើរការគម្រោងព្យាបាលភ្នែកចល័តឥតគិតថ្លៃនៅក្នុងប្រទេសជិតខាងដែលក្រីក្រផងដែរ។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ 1986 មន្ទីរពេទ្យនេះបានការពារការបាត់បង់ការមើលឃើញសម្រាប់អ្នកជំងឺជាង 1 លាននាក់ដោយផ្ដល់ជូនការព្យាបាលភ្នែកឥតគិតថ្លៃ និងបានជួយអ្នកជំងឺប្រមាណ 35,000 នាក់ឲ្យមើលឃើញឡើងវិញ។ ការគាំទ្រ និងភាពជាដៃគូ សមាជិក និងបុគ្គលិកអាតូមីបានរៃអង្គាសប្រាក់ចំនួន 160 លានវ៉ុន តាមរយៈ សកម្មភាពផ្សេងៗ រួមទាំងផ្សារជជុះចែករំលែកក្ដីស្រឡាញ់ ដើម្បីជួយគាំទ្រការវះកាត់ព្យាបាលភ្នែក និងការចំណាយព្យាបាល។ សូមអរគុណចំពោះការបរិច្ចាគក្នុងឆ្នាំ 2016 និង 2017 ដែលជួយឲ្យអ្នកជំងឺចំនួន 300 នាក់បានជាសះស្បើយមើលឃើញឡើងវិញ។ ដោយសារប្រាក់ចំនួន 30 លានវ៉ុន នៃការបរិច្ចាគត្រូវបានរៃអង្គាសដោយផ្ទាល់ដោយក្លឹបថ្នាក់ដឹកនាំរាជរង្សរបស់ក្រុមហ៊ុន Atomy (160 លានវ៉ុន) គម្រោងនេះជាគម្រោងមួយដែលយើងមានមោទនភាពក្រៃលែង (160 លានវ៉ុន) អាតូមីបានចុះកិច្ចព្រមព្រាងភាពជាដៃគូជាមួយមន្ទីរពេទ្យភ្នែកស៊ីលួម ហើយទឹកប្រាក់ចំនួន 1 ប៊ីលានវ៉ុនត្រូវបានបរិច្ចាគដើម្បីសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវសិក្សា។ មជ្ឈមណ្ឌលនេះនឹងសិក្សាអំពីជំងឺដែលមិនអាចព្យាបាលបាននាពេលបច្ចុប្បន្ន។ ការស្រាវជ្រាវសម្រាប់ជំងឺសរសៃប្រសាទអុបទិក ភាពចុះខ្សោយនៃកែវភ្នែក ភាពស្រអាប់នៃកញ្ចក់ភ្នែក និងជំងឺរលាកខ្នែងពោះវៀននឹងត្រូវបានធ្វើឡើងផងដែរ (1 ប៊ីលានវ៉ុន) អាតូមីគ្រោងនឹងបរិច្ចាគទឹកប្រាក់ 100 លានវ៉ុន ក្នុងមួយឆ្នាំដល់មន្ទីរពេទ្យភ្នែកស៊ីលួមក្នុងរយៈពេល 10 ឆ្នាំ ដែលមានទឹកប្រាក់សរុបចំនួន 1 ប៊ីលានវ៉ុន ដែលនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រការវះកាត់ព្យាបាលភ្នែក និងការចំណាយព្យាបាល (1 ប៊ីលានវ៉ុន) តាមរយៈភាពជាដៃគូនេះ សមាជិកអាតូមីនឹងទទួលបានអត្ថប្រយោជន៍ រួមទាំងការចូលប្រើប្រាស់ប្រព័ន្ធកក់ទុកផ្ដាច់មុខរបស់មន្ទីរពេទ្យផងដែរ។ ដោយសារអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅស៊ីលួមធ្វើការដើម្បីជួយឲ្យជនពិការភ្នែកមើលឃើញឡើងវិញ អាតូមីនឹងបន្ដចែករំលែកសេចក្ដីស្រឡាញ់របស់យើង ដើម្បីឲ្យអ្នកផ្សេងៗទៀតទទួលបានសេចក្ដីស្រឡាញ់របស់ព្រះ។
ការកក់ និងពិគ្រោះយោបល់សម្រាប់សមាជិកអាតូមី៖ 02-2650-0780
[គេហទំព័រមន្ទីរពេទ្យស៊ីលួម]
http://siloam.co.kr/
ផ្សារជជុះចែករំលែកក្ដីស្រឡាញ់
ផ្សារជជុះចែករំលែកក្ដីស្រឡាញ់របស់អាតូមីត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2016 មក ហើយវាបានធ្វើឡើងនៅទីស្នាក់ការកណ្ដាល និងមជ្ឈមណ្ឌលអប់រំដែលមានបំណងចូលរួម។ យើងបានបរិច្ចាគមូលនិធិដែលបានរៃអង្គាសដល់សប្បុរសធម៌ផ្សេងៗ រួមទាំងទ្រូងសហគមន៍នៃប្រទេសកូរ៉េ មន្ទីរពេទ្យភ្នែកស៊ីលួម និងក្រុមចែករំលែកអេសអូអេសតាមរយៈប្រព័ន្ធផ្គូរផ្គងការបរិច្ចាគ1:1។ ពីឆ្នាំ 2016 ដល់ 2018 ទឹកប្រាក់សរុបចំនួន470 លានវ៉ុន ត្រូវបានរៃអង្គាស និង បរិច្ចាគ។ សម្ភារជាច្រើនមុខដូចជា សម្ភារប្រើប្រាស់ក្នុងគេហដ្ឋាន សម្ភារផ្គត់ផ្គង់វេជ្ជសាស្ត្រ គ្រឿងសំអាង សៀវភៅ និងគ្រឿងអេឡិចត្រូនិចត្រូវបានបរិច្ចាគដោយសមាជិក និងបុគ្គលិកអាតូមី ដែលក៏ជួយរៀបចំ និងចំអិនម្ហូបអាហារដើម្បីលក់ផងដែរ។ សមាជិកអាតូមី និងពលរដ្ឋរស់នៅក្បែរៗមកជួបជុំគ្នានៅផ្សារជជុះចែករំលែកនៃក្ដីស្រឡាញ់របស់យើងទូទាំងប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដែលជាកន្លែងផ្ដល់ភាពកក់ក្ដៅ។
ការចែករំលែកអាហារនៅតំបន់ហ្គុងជូ
អាតូមីបានរៀបចំព្រឹត្តិការណ៍ចែករំលែកសហគមន៍នៅសាលាក្រុងហ្គុងជូ។ អាហារដែលមានតម្លៃ 25 លានវ៉ុន ដូចជាបាយស និងកូនត្រីសាឌីនត្រូវបានផ្ដល់ជូនគ្រួសារក្រីក្រ 920 គ្រួសារ និង ដល់មជ្ឈមណ្ឌលកុមារក្នុងមូលដ្ឋានចំនួន 9។
មូលនិធិសង្គ្រោះសម្រាប់គ្រោះរញ្ជួយដីនៅនេប៉ាល់
អាតូមីបានបរិច្ចាគទឹកប្រាក់ចំនួន 20 លានវ៉ុន ក្នុងជំនួយសង្គ្រោះជនភៀសខ្លួននេប៉ាល់ដែលរងគ្រោះពីការខូចខាតដោយសារគ្រោះរញ្ជួយដី។
ការចែករំលែកក្ដីសង្ឃឹមឆ្នាំ 2015 ជាមួយអ្នកជិតខាងដែលក្រីក្រ
អាតូមីបានបរិច្ចាគទឹកប្រាក់ 50 លានវ៉ុន ដោយក្ដីសង្ឃឹមថា អ្នកជិតខាងរបស់យើងនឹងមានភាពកក់ក្ដៅក្នុងអំឡុងខែត្រជាក់បំផុតនៃឆ្នាំ។
ការផ្ដល់មូលនិធិសម្រាប់អគារសុខុមាលភាព មនុស្សចាស់
អាតូមីបានបរិច្ចាគទឹកប្រាក់ 120 លានវ៉ុន ដល់អគារសុខុមាលភាពមនុស្សចាស់ស្ថិតនៅទីក្រុងហ្គុងជូ។ ការបរិច្ចាគនេះបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់មនុស្សចាស់ក្នុងការទទួលបានការគាំទ្រផ្នែកវេជ្ជសាស្ត្រ និង សុខុមាលភាពវិជ្ជាជីវៈ។
ការផ្ដល់មូលនិធិសម្រាប់កុមារប្រទេសស៊ូដង់ភាគខាងត្បូង។
នេះគឺជាលើកទីពីរចាប់តាំងពីឆ្នាំ 2010 មក ដែលអាតូមីបានចូលរួមក្នុងការគាំទ្រគម្រោងសាងសង់សាលារៀនចំនួន 100 សម្រាប់កុមារប្រទេសស៊ូដង់ភាគខាងត្បូង។ ទោះបីនេះជាការរួមចំណែកតិចតួច យើងសង្ឃឹមថា ការបរិច្ចាគនេះនឹងជួយដល់ថ្លៃចំណាយសាងសង់សាលារៀនដើម្បីឲ្យកុមារអាចជាសះស្បើយពីរបួសនិងការឈឺចាប់នៃសង្គ្រាមស៊ីវិលឲ្យបានឆាប់រហ័សតាមតែអាចធ្វើបាន។
មូលនិធិសម្រាប់គ្រួសារពហុវប្បធម៌
ធនធានអប់រំសម្រាប់វិទ្យាល័យយ៉ុងមីយ៉ុង
អាតូមីបានយល់ព្រមទៅនឹងទំនាក់ទំនងបងប្អូនស្រីជាមួយវិទ្យាល័យហ្គុងជូ យ៉ុងមីយ៉ុង។ ដើម្បីអនុវត្តសេចក្ដីស្រឡាញ់របស់យើងចំពោះសហគមន៍ អាតូមីបានបរិច្ចាគធនធានអប់រំ ទូរទស្សន៍ទំហំ 50 អ៊ីញចំនួន 30 គ្រឿងដល់សាលារៀន។
មូលនិធិសម្រាប់គម្រោងបន្សុទ្ធទឹកនៅកម្ពុជា
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះនៃប្រទេសកម្ពុជាកំពុងធ្លាក់ខ្លួនឈឺដោយសារកង្វះទឹកស្អាតបរិភោគ។ អាតូមីបានបរិច្ចាគទឹកប្រាក់ចំនួន 100 លានវ៉ុន ដើម្បីជួយក្នុងការសង់អណ្ដូងទឹក និងសម្រាប់គម្រោងបន្សុទ្ធទឹក។
ការបរិច្ចាគម្សៅសាប៊ូ
អាតូមីបានបរិច្ចាគម្សៅសាប៊ូដល់អគារសុខុមាលភាពកុមារចំនួន 261 ទូទាំងទីក្រុង និងខេត្តចំនួន 15។ យើងសង្ឃឹមថាកុមារដែលចូលរួមជាមួយសមាគមសុខុមាលភាពកុមារនឹងទទួលបានអត្ថប្រយោជន៍ពីភាពចាំបាច់មូលដ្ឋាននេះ។
ការចែករំលែកដុំធ្យូងនៃក្ដីស្រឡាញ់
ព្រឹត្តិការណ៍ចែករំលែកដុំធ្យូងនៃក្ដីស្រឡាញ់ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2014 មក នៅតំបន់ផ្សេងៗជុំវិញប្រទេសកូរ៉េ រួមទាំងទីក្រុងហ្គុងជូដែលមានទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Atomy។ អ្នកស្ម័គ្រចិត្តប្រមាណ 300 នាក់រួមទាំងសមាជិកអាតូមី បុគ្គលិក និងអ្នកដទៃទៀតចូលរួមក្នុងសកម្មភាពចែករំលែកនេះ។ ធ្យូងថ្មសម្រាប់ឥន្ធនៈប្រមាណ 300,000 ដុំ ដែលមានតម្លៃ 190 លានវ៉ុន ត្រូវបានបរិច្ចាគជារៀងរាល់ឆ្នាំ។
ការធ្វើគីមឈីនៃក្ដីស្រឡាញ់
ចាប់តាំងពីឆ្នាំ 2011 មក ក្រុមហ៊ុន Atomy បានបរិច្ចាគគីមឈីដែលជាអាហារកូរ៉េក្នុងអំឡុងខែរងារដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងសមាជិកសង្គមដែលងាយរងគ្រោះ។ អ្វីដែលបានចាប់ផ្ដើមជាយុទ្ធនាការតូចមួយបានរីកលូតលាស់បន្ដិចម្ដងៗ ហើយឥឡូវគីមឈីចំនួន 21 តោនត្រូវបានដឹកជញ្ជូនទៅឲ្យគ្រួសារចំនួន 2,000 គ្រួសារជារៀងរាល់ឆ្នាំ (មានតម្លៃ 100 លានវ៉ុន). អ្នកស្ម័គ្រចិត្តប្រមាណ 300 នាក់រួមមានសមាជិករបស់ក្រុមហ៊ុន Atomy បុគ្គលិក និងអ្នកផ្សេងទៀតចូលរួមក្នុងព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ។