컨텐츠 바로가기 영역
주메뉴로 바로가기
본문으로 바로가기

ទំព័រព័ត៌មាន

គុណភាពកាន់តែខ្ពស់កាន់តែធូរថ្លៃ...អាថ៌កំបាំងនៃភាពរីកចម្រើនអាតូមី«ចំលណូល2រយពាន់លានរ៉ុន»
  • អ្នកសរសេរ강주리_global
  • កាលបរិច្ឆេទសរសេរ2022.09.06 14:32


គោលដៅគឺដើម្បីការរស់រានមានជីវិតរបស់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអតិថិជន និងដៃគូ... សង្កត់ធ្ងន់លើការចែករំលែកសម្រាប់ការគ្រប់គ្រងប្រកបដោយចីរភាព '  


សិក្ខាសាលាអំពីភាពជោគជ័យរបស់កក្រុមហ៊ុនអាតូមី ដែលបានធ្វើឡើងនៅថ្ងៃទី 19 ខែសីហា


"ក្រុមហ៊ុនលក់ផ្ទាល់ ក្រុមហ៊ុនអាតូមី បន្តសន្ទុះនៃកំណើនរបស់ខ្លួន។ នៅក្នុងខែមេសាឆ្នាំនេះ ទស្សនាវដ្ដីស្ដីពីការលក់ដោយផ្ទាល់នៅសហរដ្ឋអាមេរិក សារព័ត៌មានអំពីការលក់ដោយផ្ទាល់បានប្រកាសពីចំណាត់ថ្នាក់ការលក់ប្រចាំឆ្នាំ 2021 របស់ក្រុមហ៊ុនលក់ដោយផ្ទាល់សកល។ ក្នុងនោះ ក្រុមហ៊ុនអាតូមីជាប់ចំណាត់ថ្នាក់ទី 10 ដោយលក់បានចំនួន 1.83 ប៊ីលានដុល្លារ។ ក្នុងរយៈពេលត្រឹមតែ 13 ឆ្នាំ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ 2009 ក្រុមហ៊ុនអាតូមីបានលេចចេញជាក្រុមហ៊ុនលក់ដោយផ្ទាល់សកលមួយ។  


យោងតាមទិន្នន័យដែលបានបង្ហាញដោយសេវាត្រួតពិនិត្យហិរញ្ញវត្ថុ ការលក់ជារួមរបស់ក្រុមហ៊ុនអាតូមី កាលពីឆ្នាំមុនមានចំនួនសរុប 1.93 ទ្រីលានវ៉ុន។ ការលក់របស់ក្រុមហ៊ុនអាតូមី ក្នុងឆ្នាំ 2010 មានចំនួនប្រហែល 80.9 ប៊ីលានវ៉ុន។ គួរឱ្យភ្ញាក់ផ្អើលបំផុងនោះគឺ វាបានកើនឡើង 24 ដងក្នុងរយៈពេល 12 ឆ្នាំ។ នៅពេលបំប្លែងកំណើននេះទៅជាកំណើនប្រចាំឆ្នាំជាមធ្យម វាក្លាយទៅជាកំណើនប្រចាំឆ្នាំ 33.34%។ នេះជារឿងដ៏អស្ចារ្យដែលត្រូវកត់សម្គាល់ថាជាលទ្ធផលដែលសម្រេចបានចំពេលមានជំងឺរាតត្បាតកូវីដ-19 ដែលបានអូសបន្លាយតាំងពីឆ្នាំ 2020 មក។ យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ Deloitte

អត្រាកំណើននៃការលក់ជាមធ្យមរបស់ក្រុមហ៊ុនចែកចាយនៅទូទាំងពិភពលោកសម្រាប់រយៈពេលប្រាំឆ្នាំចុងក្រោយនេះនៅត្រឹមតែ 5% ប៉ុណ្ណោះ។


បន្ទាប់មកទៀត តើអ្វីដែលធ្វើឱ្យក្រុមហ៊ុនអាតូមីអាចសម្រេចបានលទ្ធផលបែបនេះ? មានចម្លើយតែមួយប៉ុណ្ណោះ។ "កាន់តែល្អ កាន់តែធូរថ្លៃ" មានវិធីជាច្រើនក្នុងការធ្វើអាជីវកម្មនៅក្នុងឧស្សាហកម្មចែកចាយ។ ហាងទំនិញ ផ្សារទំនើប ហាងលក់ទំនិញគ្រប់មុខ ហាងលក់ទំនិញតាមអ៊ីធើណេត សុទ្ធតែជាប្រភេទនៃឧស្សាហកម្មចែកចាយ។ ក្រុមហ៊ុនអាតូមី គឺជាក្រុមហ៊ុនមួយដែលលក់ដោយផ្ទាល់ដែល​ ការលក់ដោយផ្ទាល់មានចំណុចសំខាន់មួយ។ ទីស្នាក់ការកណ្តាល 'អាចជ្រើសរើសដោយផ្ទាល់' នូវផលិតផល។ ជាការពិតណាស់ អ្នកលក់រាយផ្សេងទៀតក៏ជ្រើសរើសផលិតផលផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវការប្រភេទមួយចំនួននៃ 'ការចាត់ថ្នាក់' ដែលមានន័យថា ដើម្បីលក់ផលិតផលល្អ ពួកគេត្រូវភ្ជាប់ទំនិញផ្សេងទៀតដើម្បីឱ្យអតិថិជនធម្មតាអាចមករកអ្នក។ ប៉ុន្តែ អ្នកមិនចាំបាច់ធ្វើដូច្នេះទេ ប្រសិនបើអ្នកជាអ្នកលក់ផ្ទាល់។ អ្នកគ្រាន់តែស្វែងរកផលិតផលល្អ ហើយលក់តែផលិតផលនោះទៅឱ្យអ្នកដែលត្រូវការប៉ុណ្ណោះ។  ការលក់នេះសាមញ្ញណាស់។


មានកម្លាំងជំរុញពីរនៅពីក្រោយការលូតលាស់របស់ក្រុមហ៊ុនអាតូមី។ មួយគឺជាអាហារសុខភាព 'HemoHIM' និងមួយទៀតគឺជាផលិតផលគ្រឿងសម្អាងហៅថា 'Absolute Selective Skincare'។ ក្រុមហ៊ុនអាតូមី បង្កើតការលក់ដ៏ធំដែលមានទឹកប្រាក់ចំនួន 370 ប៊ីលានវ៉ុនជារៀងរាល់ឆ្នាំទាំងក្នុងប្រទេស និងក្រៅប្រទេស ពី HemoHIM តែមួយមុខ។ ការលក់ Absolute Selective Skincare មានចំនួន 100 ប៊ីលានវ៉ុន។ ការលក់ប្រចាំឆ្នាំមានចំនួន 100 ប៊ីលានវ៉ុន គឺជាមាត្រដ្ឋានមួយ ដែលសូម្បីតែក្រុមហ៊ុនគ្រឿងសម្អាតខ្នាតមធ្យមក៏មិនអាចមានលទ្ធភាពធ្វើបានដែរ។ គោលការណ៍ 'ល្អជាង និងថោកជាង' ការសង្កត់ធ្ងន់របស់ក្រមហ៊ុនអាតូមី អាចយល់បានយ៉ាងងាយស្រួល ប្រសិនបើអ្នកក្រឡេកមើលសាច់រឿងនៃការលក់ HemoHim ដែលជាផលិតផលលេចធ្លោរបស់ក្រុមហ៊ុន។


HemoHIM គឺជាអាហារដែលបំពេញមុខងារសុខភាពដែលបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវថាមពលអាតូមិកកូរ៉េ។ HemoHIM ត្រូវបានលក់ដោយអ្នកចែកចាយជាច្រើន សូម្បីតែមុនពេលក្រុមហ៊ុនអាតូមី ចាប់ផ្តើមលក់ HemoHIM។ នៅពេលនោះ ប្រអប់ HemoHIM មួយប្រអប់ ដែលមាន 60 ថង់តូច លក់ក្នុងតម្លៃអតិបរមា 770,000 វ៉ុន។ ជាដំបូង ក្រុមហ៊ុនអាតូមី បានទម្លាក់តម្លៃយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ អាតូមីចាប់ផ្តើមលក់ក្នុងតម្លៃ 76,500 វ៉ុនក្នុងមួយប្រអប់ ដែលមាន 30 ថង់តូច។ ពេលប្តូរទៅជា 60 ថង់តូច គឺមានតម្លៃ 153,000 វ៉ុន។ វាមានតម្លៃទាបជាងពាក់កណ្តាលបើធៀបនឹងតម្លៃខ្ពស់បំផុត។ មិនត្រឹមតែបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែមនុស្សនៅជុំវិញស្ថាបនិក និងប្រធាន Park Han-gill បានហាមគាត់មិនឱ្យលក់ដោយនិយាយថា "តម្លៃនេះថោកពេក"។ ទោះជាយ៉ាងណាក៏ដោយ ប្រធាន Park បានជំរុញ ដោយនិយាយថា “ប្រសិនបើយើងលក់ក្នុងតម្លៃទាបល្មម ប្រាកដជាមានក្រុមហ៊ុនផ្សេងទៀតដែលលក់ផលិតផលនោះថោកជាង។ យើងត្រូវតែលក់វាឱ្យថោករហូតគ្មានអ្នកណាហ៊ានគិតថាលក់វាក្រោមតម្លៃដែលយើងលក់”។  


ក្រុមហ៊ុនអាតូមីបានបោះជំហានទៅមុខមួយជំហានទៀត។ នៅពេលដែលការលក់កើនឡើងដោយលក់វាក្នុងតម្លៃថោក នោះតម្លៃឯកតាធ្លាក់ចុះដោយសារអត្ថប្រយោជន៍នៃការផលិតក្នុងចំនួនដ៏ច្រើន នៅពេលដែលបរិមាណនៃការលក់កើនឡើង។ នៅពេលដែលតម្លៃឯកតាធ្លាក់ចុះ ក្រុមហ៊ុនអាតូមី បានបង្កើនចំនួនថង់តូច។ ដំបូង ពី 30 ទៅ 48 និងទៅ 54 បន្ទាប់មកទៅ 60 ថង់តូច។ សូម្បីតែប្រឈមមុខនឹងការឡើងថ្លៃ និងថ្លៃពលកម្មក៏ដោយ ក៏តម្លៃត្រូវបានកាត់បន្ថយពាក់កណ្តាល ទន្ទឹមនឹងនោះក៏រក្សាបាននូវគុណភាពដើម។ ជាលទ្ធផល HemoHIM បានក្លាយជាផលិតផលដ៏ល្បីមួយ ដែលលក់បានប្រហែល 4 លានប្រអប់ក្នុងមួយឆ្នាំ។


សសរស្តម្ភមួយផ្សេងទៀតដែលគាំទ្រការលក់របស់ក្រុមហ៊ុនអាតូមី គឺ Absolute Selective Skincare ('Absolute Skincare') ។ ផលិតផលនេះគឺជាគ្រឿងសម្អាងដំបូងគេដែលបានទទួលពានរង្វាន់ "Sejong the Great Award" ដែលជាពានរង្វាន់ប្រកាសនីយបត្រតក្តកម្មបច្ចេកវិទ្យាដ៏ធំរបស់ការិយាល័យកម្មសិទ្ធិបញ្ញានៃប្រទេសកូរ៉េ។ លើសពីនេះ វាក៏ទទួលបានពានរង្វាន់ IR52 Jang Young-sil Award និង “វិញ្ញាបនបត្រផលិតផលថ្មីដ៏ល្អឥតខ្ចោះ (NEP)” ផងដែរ។ វាគឺជា 'មកុដកំពូលបី' ដែលឧស្សាហកម្មនេះចង់បាន។ មកុដកំពូលបីនេះ បានមកពីបច្ចេកវិទ្យាដែលមានប្រកាសនីយបត្រតក្តកម្មមួយ ដែលមានឈ្មោះថា 'បច្ចេកវិទ្យារចនាប៉ិបទីតឯកទេសភ្ជាប់អ្នកទទួលកោសិកាស្បែក'។ Absolute Skincare ដែលប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រកាសនីយបត្រតក្តកម្មនេះ គឺផ្សំឡើងពីកត្តាបង្កើតកោសិការុក្ខជាតិមានតម្លៃថ្លៃ (EGF: Epiderma Growth Factor) វត្ថុធាតុដើម។ EGF គឺជាប្រូតេអ៊ីនដែលត្រូវបានផ្គត់ផ្គង់ពីឈាម ទឹកមាត់ និងញើស និងជួយឱ្យមុខរបួសនៅលើស្បែកជាសះស្បើយដោយធម្មជាតិដោយគ្មានស្លាកស្នាម។ ទោះជាយ៉ាងនេះក្តី តម្លៃត្រូវបានកំណត់ត្រឹម 198,000 វ៉ុន។ ដោយសារនេះជាឈុតមាន 6 មុខ តម្លៃជាមធ្យម គឺត្រឹមតែ 33,000 វ៉ុនក្នុងមួយឈុត។ វាគឺជាការបង្ហាញពីឆន្ទៈរបស់ក្រុមហ៊ុនអាតូមី ក្នុងការផ្តល់ឱ្យអតិថិជនធម្មតានូវផលិតផលដែលផលិតឡើង 'ល្អជាង ថោកជាង'។ ជាលទ្ធផល Absolute Skincare លក់បានជាង 100 ប៊ីលានវ៉ុននៅទូទាំងពិភពលោកដោយគ្មានសកម្មភាពទីផ្សារពិសេសណាមួយឡើយ។     




ការលក់របស់ក្រុមហ៊ុនអាតូមីនៅទូទាំងពិភពលោក (ឯកតា៖ 1 លានវ៉ុន)

ក្នុងស្រុកក្រៅប្រទេស

* ប្រភព៖ អាតូមី  


"មិនថាមានរឿងអ្វីទេ យើងមិនគួរបរាជ័យឡើង"


គឺប្រធាន Park ដែលបានបង្កើត និងមើលថែក្រុមហ៊ុនជាមួយនឹងគោលការណ៍មួយគឺ "ល្អជាង ថោកជាង" ។. ប្រធាន Park បានបោះជំហានដំបូងរបស់គាត់ចូលទៅក្នុងសង្គមក្នុងនាមជាបុគ្គលិកទីផ្សារឱ្យក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តមួយ។ គាត់បានធ្វើការនៅក្រុមហ៊ុននោះអស់រយៈពេលជាងមួយទសវត្សរ៍ ហើយបានរស់នៅជា "បុគ្គលិក"។ មូលហេតុដែលគាត់ក្លាយជាអ្នកជំនួញគឺនៅពេលដែលគាត់បានរៀនពីវិធីសាស្រ្តលក់ដែលហៅថា ទីផ្សារបណ្តាញ ពេលកំពុងធ្វើដំណើរបំពេញការងារអាជីវកម្មនៅប្រទេសអូស្ត្រាលី។ ប្រធាន Park បានពន្យល់ពីពេលវេលាដូចខាងក្រោម៖


"នៅទីបញ្ចប់ រាល់ផលិតផលត្រូវតែ 'លក់' ដើម្បីឱ្យមានគុណតម្លៃ។ នេះជាមូលហេតុដែលការលក់រាយមានសារៈសំខាន់។ ជាពិសេសនៅក្នុងទីផ្សារបណ្តាញ ផលិតផលអាចត្រូវបានលក់ក្នុងតម្លៃថោកដោយសារតែវាមានប្រាក់ចំណេញតិច។ បន្ថែមលើនេះ ប្រសិនបើផលិតផលមានគុណភាពល្អ នោះគឺជាអត្ថប្រយោជន៍ដ៏ធំសម្រាប់អតិថិជនធម្មតា។ ជាងនេះទៅទៀត អ្នកអាចចាប់ផ្តើមអាជីវកម្មមួយដោយមិនចាំបាច់ដាក់ដើមទុនច្រើន។ នេះជារបៀបដែលបុគ្គលម្នាក់ដែលមានស្លាបព្រាប្លាស្ទិកដូចខ្ញុំ អាចចាប់ផ្តើមអាជីវកម្មបាន”។  


ប្រធាន Park ដែលបានចាកចេញពីក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តដែលគាត់បានធ្វើការ រួចបានចូលក្រុមហ៊ុនទីផ្សារបណ្តាញ បានឡើងកាន់តំណែងជា "ប្រធានផ្នែកពាណិជ្ជកម្ម" ជាមួយនឹងចំណេះដឹងផ្នែកទីផ្សារផ្ទាល់ខ្លួនរបស់គាត់។ ប៉ុន្តែគាត់នៅតែមានអារម្មណ៍ថាដូចជាបាត់អ្វីមួយនៅកន្លែងណាមួយ។ នេះគឺដោយសារតែក្រុមហ៊ុនបណ្តាញទីផ្សារភាគច្រើនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េនាពេលនោះ មិនបានធ្វើតាមអ្វីដែលប្រធាន Park បានគិត ដូចជា “ការលក់ផលិតផលល្អក្នុងតម្លៃទាប”។ កាន់តែអាក្រក់ទៅទៀតនោះ ការខកចិត្តរបស់ប្រធាន Parks កាន់តែធ្ងន់ឡើងៗនៅពេលដែលក្រុមហ៊ុនដែលគាត់ធ្វើការបានបិទទ្វារ។


នៅទីបំផុត ក្នុងឆ្នាំ 2001 គាត់បានបង្កើតហាងលក់ទំនិញតាមអ៊ីធើណេតមួយដែលមានឈ្មោះថា 'imkorea.com' ។ ដោយសារឈ្មោះក្រុមហ៊ុន ImKorea.com តំណាងឱ្យមហិច្ឆតាចង់ក្លាយជាផ្សារទំនើបនៅលើអ៊ីនធឺណិត ដែលតំណាងឱ្យប្រទេសកូរ៉េ ផ្សារទំនើបនេះលក់គ្រប់ផលិតផលដែលអាចរកទិញបាននៅតាមទីផ្សារ ឬហាងលក់ទំនិញនានា រាប់ចាប់ពីផលិតផលឧស្សាហកម្មរហូតដល់អង្ករ ត្រី សាច់ មីហិល និងសូម្បីតែម្រេចបៃតង។ ទោះយ៉ាងណាក៏ដោយ លទ្ធផល គឺបរាជ័យ។ នេះគឺដោយសារតែអតិថិជនធម្មតានៅតែមិនយល់ច្បាស់អំពីគំនិតនៃផ្សារទំនើបនៅលើអ៊ីនធឺណិត ហើយហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធមិនត្រូវបានរៀបចំពេញលេញនៅនឹងកន្លែង។ ប្រធាន Park បាននិយាយថា "ខ្ញុំគួរតែបានបោះជំហានកន្លះជំហានបន្ថែមទៀតប៉ុណ្ណោះ ប៉ុន្តែខ្ញុំទៅមុខឆ្ងាយពេក ដោយដើរហួសទីផ្សារ និងតិថិជនធម្មតា" និងបានបន្ថែមទៀតថា "បន្ទាប់ពីក្ស័យធន ខ្ញុំមានអារម្មណ៍យ៉ាងមុតមាំថា ក្រុមហ៊ុនមិនគួរណាបរាជ័យសោះ"។


ប្រធាន Park ដែលបានក្លាយជាអ្នកជំពាក់បំណុល ដោយសារការបរាជ័យរបស់ Imkorea.com បានចាប់ផ្តើមបង្កើនការយល់ដឹងរបស់គាត់អំពីមូលដ្ឋានគ្រឹះនៃការលក់រាយដោយអានសៀវភៅជាង 250 ក្បាលអំពីការលក់រាយរហូតដល់គាត់បង្កើត ក្រុមហ៊ុនអាតូមី។ ទន្ទឹមនឹងនេះ ក្តីស្រមៃរបស់គាត់ក្នុងការធ្វើទីផ្សារបណ្តាញ "ការលក់ផលិតផលល្អក្នុងតម្លៃទាប" កាន់តែរីកធំឡើង។ បន្ទាប់មក ឱកាសបានមកដល់ ដែលជាអាហារដែលបំពេញមុខងារសុខភាព HemoHIM និងគ្រឿងសម្អាង Sang-eol (ស្អាតបែបធម្មជាតិ) 100'។ ផលិតផលទាំងពីរនេះត្រូវបានផលិតដោយបច្ចេកវិទ្យារបស់ Kolmar Korea ជាមួយនឹងធាតុផ្សំដែលមានប្រកាសនីយបត្រតក្តកម្មនៅវិទ្យាស្ថានស្រាវជ្រាវថាមពលអាតូមិកកូរ៉េ (KAERI) ដូច្នេះគុណភាពមានការធានា។ គាត់បានសម្រេចចិត្តដាក់បញ្ចូលជំនឿរបស់គាត់ 'ល្អជាង ថោកជាង' នៅទីនេះ។ ហើយគាត់បានរត់ទៅ KAERI និង Kolmar B&H (SunbioTech នៅពេលនោះ)។ នេះគឺជាការចាប់ផ្តើមរបស់ក្រុមហ៊ុនអាតូមី។


ខណៈពេលដែលក្រុមហ៊ុនអាតូមី រីកចម្រើន លោកប្រធាន Park បានធ្វើការប្តេជ្ញាចិត្តតែមួយគត់គឺ "ខ្ញុំនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុននេះដួលរលំទេ" ។ នេះគឺដោយសារតែគាត់ដឹងយ៉ាងច្បាស់ថាតើនឹងមានការខូចខាតប៉ុន្មានប្រសិនបើក្រុមហ៊ុនបរាជ័យខណៈដែលខ្លួនគាត់ក្ស័យធននិងធ្វើការនៅក្រុមហ៊ុនដែលបរាជ័យ។ ប្រធាន Park បាននិយាយថា “នៅពេលដែលក្រុមហ៊ុនមួយក្ស័យធន វាមិនបញ្ចប់ដោយការបរាជ័យរបស់ខ្លួននោះទេ ប៉ុន្តែធ្វើឱ្យខូចខាតមិនត្រឹមតែបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដៃគូអាជីវកម្ម និងសូម្បីតែអតិថិជនធម្មតាផងដែរ។ ក្នុងន័យនេះ វាស្ទើរតែជាអំពើបាបសម្រាប់ក្រុមហ៊ុនមួយក្ស័យធន”។


លោកគិតថា គន្លឹះរបស់ក្រុមហ៊ុនដែលមិនបរាជ័យ គឺការកាត់បន្ថយថ្លៃចំណាយ។ ដូច្នេះ ប្រធាន Park មានយុទ្ធសាស្ត្រគ្រប់គ្រង ដែលហៅថា 'ការគ្រប់គ្រងផ្លែឡាម'។ វាសំដៅទៅលើការគ្រប់គ្រងការចំណាយហ្មត់ចត់ ហាក់ដូចជាការចំណាយត្រូវបានកាត់ដោយឡាម ក្នុងគោលបំណង មានថ្លៃចំណាយសូន្យ។ ថ្លៃចំណាយច្រើនហួសហេតុជាចុងក្រោយបង្កផលប៉ះពាល់ដល់ទាំងក្រុមហ៊ុន និងអតិថិជនធម្មតា។ ភាពឈ្លក់វង្វេងរបស់គាត់ជាមួយនឹង 'ការរស់រានមានជីវិត' ក៏ធ្វើឱ្យមានគោលការណ៍មួយផ្សេងទៀតផងដែរ។ នោះគឺ បើទោះជាក្រុមហ៊ុនបរាជ័យក៏បរាជ័យតែម្នាក់ឯង”។ នេះដើម្បីបង្កើត "ក្រុមហ៊ុនដោយគ្មានម្ចាស់បំណុល" ។ ដោយសារហេតុផលនេះ ក្រុមហ៊ុនអាតូមី បង់ឱ្យក្រុមហ៊ុនដៃគូរបស់ខ្លួនជាសាច់ប្រាក់ដោយគ្មានលក្ខខណ្ឌក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការប្រគល់។


សមាជិក 16 លាននាក់នៅក្នុងប្រទេសចំនួន 24 ទូទាំងពិភពលោក


សាជីវកម្មអាតូមីនៅតួកគី


គិតត្រឹមចុងឆ្នាំ 2021 ចំនួនអាតូមីឈានដល់ 16 លាននាក់មកពីប្រទេសចំនួន 24។ អាថ៌កំបាំងមួយនៃភាពរីកចម្រើនរបស់ក្រុមហ៊ុនអាតូមី គឺសំដៅទៅលើទីផ្សារពិភពលោកចាប់តាំងពីពេលចាប់ផ្ដើមមកដោយសារហេតុផលមួយ។ ចម្លើយដែលបានរៀបរាប់ខាងលើ៖ អ្នកប្រើប្រាស់គ្រប់រូបជ្រើសរើសផលិតផល 'ថោកជាង និងល្អជាង'។ ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ 2021 ការលក់សរុបនៅក្រៅប្រទេសរបស់ក្រុមហ៊ុនអាតូមីមានចំនួន 1.19 ទ្រីលានវ៉ុន ដែលលើសពីការលក់របស់កូរ៉េចំនួន 1.33 ទ្រីលានវ៉ុន។ ក្រុមហ៊ុនអាតូមីបានចូលទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2010 ត្រឹមតែមួយឆ្នាំបន្ទាប់ពីការបង្កើតឡើងក្នុងឆ្នាំ 2009។ មហាអំណាចសេដ្ឋកិច្ច សហរដ្ឋអាមេរិកក៏ជាទីកន្លែងនៃការលក់ដោយផ្ទាល់ផងដែរ។ យោងតាមទិន្នន័យរបស់សហព័ន្ធពិភពលោកនៃសមាគមលក់ដោយផ្ទាល់ (WFDSA) ទីផ្សារលក់ផ្ទាល់នៅសហរដ្ឋអាមេរិកនឹងឈានដល់ 42.67 ប៊ីលានដុល្លារក្នុងឆ្នាំ 2021 ដែលស្មើនឹង 23% នៃទីផ្សារពិភពលោក។ សាខាកណ្តាលរបស់ក្រុមហ៊ុនលក់ផ្ទាល់លំដាប់កំពូលរបស់ពិភពលោកដូចជា ក្រុមហ៊ុន Amway (មានការលក់ចំនួន 8.9 ប៊ីលានដុល្លារគិតត្រឹមចុងឆ្នាំ 2021) ក្រុមហ៊ុន Herbalife (5.8 ប៊ីលានដុល្លារ) និងក្រុមហ៊ុន Nu Skin (2.7 ប៊ីលានដុល្លារ) ក៏មានមូលដ្ឋាននៅសហរដ្ឋអាមេរិកផងដែរ។ នៅពេលទីផ្សារធំ ការប្រកួតប្រជែងខ្លាំង។ នៅក្នុងទីផ្សារនោះ ក្រុមហ៊ុនអាតូមី បានកត់ត្រាការលក់ចំនួន 109.6 ប៊ីលានវ៉ុន គិតត្រឹមឆ្នាំ 2021។ ក្នុងចំណោមក្រុមហ៊ុនលក់ផ្ទាល់របស់កូរ៉េ ក្រុមហ៊ុនអាតូមី គឺជាក្រុមហ៊ុនតែមួយគត់ដែលមានការលក់លើសពី 100 ប៊ីលានវ៉ុននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។


មិនត្រឹមតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងទីផ្សារប្រទេសចិន តៃវ៉ាន់ និងប្រទេសម៉ាឡេស៊ីផងដែរ ក្រុមហ៊ុនអាតូមីលក់បានជាង 100 ប៊ីលានវ៉ុនក្នុងមួយឆ្នាំ។ ចាប់តាំងពីការឆ្ពោះទៅមុខរបស់ខ្លួនចូលទៅកាន់សហរដ្ឋអាមេរិក ចាប់ផ្តើមពីប្រទេសជប៉ុន និងកាណាដាក្នុងឆ្នាំ 2011 ឥឡូវនេះ ក្រុមហ៊ុនអាតូមី កំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅគ្រប់ទ្វីបទាំងអស់នៅលើផែនដី លើកលែងតែទ្វីបអាហ្រ្វិក រាប់ចាប់ពី តៃវ៉ាន់ ម៉ាឡេស៊ី រុស្ស៊ី អូស្ត្រាលី ម៉ិកស៊ិក ចក្រភពអង់គ្លេស រហូតដល់កាហ្សាក់ស្ថាន និងជាច្រើនទៀត។ លើសពីនេះ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនៅប្រទេសប្រេស៊ីលក្នុងឆ្នាំនេះ ហើយគ្រោងនឹងធ្វើអាជីវកម្មនៅម៉ុងហ្គោល អ៊ូសបេគីស្ថានជាដើម។


ដូច្នេះ តើអ្វីទៅជាគោលបំណងនៃការធ្វើឱ្យប្រសើរឡើងនូវការដំណើរការរបស់ក្រុមហ៊ុន? ក្រុមហ៊ុនអាតូមីមានចម្លើយមួយ។ រកចំណូលបានច្រើនជាងមុន ចែករំលែកកាន់តែច្រើន និងសប្បាយចិត្តទាំងអស់គ្នា។ បុគ្គលិកប្រហែល 200 នាក់កំពុងធ្វើការនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអាតូមី។ ក្រុមហ៊ុនអាតូមីហៅអគារការិយាល័យរបស់ខ្លួនថា អាតូមីផាក។ អាតូមីផាក មានអាងហែលទឹក និងកន្លែងហាត់ប្រាណ។ មានកន្លែងជិះសេះ និងកន្លែងហាត់ប្រាណនៅជិតអគារការិយាល័យ។ ទាំងអស់នោះមិនមែនគ្រាន់តែសម្រាប់ដាក់អួតទេ។ បុគ្គលិក និងសមាជិកគ្រួសាររបស់ពួកគេអាចប្រើប្រាស់គ្រឿងបរិក្ខារបានគ្រប់ពេល។


ក្រុមហ៊ុនអាតូមី ច្រើនតែប្រើពាក្យ "Chutzpah" ។ ពាក្យភាសាហេព្រើរនេះ មានន័យថា ភាពក្លាហាន និងការផ្សងព្រេង ត្រូវបានប្រើនៅក្រុមហ៊ុនអាតូមី មានន័យថា អ្នកអាចបញ្ចេញមតិរបស់អ្នក ដោយមិនមានការចងភ្ជាប់ដោយទម្រង់បែបបទ និងសិទ្ធិអំណាចនោះទេ។ នោះហើយជាមូលហេតុដែលក្រុមហ៊ុនអាតូមី បានលុបចោលប្រព័ន្ធដាក់ចំណាត់ថ្នាក់ទាំងស្រុង។ លើសពីនេះ បុគ្គលិកប្រតិបត្តិ និងបុគ្គលិក ទាំងអស់មានសិទ្ធិអនុម័តការងាររបស់ពួកគេ។ ប្រព័ន្ធកៅអីស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យបុគ្គលិកធ្វើការគ្រប់ទីកន្លែងដែលពួកគេចង់ នៅក្នុងអគារការិយាល័យក៏ត្រូវបានដាក់ឱ្យប្រើផងដែរ។  

លោក Jeong-gu Yoon សាស្ត្រាចារ្យផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Ewha Woman's បានរកឃើញអាថ៌កំបាំងនៃភាពជោគជ័យរបស់ក្រុមហ៊ុនអាតូមីនៅត្រង់ចំណុចនេះ។ ទីផ្សារបណ្តាញដែលក្រុមហ៊ុនអាតូមីត គាំទ្រក៏ត្រូវបានគេហៅថា "ពហុកម្រិត" ផងដែរ។ ទស្សនៈសង្គមចំពោះក្រុមហ៊ុនពហុកម្រិតគឺមិនអំណោយផលនោះទេ។ អ្វីដែលលើសពីនេះទៅទៀតនោះ 'ល្អជាង និងថោកជាង' ដែលក្រុមហ៊ុនអាតូមីគាំទ្រ អាចជាអ្វីដែលក្រុមហ៊ុនទាំងអស់កំពុងស្វែងរក។ តាមពិត ទីផ្សារនៃទីផ្សារបណ្តាញរបស់កូរ៉េបានឡើងដល់កំពូលក្នុងឆ្នាំ 2015 និងមិនទាន់មានលើសពី 5 ទ្រីលានវ៉ុននៅឡើយទេ។


ហេតុផលចំពោះកំណើនដែលនៅទ្រឹងនេះគឺស្ថិតនៅក្នុងការពិតដែលថាមិនមានការផ្លាស់ប្តូរជាមូលដ្ឋានដែលអាចយកឈ្នះលើទស្សនៈអវិជ្ជមានមកលើទីផ្សារបណ្តាញ។ យ៉ាងណាក៏ដោយ មូលហេតុដែលក្រុមហ៊ុន អាតូមីរីកចម្រើនទូទាំងពិភពលោកហួសពីប្រទេសកូរ៉េ គឺដោយសារតែក្រុមហ៊ុននេះស្វែងរក 'សុភមង្គលរបស់ភាគីពាក់ព័ន្ធទាំងអស់'។ សាស្រ្តាចារ្យ Yoon បានកំណត់ក្រុមហ៊ុនអាតូមីជាក្រុមហ៊ុនយុត្តិធម៌។ ក្រុមហ៊ុនយុត្តិធម៌ សំដៅលើក្រុមហ៊ុនដែលបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនក្នុងគោលបំណងអនុវត្តសមត្ថភាពរបស់ខ្លួនដោយមានកិច្ចព្រមព្រៀងគោលដៅធ្វើឱ្យផែនដីក្លាយជាកន្លែងរស់នៅដ៏ប្រសើរ មានសុខភាពល្អ និងរីករាយជាងមុន។ ទាំងនេះគឺជាក្រុមហ៊ុនដែលបានបង្ហាញពីចីរភាពរបស់ខ្លួនដោយការអញ្ជើញអ្នកចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន រួមទាំងអតិថិជន និងសមាជិកទៅកាន់អាជីវកម្មដែលធ្វើឡើងនៅលើសួនកុមាររបស់ក្រុមហ៊ុនទាំងនោះ ជាតួឯកនៃកិច្ចសហការ។


សាស្ត្រាចារ្យ Yoon បាននិយាយថា "មូលហេតុដែលក្រុមហ៊ុនអាតូមី ក្លាយជាក្រុមហ៊ុនអាតូមីសព្វថ្ងៃនេះ គឺដោយសារតែនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមានជំនឿលើគោលបំណង និងទទួលបានជោគជ័យក្នុងការទំនាក់ទំនងដោយបង្កើតរបងការពារដើម្បីសម្រេចឱ្យបាននូវជំនឿនេះ"។ លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនអាតូមីមានលទ្ធភាពក្លាយជាក្រុមហ៊ុនឈានមុខក្រុមហ៊ុនទីផ្សារបណ្តាញផ្សេងទៀតនៅលើសកលលោកបាន ក៏ព្រោះតែក្រុមហ៊ុនបានបន្តបង្កើតថ្មីដើម្បីទទួលបានប្រសិទ្ធភាពនៃការចំណាយលើផលិតផល និងខិតខំដើម្បីទទួលបានផែនការសំណងសមស្រប ប៉ុន្តែហេតុផលជាចម្បងជាងនេះគឺថាក្រុមហ៊ុននៅតែបន្តស្វែងរកគោលបំណង និងតម្លៃស្នូលរបស់ខ្លួន ដែលស្ទើរតែមិនត្រូវបានមើលឃើញនៅក្នុងក្រុមហ៊ុនទីផ្សារដ៏ទៀត”។


[កែវពង្រីក] ពិភពលោកជាកន្លែងដែលក្មេងៗសប្បាយរីករាយ... ការគ្រប់គ្រងការចែករំលែករបស់ក្រុមហ៊ុនអាតូមី



សមាមាត្រនៃការបរិច្ចាគកំពូលទាំង 10 ចំពោះការបិទការលក់នៅឆ្នាំ 2021

(ចំណាត់ថ្នាក់ / ឈ្មោះក្រុមហ៊ុន / ប្រភេទអាជីវកម្ម / សមាមាត្រ)

1 / អាតូមី / ការចែកចាយ / 2.04%

2 / LG H&H / ការផ្គត់ផ្គង់ប្រចាំថ្ងៃ / 1.25%

3 / NAVER / សេវាកម្ម / 1.24%

4 / ក្រុមហ៊ុនសំណង់ Jeil / សម្ភារសំណង់ ·អាហារ / 1.20%

5 / ក្រុមហិរញ្ញវត្ថុ HANA / ក្រុមហិរញ្ញវត្ថុ / 1.14%

6 / ក្រុមហ៊ុនសំណង់ Hoban / សម្ភារសំណង់ ·អាហារ / 0.95%

7 / KT&G / F&B / 0.90%

8 / DB Hightec / បច្ចេកវិទ្យាព័ត៌មាន •អគ្គិសនី និងគ្រឿងអេឡិចត្រូនិច / 0.84%

9 / Ssangyong C&E / សំណង់ •សម្ភារសាងសង់ / 0.79%

10 / ប្រេងម៉ាស៊ីណSK / គីមីប្រេងកាត / 0.62%

* ប្រភព៖ ពិន្ទុនាយកប្រតិបត្តិ (2022)


ក្រុមហ៊ុនអាតូមី បានក្លាយជាអ្នកគាំទ្រដ៏គួរឱ្យទុកចិត្តរបស់កុមារនៅជុំវិញពិភពលោក។ ក្រុមហ៊ុនអាតូមី បានប្រកាសកាលពីថ្ងៃទី 19 ខែសីហាថា ខ្លួនបានបរិច្ចាគ 14 ប៊ីលានវ៉ុន រួមទាំង 7 ប៊ីលានវ៉ុនដោយនាយកក្រុមហ៊ុនអាតូមី ឈ្មោះ Park Han-gil និង 7 ប៊ីលានវ៉ុនដោយក្រុមហ៊ុនអាតូមីដល់អង្គការ Compassion ដែលជាអង្គការចិញ្ចឹមកុមារ។ នេះជាការបរិច្ចាគបន្ទាប់ពីការសន្យាថានឹងជួយដល់ 12 ប៊ីលានវ៉ុនកាលពីឆ្នាំមុន និង 6 ប៊ីលានវ៉ុនជារៀងរាល់ឆ្នាំក្នុងខែកុម្ភៈឆ្នាំនេះ។ ចំនួនទឹកប្រាក់នៃការបរិច្ចាគដែលផ្តល់ទៅឱ្យអង្គការ Compassion មានចំនួន 30 ប៊ីលានវ៉ុន។ 


ការបរិច្ចាគនេះនឹងត្រូវប្រើប្រាស់សម្រាប់កុមារនៅអាស៊ី អាមេរិកឡាទីន និងអាហ្រ្វិក រួមទាំងប្រទេសដែលក្រុមហ៊ុនអាតូមី បានចូល ដូចជាប្រទេសថៃ ហ្វីលីពីន កូឡុំប៊ី ប្រេស៊ីល ឥណ្ឌូនេស៊ី និងម៉ិកស៊ិក។ ជាពិសេស ការបរិច្ចាគនឹងត្រូវប្រើប្រាស់សម្រាប់គម្រោងចំនួន 33 ដូចជា ជំនួយដល់កុមារដែលរងគ្រោះពីគ្រោះមហន្តរាយដូចជាជំងឺកូវី -19 សង្គ្រាមស៊ីវិល និងការរញ្ជួយដី គាំទ្រដល់ថ្លៃសិក្សាថ្នាក់ឧត្តមសិក្សា ការអប់រំវិជ្ជាជីវៈរបស់សិស្សដែលបានជ្រើសរើស និងការអភិវឌ្ឍសមត្ថភាពយល់ដឹង និងអារម្មណ៍សង្គមរបស់កុមារ។ មន្ត្រីមកពីអង្គការ Compassion Korea បាននិយាយថា "(ការបរិច្ចាគរបស់ក្រុមហ៊ុនអាតូមី) នឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់តម្រូវការបន្ទាន់របស់កុមារ គ្រួសារ និងសហគមន៍មូលដ្ឋាននៅជុំវិញពិភពលោក។" និងបានបន្ថែមថា “តាមរយៈការចិញ្ចឹមបីបាច់កុមារជារួម” យើងនឹងកែប្រែកុមារ គ្រួសារ និងសូម្បីតែសហគមន៍”។ អង្គការ Compassion មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសកូរ៉េ។ អង្គការ Compassion ត្រូវបានបង្កើតឡើងដោយអ្នកបួសឈ្មោះ Everett Swanson ដែលបានទៅទស្សនកិច្ចប្រទេសកូរ៉េក្នុងនាមជាបព្វជិតជនជាតិអាមេរិកអំឡុងសង្គ្រាមកូរ៉េ ដែលបានឃើញពីទុក្ខលំបាករបស់កុមារកំព្រាដោយសារសង្គ្រាម និងដើម្បីជួយកុមារទាំងនោះ។ ប្រទេសកូរ៉េ ដែលត្រូវបានឧបត្ថម្ភដោយ អង្គការ Compassion តាំងពីឆ្នាំ 1952 បានផ្លាស់ពីប្រទេសទទួលជំនួយនៅឆ្នាំ 1993 ។ ហើយនៅឆ្នាំ 2003 ប្រទេសកូរ៉េបានកើតជាថ្មីជាប្រទេសផ្តល់ជំនួយទីដប់។ នេះជាករណីដំបូងពីប្រទេសទទួលផលពីអង្គការ Compassion ក្លាយជាប្រទេសផ្ដល់ការឧបត្ថម្ភ។


បន្ទាប់ពីបានឮដំណឹងថាអង្គការ Compassion ត្រូវការការបរិច្ចាគជាបន្ទាន់ ក្រុមហ៊ុនអាតូមីបានសម្រេចចិត្តបរិច្ចាគ 7 ប៊ីលានវ៉ុនដោយគ្មានការស្ទាក់ស្ទើរ។ នាយក Park បាននិយាយថា “កុមារគឺជាអនាគតរបស់មនុស្សជាតិ។ ខ្ញុំសង្ឃឹមថាពិភពលោក ជាកន្លែងដែលកុមារអាចរត់ និងលេងយ៉ាងភ្លឺស្វាង និងរីករាយដោយមិនរងទុក្ខពីភាពក្រីក្រ និងគ្រោះមហន្តរាយ ដែលនឹងមកដល់ឆាប់ៗនេះ”។


ការបរិច្ចាគរបស់ក្រុមហ៊ុនអាតូមី គឺខ្ពស់បំផុតនៅក្នុងឧស្សាហកម្មទីផ្សារបណ្តាញ ឧស្សាហកម្មចែកចាយ និងសូម្បីតែក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 500 នៅក្នុងប្រទេសកូរ៉េ។ យោងតាមទិន្នន័យពិន្ទុនាយកប្រតិបត្តិ ឧស្សាហកម្មចែកចាយដែលមានក្រុមហ៊ុនអាតូមី បានឃើញការកើនឡើង 10% នៅក្នុងការលក់ក្នុងឆ្នាំ 2021 បើប្រៀបធៀបទៅនឹងឆ្នាំមុន ប៉ុន្តែការបរិច្ចាគបានថយចុះ 20.2 ប៊ីលានវ៉ុន (14.3% ↓) ដែលបណ្តាលឱ្យមានការថយចុះ 0.02% នៅក្នុងសមាមាត្រនៃការបរិច្ចាគធៀបទៅនឹងការលក់។ ម៉្យាងវិញទៀត ក្រុមហ៊ុនអាតូមីបានបង្កើនការបរិច្ចាគដល់ 24.8 ប៊ីលានវ៉ុន ដែលកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ 2020 ហើយសមាមាត្រនៃការបរិច្ចាគធៀបទៅនឹងការលក់គឺ 2.04% ។ មិនត្រឹមតែនៅក្នុងឧស្សាហកម្មទំនិញប្រើប្រាស់ក្នុងផ្ទះ និងការចែកចាយប៉ុណ្ណោះទេ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំង 500 ដែលត្រូវបានកំណត់ក្នុងឆ្នាំ 2022 វាគឺជាក្រុមហ៊ុនតែមួយគត់ដែលមានសមាមាត្រនៃការបរិច្ចាគធៀបទៅនឹងការលក់លើសពី 2%។ សមាមាត្រនៃប្រាក់ចំណេញប្រតិបត្តិការគឺ មានចំនួន 18% ។


1





TOP

មជ្ឈមណ្ឌលសំខាន់របស់ក្រុមហ៊ុន អាតូមី

“ការិយាល័យរបស់ខ្ញុំ” សម្រាប់តំបន់នីមួយៗ។
ប្រសិនបើអ្នកជ្រើសរើសតំបន់ដែលចង់បាន នោះទំព័រនឹងផ្លាស់ទៅ “ការិយាល័យខ្ញុំ”។

សូមពិនិត្យតំបន់ចុះបញ្ជី

    • ប្រទេសកូរ៉េ

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិកូរ៉េដែលមានអាយុ 20 ឆ្នាំឡើង ជនបរទេសដែលរស់នៅប្រទេសកូរ៉េ ជនបរទេសដែលរស់នៅក្រៅប្រទេស
    • សហរដ្ឋអាមេរិក

    • អ្នកកាន់លេខសន្តិសុខសង្គម (SSN) ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសជប៉ុន

    • ពលរដ្ឋជប៉ុនដែលមានអាយុ 20 ឆ្នាំឡើង (និវាសនជន) ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន
    • ប្រទេសកាណាដា

    • ពលរដ្ឋកាណាដាដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍នៅកាណាដា
    • តៃវ៉ាន់

    • ពលរដ្ឋតៃវ៉ាន់ដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅតៃវ៉ាន់
    • ប្រទេសសិង្ហបុរី

    • ពលរដ្ឋសិង្ហបុរីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍សិង្ហបុរី
    • ប្រទេសកម្ពុជា

    • ពលរដ្ឋកម្ពុជាដែលមានអាយុ 18 ឆ្នាំឡើង ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សាជីវកម្ម
    • ប្រទេសហ្វីលីពីន

    • ពលរដ្ឋហ្វីលីពីនដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ហ្វីលីពីន អ្នកកាន់ទិដ្ឋាការចូលនិវត្តន៍ពិសេស (SRRV)
    • ប្រទេសម៉ាឡេស៊ី

    • ពលរដ្ឋម៉ាឡេស៊ីដែលមានអាយុ 18 ឆ្នាំឡើង អ្នកតាំងទីលំនៅអចិន្រ្តៃយ៍ម៉ាឡេស៊ី
    • ប្រទេសម៉ិកស៊ិក

    • អ្នកកាន់ CURP ដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសថៃ

    • ពលរដ្ឋថៃដែលមានអាយុ 20 ឆ្នាំឡើង
    • ប្រទេសអូស្រ្តាលី

    • ជនជាតិអូស្ត្រាលី, និវាសនជនអចិន្ត្រៃយ៍, អ្នកកាន់វីសាការងារ (រួមទាំងវីសាការងារអំឡុងវិសម្សកាល)
    • ប្រទេសឥណ្ឌូនេស៊ី

    • ពលរដ្ឋឥណ្ឌូនេស៊ីដែលមានអាយុ 18 ឆ្នាំឡើង
    • ប្រទេសរុស្ស៊ី

    • ពលរដ្ឋរុស្ស៊ីដែលមានអាយុ 18 ឆ្នាំឡើង (អ្នកតាំងទីលំនៅ) ពលរដ្ឋបេឡារុស្ស អ៊ិយបេគីស្ថាន
    • ចិន

    • សមាជិកអ្នកប្រើប្រាស់៖ អាយុ 22 ឆ្នាំឡើង
      សមាជិកអ្នកតំណាងចែកចាយ៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីស្របច្បាប់ ភាពជាដៃគូ សហគ្រាសឯកកម្មសិទ្ធិ ឬអាជីវកម្មបុគ្គលឯកជននៅក្នុងប្រទេសចិន
    • កូឡុំប៊ី

    • ពលរដ្ឋកូឡុំប៊ីអាយុ ១៨ ឆ្នាំឬចាស់ជាងនេះពលរដ្ឋកូឡុំប៊ីជាអ្នកស្នាក់នៅអចិន្ត្រៃយ៍
    • ហុងកុង

    • អ្នកកាន់អត្តសញ្ញាណប័ណ្ណហុងកុងគង់មានអាយុលើសពី ២០ ឆ្នាំ
    • ប្រទេសឥណ្ឌា

    • អជាជនជាតិឥណ្ឌា, អ្នកកាន់កាតPAN, មានអាយុ 18ឆ្នាំ ឡើង, រដ្ឋMaharashtra : អាយុ 21ឆ្នាំ ឡើង
    • នូវែលសេឡង់

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • តួកគី

    • អាយុចាប់ពី១៨ឡើងទៅ អ្នកកាន់អត្តសញ្ញាណបត្រតួកគី,និវាសនជនអចិន្ត្រៃយ៍
    • ប្រទេសអង់គ្លេស

    • អាយុចាប់ពី១៨ឡើងទៅ និវាសជន
    • កាហ្សាក់ស្ថាន

    • កាហ្សាក់ស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • កៀហ្ស៊ីស៊ីស្ថាន

    • កៀហ្ស៊ីស៊ីស្ថាន អ្នកកាន់ប័ណ្ណស្នាក់នៅអាចិន្ត្រៃ
    • ប្រេស៊ីល

    • បអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយជារូបវ័ន្តបុគ្គល រឺនិតិបុគ្គលដែលមានកាន់CPF។
    • ម៉ុងហ្គោល

    • ជនជាតិម៉ុងហ្គោលី និងជនបរទេសដែលរស់នៅម៉ុងហ្គោលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
    • អ៊ូសបេគីស្ថាន

    • ជនជាតិអ៊ូសបេកគីស្ថានដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
      ជនបរទេស: វីសា B2 , វីសា E, អ្នកដែលកាន់វីសា INV ឬ អ្នកដែលមានទីលំនៅទីនោះ
      អ្នកជំនួញសម្រាប់ផលិតកម្ម និង អ្នកដំឡើង/ បង្ហោះការផ្សព្វផ្សាយ (Reklama ishlab chiqarish va joylashtirish)
    • អឺរ៉ុប

    • អាយុ 18 ឆ្នាំឬចាស់ជាងអ្នករស់នៅសហភាពអឺរ៉ុបឬ EFTA
    • សមាជិកភាពនៅទូទាំងពិភពលោក។

    • អាហ្សង់ទីន, អាមេនី, អាហ្សែបៃហ្សង់, បង់ក្លាដែស, បូលីវី, ឈីលី, កូស្តារីកា, សាធារណរដ្ឋដូមីនីកែន, អេក្វាឌ័រ, អែលសាល់វ៉ាឌ័រ, ហ្សកហ្ស៊ី, ហ្គាតេម៉ាឡា, ម៉ុលដាវី, នេប៉ាល់, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, អាហ្រ្វិកខាងត្បូង, តាជីគីស្ថាន, តូមិននីស្ថាន, អ៊ុយក្រែន, ហៃទី, នីហ្សេរីយ៉ា, ណាមីប៊ី, បូតស្វាណា, ប្រ៊ុយណេ, ស្រីលង្កា, អារ៉ាប់រួម, អ៊ីស្រាអែល, ហ្គាណា, ហ្គាំប៊ី, ឡេសូតូ, ម៉ូរីស, សេណេហ្គាល់, កេនយ៉ា, អង់ហ្គោឡា, ទុយនីស៊ី, ម៉ារ៉ុក, អេហ្ស៊ីប, ស៊ែប៊ី, អាល់បានី
ចូលទៅកាន់គេហទំព័រ

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “ផ្សារទំនើប”។

AZA Mall for each branch.
If you select the desired branch, the page will move to AZA Mall.

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “បណ្ដាញរបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ “សំបុត្ររបស់ក្រុមហ៊ុន Atomy”។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ YouTube។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Facebook។

ជ្រើសរើសតំបន់ខាងក្រោមដើម្បីបញ្ជូនទៅ Instagram។

CLOSE