បច្ចុប្បន្ននេះ ក្រុមហ៊ុនអាតូមី(Atomy) បានសម្រេចជោគជ័យចូលទៅក្នុងចំណាត់ថ្នាក់នៃក្រុមហ៊ុនលក់ផ្ទាល់កំរិតកំពូលទាំងដប់របស់ពិភពលោក។
ក្រុមហ៊ុនបានប្រកាសថាជាមួយនឹងការលក់ចំនួន $1.83 ប៊ីលានដុល្លារ ខ្លួនបានជាប់ចំណាត់ថ្នាក់ទី 10 នៅក្នុងបញ្ជី «Global 100 List» ដែលចុះផ្សាយដោយសារព័ត៌មានស្តីពីការលក់ផ្ទាល់ (DSN) ដែលជាការផ្សព្វផ្សាយរបស់សារព័ត៌មានឯកទេសលើ់វិស័យលក់ផ្ទាល់របស់សហរដ្ឋអាមេរិកមាន។ នេះជាលើកដំបូងផងដែរសម្រាប់ក្រុមហ៊ុនទីផ្សារបណ្តាញរបស់កូរ៉េ។
កំណត់ត្រាចំណូលរបស់អាតូមី(Atomy) ក្នុងឆ្នាំ 2021បានកើនដល់បានកើនដល់ 1.4396 ទ្រីលានវ៉ុន ដោយផ្អែកលើលទ្ធផលដែលបានធ្វើសវនកម្មដែលតំណាងឱ្យកំណើនរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំចំនួន 7.6%។ ក្រុមហ៊ុនបានបង្ហាញតួលេខកំណើនវិជ្ជមានជារៀងរាល់ឆ្នាំចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2009។ ផលិតផលសំខាន់របស់អាតូមី(Atomy) រួមមានអាហារសុខភាពអាតូមីហេម៉ូហ៊ីម(Atomy HemoHi) និងឈុតថែរក្សាស្បែកអាតូមីអាប់សូលូតសេលអេកធីវ(Absolute CellActive Skin Care)។ កាលពីឆ្នាំមុនអាតូមីហេម៉ូហ៊ីម(Atomy HemoHim) បានកត់ត្រាការលក់ជិត 400 ប៊ីលានវ៉ុននៅក្នុងប្រទេសកូរ៉េ និងទីផ្សារពិភពលោករបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ លើសពីនេះឈុតថែរក្សាស្បែកអាតូមីអាប់សូលូតសេលអេកធីវ (Absolute CellAtive Skin Care) របស់ខ្លួនកំពុងក្លាយជាការពេញនិយមជាសាកល ជាមួយនឹងការលក់ប្រចាំឆ្នាំច្រើនជាង 100 ប៊ីលានវ៉ុន។
បុគ្គលិកអាតូមី (Atomy)មួយរូប បានពន្យល់ថា «គំរូការលក់ដោយផ្ទាល់ដែលផ្តោតលើអតិថិជនរបស់អាតូមី(Atomy) ឥឡូវនេះត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់ទូទៅក្នុងពិភពលោក» ហើយបន្ថែមថា «យើងនឹងរក្សាកំណើននេះដោយបន្តការកំណត់គោលដៅទីផ្សារអន្តរជាតិ»។